យុទ្ធជនពិការធ្វើការងារសង្គមដោយអស់ពីចិត្តពីថ្លើម

Chu Trinh
Chia sẻ
Vovworld-ឆ្នាំនេះទោះបីមានអាយុ​៧០ឆ្នាំក្តី តែ​លោក
 Huynh Ly​​ -យុទ្ធជនពិការថ្នាក់លេខ​៣/​៤នៅភូមិ Phu
 Khuong B  ឃុំ  Phu Kiet​ ស្រុក Cho Gao​ ខែត្រ  Tien
 Giang​​ រវល់ខ្លាំង នឹងកិច្ចការគ្រួសារនឹងសង្គមកិច្ច
ជានិច្ច។​​ប្រជាជនក្នុងស្រុក​​រំលឹកដល់លោកដោយការ គោរព។​រីឯ​យុវជនចាត់
ទុកលោកជាគំរូ​ដើម្បីរៀនសូត្រធ្វើតាម។
យុទ្ធជនពិការធ្វើការងារសង្គមដោយអស់ពីចិត្តពីថ្លើម - ảnh 1
​ស្រការនាគ​ Tien Giang(Image:Internet)
Vovworld-ឆ្នាំនេះទោះបីមានអាយុ​៧០ឆ្នាំក្តី តែ​លោក Huynh Ly​​ -យុទ្ធជនពិការ
ថ្នាក់លេខ​៣/​៤នៅភូមិ Phu Khuong B ឃុំ  Phu Kiet​ ស្រុក Cho Gao​ ខែត្រTien Giang​​
រវល់ខ្លាំង នឹងកិច្ចការគ្រួសារនឹងសង្គមកិច្ចជានិច្ច។​​  ប្រជាជនក្នុងស្រុក​​រំលឹកដល់
លោកដោយការ គោរព។​រីឯ​យុវជនចាត់ទុកលោកជាគំរូ​ដើម្បីរៀនសូត្រធ្វើតាម។ ក្នុងរយះពេលជាង២០ឆ្នាំកន្លងមកគិតតាំងពីថ្ងៃចូលនិវត្ត​​ លោក Huynh Ly​
ទទួល បន្ទុកជាលេខាសាខាបក្សភូមិចំនួន​៣  នឹងសកម្មចូលរួមការងារសង្គមនៅ
តំបន់ផង។ ទទួលបន្ទុកតួនាទីណាកក៏ដូច្នេះដែរ​ លោកសុទ្ធតែពង្រីកអត្តចរិត”
យុទ្ធជនអុំ​ហូ”​​ បំពេញ ឆ្នើមរាល់ភារកិច្ចដែលបានប្រគល់ជូន។​ជាពិសេស​ លោក
បានរួមវិភាគទានយ៉ាងសកម្ម ក្នុងការកសាងបក្ស​​ ចលនាប្រជាជនកសាងជនបទថ្មី​ អភិវឌ្ឌ្យន៏សេដ្ឋកិច្ចគ្រួសារ។
នៅភូមិ Phu Khuong B  នាសព្វថ្ងៃ​ អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹម​ ៣% តែ
 ប៉ុណ្ណោះ។ ​ផ្លូវគមនាគមជនបទ​​១០០%​បានក្រាលកៅស៊ូ​ឫ​​ចាក់បេតុង។ការរស់នៅ
ធូរធារគ្រាន់បើរបស់គ្រួសារលោកនាបច្ចុប្បន្នគឺជាលទ្ធផលនៃសេចក្តីប្តេជ្ញាចិត្តរួច
ផុតពីភាពក្រីក្រលំបាក។​មុននេះពេលទើបមានគ្រួសារ​ប្តីប្រពន្ធលោក​ត្រូវ ជួលដី
គេ​ដើម្បីដាំដំណាំរួមផ្សំ​នឹងចិញ្ចឹមជ្រូកមេ។​ដោយចរិតឧស្សាហ៏ព្យាយាម​ស៊ូលំបាក​
សន្សំសំចៃ ដើមទុនកើនឡើងជាបណ្តើៗ។ហើយប្តីប្រពន្ធលោកទិញដីស្រែបាន​
២,៥កុង។ ពីនោះគ្រួសារយុទ្ធជនពិការនេះមានលក្ខណះពង្រីកការផលិតតាមរូប
សណ្ឋាន​ចំការ-ស្រះ-ទ្រុង។​នោះគឺរូបសណ្ឋានចិញ្ចឹមជ្រូកមេដោយផ្សារភ្ជាប់នឹង
ការចិញ្ចឹមត្រី នឹងដាំ ដំណាំរួមផ្សំ ​ដើមឈើលំអរ។សេដ្ឋកិច្ចគ្រួសារស្ថិរភាពលោក
កាន់តែមានលក្ខណះចូលរួម ការងារសង្គមថែមទៀត។​លោក​ចែករំលែកថា៖
“ខ្ញុំរំពឹងគិតថា៖ខ្ញុំមានការទទួលខុសត្រូវរួមជាមួយបក្សភាគកសាងភូមិឃុំឲ្យកាន់
តែសម្បូររុងរឿង កសាង​គ្រួសារខ្លួនឲ្យមានជីវភាពរស់នៅកាន់តែធូរធារគ្រាន៊បើ។  “ ក្នុងរយះពេលជិត​៣០ឆ្នាំចូលរួមការតស៊ូប្រឆាំងពូកចក្រព័ត្តអាមេរិក​លោក
Huynh Ly​​​ បានបង្កើតស្នាដៃជាច្រើន នឹងត្រូវរងរបូសធ្ងន់ចំនួន​៨​លើក។គិតតាំង
ពីឆ្នាំ​១៩៨៦​មក លេខាសាខាបក្សភូមិ  Huynh Ly​​នៅទទួលបន្ទុកជាអ្នកមើលថែ
ឈាបនដ្ឋានឃុំ Phu Kiet  ផង។លោកសកម្មរួមកំលាំងកាយចិត្ត ចលនាប្រជាជន
រួមប្រាក់​រួមថ្ងៃពលកម្មដើម្បី កសាងឈាបនដ្ឋាន​ឲ្យស្កឹមស្កៃ។លោកប្រាប់ឲ្យដឹង
ថា៖  ” បណ្តាយុទ្ធជនពលីដែលសំរាកនៅទីនេះ ក៏ដើម្បីប៉ុព្វហេតុរំដោះជាតិ ។វិល ត្រឡប់មកស្រុកកំណើតវិញខ្ញុំទទួលរ៉ាប់រងការងារនេះដើម្បីមើលថែផ្នូរបណ្តាយុទ្ធ
ជន លីបានល្អជាង។“
សកម្មចូលរួមរាល់ការងារសង្គម ពាក្យសំដីដើរទន្ទឹមនឹងការធ្វើ លោក Huynh
Ly​​ត្រូវបានបក្សភាគ រដ្ឋអំណាចទុកចិត្ត នឹងប្រជាជនកោតគោរព ។លោក  Doan
Cong Truc អនុប្រធានសមាគមអតិតយុទ្ធជនឃុំPhu Kiet​និយាយថា៖  “យុទ្ធជន
ពិការ Huynh Ly ជាមនុស្សសកម្ម១រូប។រាល់ភារកិច្ចដែលបានប្រគល់ជូន ​សមមិត្ត​បំពេញយ៉ាងល្អ។​សមមិត្តជាគំរូ​ សំរាប់សមាជិកសមាគមអតិតយុទ្ធជន​នឹងទាំង
ប្រជាជន​រៀនសូត្រធ្វើតាម“ ។
នាសព្វថ្ងៃគ្រួសារលោក Huynh Ly​បានមានការរស់នៅធូរធារគ្រាន់បើ។បណ្តា
កូន លោកបានរីកធំធាត់។ក្នុងនោះកូន ​២នាក់កំពុងសឹក្សាឧត្តមសឹក្សានៅទីក្រុង
ហូជិមិញ​​ នឹង កូនប្រុស១រូបទៀតជានាយទាហានកងទ័ព។ក្នុងជន្មាយុ​៧០ឆ្នាំ​ តែ
ស្មារតី  ទឹកចិត្តខ្លៀវក្លា របស់យុទ្ធជនពិការរូបនេះនៅតែបញ្ចេញពន្លឺជានិច្ច៕

ប្រតិកម្មទៅវិញ