Vovworld-ក្រោយរយះពេល៧ឆ្នាំសិក្សារៀនសូត្រនៅអាល្លឺម៉ងវេជ្ជបណ្ឌិតNguyen
Van Thachវិលត្រឡប់មកធ្វើការនៅការិយាល័យវះកាត់ឆ្អឹងខ្នងមន្ទីពេទ្យវៀតណាម
អាល្លឺម៉ងនៅទីក្រុងហាណូយ។លោជានិច្ចកាលស្រាវជ្រាវស្វែងរកវិធីលើកកំពស់
គុណភាពព្យាបាលជំងឺក្លននិងការវះកាត់ឆ្អឹងខ្នងនៅក្នុងមន្ទីពេទ្យ។លោកអោយដឹង
ថា៖“ បំណងប្រាថ្នារបស់ខ្ញុំគឺព្យាលជំងឺឲ្យបានអ្នកជំងឺជាច្រើននាក់។ជំងឺឆ្អឹងខ្នង
ជាហេតុផលនៃការស្វិតដៃជើងនិងការស្លាប់ប្រសិនបើមិនវះកាត់ឲ្យទាន់ពេលវេលា។
ដោយហេតុនេះខ្ញុំបានចាត់ទុកថា៖ជំងឺឆ្អឹងខ្នងត្រូវបានវះកាត់ជាបន្ទាន់។“
|
សាស្រ្តាចារ្យរងបណ្ឌិតNguyen Van Thach(រូបថតVOV)
|
តាំងពីពេលបង្កើតការិយាល័យវះកាត់ឆ្អឹងខ្នងនាឆ្នាំ២០០៧មកវេជ្ជបណ្ឌិតNguyen Van Thachរូមជាមួយអ្នសហវិជ្ជាជីវះរបស់ខ្លួនបានអនុវត្តវិធីវះកាត់ទំនើបនានាដែលក្នុង
នោះមានការព្យាបាលជំងឺក្លនដោយការប្រើប្រាស់រលកសូរប្រេតង់ខ្ពស់ឬការវះកាត់
ដោយឆ្លុះមើលជាដើម។នាឆ្នាំ២០១២លោកក្លាយទៅជាគ្រូពេទ្យដំបូងនៅតំបន់អាស៊ី
អគ្នេយ៍ដែលបានប្រើប្រាស់ Robotក្នុងការវះកាត់ឆ្អឹងខ្នងប្រកយដោយជោគជ័យ។លោកចែករំលែកថា៖“ វិធីនេះនាំមកនូវប្រសិទ្ឋភាពនិងមានការស្មុគស្មាញតិចៗណាស់
។អ្នកជំងឺបាត់បង់ឈាមតិច្ចនិងអាចសះស្បើយយ៉ាងឆាប់រហ័។ខ្ញុំមានបំណងបញ្ជូនបទ
ពិសោធន៍ទាំងនេះដល់ ជំនាន់ក្រោយៗដើម្បីបច្ចេកទេសនេះត្រូវបានអនុវត្តដោយវេជ្ជបណ្ឌិតជាច្រើននាក់។ “
|
រូបថតVOV |
លោកស្រីNguyen Thi Nhung រស់នៅនៅខ័ណ្ឌ Ha Dongទីក្រុងហាណូយ។គាត់ជាម្តាយ
របស់Nguyen Nhu Trangជាអ្នកជំងឺ១នាក់ក្នុងចំណោមអ្នកជំងឺ២០០នាក់ដែលត្រូវបាន
វះកាត់ប្រកបដោយជោគជ័យដោយវេជ្ជបណ្ឌិតNguyen Van Thach។ លោកស្រីNguyen
Thi Nhungចែករំលែកថា៖“ ដោយបានដឹងថាកូនស្រីត្រូវបានវះកាត់ដោយវេជ្ជបណ្ឌិត
Nguyen Van Thach គ្រួសារខ្ញុំស្ងប់ចិត្តណាស់។១ថ្ងៃមុនការវះកាត់គាត់បានជួបប្រាស្រ័យ
ជាមួយអ្នកជំងឺទាំងអស់ដើម្បីអធិប្បាយយ៉ាងម៉ត់ចត់អ្វីៗដែលនឹងប្រព្រឹត្តទៅនិងលើកទឹកចិត្តពួកគេទៀតផង។លោកជាវេជ្ជបណ្ឌិត១រូបដែលអស់ពីចិត្តពីថ្លើមចំពោះអ្នក
ជំងឺ។ព្រឹកណាក៍ដូចជាព្រឹកណាដែរលោកសុទ្ឋតែទៅសាកសួរសុខទុក្ខបណ្តាអ្នកជំងឺ។ការវះកាត់របស់កូនស្រីខ្ញុំទទួលបានជោគជ័យ។ ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង។
គ្រួសារខ្ញុំដឹងគុណវេជ្ជបណ្ឌិតយ៉ាងច្រើនណាស់។ “
|
រូបថតVOV |
សុភមង្គលរបស់ វេជ្ជបណ្ឌិតNguyen Van Thachគឺព្យាលជំងឺសំរាប់អ្នកជំងឺជាច្រើននាក់
បានជាសះស្បើយ។នេះក៍ជាឱកាសសំរាប់លោកលើកកំពស់សមត្ថភាពឯកទេស
បំរើឲ្យការស្រាវជ្រាវវិទ្យាសាស្រ្តនិងមានការរួមវិភាគទានសំរាប់ផ្នែកវេជ្ជសាស្រ្តជាតិ
ទៀតផង៕