ឆាកជីវិតនិងអាជីពរបស់អ្នកនិពន្ធ Vu Tu Nam

Chia sẻ
(VOVWORLD) - ខឿនអក្សរសាស្ត្រវៀតណាមទើបនឹងបានបាត់បង់អ្នកមានទេព កោសល្យដ៏ឆ្នើមម្នាក់។ អ្នកនិពន្ធ Vu Tu Nam ដែលជាអ្នកនិពន្ធជើងចាស់ ក្នុងខឿនអក្សរសាស្ត្រវៀតណាម បានចែកឋានទៅក្នុងជន្មាយុ ៩២ឆ្នាំ។ កាលនៅរស់ លោកជាអ្នកនិពន្ធ កវី អ្នកកាសែត ព្រមទាំងចូលរួមការងារ នយោបាយក្នុងនាមជាសមាជិកសភានីតិកាលទី៩ផងដែរ។
ឆាកជីវិតនិងអាជីពរបស់អ្នកនិពន្ធ Vu Tu Nam - ảnh 1អ្នកនិពន្ធ Vu Tu Nam និងលោកស្រីភរិយា Nguyen Thi Thanh Huong។

អ្នកនិពន្ធ Vu Tu Nam មានឈ្មោះពិតគឺ Vu Tien Nam កើតនាថ្ងៃទី៥ តុលា ឆ្នាំ១៩២៩ នៅក្នុងគ្រួសារខុងជីវិទ្យាមួយ នៅឃុំ Lien Minh ស្រុក Vu Ban ខេត្ត Nam Dinh។ ចូលរួមកងទ័ពប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង នាឆ្នាំ១៩៤៧ លោក Vu Tu Nam ធ្វើការនៅកាសែត យុទ្ធជន អាស្រ័យ ដោយលោកមានសមត្ថភាពសរសេរដ៏ល្អ។ នាឆ្នាំ១៩៥០ លោកមកធ្វើការនៅ កាសែត កងទ័ពប្រជាជន ព្រមទាំងជាអ្នកនិពន្ធមួយរូបក្នុងចំណោមអ្នកនិពន្ធ ដើមដំបូងនៃទស្សនាវដ្ដីអក្សរសាស្ត្រសិល្បៈកងទ័ពផងដែរ។ នាឆ្នាំ១៩៥៨ លោកមកធ្វើការនៅកាសែតអក្សរសាស្ត្រចំណុះសមាគមន៍អ្នកនិពន្ធវៀតណាម (សព្វថ្ងៃគឺកាសែតអក្សរសាស្ត្រសិល្បៈ)។ លោកធ្លាប់បានកាន់ តំណែងជាលេខាធិការកាសែតអក្សរសាស្ត្រ អគ្គនិពន្ធនាយករងកាសែត អក្សរសាស្ត្រសិល្បៈ និងនាយក រោងបោះពុម្ភផ្សាយ ស្នាដៃថ្មី (សព្វថ្ងៃគឺរោង បោះពុម្ភផ្សាយសមាគមន៍អ្នកនិពន្ធ)។ វិចិត្រករ Vu Huy ជាកូនប្រុសរបស់ អ្នកនិពន្ធ Vu Tu Nam បានរៀបរាប់ថា៖

“កាលនៅក្មេង ឪពុកខ្ញុំជាសមាជិកមួយរូបក្នុងចំណោមសមាជិកដើម ដំបូងនៃគណៈកម្មាធិការប្រតិបត្តិនៃសមាគមន៍អ្នកនិពន្ធវៀតណាម។ លោក រួមជាមួយអ្នកនិពន្ធជើងចាស់ផ្សេងៗទៀតបានបង្កើតឡើងសមាគមន៍អ្នក និពន្ធវៀតណាម។ នៅមហាសន្និបាតលើកទី៤អាណត្តិ១៩៨៩- ១៩៩៤ របស់ សមាគមន៍អ្នកនិពន្ធវៀតណាម លោកត្រូវបានបោះឆ្នោតជ្រើសតាំងជា លេខាធិការសមា គមន៍។ លោកស្គាល់អ្នកនិពន្ធជាច្រើនទាំងជំនាន់ចាស់និង ជំនាន់ថ្មី ហេតុដូច្នេះ លោកមានរចនាប័ទសរសេរថ្មី។ លោកចេះគួបផ្សំ អ្វីៗទាំងចាស់ទាំងថ្មីយ៉ាងប៉ិនប្រសពដើម្បីនាំអក្សរសាស្ត្រចូលក្នុងជីវភាពវប្ប ធម៌ឲ្យបានសម្បូរបែបបំផុត”។

ឆាកជីវិតនិងអាជីពរបស់អ្នកនិពន្ធ Vu Tu Nam - ảnh 2សៀវភៅ “មេម័រនៃសេចក្ដីស្រឡាញ់” របស់អ្នកនិពន្ធ Vu Tu Nam និងភរិយា។

ក្នុងអាជីពអក្សរសាស្ត្ររបស់ខ្លួន អ្នកនិពន្ធ Vu Tu Nam បានបន្សល់ ទុកមកនូវសញ្ញាសម្គាល់ជាច្រើន ក្នុងនោះ ស្នាដៃដំបូងរបស់លោកដោយ ចំណងជើងថា “តាមបណ្ដោយផ្លូវ ១២” (ឆ្នាំ១៩៥០) និងសៀវភៅ “មេម័រនៃសេចក្ដី ស្រឡាញ់” ដែលលោកបានសរសេរជាមួយភរិយាគឺអ្នកនិពន្ធ អ្នកកាសែត Nguyen Thi Thanh Huong នៅឆ្នាំ២០១៧ គឺជាស្នាដៃដែលលេចធ្លោបំផុត។ អ្នកនិពន្ធ Nguyen Thi Thanh Huong បានរំលឹកឡើងវិញថា៖

“ក្នុងដំណាក់កាលសង្គ្រាមប្រឆាំងនឹងបារាំង ស្វាមីខ្ញុំបោះទ័ពនៅខេត្ត Ninh Binh ហើយបានសរសេរសៀវភៅ “នៅតាមបណ្ដោយផ្លូវ ១២”។ សៀវភៅនោះ ទទួលបានពានរង្វាន់ថ្នាក់រដ្ឋអំពីអក្សរសាស្រ្តសិល្បៈឆ្នាំ២០០១។ ចំណែកឯសៀវភៅ “មេម័រនៃសេចក្ដីស្រឡាញ់” វិញ គឺរួមមានសំបុត្រជិត២៥០ សន្លឹកដែលខ្ញុំនិងស្វាមីផ្ញើរជូនគ្នាទៅវិញទៅមក ក្នុងចន្លោះពីឆ្នាំ១៩៥០ដល់ ឆ្នាំ១៩៦៨។ តាមរយៈសំបុត្រទាំងនេះ មិត្តអ្នកអានអាចយល់ដឹងបន្ថែមទៀត អំពីអាជីពរបស់អ្នកនិពន្ធ Vu Tu Nam ក៏ដូចជាអំពីជីវភាពរស់នៅដោយ ឡែករបស់យើងខ្ញុំផងដែរ។ មនុស្សម្នាស្រឡាញ់រាប់អានអ្នកនិពន្ធ Vu Tu Nam ដោយសារលោកជាមនុស្សមានចិត្តមេត្តាករុណា រួសរាយរាក់ទាក់ហើយមាន ទេពកោសល្យ”។

បណ្ដាស្នាដៃរបស់អ្នកនិពន្ធ Vu Tu Nam តែងតែឆ្ពោះទៅរកភាពសុចរិតរបស់ មនុស្ស។ ប្រធានបទស្នូលរបស់លោកគឺអំពីមនុស្សនិងធម្មជាតិ។ អ្នកនិពន្ធ Vu Tu Nam ក៏សរសេរជាច្រើនស្ដីពីកុមារផងដែរ ដោយបានបោះពុម្ភផ្សាយកម្រង កំណាព្យនិងសៀវភៅរឿងជាច្រើនក្បាលជូនកុមារ។ វិចិត្រករ Vu Huy កូន ប្រុសរបស់អ្នកនិពន្ធ Vu Tu Nam បានឲ្យដឹងថា៖

“បិតាខ្ញុំមិនមានទ្រព្យសម្បត្តិផ្សេងណាមួយ ក្រៅតែពីស្នាដៃរបស់រូប លោកផ្ទាល់ ឬស្នាដៃដែលត្រូវបានអ្នកនិពន្ធផ្សេងៗទៀតជូនប៉ុណ្ណោះ។ បិតាខ្ញុំចូលចិត្តវណ្ណកម្មអក្សរសាស្ត្រវៀតណាមរបស់ អ្នកនិពន្ធ Ma Van Khang និង Nguyen Huy Thiep។ លោកតែងតែយកសៀវភៅ មកស្រុកកំណើតឲ្យកូនចៅអាន ហើយលោកក៏បានបង្កើតបណ្ណាល័យតូច មួយនៅស្រុកកំណើតផងដែរ។ លោកតែងតែទូន្មានយើងខ្ញុំថា គប្បីអានសៀវ ភៅច្រើន រួមទាំងសៀវភៅអក្សរសាស្ត្របរទេសទៀតផង។ កាលនៅតូច ខ្ញុំត្រូវ បានបិតាបង្រៀនឲ្យអានរឿងប្រលោមលោក “សង្គ្រាមនិងសន្តិភាព” របស់អ្នក និពន្ធរុស្ស៊ី Lev Tolstoy ហើយ”។

អ្នកនិពន្ធ Vu Tu Nam ត្រូវបានបោះឆ្នោតជាសមាជិកសភានីតិកាលទី៩ អាណត្តិ១៩៩២-១៩៩៧។ ទោះបីជាបានលាកចាកលោកទៅហើយក៏ ដោយ ប៉ុន្តែ អ្នកនិពន្ធ Vu Tu Nam បានបន្សល់ទុកមកស្នាដៃអក្សរសាស្ត្រដ៏ ថ្លៃថ្លាជាច្រើន និងរបៀបរស់នៅគំរូ ជូនជំនាន់ក្រោយៗទៀត៕

ប្រតិកម្មទៅវិញ