Le Tu Chinh ជាមួយនឹងគោលដៅការពារកិត្តិនាម “មហាក្សត្រីយានីល្បឿននៃតំបន់អាស៊ីអាគ្នេយ៍”

Chia sẻ

(VOVWORLD) -  នៅក្នុងបញ្ជីឈ្មោះអត្តពលិកលេចធ្លោបំផុតនៃវិស័យកីឡាវៀតណាម ដែលត្រៀមចូលរួម Seagames 30 នៅប្រទេសហ្វីលីពីននោះ គឺត្រូវនិយាយដល់នាង Le Tu Chinh មានអាយុ ២២ ឆ្នាំ ជាមហាក្សត្រីល្បឿននៅលើសង្វៀនអាស៊ីអាគ្នេយ៍។ នាងចូលរួម Seagames 30 ដោយមានគោលបំណងខ្ពស់បំផុតគឺការពារកិត្តិនាមជា “មហាក្សត្រិយានីល្បឿននៃតំបន់អាស៊ីអាគ្នេយ៍” របស់នាង។

Le Tu Chinh ជាមួយនឹងគោលដៅការពារកិត្តិនាម “មហាក្សត្រីយានីល្បឿននៃតំបន់អាស៊ីអាគ្នេយ៍” - ảnh 1 កីឡាការិនី Tu Chinh

កើតនៅឆ្នាំ ១៩៩៧ ក្នុងគ្រួសារដែលមានស្ថានភាពលំបាកមួយ នៅទីក្រុងហូជីមិញ កញ្ញា Le Tu Chinh មាននិស្ស័យជាមួយកីឡាអត្តពលិក នៅពេលដែលនាងរៀននៅថ្នាក់ទី ៥ម្លេះ។  នាគ្រានោះ គ្រូបង្ហាត់កីឡាហាត់ប្រាណបានចុះឈ្មោះ ឲ្យ Tu Chinh ចូលប្រឡងពានរង្វានកម្រិតសាលារៀន ហើយនាងបានឈ្នះរង្វាន់លេខមួយ។  ក្នុងឆ្នាំ ២០០៨ នៅពេលដែល ទីក្រុងហូជីមិញបានជ្រើសរើសអត្តពលិកនៅខ័ណ្ឌទី ៨ កញ្ញា Tu Chinh ត្រូវបានគ្រូបង្វឹក Nguyen Thi Thanh Huong ជ្រើសរើស ដោយសារចរិតនិងការប្តេជ្ញាចិត្តជំនះការលំបាករបស់នាង។ គ្រូបង្វឹក Nguyen Thi Thanh Huong បានមានប្រសាសន៍ថា៖ “វិញ្ញាសារអត្តពលិកគឺខ្លាំងណាស់។ ប្រហែលជាមាននិស្ស័យរវាងគ្រូនិងសិស្ស បានជានាងខ្ញុំបានជួបជាមួយTu Chinh។ Chinh គឺល្អជាងអ្នកដទៃទៀត ហេតុដូច្នេះ នាងខ្ញុំតែងតែយក Tu Chinh ដើរតាមខ្ញុំដើម្បីខ្ញុំបង្ហាត់បង្រៀន ដើម្បីប្អូនអាចទទួលបានសមិទ្ធិផលនៅក្នុងក្រុមជម្រើសជាតិទីក្រុងហូជី មិញ”។

គ្រូបង្វឹក Nguyen Thi Thanh Huong មិនត្រឹមតែជាគ្រូបង្ហាត់បង្រៀនប៉ុណ្ណោះទេ ថែមទាំងដើរតួជាអ្នកម្តាយទី ២ របស់ កញ្ញា Tu Chinh ទៀតផង។ អ្នកជំនាញរូបនេះ បានយកសេចក្តីស្រឡាញ់និងវិន័យក៏ដូចជាស្មារតីតឹងរឹង ចូលក្នុងការបង្ហាត់បង្រៀនអោយកញ្ញា Tu Chinh។ យ៉ាងណាមិញ អត្តពលិកគឺជាវិញ្ញាសារដែលលំបាកណាស់ ហើយគ្រូបង្វឹក Nguyen Thi Thanh Huong បានសារភាពថា មានពេលខ្លះដែលសិស្សរបស់នាងជួបការលំបាកដែរ។ ទោះយ៉ាងណាក៏ដោយ ការយកឈ្នះលើអ្វីៗទាំងអស់ Tu Chinh បានព្យាយាមហ្វឹកហាត់ ហើយការខិតខំរបស់នាងក៏បានបំពេញតាមក្តីសង្ឃឹមរបស់គ្រូបង្វឹក Nguyen Thi Thanh Huong ផងដែរ។

នៅឆ្នាំ ២០១៦ កីឡាការិនី Tu Chinh បានចូលរួមការប្រកួតកីឡាអត្តពលិកអន្តរជាតិដោយយកឈ្នះជើងឯកនារី ១០០ ម៉ែត្រ ចំណាយអស់វេលា ១១ វិនាទី ៦៤។ នេះជាមេដាយមាសនារី ១០០ ម៉ែត្រដំបូងគេ នៃវិញ្ញាសារអត្តពលិករបស់នៅទីក្រុងហូជី មិញ បន្ទាប់ពីរយៈពេល ២១ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៥។ នៅឆ្នាំ ២០១៧ ក្នុងវ័យអាយុ ២០ ឆ្នាំ Le Tu Chinh ត្រូវបានកោះហៅអោយចូលរួមក្រុមអត្តពលិកជាតិ បន្ទាប់មក នាងល្បីឈ្មោះនៅ Seagames ប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីដោយទទួលបានមេដាយមាសចំនួន ៣ គ្រឿង ក្នុងវិញ្ញាសារត់ ១០០ ម៉ែត្រសម្រាប់នារី និង២០០ ម៉ែត្រសម្រាប់នារី ផងដែ។ នៅឆ្នាំ ២០១៨ Tu Chinh ត្រូវបានបញ្ចូនទៅហ្វឺកហ្វឺននៅសហ រដ្ឋអាមេរិក ប៉ុន្តែជាអកុសលវាគឺជាដំណើរមិនជោគជ័យដែលនាំឱ្យមានការបរាជ័យទាំងស្រុងនៅការប្រកួត Asiad។ កីឡាការិនី Tu Chinh បានចែករំលែកថា៖ “សង្វៀន Asiad គឺជាសង្វៀនធំមួយសម្រាប់រូបនាងខ្ញុំ នេះគឺជាលើកទី ១ ដែលរូបខ្ញុំបានចូលរួម។ ខ្ញុំពិតជាមានកិត្តិយសណាស់ ហើយខ្ញុំត្រូវតែលើកទឹកចិត្តខ្លួនអោយព្យាយាម ថែមទៀត ដើម្បីទទួលបានលទ្ធផលល្អ។ តាមពិតទៅ នាងខ្ញុំក៏បានខកចិត្តនឹងខ្លួនឯងដែរ ប៉ុន្តែខ្ញុំតែងតែគិតថា ថ្វីត្បិតតែចុះចាញ់ ក៏ត្រូវព្យាយាមធ្វើវាម្តងទៀត”។

ដូចទៅនឹងការប្តេជ្ញាចិត្តថា "បរាជ័យត្រូវក្រោកឈរឡើងហើយធ្វើវាម្តងទៀត" កីឡាការិនី Tu Chinh បានព្យាយាមហើយ ព្យាយាមទៀត ឈ្នះមេដាយមាសជាបន្តបន្ទាប់នៅមហោស្រពកីឡាទូទាំងប្រទេសឆ្នាំ ២០១៨ ហើយនៅខែកញ្ញាកន្លងមក នាងបានឈ្នះរង្វាន់អត្តពលិកជើងឯកជាតិឆ្នាំ ២០១៩  នៅកីឡដ្ឋាន Thong Nhat នៃទីក្រុង ហូជីមិញ។ ស្តីអំពីការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខនេះនៅប្រទេសហ្វីលីពីន កីឡាការិនី Tu Chinh បានសំណេះសំណាលថា៖ “នាងខ្ញុំក៏ព្យាយាមដណ្តើមអោយបានមេដាយមាសជាច្រើនថែមទៀត។ ខ្ញុំនៅខ្វះជាច្រើនទៀត។ នាងខ្ញុំក៏បានតស៊ូជាមួយខ្លួនឯង ដោយតែងតែបានចាត់ទុកខ្លួនឯងជាគូប្រជែងធំជាងគេសម្រាប់រូបខ្ញុំ ។ តាមពិតទៅ នាងខ្ញុំនៅតែមិនបានឈ្នះលើខ្លួនឯងនៅឡើយ។ ខ្ញុំត្រូវព្យាយាមបន្ថែមទៀត”។

បន្ទាប់ពីកីឡាការិនី Vu Thi Huong មក កីឡាការិនី Tu Chinh បានក្លាយជាអ្នកស្នងមរតកដែលសក្តិសមបំផុតនៃដំណែងស្តេចស្ត្រីនៃវិញ្ញាសារអត្តពលិករបស់វៀត ណាម។ ឆ្លងផុតរាល់ឧបសគ្គទាំងអស់ Le Tu Chinh គឺជាគំរូដ៏ភ្លឺចិញ្ចាចនៃការជំនះ ពុះពាររាល់ការលំបាក សម្រាប់អត្តពលិកវ័យក្មេងជាច្រើនរូបទៀតធ្វើត្រាប់តាម៕

 

ប្រតិកម្មទៅវិញ