(VOV)_មុននេះ៧០ឆ្នាំ ជាលើកដំបូងលើរលកផ្សាយសម្លេង នៃស្ថានីយ៍វិទ្យុសម្លេង
វៀតណាម លោកប្រធានហូជីមិញបានស្មូតកំណាព្យជូនពរឆ្នាំថ្មីចំពោះជនរួមជាតិ។
កាលនៅមានជីវិតលោកប្រធានហូជីមិញបានមានកំណាព្យចំនួន២១បទជូនពរឆ្នាំ
ថ្មីប្រកបដោយសាមញ្ញ ពោពេញទៅដោយអត្ថន័យ និងមានកម្លាំងចលនារំញ័រទឹក
ចិត្តមនុស្សគ្រប់រូប។ ទោះបីជា៖”ឃ្លាឃ្លោងទាំងប៉ុន្មានដ៏សាមញ្ញ/ គឺជាឃ្លាឃ្លោងសំដៅ
អំពាវនាវផងនិងជាសេចក្ដីអបអរសាទរនិទាឃរដូវ”ក្តី ប៉ុន្តែក្នុងឱកាសពិធីបុណ្យ
ចូលឆ្នាំថ្មីមកដល់ម្តងៗ ប្រជាជនបានឃើញច្បាស់បន្ថែមអត្ថន័យបង្កប់ក្នុងឃ្លាឃ្លោង
នីមួយៗក្នុងកំណាព្យរបស់លោកប្រធានហូជីមិញ។
|
៧០ឆ្នាំលោកប្រធានហូជីមិញស្មូតកំណាព្យជូនពរឆ្នាំថ្មី៖បណ្ដាពាក្យកំណាព្យអំពាវនាវប្រជាជនរាប់លាននាក់ |
នាគ្រាប្រទេសជាតិនៅមានសង្គ្រាម បណ្ដាមធ្យោបាយផ្សព្វផ្សាយព័ត៌មាននៅតិច
តួចនោះ វិទ្យុសម្លេងជាកាណាល់ផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពចំពោះប្រជាជន
ក្នុងទូទាំងប្រទេស។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមកដល់ម្តងៗ ពេលវេលាពីឆ្នាំចាស់
ឆ្លងចូលឆ្នាំថ្មី មនុស្សគ្រប់រូបសុទ្ធតែនឹករលឹកនិងរង់ចាំលោកប្រធានហូជីមិញជូន
ពរឆ្នាំថ្មីតាមរលកវិទ្យុសម្លេងវៀតណាម។
បណ្ដាឃ្លាឃ្លោងក្នុងកំណាព្យមានស្មារតីជាតិ
ចំពោះកាវី Vương Trọng យុវវ័យរបស់លោក តភ្ជាប់ជាមួយពេលវេលាពីឆ្នាំចាស់
ឆ្លងចូលឆ្នាំថ្មី ហើយបានស្ដាប់លោកប្រធានហូជីមិញស្មូតកំណាព្យជូនពរឆ្នាំថ្មី៖
“ កាលនៅតូច ភូមិខ្ញុំនៅជិតកងពលធំមួយ អូសខ្សែជិតមួយគីឡូម៉ែត្រឧឃោ
សនស័ព្ទ។ នាម៉ោង៩និង៣០នាទី យប់ថ្ងៃពុធ យើងខ្ញុំប្រមូលផ្តុំស្ដាប់នាទី”សូរសម្លេង
កំណាព្យ”។ នាយប់ថ្ងៃសៅរ៍ គឺស្ដាប់នាទី”ល្ខោននិយាយ”។ ពិសេស ក្នុងពេលវេលាពីឆ្នាំ
ចាស់ឆ្លងចូលឆ្នាំថ្មី យើងខ្ញុំទាំងអស់គ្នាបានប្រមូលផ្តុំ ដើម្បីស្ដាប់លោកប្រធានស្មូតកំ
ណាព្យជូនពរឆ្នាំថ្មី។”
លោកប្រធានហូជីមិញជាអ្នកប្រមុខរដ្ឋ ខ្លឹមសារកំណាព្យរបស់លោកអ៊ំមាន
លក្ខណះព្យាករណ៍ រាយការណ៍ និងអះអាងគោលដៅខ្ពង់ខ្ពស់របស់ការប្រយុទ្ធប្រឆាំង
ជួយសង្គ្រោះប្រទេសជាតិ ដើម្បីឯករាជ្យ សេរីភាពសំរាប់ប្រជាជាតិ ប្រជាជនមានជីវ
ភាពរស់នៅធូរធារ សុភមង្គល។ ឃ្លាឃ្លោងក្នុងកំណាព្យលោកប្រធានហូជីមិញ តែង
តែច្បាស់លាស់ សាមញ្ញផង និងខ្លាំងក្លាផង អះអាងនូវស្មារតីប្តេជ្ញាចិត្តរបស់កងទ័ព
និងប្រជាជនវៀតណាម។ កវី Vuong Trong បានអោយដឹងថា៖
“ យុទ្ធជនយើងខ្ញុំមិនគ្រាន់តែបានលោកប្រធានហូជីមិញសូត្រកំណាព្យប៉ុណ្ណោះ
ទេ ថែមទាំងបានក្រុមសិល្បករ សិល្បការិនីនៃវិទ្យុសម្លេងវៀតណាមច្រៀងបទចម្រៀង
ដែលបានសំរួលពីកំណាព្យរបស់លោកអ៊ំទៀតផង។ ប្រការនេះបន្ថែម អត្ថន័យសំរាប់
បទកំណាព្យនេះរបស់លោកប្រធានហូជីមិញ។”
បង្កើតឡើងការរំភើប សុទិដ្ឋិនិយមក្នុងឆ្នាំថ្មី
ក្រឡែកមើលឡើងវិញប៉ុន្មានឆ្នាំតស៊ូប្រឆាំងពោពេញទៅដោយការលំបាកលំ
បិនបណ្ដាបទកំណាព្យរបស់លោកប្រធានហូជីមិញបានប្រៀបធៀបដូចជាសេចក្ដី
អំពាវនាវ ហើយបានផ្សព្វផ្សាយតាមប្រភេទសារព័ត៌មានប្រសិទ្ធភាពបំផុតនាពេល
នោះ។ ក៏ចាប់ផ្តើមពីថ្ងៃចូលឆ្នាំថ្មី ១៩៤៧មក ការសូត្រកំណាព្យតាមរលកវិទ្យុសម្លេង
វៀតណាមបានក្លាយទៅជាចំណុចពិសេសដោយឡែកដ៏ស្អាតនៃរចនាបទលោកប្រ
ធានហូជីមិញ។ កំណាព្យជូនពរឆ្នាំថ្មីរបស់លោកប្រធានហូជីមិញត្រូវបានប្រជាជន
គ្រប់រូបរង់ចាំក្នុងរាត្រីចូលឆ្នាំថ្មី។ អ្នកកាសែត Tran Duc Nuoi អតីតអ្នកយកព័ត៌
មាននៃវិទ្យុសម្លេងវៀតណាម បានអោយដឹងថា៖ អត្ថន័យជ្រាលជ្រៅក្នុងបទកំណាព្យ
ជូនពរឆ្នាំថ្មីរបស់លោកប្រធានហូជីមិញ នោះគឺបង្កើតឡើងសេចក្ដីសប្បាយរីករាយ
សុទិដ្ឋិនិយម និងជំនឿជាក់ក្នុងឆ្នាំថ្មី។ អ្នកកាសែត Tran Duc Nuoi បានអោយដឹងថា៖
“ ជាប្រចាំឆ្នាំ ពេលវេលាឆ្នាំចាសឆ្លងចូលឆ្នាំថ្មី នៅមានណាក្យសំដីជូនពរឆ្នាំថ្មី
របស់ប្រធានរដ្ឋ។ ប៉ុន្តែ ដើម្បីមានល្បះកំណាព្យ អត្ថន័យធំធេងដូច្នេះគឺមានតែលោក
ប្រធានហូជីមិញប៉ុណ្ណោះ។ ស្មារតីដើមឆ្នាំថ្មីដោយមានជោគជ័យ ជំនឿជាក់និងសកម្ម
ភាពដែលបានចាប់ផ្តើមពីឃ្លាឃ្លោងក្នុងបទកំណាព្យនោះ។”
មានដំណាក់កាលមួយ ការស្ដាប់លោកប្រធានហូជីមិញសូត្រកំណាព្យជូនពរឆ្នាំ
ថ្មីតាមរលកវិទ្យុសម្លេងវៀតណាម បានក្លាយទៅជាទំលាប់មួយរបស់ប្រជាជនគ្រប់រូប។
ហើយដល់ពេលលោកប្រធានហូជីមិញបានលាចាកលោកហើយ ប៉ុន្តែអំណោយខាង
ស្មារតីដែលមិនអាចកាត់ថ្លៃបាននោះ នៅជាប្រការដ៏ថ្លៃថ្លា ដូចជាឃ្លាឃ្លោងពីប្រលឹង
ប្រទេសជាតិ សូរសម្លេងពីរាប់ពាន់ឆ្នាំមក បានក្រើនរំលឹកជំនាន់កូនចៅនាបច្ចុប្បន្ន
ត្រូវគោរពតំលៃរបស់ឯករាជ្យ សេរីភាព ចំណងសាមគ្គីភាពនិងសន្តិភាព៕