អេហ្ស៊ីបឈរចំពោះមុខឱកាសដោះស្រាយ ភាពទ័លច្រក ខាងនយោបាយ។

HONG VAN Theo VOV WORLD -
Chia sẻ

នា​ថ្ងៃទី២៥សីហា គណបក្ស Salafist Nour-ជាគណះបក្សធំទី

២នៅអេហ្ស៊ីបបានប្រកាសថា៖គណះបក្សនេះនឹងចូលរួម
គណះកម្មាធិការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ។ក្នុងពេលនោះ
ប្រទេសនៅអាហ្រ្វិកខាងជើងនេះកំពុងធ្លាក់ក្នុងជំលោះ
នានាគឺសេចក្តីប្រកាសនៃ គណបក្ស Salafist Nourរួមជាមួយការប្រែប្រួលផ្សេងៗលើឆាក
នយោបាយកំពុងផ្តល់មកក្តីសង្ឃឹមកម្រមានសំរាប់ដំណើរ នយោបាយ លើកឡើងដោយ
កងទ័ព។តើអេហ្ស៊ីបឆ្លៀតយកបានឱកាសនេះដែរឬទេ។

Vovworld-ការដែល គណបក្ស Salafist Nourប្រកាសចូលរួមគណះកម្មាធិការធ្វើ
វិសោធនកម្មរដ្ឋធម្មនុញ្ញជាប្រការងឿងឆ្ងល់១ចំពោះសាធារណះមតិ។ពីពោះថា៖គណបក្សនេះធ្លាប់គំរាមកំហែងដកចេញពីដំណើរការនយោបាយលើកឡើង
ដោយកងទ័ពក្រោយពីមាត្រាមួយចំនួនទាក់ទិនដល់ច្បាប់ឥស្លាម Sharia ត្រូវស្នើរ
លុបចោលនោះ។អធិប្បាយអំពីសេចក្តីសំរេចចិត្តនេះដំណាង គណបក្ស Salafist
Nourអោយដឹងថា៖គោលដៅ១ក្នុងចំណោមគោលដៅចូលរួមគណះកម្មាធិការនេះ
គឺសំដៅការពារអត្តសញ្ញណឥស្លាម។អ្នកវិភាគជាច្រើននាក់សង្ឃឹមថា៖កាយវិការ
នេះនៃគណបក្ស Salafist Nourនឹងរួមចំណែកជំរុញ ដំណើរ នយោបាយដែលកងទ័ព
លើកឡើងនាថ្ងៃទី៣កក្កដាកន្លងទៅបន្ទាប់ពីការផ្តួលរំលំលោក Morsi។ក្នុងដំណើការ
នេះអេហ្ស៊ីបនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១២ ​រៀបចំការបោះឆ្នោតរដ្ឋសភា
និងប្រធានាធិបតី។

​​​​​​​​​​​​​​​​​​​​                     

អេហ្ស៊ីបឈរចំពោះមុខឱកាសដោះស្រាយ ភាពទ័លច្រក ខាងនយោបាយ។ - ảnh 1
រូបថត​VNA

ក្នុងពេលនោះរលកបាតុកម្មបំផុសដោយគណបក្សភាតរះឥស្លាមកំពុងមានសញ្ញាថយ
ចុះពេលដែលមិនវាទទួលបានការយកចិត្តទុកដាក់ពីប្រជាជនដូចមុននោះ។ជាអាទី
មានតែបាតុករប្រមាណ៣០០នាក់ប្រមូលផ្តុំនៅទីលានតូច១នៅខ័ណ្ឌ Maali រដ្ឋធានីគែ។ទន្ទឹមនឹងនោះការធ្វើបាតុកម្ម បំផុសឡើងដោយអង្គការភាតរះឥស្លាម នៅតំបន់នានាក៍
ជាការធ្វើបាតុកម្មមានទ្រង់ទ្រាយតូចតែប៉ុណ្ណោះ។ចំពោះមុខសញ្ញាថ្មីគួរអោយកត់សម្គាល់
នេះ  លោក​El- Meslemani ទីប្រឹក្សាទទួលបន្ទុកការផ្សពផ្សាយរបស់ប្រធានាធិបតីអេហ្ស៊ីប
បានអះអាងថា៖ប្រទេសនេះបានឆ្លងកាត់លើឧបាយកលផ្តួលរំលំរដ្ឋនិងកំពុងដំណើរការ
តស៊ូប្រឆាំងអានុភាពជ្រុលនិយមក្នុងអង្គការភាតរះឥស្លាមនិងកំលាំងឥស្លាមសម្ព័ន្ឋមិត្ត
ទៀតផង។ លោក​El- Meslemani  អោយដឹងថែមទៀតថា៖រដ្ឋាភិបាលកំពុងមានការជួប
ប្រាស្រ័យនិងពិភាក្សាជាមួយកំលាំងនយោបាយនានាក្នុងប្រទេសដែលក្នុងនោះមានគណ
បក្សSalafistNourផង។ក្នុងសភាពការណ៍នេះរដ្ឋាភិបាលជាបណ្តោះអាសន្នអេហ្ស៊ីបសំរេច
សម្រាលបំរាមគោចរពេលយប់។
ប៉ុន្តែសាធារណះមតិព្រួយបារម្មណ៍ថា៖ការចាប់ឃុំខ្លួនបណ្តាសមាជិកនៃអង្គការភាតរះ
ឥស្លាមអាចធ្វើឲ្យអង្គការនេះឃុបឃិតជាមួយអានុភាពឥស្លាមជ្រុលនិយមនៅឯបរទេស
សំដៅដណ្តើមអំណាចឡើងវិញ។ម៉្យាងទៀតការដែលតុលាការផ្តល់សេរីភាពសំរាប់លោក
Hosni Mubarak  អតីតប្រធានាធិបតីអេហ្ស៊ីបក៍ជាមូលហេតុដែលធ្វើឲ្យសភាពការណ៍ក្លាយ
ទៅជាស្មុគស្មាញថែមទៀត។
ប្រសិនបើរដ្ឋាភិបាលជាបណ្តោះអាសន្ននៅអេហ្ស៊ីបមិនដោះស្រាយមូលហេតុនៃជំលោះ
អោយបានដាច់ស្រេចនិឆ្លៀតយកឧត្តមភាពដែលកំពុងមាននោះបំណងប្រាថ្នារបស់
ប្រជាជនអំពីខឿននយោបាយ១ស្ថិរភាពនិងខឿនសេដ្ឋកិច្ច១អភិវឌ្ឍន៍នៅជាបំណងប្រាថ្នា
ដ៍សែនឆ្ងាយ១៕

ប្រតិកម្មទៅវិញ