អាហ្វហ្គានីស្ថានមួយឆ្នាំក្រោយពីតាលីបង់ឡើងកាន់អំណាច៖ ការលំបាកកាន់តែកើនឡើង

Chia sẻ

(VOVWORLD) - នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ ប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពអាមេរិកបានប្រកាស ដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន កម្លាំងតាលីបង់បានសម្រុកចូលក្នុងរដ្ឋធានី កាប៊ុល គ្រប់គ្រងប្រទេសឡើងវិញជាផ្លូវការ។ មួយឆ្នាំក្រោយពីព្រឹត្តិ ការណ៍ពិសេសនេះ អាហ្វហ្គានីស្ថានកំពុងជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈម កាន់តែច្រើនឡើងៗ ខណៈដែលជីវភាពរស់នៅប្រជាជនទទួលរងភាពចលាចលយ៉ាង ធ្ងន់ធ្ងរ ជាពិសេសចំពោះនារី។

អាហ្វហ្គានីស្ថានមួយឆ្នាំក្រោយពីតាលីបង់ឡើងកាន់អំណាច៖ ការលំបាកកាន់តែកើនឡើង - ảnh 1ប្រជាជនអាហ្វហ្គានីស្ថានប្រមាណ ៩៥% មិនមានអាហារគ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃ។ (រូបថត៖ Reuters)
រតនាគារទទេ និងគ្រោះមហន្តរាយមនុស្សធម៌ដែលគំរាមកំហែងលើជីវភាព រស់នៅរបស់ប្រជាជនរាប់លាននាក់ គឺជាការវាយតម្លៃរួមរបស់អង្គការ និងអ្នកជំនាញ អន្តរជាតិជាច្រើនអំពីស្ថានភាពបច្ចុប្បន្ននៅប្រទេសអាហ្វហ្គានីស្ថាន មួយឆ្នាំបន្ទាប់ពី តាបង់ឡើងកាន់អំណាច។
ការលំបាកកាន់តែច្រើនឡើងៗ
កាលពីថ្ងៃទី ១០ ខែសីហា កន្លងទៅ នៅក្នុងលិខិតពិសេសមួយដែលផ្ញើជូន ប្រធានាធិបតីអាមេរិកលោក Joe Biden និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក សេដ្ឋវិទូ និងអ្នកជំនាញការអភិវឌ្ឍអន្តរជាតិចំនួន ៧១ នាក់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះគ្រោះមហន្តរាយសេដ្ឋកិច្ច និងមនុស្សធម៌ដែលកំពុងកើតមាននៅអាហ្វហ្គា នីស្ថាន។ ក្រុមសេដ្ឋវិទូ និងអ្នកជំនាញនេះ បានធ្វើអត្ថាធិប្បាយថា៖ ការធ្លាក់ចុះនៃ សកម្មភាពសេដ្ឋកិច្ច និងជំនួយបរទេស បន្ទាប់ពីការដកខ្លួនរបស់កងទ័ពសហរដ្ឋ អាមេរិក បានរុញច្រានសេដ្ឋកិច្ចអាហ្វហ្គានីស្ថានចូលក្នុងស្ថានភាពលំបាក។ មកដល់ ពេលនេះ ៧០% នៃចំនួនគ្រួសារនៅប្រទេសអាហ្វហ្គានីស្ថាន មិនអាចបំពេញតម្រូវ ការមូលដ្ឋានបានទេ ប្រជាជនប្រហែល ២២,៨ លាននាក់ (ពោលគឺច្រើនជាងពាក់ កណ្តាលនៃចំនួនប្រជាជនសរុប) ប្រឈមនឹងអសន្តិសុខស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះកុមារប្រហែល ៣ លាននាក់ប្រឈមនឹងកង្វះអាហារូបត្ថម្ភ។
មុននោះ អ្នកជំនាញ និងអង្គការអន្តរជាតិជាច្រើនក៏បានប្រកាសរបាយការណ៍ និងទិន្នន័យគួរឱ្យព្រួយបារម្ភអំពីស្ថានភាពសេដ្ឋកិច្ច និងសន្តិសុខស្បៀងអាហារនា ពេលបច្ចុប្បន្ននៅអាហ្វហ្គានីស្ថានផងដែរ។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock កាលពីចុងឆ្នាំ ២០២១ បានព្រមានពី "គ្រោះមហន្ត រាយមនុស្សធម៌ដ៏អាក្រក់បំផុត" នៅអាហ្វហ្គានីស្ថាន ហើយថា "វិស័យនានានៃខឿន សេដ្ឋកិច្ចបានដួលរលំ មនុស្សជាច្រើនកំពុងអត់ឃ្លាន" ។
របាយការណ៍ទាំងអស់ចែករំលែកការវាយតម្លៃរួមថា មូលហេតុមូលដ្ឋាននៃ ស្ថានភាពនេះគឺការធ្លាក់ចុះយ៉ាងខ្លាំងនៃជំនួយបរទេសពីខាងក្រៅចូលមក អាហ្វហ្គានីស្ថាន បន្ទាប់ពីតាលីបង់ឡើងកាន់អំណាច ខណៈដែលកម្លាំងតាលីបង់មិន មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រតិបត្តិប្រទេសនិយាយរួម និងជំរុញសកម្មភាព សេដ្ឋកិច្ចនិយាយដោយឡែកនោះទេ។ លើសពីនេះ ទៅទៀត តាលីបង់បានបង្កើន ការរឹតត្បិតយ៉ាងតឹងរ៉ឹងក្រោមច្បាប់អ៊ីស្លាម Sharia ជាពិសេសលើនារី ដែលបណ្ដាល ឲ្យបាត់បង់ទាំងកម្លាំងពលករយ៉ាងច្រើនសន្ធឹកសន្ធាប់ ផងហើយបង្កឡើងភាព ចលាចលធ្ងន់ធ្ងរក្នុងសកម្មភាពផលិតកម្មសេដ្ឋកិច្ចទៀតផង។
អាហ្វហ្គានីស្ថានមួយឆ្នាំក្រោយពីតាលីបង់ឡើងកាន់អំណាច៖ ការលំបាកកាន់តែកើនឡើង - ảnh 2អ្នកចម្បាំងតាលីបង់ម្នាក់យាមនៅវិមានប្រធានាធិបតីកាលពីថ្ងៃទី១៣ ខែសីហា។ (រូបថត៖ AFP)
ត្រូវការរួមដៃជួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ
យោងតាមអ្នកជំនាញ បរិបទបច្ចុប្បន្នគឺមិនអំណោយផលសម្រាប់ការបង្កើន ជំនួយ ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់អាហ្វហ្គានីស្ថាននោះទេ  នៅ ពេលដែលខឿនសេដ្ឋកិច្ចធំៗភាគច្រើនត្រូវប្រមូលធនធានដើម្បីដោះស្រាយការ លំបាកផ្នែកសេដ្ឋកិច្ចក្នុងស្រុក ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ លើសពីនេះ ការដែលតាលីបង់បង្កើនការអនុវត្តច្បាប់ អ៊ីស្លាម Sharia ដ៏តឹងរ៉ឹង ធ្វើឱ្យសហគមន៍អន្តរជាតិ ជាពិសេសវិនិយោគិនស្ទាក់ស្ទើរក្នុង ការបណ្ដាក់ទុនចូលអាហ្វហ្គានីស្ថាន។
ការពិតនេះទាមទារឱ្យសហគមន៍អន្តរជាតិត្រូវបង្កើនកិច្ចប្រឹងប្រែងបន្ថែមទៀតក្នុងការជួយឧបត្ថម្ភអាហ្វហ្គានីស្ថាន។ កាលពីថ្ងៃទី ១៥ ខែសីហា គណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC) បានដាស់តឿនឱ្យរដ្ឋាភិបាល និងអ្នកផ្តល់ជំនួយ ដាក់ទស្សនៈនយោបាយលើរដ្ឋាភិបាលតាលីបង់មួយអន្លើ ហើយបន្តផ្តល់ជំនួយដល់ ទីភ្នាក់ងារអាហ្វហ្គានីស្ថាននានា ដើម្បីដោះស្រាយស្ថានភាពមនុស្សធម៌នៅទីនេះ។
បច្ចុប្បន្ននេះ ICRC គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពអន្តរជាតិតិចតួច ដែលនៅតែផ្តល់ជំនួយដល់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ឡើងកាន់ អំណាច។ ដើម្បីដោះស្រាយការខ្វះខាតថវិកា ICRC បានជួយឧបត្ថម្ភមន្ទីរពេទ្យ ប្រហែល ៣៣ ដើម្បីរក្សាប្រតិបត្តិការ បើកប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិក រហូតដល់ ផ្តល់ប្រេងឥន្ធនៈសម្រាប់រថយន្តសង្គ្រោះ និងអាហារសម្រាប់អ្នកជំងឺផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អគ្គនាយក ICRC លោក Robert Mardini បានសង្កត់ធ្ងន់ថា នេះ មិនមែនជាដំណោះស្រាយប្រកបដោយនិរន្តរភាពទេ ពីព្រោះអង្គការមនុស្សធម៌មិន អាចជំនួសភ្នាក់ងាររដ្ឋបានទេ។
ក្នុងពេលជាមួយគ្នានោះ សកម្មជនអន្តរជាតិជាច្រើនបានអំពាវនាវឱ្យសហរដ្ឋ អាមេរិក និងអឺរ៉ុប ដោះលែងប្រាក់ចំនួន ៩ពាន់លានដុល្លាអាមេរិក ដែលកំពុងត្រូវបង្កក របស់អាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ឡើងកាន់អំណាច។ ក្រុមសកម្មជនបាន លើកច្បាស់ថា ការដោះលែងកញ្ចប់ប្រាក់នេះនឹងជួយធនាគារកណ្តាល អាហ្វហ្គានីស្ថាន មានធនធានសម្រាប់ប្រតិបត្តិការ ធានាឱ្យប្រព័ន្ធហិរញ្ញវត្ថុ និង សេដ្ឋកិច្ចអាហ្វហ្គានីស្ថានមិនដួលរលំ ហើយជៀសវាងគ្រោះមហន្តរាយសេដ្ឋកិច្ច និង មនុស្សសាសនាដ៏អាក្រក់បំផុតនៅប្រទេសអាស៊ីខាងត្បូងមួយនេះ៕

ប្រតិកម្មទៅវិញ