អ៊ីរ៉ង់បំផ្លាញរបងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ទ្វារចូលក្នុងតុចរចាកាន់តែចង្អៀត

Chia sẻ
(VOVWORLD) - ក្នុងការវិវត្តន៍ថ្មីបំផុតទាក់ទិនដល់ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់នោះ រដ្ឋ អំណាចតេអេរ៉ង់ទើបនឹងបានប្រកាសថា កាលកំណត់សម្រាប់ការរង់ចាំបានអស់ ហើយ អញ្ចឹងបានជាចាប់ពីថ្ងៃទី៨ ខែកក្កដា ប្រទេសនេះបានចាប់ផ្ដើមចម្រើន សារធាតុអ៊ុយរ៉ាញ៉ូមលើសពីដែនកំណត់ចំនួន៣,៦៧% តាមកិច្ចព្រមព្រៀងដែល បានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។ 

ប្រការនេះមានន័យថា ក្រោយពីកិច្ចខិតខំ ប្រឹងប្រែងជាច្រើនដើម្បីសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះ គឺភាគីនានា កំពុងវិលត្រឡប់មកបន្ទាត់ចាប់ផ្ដើមវិញ ហើយអាចកាន់តែអាក្រក់ជាងទៀត។ រហូតមកដល់ ពេលនេះ ទាំងអាមេរិកនិងអ៊ីរ៉ង់សុទ្ធតែបង្ហាញនូវទស្សនៈដ៏តឹងរឹងហើយគ្មានភាគី ណាធ្វើសម្បទាននោះឡើយ។

        ក្នុងការវិវត្តន៍ថ្មីបំផុត អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានប្រកាសថា ការចម្រើន សារធាតុអ៊ុយរ៉ាញ៉ូមបានចាប់ផ្ដើមឡើងវិញកាលពីថ្ងៃទី៨ ខែកក្កដា ព្រមទាំងដាក់ ចេញកាលកំណត់រយៈពេល៦០ថ្ងៃចំពោះប្រទេសដទៃក្នុងកិច្ចព្រមព្រៀងនេះ ដើម្បីដោះស្រាយសំណូមពររបស់តេអេរ៉ង់ផងដែរ។ ក្នុងរយៈពេលនោះ អ៊ីរ៉ង់នឹង បន្តដំណើរការផែនការរបស់ខ្លួន ដែលមានន័យថា ពេលវេលា អូសបន្លាយកាន់ តែយូរគឺអ៊ីរ៉ង់នឹងចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមកាន់តែច្រើន។

        ជំនួបចរចាបញ្ចប់ដោយជាប់គាំង

        តាមកិច្ចព្រមព្រៀង JCPOA ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥រវាង អ៊ីរ៉ង់និងក្រុម P5+1 (រួមមានរុស្ស៊ី អាមេរិក អង់គ្លេស បារាំង ចិននិងអាល្លឺម៉ង់) បានកំណត់ថា អ៊ីរ៉ង់នឹងដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បីប្ដូរមក ការលុបចោលបទដាក់ទណ្ឌកម្មវិញពីប្រទេសលោកខាងលិច។ កិច្ចព្រមព្រៀង នេះបានកំណត់ថា អ៊ីរ៉ង់ត្រូវបានអនុញ្ញាតអោយចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅ កម្រិតតែ៣,៦៧%ប៉ុណ្ណោះ ពោលគឺទាបច្រើនជាងកម្រិត៩០%ដើម្បីផលិតអាវុធ នុយក្លេអ៊ែរ និងកម្រិត២០%ដែលប្រទេសនេះបានអនុវត្តន៍មុនពេលចុះហត្ថលេខា លើ JCPOA ផងដែរ។

        ប៉ុន្តែ នាខែឧសភាឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដកប្រទេសនេះចេញពីកិច្ចព្រមព្រៀងដោយឯកតោភាគី ហើយដាក់ទណ្ឌកម្ម លើអ៊ីរ៉ង់ឡើងវិញ។ នាថ្ងៃទី៨ ខែឧសភា កន្លងទៅ ពេលគម្រប់រយៈពេល១ឆ្នាំ ក្រោយពីសកម្មភាពពោលខាងលើរបស់អាមេរិក អ៊ីរ៉ង់បានប្រកាសផ្អាកការអនុវត្ត នូវការសន្យាមួយចំនួន អាស្រ័យដោយហេតុនេះនឹងចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម លើសពីកម្រិត៣,៦៧% ព្រមទាំងដាក់ចេញកាលកំណត់ក្នុងរយៈពេល៦០ថ្ងៃ សម្រាប់ប្រទេសនៅសេសសល់ទាំង៥ដើម្បីអនុវត្តកាតព្វកិច្ចរបស់ពួកគេសំដៅ ធានាផលប្រយោជន៍សេដ្ឋកិច្ចរបស់អ៊ីរ៉ង់តាមកិច្ចព្រមព្រៀងនេះ។ កាលកំណត់ នោះបានកន្លងផុតទៅ ប៉ុន្តែ សមាជិកផ្សេងៗនៃក្រុម P5+1 នៅតែមិនអាចបញ្ចុះ បញ្ចូលអោយអាមេរិកវិលត្រឡប់មកកិច្ចព្រមព្រៀង JCPOA ឡើងវិញ ហើយ បញ្ចប់បទដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើអ៊ីរ៉ង់។

        ក្រោយពីបរាជ័យតាមផ្លូវការទូត រឿងចាប់ខ្លួននាវាដឹកប្រេង Grace 1 របស់អ៊ីរ៉ង់នៅច្រកទ្វារសមុទ្រ Gibraltar បន្តជាការព្រនង់ដ៏ធ្ងន់ធ្ងរមួយទៀតទៅ លើតេអេរ៉ង់ ដែលធ្វើអោយថ្នាក់ដឹកនាំប្រទេសអ៊ីស្លាមនេះមិនអាចធ្វើសម្បទាន ថែមទៀតឡើយ។ អ៊ីរ៉ង់បានបន្តដំណើរការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមលើសពី ដែនកំណត់ ព្រមទាំងបញ្ឈប់ការកែតម្រូវរ៉េអាក់ទ័រនុយក្លេអ៊ែរទឹកធ្ងន់ Arak តាម ទិសបម្រើគោលដៅស៊ីវិល ដែលមានន័យថា គេអាចស្ដារឡើងវិញនូវសកម្មភាព ផលិតកម្មសារធាតុ Plutonium ថ្នាក់សព្វាវុធ។

       ទ្វារចូលក្នុងតុចរចាកាន់តែចង្អៀតពីមួយថ្ងៃទៅមួយថ្ងៃ

        ការដែលអ៊ីរ៉ង់បានប្រកាសនឹងចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមលើសពីដែន កំណត់តាមកិច្ចព្រមព្រៀងនោះ គឺការបោះជំហានដែលត្រូវបានប្រាប់ពីមុន ហើយមានការគិតគូររបស់តេអេរ៉ង់ ដែលសរអោយឃើញនូវការប្ដេជ្ញាចិត្តដ៏រឹងមាំ របស់ប្រទេសអ៊ីស្លាមនេះសំដៅការពារផលប្រយោជន៍របស់ខ្លួន។

        តាមសេចក្ដីថ្លែងការណ៍របស់តេអេរ៉ង់បានអោយដឹងថា គេត្រូវចេញការ សម្រេចចិត្តដ៏រឹងមាំយ៉ាងដូច្នេះដោយសារតែវ៉ាស៊ីនតោនបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខណៈដែលប្រទេសនៅសេសសល់ក្នុងក្រុម P5+1 មិនមានលទ្ធភាពចាត់វិធានការចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើយ។ អ៊ីរ៉ង់បានបាត់បង់ជំនឿទុកចិត្តទៅលើ EU ហេតុនេះហើយការដកចេញឬការបន្ធូរ ស្រាលការសន្យារបស់ខ្លួនក្នុង JCPOA របស់អ៊ីរ៉ង់ គឺមិនអាចជៀសវាងបាន ឡើយ។

        អាចនិយាយបានថា ភាពតានតឹងក្នុងបញ្ហាអ៊ីរ៉ង់បានកើនឡើងដល់កម្រិតគ្រោះ ថ្នាក់ថ្មីមួយ។ក្នុងបរិបទនាបច្ចុប្បន្ននេះ EU នៅតែបានចាត់ទុកជាភាគីតែមួយគត់ ដែលអាចដោះរំសេវផ្ទុះ។ ស្ថាប័នថាមពលបរិមាណូអន្តរជាតិ (IAEA) បានអោយ ដឹងថា នឹងប្រជុំនាថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ដើម្បីស្វែងរកវិធានការសង្គ្រោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ ថ្នាក់ដឹកនាំបារាំងនិងអង់គ្លេសក៏កំពុងខិតខំប្រឹង ប្រែងធ្វើជាអ្នកសម្រុះសម្រួលដើម្បីស្ដារកិច្ចសន្ទនារវាងអ៊ីរ៉ង់ជាមួយដៃគូលោក ខាងលិចឡើងវិញផងដែរ។ ច្បាស់លាស់ថា អ៊ីរ៉ង់នៅតែបើកចំហរទ្វារមួយចូល ក្នុងតុចរចារប៉ុន្តែចង្អៀតណាស់ ហើយតើ EU អាចក្ដាប់ជាប់បាននូវឱកាសនេះ ដែរឬអត់? ការដោះស្រាយភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់កំពុងត្រូវបានចាត់ ទុកជា “តេស្ត” មួយចំពោះសមត្ថភាពការទូតរបស់ EU ហើយការបោះជំហាន ច្រឡំមួយក៏អាចកាត់ផ្ដាច់ខ្សែពួរផុយស្រួយដែលតភ្ជាប់នឹងកិច្ចព្រមព្រៀង នុយក្លេអ៊ែរនេះ៕

ប្រតិកម្មទៅវិញ