អ៊ុយក្រែន-រុស្ស៊ី៖ទ្វាកិច្ចការបរទេសបានបិទជាបណ្ដើរៗ

ANH HUYEN
Chia sẻ
Vovworld-ទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងឈាន
ទៅរបត់គ្រោះ​ថ្នាក់ថ្មី។ ដោយមិនអើពើរដល់សេចក្តី
ប្រកាសមានសុឆ័ន្ទះរបស់ថ្នាក់ដឹកនាំនៃ​ប្រទេសទាំងពីរ
បន្ទាប់ពីអ៊ុយក្រែនមានប្រធានាធិបតីថ្មី រាល់កាយវិការ
នាបច្ចុប្បន្ន​បានសឲ្យឃើញថា ភាគីទាំងពីរកំពុងបាត់បង់ជាបណ្ដើរៗភាពអត់ធ្មត់
និងជំរុញទំនាក់​ទំនង​ឈានទៅជំលោះដ៏ធ្ងន់ធ្ងរ។


អ៊ុយក្រែន-រុស្ស៊ី៖ទ្វាកិច្ចការបរទេសបានបិទជាបណ្ដើរៗ - ảnh 1
អ៊ុយក្រែន-រុស្ស៊ី៖ទ្វាកិច្ចការបរទេសបានបិទជាបណ្ដើរៗ (REX)

        Vovworld-ក្នុងកាយវិការមួយបង្កើនភាពតានតឹងថែមទៀតរវាងប្រទេស​ទាំង
ពីរ នាថ្ងៃទី១៧មិថុនា រុស្ស៊ីបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ
សេចក្តីសំរេចចិត្តមួយស្ដីពីអ៊ុយក្រែន ក្នុងនោះបរិហារទោស​ការ​វាយប្រហារដោយ
កាំភ្លើងធំ ពិសេសគឺនៅដំបន់ភាគខាងកើត សំណូមពរបញ្ឈប់​អំពើរហឹង្សា ឈប់
បាញ់ដើម្បីសន្ទនា​ទន្ទឹមនឹងនោះសំណូមពរ​បើក​ការ​ស៊ើបអង្កេតអំពីការស្លាប់
របស់អ្នកកាសែតរុស្ស៊ីចំនួន២នាក់នៅអ៊ុយក្រែន។

        តបតវិញរដ្ឋសភាអ៊ុយក្រែននាថ្ងៃទី១៧មិថុនាក៏បានអនុម័តលើសេចក្តី​សំរេចចិត្តអំពីបង្កើនការត្រួតពិនិត្យព្រំដែនភាគខាងកើតជាមួយរុស្ស៊ី។ តាមនោះ​ក្នុងរយៈពេល១ខែស្ថាប័នការពារព្រំដែនអ៊ុយក្រែននឹងបង្កើនបុគ្គលិកជាច្រើន​ដើម្បីអាចត្រួតពិនិត្យតឹងរឹងដំបន់ព្រំដែនភាគខាងកើតជាប់ជាមួយរុស្ស៊ី។ ក្រៅពី​
នោះ ប្រធានាធិបតីអ៊ុយក្រែនលោក Poroshenko ក៏បានបញ្ជាហាមឃាត់គ្រប់​កិច្ច​សហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មយោធាជាមួយសហព័ន្ធរុស្ស៊ី។

ទំនាក់​ទំនងកាន់តែបង្កកពីមួយថ្ងៃទៅមួយថ្ងៃ

ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីររុស្ស៊ីនិងអ៊ុយក្រែនកាន់តែក្លាយទៅជា
ត្រជាក់ក្នុងពេលដែលម៉ូស្គូប្តេជ្ញាកាត់ផ្ដាច់ប្រភពផ្គត់ផ្គងឧស្ម័នដុតសំរាប់អ៊ុយក្រែន។ ​ក្នុងកាលៈទេសៈតានតឹងនាបច្ចុប្បន្ន ការធ្វើបាតុកម្មវាយប្រហារនៅខាង​ក្រៅ
ស្ថានទូតរុស្ស៊ីប្រចាំនៅ Kiev ជាការបង្កើនភាពតានតឹង​ជំរុញទំនាក់ទំនង​រវាង​ប្រទេសទាំងពីរចុះកំរិតទាបបំផុតក្នុងច្រើនឆ្នាំកន្លងមក។ ជាងនេះទៅទៀត រដ្ឋមន្ត្រី
ការបរទេសស្ដីទីអ៊ុយក្រែនលោក Andriy Deshchytsia បានបង្ករឿងអាស្រូវមួយក្នុង
ប្រវត្តិសាស្ត្រការទូតរវាងប្រទេសទាំងពីរក្នុងពេលដែលខ្វះភាពអត់ធ្មត់បានប្រើពាក្យ
សំដីប្រមាថដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅខាង​ក្រៅស្ថានទូតរុស្ស៊ី
ប្រចាំនៅ Kiev។

ដំណោះស្រាយមិនព្យាករណ៍បានលទ្ធផល

          ប៉ុន្តែក្នុងកាយវិការមួយត្រូវបានចាត់ទុកជាការបោះជំហានដំបូងសំដៅបន្ធូ
ស្រាលភាពតានតឹងជាមួយម៉ូស្គូ​ប្រធានាធិបតី Petro Poroshenko នាថ្ងៃទី១៨​មិថុនា​បានប្រកាសអនុវត្តបទឈប់បាញ់មួយដោយឯកតោភាគី ប្រកាសត្រៀម​ខ្លួន​ជាស្រេចធ្វើសម្បទានជាបន្តចំពោះកំលាំងបះបោរ ក្នុងនោះមានការ​កែ​ទម្រង់​លើគ្រប់វិស័យរដ្ឋធម្មនុញ្ញ​វិធានការមួយសំដៅបង្កើនអំណាច​សំរាប់ដំបន់​នានា។

        តាមបណ្ដាអ្នកវិភាគថា ផែនការឈប់បាញ់នេះត្រឹមតែមានចរិត​លក្ខណៈ​និមិត្ត
រូប​តែប៉ុណ្ណោះទេ ជាដំណោះស្រាយក្នុងគ្រាស្ថានភាព មានការគិតគូរ ពីព្រោះបទ​ឈប់បាញ់មិនរួមមានការសន្ទនាទេ គ្រាន់តែជាសេចក្តីអំពាវនាវឲ្យបណ្ដាក្រុម​ប្រដាប់​អាវុធទម្លាក់អាវុធនិងចាកចេញពីអ៊ុយក្រែន។ ខណៈដែលថ្នាក់ដឹកនាំ​អ៊ុយក្រែនចាត់
ទុកការទម្លាក់អាវុធដកទាហានចេញពីភាគខាងកើតជាលក្ខណៈសំរេចកំណត់ដើម្បី
សន្ទនានោះ កំលាំងបះបោរនៅភាគខាងកើតបានចាត់ទុកថា រាល់សំណើររបស់លោក
Poroshenko គឺគ្មានន័យទេ។ រាប់ទាំងរុស្ស៊ីក៏សង្ស័យ​ទៅ​លើផែនការនេះរបស់ប្រធានាធិបតី Poroshenko ផងដែរដោយ ចាត់ទុកថា បទឈប់បាញ់​ទាំងឡាយត្រូវមានចរិតលក្ខណៈ
លើគ្រប់ជ្រុងជ្រោយ មិនមែនជាការបណ្ដោះអាសន្ន​ឡើយ ជាការបោះជំហានជាបន្តគឺការ
សន្ទនា។

        ផ្ទុយនឹងសេចក្តីប្រកាសឈប់បាញ់ដោយឯកតោភាគីនោះ កងទ័ពអ៊ុយ​ក្រែន​បាន
បើកចំហរផែនការទិញបន្ថែមរថពាសដែក១ពាន់គ្រឿងដើម្បីប្រើ​ប្រាស់​ក្នុងយុទ្ធនាការ
នៅភាគខាងកើតអ៊ុយក្រែន ទន្ទឹមនឹងនោះឲ្យដឹងថា ប្រទេសនេះនឹងបង្កើតអង្គភាព
ប្រយុទ្ធចំណានពិសេសមួយនាពេលអនាគត​ដើម្បីទប់ទល់នឹងការគំរាមកំហែងសន្តិសុខ
ជាតិ។

        ក្នុងប្រវត្តិសាស្ត្រអ៊ុយក្រែនធ្លាប់ជាផ្នែកដែនដីមួយរបស់រុស្ស៊ី។ អំពីភូមិ​សាស្ត្រ​​អ៊ុយក្រែនមានខ្សែព្រំដែនរួមដ៏វែងជាមួយម៉ូស្គូ។ សហគមន៍ជនរុស្ស៊ី​ជា​សហគមន៍
ជនជាតិភាគតិចធំបំផុតនៅអ៊ុយក្រែន។ អំពីសេដ្ឋកិច្ច រុស្ស៊ីជាដៃគូរធំ​បំផុតរបស់អ៊ុយ
ក្រែន​ ផ្គត់ផ្គងដល់៦០%នៃតម្រូវការឧស្ម័នដុតនិង១/២វត្ថុធាតុ​ដើម​សំរាប់ប្រទេសនេះ។ រាល់បំរ៉ែបំរួលខាងនយោបាយដែលកើតមានឡើងនៅ​អ៊ុយក្រែនក្នុងរយៈពេលកន្លង
មកនិងបំរ៉ែបំរួលតានតឹងនាបច្ចុប្បន្នកំពុងធ្វើឲ្យ​បែកបាក់ទំនាក់ទំនងរវាងប្រទេស
អតីតសូវៀតទាំងពីរនេះ។ ទំនាក់ទំនងរវាង​អ៊ុយក្រែននិងរុស្ស៊ីពិបាកព្យាករណ៍ក្នុងរយៈ
ពេលខាងមុខ៕

ប្រតិកម្មទៅវិញ