អាមេរិកពង្រឹងនិងបង្កើតកន្លែងឈរជើងនៅអាហ្រ្វិក។

Anh Huyen Theo VOVWORLD -
Chia sẻ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​  Hillary Clinton កំពុង
មានដំណើរទស្សនកិច្ចនៅ ប្រ​ទេស​អាហ្រ្វិក​ចំនួន៦ ។
ដំណើរទស្សនកិច្ចេបស់លោកស្រី Hillary Clintonដែល
ប្រព្រឹត្តិទៅបន្ទាប់ពីរដ្ឋអំណាចរបស់ប្រធានាធិបតី​Barack Obama ប្រកាស
យុទ្ឋសាស្រ្តថ្មីចំពោះដំបន់វាលខ្សាច់Sahara  នាខែមិថុនាកន្លងមកនេះជា
ការបន្តនៃកិច្ចសន្យារបស់រដ្ឋអំណាអាមេរិកគឺផ្តល់អាទិភាពឲ្យអាហ្រ្វិកក្នុង
គោលនយោបាយកិច្ចការបរទេស។

                   

អាមេរិកពង្រឹងនិងបង្កើតកន្លែងឈរជើងនៅអាហ្រ្វិក។ - ảnh 1
Image: Internet

Vovworld- ដំណើរទស្សនកិច្ច​ ចំនួន​១១ថ្ងៃ​នៅ ប្រ​ទេស​អាហ្រ្វិក​ចំនួន៦របស់រដ្ឋមន្ត្រី​
ក្រសួង​ការបរទេស​អាមេរិក​  Hillary Clinton ចាប់ពីថ្ងៃទី៣កក្កដាកំពុងបញ្ជាក់ពីជំហាន
ជាក់ស្តែងក្នុងគោលនយោបាយការទូតរបស់អាមេរិក។ដំណើរទស្សនកិច្ចនេះប្រព្រឹត្តិ
ទៅបន្ទាប់ពីរដ្ឋអំណាចរបស់ប្រធានាធិបតី​BarackObama ប្រកាសយុទ្ឋសាស្រ្តថ្មីចំពោះ
ទ្វីប អាហ្រ្វិក​រួមមានសរសរចំនូន៤ដែលក្នុងនោះមានការពង្រឹងលិទ្ធប្រជាធិបតេយ្យ
ការជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម​និងការវិនិយោគជាដើម។តាមកាលបរិច្ឆេត នៅ​
 Senegal រដ្ឋមន្ត្រី Hillary Clinton​ មានបទថ្លែងមតិនៅមហាវិទ្យាល័យ​ Cheikh Anta Diop​
នៅរដ្ឋធានី  Dakar ។បន្ទាប់នោះលោកស្រីជួបប្រាស្រ័យជាមួយប្រធានាធិបតី Senegal​
លោក Macky Sall ដើម្បីអះអាងថាវ៉ាស៊ីនតោនចាត់ទុក Senegalជាដៃគូគួរអោយទុកចិត្ត
បំផុតរបស់អាមេរិកនៅទីនេះ។នៅ ប្រទេស​ស៊ូដង់​ខាងត្បូង​ ​ រដ្ឋមន្ត្រីការបរទេសអាមេរិក
នឹងជួបចរចារជាមួយប្រធានាធិបតី  Salva Kiir ក្នុងបំណងអះអាងនូការគាំទ្រចំពោះ
ប្រទេសនេះឡើងវិញ។

មុននឹងវិលត្រឡប់មកប្រទេសវិញ​ ថ្ងៃទី​១០សីហា លោកស្រី Clinton​​ នឹងទៅទស្សនិច្ច
Uganda នឹងជួបសន្ទនាជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ Yoweri Museveni​​​ អំពី
សភាពការណ៏កើតមានវីរូស   Ebola​ ដែលធ្វើឲ្យមនុស្សចំនួន​ ១៤ ​នាក់ត្រូវស្លាប់។នៅ  
Kenya  រដ្ឋមន្រ្ទីការបរទេសអាមេរិក​នឹងជួបសន្ទនាជាមួយបណ្តាមន្រ្តីជាន់ខ្ពស់​ Kenya​ដើម្បីបញ្ជាក់អំពីការគាំទ្ររបស់អាមេរិកចំពោះការសំរេចដំណើរការផ្ទេរនយោបាយនៅ Somali(នាថ្ងៃទី​២០សីហា)។​បន្ទាប់ពីបានទស្សនា  Malawi  លោកស្រីHillary Clinton​រួម
ជាមួយគណះប្រតិភូអាជិវករអាមេរិកនឹងទៅកាន់​អាហ្រ្វិចខាងត្បូងដើម្បីចូលរួមការ
ចរចារយុទ្ធសាស្រ្តអាមេរិក-អាហ្វ្រិចខាងត្បូង។

ទោះបីជាគោលដៅនៃដំណើរទស្សនកិច្ចនេះគឺជំរុញលិទ្ធប្រជាធិបតេយ្យ​ កំណើនសេដ្ឋ
កិច្ចក៏ដូចជាសន្តិភាពនឹងសន្តិសុខក្នុងតំំបន់ក្តី​​ ក៏ប៉ុន្តែមជ្ឈស្ថានអ្នកសង្កេតការណ៏ចាត់
ទុកថា៖ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកបង្កប់ទៅដោយប្រការជា
ច្រើន។មុនបង្អស់ ដើពិនិត្យទៅល់ភូមិសាស្រ្តដោយមានផ្ទៃដីធម្មជាតិចំនួនជាង 30 ​
លាន​គីឡូម៉ែត្រការ៉េ  ទ្វីបអាហ្វ្រិច​ល្បីឈ្មោះដោយប្រភពធនធានធម្មជាតិតាំងពីយូលង់
មកហើយ។ក្នុងរយះប៉ុន្មានឆ្នាំថ្មីៗនេះរួមជាមួយបណ្តាអណ្ដូងរ៉ែប្រេង​ដែលបានរកឃើង
នៅឈូងសមុទ្រ Guine​ទ្វីបអាហ្វ្រិចកាន់តួនាទីសំខាន់១លើផែនទីបែងចែកប្រភពថាម
ពលសំខាន់នេះរបស់សកលលោកយ៉ាងឆាប់ៗ។ក្រៅពីនោះទ្វីបអាហ្វ្រិចនៅជាទីកង្លែង
ផ្គត់ផ្គង់ទំនិញកសិផលរុក្ខផល​ល្បីឈ្មោះជាច្រើនមុខដល់ទីផ្សារពិភពលោកទៀតផង។កត្តានេះឯងបានធ្វើឲ្យដីគោកខ្មៅនេះទាក់ទាញការយកចិត្តទុកដាក់ជាពិសេសពីបណ្តា
អ្នកយុទ្ធសាស្រ្ត​ជាច្រើន នាសព្វថ្ងៃ។​ដោយហេតុនេះ​ដំណើរទស្សនកិច្ចរបស់លោកស្រី
Hillary Clinton ក៏សំដៅអះអាងនូវគំនិតគិតគូររបស់វិមានសដែរ។ជាពិតណាក់ថាចំពោះ
វ៉ាស៊ីនតោន មហិច្ឆតា បង្កឥទ្ឋិពលនៅទ្វីបនេះត្រូវបានអះអាងចំពោះមុខបណ្តាមហា
អំណាចផ្សេងជាពិសេសចំពោះចិន។អាចឃើញថា ពេលរដ្ឋអំណាចរបស់ប្រធានាធិប
តីអាមេរិក​G.Bush ប្រមូលផ្តុំជាច្រើនទៅលើការប្រឆាំងភេរកម្មនៅអ៊ីរ៉ាក់និងអាហ្វហ្គានី
ស្ថាននោះប៉េកាំងបានមានកន្លែងឈរជើងនៅ ទ្វីប​អាហ្វ្រិក។ចិនកំពុងជាវិនិយោគិន
បរទេសចម្បងនៅប្រទេសអាហ្វ្រិកជាច្រើន។តំលៃប្រាក់ពណិជ្ចកម្មចិនទ្វីប​អាហ្វ្រិក
បានកើនយ៉ងលឿននាប៉ិន្មានឆ្នាំកន្លងមក។ពិសេសគឺនៅសន្និសីទថ្នា់ក់រដ្ឋមន្រ្តីលើកទី
៥នៃវេទិការសហប្រតិបត្តិការចិនទ្វីប​អាហ្វ្រិកដែលបានធ្វើឡើងនាថ្ងៃទី២០កក្កដាកន្លង
ទៅ ប៉េកាំងបានសន្យាផ្តល់ខ្ទង់ឥណទានចំនួន២០ពាន់លានដុល្លារអាមេរិកឲ្យដំបន់
នេះក្នុងរយះពេល៣ឆ្នាំខាងមុខ។

                         

អាមេរិកពង្រឹងនិងបង្កើតកន្លែងឈរជើងនៅអាហ្រ្វិក។ - ảnh 2

                       ដំបន់វាលខ្សាច់Sahara  (Internet).

ប្រការនេះបានធ្វើអោយរដ្ឋអំណាចរបស់លោក B.Obama មិនអាចបោះជំហានយឺតយ៉ាវ
ក្នុងការរត់ប្រណាំងនេះឡើយ។ក្រសួងថាមពលអារិកធ្លាបើសន្យាថាដល់ឆ្នាំ២០២០
អាមេរិកនឹងនាំចូល ប្រេងចំនួន៧៧លានធុង/ឆ្នាំពីទ្វីប​អាហ្វ្រិក។សាធារណមតិចាត់ទុក
ថា​ដំណើរទស្សនកិច្ច របស់លោកស្រី Hillary Clintonជាកាយវិការដើម្បីបង្កើនទំនាក់ទំនង
និងឥទ្ឋិពលរបស់អាមេរិកទៅលើសម្ព័ន្ឋមិត្តនៅទ្វីបនេះ។តាមរយះនោះដើម្បីធ្វើអាជីវកម្ម
ប្រភពធនធានរ៉ែនៅទីនេះ៕

ប្រតិកម្មទៅវិញ