សេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពសារព័ត៌មានត្រូវបានធានានៅវៀតណាម

Chia sẻ

(VOVWORLD) -  សេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពសារព័ត៌មានគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សដែលវៀតណាមប្តេជ្ញាអនុវត្តតាមគោលការណ៍រួមនៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ ថ្វីត្បិតដូច្នេះក៏ដោយ នេះក៏ជាបញ្ហារសើបមួយ ដែលបណ្តាអានុភាព ពួកប្រតិកិរិយា អរិចិត្តខាងនយោបាយ តែងតែឆ្លៀតឱកាសដើម្បីប្រឆាំងនឹងបក្ស រដ្ឋ ក៏ដូចជារបបសង្គមនិយម។ យ៉ាងណាក៏ដោយ ល្បិចកលទាំងនេះ ត្រូវសាបរលាបដោយភាពជាក់ស្តែងរស់រវើកសេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាននៅវៀតណាម ជាពិសេសនាក្នុងប៉ុន្មានថ្ងៃនេះតែម្តង។

សេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពសារព័ត៌មានត្រូវបានធានានៅវៀតណាម - ảnh 1សារព័ត៌មានជាតិនិងអន្តរជាតិនៅឯកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ដែលប្រារព្ធធ្វើនៅទីក្រុងហាណូយ  

ក្នុងនាមជាប្រទេសសមាជិក មានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ វៀតណាមបានចូលរួមនិងចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិជាច្រើន ស្តីពីការធានាសិទ្ធិមនុស្សនិងសិទ្ធិរបស់ពលរដ្ឋ ក្នុងនោះមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ មាត្រា ១០ នៃរដ្ឋធម្មនុញ្ញចុះថ្ងៃទី ៩ ខែមករាឆ្នាំ ១៩៤៦ នៃរដ្ឋសភាវៀតណាមបានចែងថា “ពលរដ្ឋវៀតណាមមានសិទ្ធិ៖ សេរីភាពក្នុងការបញ្ចេញមតិ; សេរីភាពក្នុងការបោះពុម្ពផ្សាយ; សេរីភាពខាងការរៀបចំនិងការជួបជុំ; សេរីភាពខាងជំនឿសាសនា; សេរីភាពនៃការរស់នៅ ការធ្វើដំណើរក្នុងនិងក្រៅប្រទេស”។ សិទ្ធិជាមូលដ្ឋានទាំងនេះ ត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញរបស់វៀតណាមសឹងតែទាំងអស់ និងបន្តត្រូវបានបញ្ជាក់នៅក្នុងមាត្រាទី ២៥ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដោយបានចែងថា៖ “ពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ការទទួលបានព័ត៌មាន ការប្រជុំ ការបង្កើតសមាគម។ អនុវត្តសិទ្ធិទាំងនេះត្រូវបានកំណត់ដោយច្បាប់”។

វៀតណាមជាប្រទេសមួយមានសេរីភាពសារព័ត៌មាននិងសេរីភាពក្នុងការបញ្ចេញមតិយ៉ាងពិតប្រាកដ

ដើម្បីឲ្យសេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពសារព័ត៌មានកាន់តែត្រូវបានធានានៅក្នុងតថភាពជាក់ស្តែង នៅឆ្នាំ ២០១៦ រដ្ឋសភាវៀតណាមបានផ្សព្វផ្សាយជាធរមាននូវច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននិងច្បាប់សារព័ត៌មាន។ ក្នុងនោះ មាត្រា ៣ នៃច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានបានចែងថា៖ ប្រជាពលរដ្ឋទាំងអស់មានសមភាពនិងមិនត្រូវរើសអើងក្នុងការអនុវត្តសិទ្ធិទទួលបានព័ត៌មាន។ យ៉ាងណាមិញ ព័ត៌ មានដែលបានផ្តល់ ត្រូវតែមានភាពត្រឹមត្រូវនិងពេញលេញ ហើយការផ្តល់ព័ត៌មានត្រូវតែមានលក្ខណៈទាន់ពេលវេលា តម្លាភាពនិងងាយស្រួលសម្រាប់ពលរដ្ឋ។ មាត្រា ១០ នៃច្បាប់នេះក៏ចែងផងដែរថា ពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មានដែលត្រូវបានស្ថាប័នរដ្ឋផ្សព្វផ្សាយជាសាធារណៈ។

ពាក់ព័ន្ធនឹងសេរីភាពក្នុងការបញ្ចេញមតិលើសារព័ត៌មានរបស់ពលរដ្ឋ មាត្រា ១១ នៃច្បាប់សារព័ត៌មានឆ្នាំ ២០១៦ បានកំណត់ថា៖ ការបញ្ចេញមតិអំពីស្ថានភាពប្រទេសជាតិនិងពិភពលោក; ចូលរួមមតិយោបល់ដើម្បីកសាងនិងអនុវត្តគោលការណ៍ណែនាំគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ រួមទាំងផ្តល់យោ បល់រិះគន់ អនុសាសន៍បណ្តឹងតវានិងបណ្តឹងបរិហាដល់អង្គការនិងបុគ្គលនានា។ ជាពិសេសមាត្រា ១៣ នៃច្បាប់នេះចែងថា “រដ្ឋបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិលើសារព័ត៌មាន ហើយ សារព័ត៌មាន អ្នកសារព័ត៌មានត្រូវធ្វើប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃច្បាប់ ហើយត្រូវបានរដ្ឋការពារផងដែរ។  ហេតុដូច្នេះ លើវិស័យច្បាប់ សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាននិងសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋនៅវៀតណាម មានលក្ខណៈទូលំទូលាយ មានខ្លឹមសារជាក់លាក់ ងាយយល់ និងងាយអនុវត្តន៍ក្នុងជីវភាពប្រចាំថ្ងៃ។

ប្រើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពសារព័ត៌មានដោយសមស្របតាមល័ក្ខខ័ណ្ឌជាតិ

យោងទៅលើតថភាពជាក់ស្តែង មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រទេសភាគច្រើន សុទ្ធតែមានវិធីសាស្រ្តអភិក្រមផ្សេងៗគ្នា ចំពោះសេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាន ប៉ុន្តែមានគោលការណ៍ជាមូលដ្ឋានមួយគឺការអនុវត្តសេរីភាពក្នុងការបញ្ចេញមតិ  សេរីភាពសារព័ត៌មានត្រូវតែសមស្របទៅនឹងស្ថានភាព  ប្រវត្តិសាស្ត្រវ វប្បធម៌ កម្រិតវប្បធម៌ ស្ថាប័ននយោបាយនៃប្រទេសនីមួយៗ ហើយមិនអនុញ្ញត្តិឲ្យប្រើសិទ្ធិជាមូលដ្ឋាននេះ រំលោភផលប្រយោជន៍របស់ ប្រជាជាតិមួយធ្វើ ឱ្យបាត់បង់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងប៉ះពាល់អវិជ្ជមានដល់សីលធម៌សហគមន៍និងសណ្តាប់ធ្នាប់សង្គម។ ហេតុដូច្នេះ ពលរដ្ឋណាមួយអាចបញ្ចេញមតិ សរសេរ ប៉ុន្តែ ខ្លួនត្រូវមានទំនួលខុសត្រូវ បើសិនជាខ្លួនរំលោភសេរីភាពនេះ”។

ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលប្តេជ្ញាថាការធានានិងអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាននៅវៀតណាម ជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយសំខាន់ៗ ដើម្បីបំផុស  លើកកម្ពស់ឆន្ទៈ សេចក្តីប្រាថ្នា បញ្ញានិងកម្លាំងខាងស្មារតីរបស់ប្រជា ជនគ្រប់ស្រទាប់ ដើម្បីសម្រេចបានជោគជ័យនូវគោលដៅ ប្រជាជនមានបាន ប្រទេសជាតិសម្បូរធូរធារ ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌។ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាននៅ វៀតណាម ត្រូវបានធានានៅក្នុងការអនុវត្តជាក់ស្តែង។ ម៉្យាងវិញទៀត នៅក្នុងដំណើរការសមាហរណកម្មអន្តរជាតិ វៀតណាមតែងតែមានស្មារតីព្យាយាមសិក្សារៀនសូត្រ ទទួលយកបទពិសោធន៍ជឿនលឿនរបស់ប្រទេសផ្សេងៗ ដើម្បីអនុវត្តន៍កាន់តែល្អជាងនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មានសម្រាប់មនុស្សគ្រប់រូប៕

នេះបើយោងតាមកាសែតកងទ័ពប្រជាជន

ប្រតិកម្មទៅវិញ