ស្មារតីនៃបដិវត្តន៍ខែសីហានៅក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៩ ខែសីហា ប្រទេសវៀតណាមបានអបអរសាទរខួបលើកទី៧៤នៃ ទិវាបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥សម្រេចប្រកបដោយជោគជ័យ។ តួនាទី ឥទ្ធិពល ដ៏ធំធេង ក៏ដូចជាមេរៀនដែលមានអត្ថន័យរបស់បដិវត្តន៍នេះបានកត់ត្រាក្នុង ដំណាក់កាលអភិវឌ្ឍជាច្រើននៃបដិវត្តន៍វៀតណាម មិនត្រឹមតែក្នុងបុព្វហេតុឯក ភាពប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងក្នុងដំណើរការអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មី លើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិទៀតផង។
ស្មារតីនៃបដិវត្តន៍ខែសីហានៅក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី - ảnh 1 ពិធីមីទ្ទិញបំផុសការក្រោកឈរឡើងដណ្ដើមអាជ្ញាធរនៅទីក្រុងហាណូយនាថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥ (រូបថត៖ TTXVN)

  ជ័យជំនះនៃបដិវត្តន៍ខែសីហា បានបង្កើតរបត់ដ៏មហិមារមួយក្នុងប្រវត្តិ សាស្ត្រវៀតណាម។ ប្រជាជនវៀត ណាមបានបំបែកនឹមទាសករដែលបានអូស បន្លាយជាង៨០ឆ្នាំរបស់អាណានិគមនិយមបារាំង ព្រមទាំងផ្ដួលរលំរបបអាណា និគមសក្ដិភូមិ បង្កើតឡើងរដ្ឋវៀតណាមសាធារណៈរដ្ឋប្រជាធិបតេយ្យផងដែរ។

មេរៀនបទពិសោធន៍ដ៏ថ្លៃថ្លា

ជ័យជំនះនៃបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥បានបន្សល់ទុកមេរៀនបទ ពិសោធន៍ដ៏ថ្លៃថ្លាជាច្រើនសម្រាប់បដិវត្តន៍វៀតណាម។នោះគឺមេរៀនស្ដីពីការ បំផុសនិងពង្រីកកម្លាំងនៃលទ្ធិស្នេហាជាតិនិយម ហើយឈរលើមូលដ្ឋាននោះ កសាងរណសិរ្សប្រជាជាតិឯកភាពដែលសាមគ្គីប្រជាជនគ្រប់ស្រ ទាប់វណ្ណៈដើម្បីរំដោះប្រទេសជាតិ ដណ្ដើមឯករាជ្យនិងសេរីភាព។ នោះគឺមេរៀនស្ដីពីការកសាងកងកម្លាំងបដិវត្តន៍ដែលអាចឆ្លើយតបនឹង សំណូមពរ ភារកិច្ចបដិវត្តន៍នៅក្នុងដំណាក់កាលនីមួយៗ ហើយត្រៀមខ្លួនជា ស្រេចសម្រាប់ការវាយប្រហារទូទៅ។

នោះគឺមេរៀនស្ដីពីការក្ដាប់ជាប់នូវស្ថានភាព ហើយឈរលើមូលដ្ឋាននោះ រកឆ្លៀតឱកាសបំផុសការវាយប្រហារទូទៅដណ្ដើមជ័យជំនះ។ នោះគឺមេរៀន ស្ដីពីការពង្រីកលក្ខណៈច្នៃប្រឌិត ម្ចាស់ការ ខ្លួនទីពឹងខ្លួន របស់មហាជននិងកម្មា ភិបាល។ ក្នុងគ្រប់កាលៈទេសៈ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅឯករាជ្យជាតិ និងលទ្ធិសង្គមនិយម ពង្រីកកម្លាំងចម្រុះនៃប្រជាជាតិដោយផ្សាភ្ជាប់នឹងកម្លាំង សហសម័យ ដើម្បីនាំប្រទេសជាតិបោះជំហានទៅមុខ ផ្លាស់ប្ដូរថ្មីនិងធ្វើសមាហ រណកម្ម ផងដែរ។

ពង្រីកស្មារតីនៃបដិវត្តន៍ខែសីហាក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី

អាចនិយាយបានថា រាល់សមិទ្ធផលក្នុងអំឡុងពេល៧៤ឆ្នាំកន្លងទៅ ជាពិ សេសគឺក្នុងរយៈពេលជាង៣០ឆ្នាំចាប់ពីការផ្លាស់ប្ដូរថ្មីមក សុទ្ធតែមានមូលដ្ឋាន គ្រឹះដើមដំបូងរួមនោះគឺជ័យជំនះដ៏មហិមារនៃបដិវត្តន៍ខែសីហានិងបង្កើតប្រទេសវៀតណាមសាធារណៈរដ្ឋប្រជាធិបតេយ្យ។ ក្នុងរយៈពេលជាង៣០ឆ្នាំចាប់ពីការផ្លាស់ប្ដូរថ្មីប្រទេសជាតិមក ស្មារតីគួរ អោយមោទនៈនៃបដិវត្តន៍ខែសីហា ជានិច្ចកាលជាប្រភពកម្លាំងចលករដើម្បីជំរុញ ការប្ដេជា្ញនិងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនវៀតណាម។

ចាប់តាំងពីប្រទេស កសិកម្មអន់ថយមួយដោយមានចំនួនប្រជាជន៩០%ធ្វើកសិកម្មនោះ វៀតណាម បានកសាងមូលដ្ឋានសម្ភារៈបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ដើម្បី បំពេញជាជំហានៗចំពោះតម្រូវការនៃបុព្វហេតុធ្វើឧស្សាហូបនីយកម្មនិងទំនើប កម្ម ព្រមទាំងបង្កើតឡើងនូវបរិយាកាសងាយស្រួលដែលទាក់ទាញប្រភពធនធាន សង្គមនានាសម្រាប់ការអភិវឌ្ឍ ផងដែរ។ ក្នុងកិច្ចប្រជុំជាច្រើនរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ប្ដេជ្ញាមិនរាថយនៅចំពោះមុខការលំបាក ហើយបន្សាំនឹង ស្ថានភាពដោយការបត់បែននិងម្ចាស់ការ។ ចំពោះហានិភ័យពីខាងក្រៅ ចាំបាច់ត្រូវ តាមដានយ៉ាងពេញលេញនូវឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម បច្ចេកវិទ្យា ដើម្បី ដាក់ចេញដំណោះស្រាយអោយបានទាន់ពេលវេលា។ តាមដាន វាយតម្លៃ ហើយ ព្យាករណ៍ឥទ្ធិពលនៃទីផ្សារហិរញ្ញវត្ថុរូបិយវត្ថុអន្តរជាតិ ដើម្បីចាត់វិធានការទប់ ទល់ ព្រមទាំងស្វាគមន៍សហគ្រាសបច្ចេកវិទ្យា និងសហគ្រាសដែលចូលរួមក្នុង ខ្សែសង្វាក់តម្លៃសកលលោក ផងដែរ”។

ការងារកាត់បន្ថយភាពក្រីក្រក៏ជាសមិទ្ធផលដ៏អស្ចារ្យមួយរបស់វៀតណាម ផងដែរ។ ពីកម្រិតជាង៨០% ក្រោយរយៈពេល៣០ឆ្នាំ អាត្រាជនក្រីក្រនៅវៀត ណាមបានថយចុះនៅត្រឹម៦%តែប៉ុណ្ណោះ។ ប្រជាជនវៀតណាមជាង៦០លាន នាក់បានរួចផុតពីភាពក្រីក្រ។ ទំនាក់ទំនងកិច្ចការបរទេសត្រូវបានបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ អា ស្រ័យ ហេតុនេះ កិត្យានុភាពនិងឋានៈរបស់វៀតណាមក៏ត្រូវបានលើក កំពស់ផងដែរ។

អញ្ជើញថ្លែងនៅកិច្ចប្រជុំដាក់អោយដំណើរការភារកិច្ចឆ្នាំ២០១៩ របស់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Tran Quoc Vuong តំណាង អចិន្រ្តៃយ៍គណៈលេខា បានសង្កត់ធ្ងន់ថា៖

“បន្តជ្រួតជ្រាបយ៉ាងជ្រាលជ្រៅថែមទៀតនូវគោលមាគ៌ាកិច្ចការបរទេស របស់បក្សនិងរដ្ឋ ដើម្បីអនុវត្តក្នុងករណីជាក់ស្ដែងនីមួយៗ។ រក្សារឹងមាំនូវសន្តិ ភាព ស្ថិរភាពរបស់ប្រទេសជាតិ ក៏ដូចជាតួនាទីជាអ្នកដឹកនាំរបស់បក្ស។ ជំរុញគោល មាគ៌ាកិច្ចការបរទេសអោយបានស៊ីជំរៅ ប្រសិទ្ធភាពនិងជាក់ស្ដែងពីមួយថ្ងៃទៅ មួយថ្ងៃ ដែលក្នុងនោះផ្ដល់អាទិភាពដល់បណ្ដាគណៈបក្សកាន់អំណាច គណៈ បក្សមានឋានៈនិងតួនាទីដ៏សំខាន់លើឆាកនយោបាយ ជាពិសេសគឺប្រទេសជិត ខាង ប្រទេសអាស៊ាននិងដៃគូសំខាន់ៗ ផងដែរ។ នេះជាស្ពានតភ្ជាប់ដ៏សំខាន់ ពិសេស ដែលដើរតួនាទីបង្កើតឡើងមូលដ្ឋាននយោបាយគួរអោយជឿទុកចិត្តចំ ពោះការដោះស្រាយការលំបាក ការជំពាក់ជំពិន ក៏ដូចជាជំរុញទំនាក់ទំនងរវាង វៀតណាមជាមួយប្រទេសផ្សេងៗផងដែរ”។

អាចនិយាយបានថា ស្មារតីនៃបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ ជាប្រភពកម្លាំង ដ៏ធំធេងរបស់ប្រជាជាតិវៀតណាមក្នុងសម័យកាលថ្មី ដែលជួយអោយវៀតណាមប្ដេជ្ញា ការពាររឹងមាំនូវសមិទ្ធផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោល ដៅលទ្ធិសង្គមនិយម ក៏ដូចជាកសាងប្រទេសជាតិអោយកាន់តែសម្បូររុងរឿង ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ