|
សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣ជាមួយស្មារតីផ្លាស់ប្តូរថ្មីប្រជាធិបតេយ្យនិងប្រសិទ្ធភាព។ |
VOV-ប្រសិទ្ធភាពការងាររបស់សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣បានឃើញច្បាស់ពេលដែលរដ្ឋសភាបានអនុម័តលើគំរោង
ច្បាប់ចំនួន៩។ ក្នុងនោះមានគំរោងច្បាប់ទាក់ទិនដល់ជីវភាពរស់នៅសេដ្ឋកិច្ច
សង្គមដូចជាច្បាប់បង្កាប្រឆាំងអំពើរពុករលួយ (វិសោធនកម្ម) ច្បាប់រដ្ឋធានីជា
ដើម។ សេចក្តីសំរេចចិត្តសំខាន់ចំនួន២ក៏ត្រូវបានអនុម័តគឺសេចក្តីសំរេចចិត្ត
អំពីការបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភា ក្រុម
ប្រឹក្សាប្រជាជនជ្រើសរើសរឺអនុម័ត សេចក្តីសំរេចចិត្តអំពីការយកមតិប្រជាជនអំពីពង្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ តាមលោក Nguyen Hanh Phuc ប្រធានខុទ្ទកាល័យរដ្ឋសភាថាសម័យប្រជុំរដ្ឋសភាលើកនេះទទួលបានជោគ
ជ័យលើជ្រុងជ្រោយជាច្រើន។
“បរិយាកាសនៅសាលប្រជុំនាពេលកន្លងទៅស្មោះត្រង់។ ប្រការនេះ
កាន់តែបានបង្ហាញនូវភាពប្រជាធិបតេយ្យខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ មតិ
របស់បណ្ដាសមាជិកសភាមានចរិតលក្ខណ់ស្ថាបនាចង់ឲ្យការគ្រប់គ្រងរបស់
រដ្ឋាភិបាលល្អជាង។ លើកនេះ រដ្ឋសភាបានអនុម័តលើសេចក្តីសំរេចចិត្តអំពី
ការបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភា ក្រុមប្រឹក្សា
ប្រជាជនជ្រើសរើសរឺអនុម័ត។ ខ្ញុំចាត់ទុកថា នេះជាប្រការថ្មីនិងល្អ។”
|
តាមលោក Nguyen Hanh Phucប្រធានខុទ្ទកាល័យរដ្ឋសភាថា សម័យប្រជុំរដ្ឋសភាលើកនេះទទួលបានជោគជ័យលើជ្រុងជ្រោយជាច្រើន។ |
ការផ្លាស់ថ្មី១ ក្នុងបណ្ដាការផ្លាស់ប្តូរថ្មី របស់សម័យប្រជុំ រដ្ឋសភាវៀតណាមលើកនេះគឺ ការដែលរដ្ឋាភិបាលបានមានរបាយការសរុប នៅរដ្ឋសភាអំពីការ អនុវត្តរាល់សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា អំពីការសួរដេញដោល និងឆ្លើយ
ការសួរដេញដោល នៅសម័យប្រជុំលើកទី២ និងលើកទី ៣ រដ្ឋសភានីតិកាល
ទី ១៣។ នេះគឺជាលើកដំបូងដែលរដ្ឋាភិបាលបានមានរបាយការណ៍ជាក់ស្ដែង
អំពីការអនុវត្តរាល់ខ្លឹមសារ ដែលសមាជិករដ្ឋាភិបាល បានសន្យាចំពោះមុខ
រដ្ឋសភា និងអ្នកបោះឆ្នោតនៅទូទាំងប្រទេស នៅក្នុងការសួរដេញដោលនិង
ឆ្លើយការសួរដេញដោល នៅសម័យប្រជុំមុននេះ។
នៅសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៣ រដ្ឋសភាបានពិនិត្យ
មើល ពិភាក្សា ផ្តល់មតិជាលើកដំបូងអំពីសេចក្ដីព្រៀងច្បាប់ ធ្វើវិសោធនកម្ម
រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២ និងអនុម័ត្តទៅលើ សេចក្ដីសម្រេចចិត្ត អំពីការបោះប្រជាមតិប្រជាជន អំពីសេចក្ដីព្រៀង រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ បន្ទាប់ពីការ
ស្ទង់មតិប្រជាជន សេចក្ដីព្រៀងធ្វើវិសោធនកម្ម នៃរដ្ឋសភា នឹងត្រូវបានដាក់
ជូនរដ្ឋសភាអនុម័ត្ត ក្នុងសម័យប្រជុំ លើកទី ៦ រដ្ឋសភានីតិកាល ទី១៣ នាខែ
តុលាឆ្នាំ២០១៣។ ស្ដីអំពីបញ្ហានេះ អនុប្រធានរដ្ឋសភាវៀតណាម លោក
Uong Chu Luu បានសង្កត់ធ្ងន់ថា៖
"ការកែទម្រងរដ្ឋធម្មនុញ្ញលើកនេះ គឺសំដៅបំពេញតម្រូវការអភិវឌ្ឍន៍ដោយចីរភាពរបស់ប្រទេសជាតិ ក្នុងសភាពការណ៍ថ្មី។ រដ្ឋធម្មនុញ្ញធ្វើ
វិសោធនកម្ម បានអះអាងថា៖ ប្រជាជនគឺជាកំពូលនៃម្ចាស់សិទ្ធអំណាច
របស់រដ្ឋ។ សិទ្ធអំណាចទាំងអស់របស់រដ្ឋ ចំណុះទៅលើប្រជាជន ។”
|
អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu |
ការងារឃោសនា ផ្សព្វផ្សាយអំពិសម័យប្រជុំលើកនេះ ក៏បានកែទម្រង
មួយជំហានដែរ។ ចំនួនកិច្ចប្រជុំរបស់រដ្ឋសភា ដែលត្រូវបានផ្សាយបន្តផ្ទាល់
លើទូរទស្សន៍ និងវិទ្យុ គឺ១៣ពេល (កើន ៥ពេល បើប្រៀបនឹងសម័យប្រជុំ
មុននេះ)។ពិសេសគឺរដ្ឋសភាបានលៃទុកពេលវេលាជាច្រើន ដើម្បីពិភាក្សា
អំពីទិសដៅ អភិវឌ្ឍន៍សេដស្ឋកិច្ច សង្គម ក្នុងរយះពេលខាងមុខ និងអនុម័ត្ត
ទៅលើ បណ្ដាគោលដៅជាសារវ័ន្ត របស់ឆ្នាំ ២០១៣។
នៅសម័យប្រជុំរដ្ឋសភាវៀតណាម លើកនេះ សមាជិកសភាបានពង្រីក
ស្មារតីអធិបតេយ្យភាព ប្រាជ្ញា ។ សម័យប្រជុំលើកនេះបានសម្ដែងការប្តេជ្ញាចិត្ត
ផ្លាស់ប្តូរថ្មី សកម្មភាពរបស់រដ្ឋសភា ដែលអ្នកបោះឆ្នោត និងប្រជាជនក្នុងទូទាំង
ប្រទេសសង្ឃឹម។ តាមនោះ រួមចំណែកនាំប្រទេសជាតិឈានឡើង អនុវត្ត
កិច្ចការផ្លាស់ប្តូរថ្មីប្រកបដោយជោគជ័យ ដើម្បីបុព្វហេតុប្រជាជនសម្បូរធូធារ
ប្រទេសខ្លាំងមាំមួន សង្គមប្រជាធិបតេយ្យ សមភាព និងអរិយធ៌ម៕