សម័យប្រជុំលើក​ទី៤​រដ្ឋសភានីតិកាលទី១៣បញ្ចប់ប្រកបដោយជោគជ័យ

Chia sẻ
(VOV World)_​ក្រោយរយះពេល ជិត១ខែធ្វើការយ៉ាង​ 
សកម្មដោយមានការទទួលខុសត្រូវនាព្រឹកថ្ងៃទី២៣ 
វិច្ឆិកា សម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាម នីតិ 
កាលទី​១៣ បានបិទ។  

(VOV World)_​ក្រោយរយះពេល ជិត១ខែ ​ធ្វើការយ៉ាង​សកម្ម ​ដោយមាន​ការ​ទទួលខុស
ត្រូវ នាព្រឹក ថ្ងៃទី ២៣វិច្ឆិកា សម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាម នីតិកាលទី​១៣ 
បានបិទ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា វៀត​ណាម​ លោក Nguyen Sinh Hung បានអះអាងថា៖​សម័យប្រជុំលើក​ទី ៤​រដ្ឋសភានីតិកាលទី ១៣ បានបញ្ចប់ប្រកបដោយ
ជោគជ័យ។ជាមួយស្មារតីសាមគ្គីភាព ប្រជាធិប្បតេយ្យ សហប្រតិបត្តិការ និងការទទួល
សុខត្រូវយ៉ាងខ្ពស់ចំពោះប្រជាជន។ក្នុងសម័យប្រជុំលើកនេះ បណ្ដាសមាជិកសភា 
បានប្រមូលផ្តុំ សកម្ម ទៅលើខ្លឹមសារនា​នា​របស់សម័យប្រជុំ ​សម្រេចចិត្តលើបញ្ហា​
សំខាន់​ជាច្រើន ដែលត្រូវបានអ្នកបោះឆ្នោត និងប្រជាពលរដ្ឋ ក្នុងទូទាំង​ប្រទេស
យកចិត្តទុកដាក់។ អំពីសេដ្ឋកិច្ច សង្គម ប្រធានរដ្ឋសភា Nguyen Sinh Hung បាន
អោយដឹងថា៖

“ រដ្ឋសភាបានកំណត់ភារកិច្ចទូទៅ ចំពោះឆ្នាំ ២០១៣ គឺបន្តខំប្រឹងប្រែង​ស្ថិរភាពម់ាក្រូ
សេដ្ឋកិច្ច ធានាអតិផរណាទាបជាង កំណើនសេដ្ឋកិច្ចខ្ពស់​ជាងឆ្នាំ​២០១២។លើក
កំពស់ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេសនិងធ្វើសមាហរណកម្មអន្តរជាតិ 
បង្កើនការការពារប្រទេស សន្តិសុខ និងធានាស្ថិរភាពនយោបាយសង្គម បង្កើត
គ្រិះដ្ឋានដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរ​ភាព ក្នុងរយះពេលប៉ុន្មានឆ្នាំបន្ត។”

សម័យប្រជុំលើក​ទី៤​រដ្ឋសភានីតិកាលទី១៣បញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
សម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៣ ដោយស្មារតីផ្លាស់ប្តូរថ្មី ប្រជាអធិបតេយ្យនិងមានប្រសិទ្ធភាព”៕ (Image: Internet)

ចំពោះការងារកសាងច្បាប់ រដ្ឋសភាបានអនុម័ត្តលើសេចក្តីព្រៀងច្បាប់សំខាន់
ចំនួន​ ៩ ។ ស្តីពីសកម្មភាពឃ្លាំមើល​ ប្រធានរដ្ឋសភា Nguyen Sinh Hung បានឲ្យ
ដឹងទៀតថា៖
“រដ្ឋសភាដំណើរការឃ្លាំមើលនៅថ្នាក់កំពូលចំពោះការអនុវត្តគោលនយោបាយ ច្បាប់ការដោះស្រាយពាក្យបណ្ដឹងតវ៉ាអំពីគោលនយោបាយដីធ្លីរបស់ប្រជាពល
រដ្ឋ។ រដ្ឋសភាបានចេញផ្សាយសេចក្តីសម្រេចចិត្តអំពីការលើកកំពស់

ប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយច្បាប់ចំពោះបញ្ហាពោលខាងលើនិង
សេចក្តីសម្រេច អំពីកម្មវិធីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា ឆ្នាំ ២០១៣។ ជាពិសេសរដ្ឋសភាបានអនុម័ត្តលើសេចក្តីសមេ្រចចិត្តស្តីពីការបោះឆ្នោតទំនុក
ទុកចិត្តចំពោះអ្នកកាន់តំណែងសំខាន់បំផុតរបស់រដ្ឋ ដែលត្រូវបានរដ្ឋសភា ក្រុមប្រឹក្សារប្រជាជនជ្រើសរើស ឬ អនុម័ត្ត។ នេះគឺជាជំហានផ្លាស់ប្តូរថ្មីដ៏សែន
សំខាន់​ក្នុងជីវភាពនយោបាយរបស់ប្រទេសជាតិ។”

មុននោះ រដ្ឋសភាបានអនុម័ត្តលើច្បាប់បង្កាប្រយុទ្ធប្រឆាំងនឹងអំពើពុករលុយ
(ធ្វើវិសោធនកម្ម) និងសេចក្តីសម្រេចចិត្តសំខាន់ចំនួន ៥ ។

បន្ទាប់ផ្នែកព័ត៌មាន សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់អត្ថបទសរសេ របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ដោយមានចំណងជើងថា៖
“សម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៣ ដោយស្មារតីផ្លាស់ប្តូរថ្មី
ប្រជាអធិបតេយ្យ​និងមានប្រសិទ្ធភាព”៕



ប្រតិកម្មទៅវិញ