លោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំបក្ស រដ្ឋបានចូលរួមសម័យប្រជុំ។ រូបថត៖ VGP/Nhat Bac |
ខ្លឹមសារដ៏សំខាន់នៃសន្និបាតគឺមជ្ឈឹមបានធ្វើការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តចំពោះសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខានីតិកាលទី ១៣។ នេះមិនមែនជាលើកដំបូងឡើយ ដែលគណៈកម្មាធិការមជ្ឈិមបានធ្វើការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តចំពោះមុខតំណែងទាំងនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ភាពខុសប្លែកគ្នាគឺ យោងតាមបទបញ្ញត្តិលេខ ៩៦ របស់ការិយាល័យនយោបាយ ស្តីពីការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តចំពោះមុខតំណែងថ្នាក់ដឹកនាំ អ្នកគ្រប់គ្រងក្នុងប្រព័ន្ធនយោបាយដែលទើបចេញផ្សាយបានចែងថា ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តមិនត្រឹមតែមានអត្ថន័យសិក្សា រួមចំណែកដល់ការវាយតម្លៃលើកម្មាភិបាលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការងារវាយតម្លៃ ការចាត់តាំងបញ្ជូន និងអនុវត្តន៍គោលនយោបាយចំពោះកម្មាភិបាលទៀតផង។ នេះក៏ជាមូលដ្ឋានត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់អាណត្តិថ្មី។
ក្នុងអាណត្តិនីតិកាលទី ១១ និងទី ១២ គណៈកម្មាធិការមជ្ឈិមបានធ្វើការការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តចំពោះសមាជិកការិយាល័យនយោបាយ និងសមាជិកគណៈលេខា។ តាមដានការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្នុងអាណត្តិទាំងពីរមុននេះ លោក Nguyen Duc Ha អតីតប្រធាននាយកដ្ឋានមូលដ្ឋានបក្ស នៃគណៈកម្មការចាត់តាំងមជ្ឈឹមបានវាយតម្លៃថា៖ “គណៈកម្មាធិការមជ្ឈឹមបានធ្វើការការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តចំពោះសមាជិកការិយាល័យនយោបាយ និងសមាជិកនៃគណៈលេខាបានបង្ហាញយ៉ាងច្បាស់លាស់អំពីទំនួលខុសត្រូវខ្ពស់។ កម្មាភិបាលជាសមាជិកមជ្ឈឹមគឺត្រូវមានការត្រិះរិះ និងទស្សនៈល្អៗ។ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តគឺមានសារៈសំខាន់ណាស់ក្នុងការវាយតម្លៃ។ ប្រសិនបើសមាជិកការិយាល័យនយោបាយ ឬសមាជិកគណៈលេខាទទួលបានសេចក្ដីទុកចិត្តខ្ពស់ គឺមានន័យថា នេះគឺជាការវាយតម្លៃ ជារង្វាន់ចំពោះគេ។ បើកម្មាភិបាលណាបំពេញការងារមិនទាន់ល្អគឺគេត្រូវត្រិះរិះ ពិចារណាផងដែរ”។
បើប្រៀបធៀបនឹងអាណត្តិនីតិកាលទី ១១ និង ១២ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តចំពោះគោរម្យងារដែលធ្វើការបោះឆ្នោតដោយគណៈកម្មាធិការមជ្ឈិមបក្សគឺត្រូវអនុវត្តន៍តាមបទបញ្ញត្តិលេខ ៩៦ ស្ដីពីការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តចំពោះគោរម្យងារ មុខតំណែងថ្នាក់ដឹកនាំ អ្នកគ្រប់គ្រងក្នុងប្រព័ន្ធនយោបាយ។ ប្រការទម្លុះទម្លាយដ៏សំខាន់នៃបទបញ្ញត្តិលេខ ៩៦ គឺតាមរយៈការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ដើម្បីវាយតម្លៃលើកម្មាភិបាល។ ប្រសិនបើមិនឆ្លើយតបនឹងតម្រូវការនៃសេចក្ដីទុកចិត្តចាំបាច់ គឺត្រូវបញ្ចប់មុខតំណែង។ ជាក់ស្តែង “កម្មាភិបាលដែលមានសម្លេងគាំទ្រ ២/៣ ទាបនឹងត្រូវបញ្ចប់មុខតំណែងបច្ចុប្បន្ន ហើយត្រូវចាត់តាំងកាន់ដំណែងថ្នាក់ទាបជាង ដោយមិនរង់ចាំដល់ពេលផុតអាណត្តិ ឬផុតពេលវេលាតាំងតាំង”។ ក្នុងនាមជាសមាជិកផ្ដល់មតិក្នុងគម្រោងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តចំពោះមុខតំណែងសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខា នៃគណៈកម្មាធិការមជ្ឈិមលើកនេះ លោកសាស្ត្រាចារ្យរងបណ្ឌិត Vu Van Phuc អនុប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃស្ថាប័នបក្សមជ្ឈឹមបានវាយតម្លៃថា៖ “ប្រការទម្លុះទម្លាយក្នុងបទបញ្ញត្តិលេខ ៩៦ របស់ការិយាល័យនយោបាយគឺ៖ ប្រសិនបើ កាលពីមុន ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តត្រឹមតែជាឯកសារយោង រួមចំណែកទៅក្នុងការវាយតម្លៃលើកម្មាភិបាលនោះ បទបញ្ញត្តិលេខ ៩៦ លើកនេះបានអះអាងថា៖ សម្លេងឆ្នោតផ្ដល់សេចក្ដីទុកចិត្តគឺជាមូលដ្ឋាន ដើម្បីវាយតម្លៃលើកម្មាភិបាល ហើយជាមូលដ្ឋានដើម្បីចាត់តាំងបញ្ជូន និងអនុវត្តន៍គោលនយោបាយកម្មាភិបាល។ ដូច្នេះ ទីតាំង តួនាទី និងអត្ថន័យនៃការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតាមបទបញ្ញត្តិលេខ ៩៦ គឺមានកម្រិតខ្ពស់ជាង ប្ដូរផ្ដាច់ជាង បើធៀបនឹងបទបញ្ញត្កិមុនផងដែរ”។
លោកសាស្ត្រាចារ្យរងបណ្ឌិត Vu Van Phuc អនុប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃស្ថាប័នបក្សមជ្ឈឹម (រូបថត៖ quochoi.vn) |
ផ្តើមចេញពីអត្ថន័យ សារៈសំខាន់នៃការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្នុងសន្និបាតពាក់កណ្ដាលអាណត្តិនៃគណៈកម្មាធិការមជ្ឈឹមលើកនេះ ប្រជាជនក៏មានក្ដីរំពឹងទៅលើការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តគឺជាមូលដ្ឋានដ៏សំខាន់ ដើម្បីត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ខាងមុខ៖ “ការត្រៀមរៀបចំកម្មាភិបាលបន្តគឺជាការងារប្រចាំ និងសំខាន់ណាស់។ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជួយដល់ការឧទ្ទេសនាមកម្មាភិបាល ដើម្បីទទួលតំណែងខ្ពស់ជាង និងល្អប្រសើរជាង”។ “ខ្ញុំគាំទ្រការការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺ យើងត្រូវដកបទពិសោធន៍ បន្តពិនិត្យ និងវាយតម្លៃលើការបោះឆ្នោតក្រោយៗផងដែរ”។
ក្នុងសម័យប្រជុំលើកនេះ សមាជិកមជ្ឈឹមបក្សបានពង្រីកស្មារតីទំនូលខុសត្រូវ វាយតម្លៃឱ្យបានត្រឹមត្រូវលើឬទ្ធានុភាព សមត្ថភាព លទ្ធផលអនុវត្តន៍ភារកិច្ចដែលត្រូវបានប្រគល់ជូន និងកិត្យានុភាពរបស់កម្មាភិបាល ដែលត្រូវបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត រួមចំណែកកសាង ពង្រឹងគុណភាពជួរកម្មាភិបាល ហើយធ្វើឲ្យបក្សកាន់តែមានតម្លាភាព និងរឹងមាំផងដែរ៕