|
នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Enrico Letta (Reuter) |
Vovworld-មួយថ្ងៃមុនពេលបោះឆ្នោតនៅរដ្ឋសភា អ៊ីតាលីត្រូវបានចាត់ទុកថាកំពុងប្រឈមមុខនឹងគ្រោះអាសន្នវិបត្តិនយោបាយក្រោយពេលដែលរដ្ឋមន្ត្រីទាំង
៥រូបនៃគណបក្សប្រជាជននៃសេរីភាព (PDL) ស្ដាំកណ្ដាលរបស់អតីតនាយករដ្ឋ
មន្ត្រី Silvio Berlusconi លាលែងពីដំណែងក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយលោក
Letta នាយករដ្ឋមន្ត្រីគណបក្សប្រជាធិបតេយ្យ (PD) ឆ្វេងកណ្ដាល។
ក៏ប៉ុន្តែសន្ទរកថាសន្យាកាត់បន្ថយពន្ធ អនុវត្តកំណែទម្រង់សេដ្ឋកិច្ចនិងយុត្តិធម៍នៅព្រឹទ្ធសភារបស់នាយករដ្ឋមន្ត្រី Enrico Letta នាំចេញមុនពេលបោះឆ្នោតបានធ្វើឲ្យឥរិយាបទរបស់អតីតនាយករដ្ឋមន្ត្រី Silvio Berlusconi ផ្លាស់ប្តូរទៅ
វិញ។ពីការប្រឆាំងរដ្ឋាភិបាលនាបច្ចុប្បន្ន ភាគីរបស់លោក Silvio Berlusconi បាន
សំរេចចិត្តងាកមកធ្វើការគាំទ្រទៅវិញ។
សភាពការណ៍នេះបានធ្វើអោយមជ្ឈដ្ឋានអ្នកនយោបាយនៅអ៊ីតាលីអាច
ដកដង្ហើមធូរស្រាល។ ដូចជាក្នុងបទថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន
ក្រោយពីដណ្ដើមបានជ័យជំនះនៅក្នុងព្រឹទ្ធសភា នាយករដ្ឋមន្ត្រី Enrino Letta បានប្រកាសថា នេះគឺជាទិវាប្រវត្តិសាស្ត្រ និងសភាពការណ៍បានភ្លឺស្វាងជាង ដើម្បីអ៊ីតាលីអាចឈានទៅមុខ។ មុននេះ លោក Enrino Letta ក៏បានអះអាងដែរថា ស្ថិរភាពនយោបាយនៅអ៊ីតាលីជាប្រការស្លាប់រស់ ដើម្បីប្រទេសនេះអាចបន្ត
អនុវត្តបណ្ដាកំណែទម្រង់សេដ្ឋកិច្ច រួចផុតពីវិបត្តិសេដ្ឋកិច្ចនាបច្ចុប្បន្នដែរ។
បន្ទាប់ពីរួចផុតពីការបោះឆ្នោតទំនុកទុកចិត្តនៅរដ្ឋសភា ឥឡូវនេះ បញ្ហា
ដំបូងនឹងតែមួយគត់ដែលនាយករដ្ឋមន្ត្រី Enrino Letta ត្រូវយកចិត្តទុកដាក់
នោះគឺសេដ្ឋកិច្ច។ នាយករដ្ឋមន្ត្រី Enrino Letta បានលើកច្បាស់ថានឹងជំរុញ
កំណើនសេដ្ឋកិច្ចអ៊ីតាលី កើន១%ក្នុងឆ្នាំ ២០១៤ និងខ្ពស់ជាងក្នុងបណ្ដាឆ្នាំជា
បន្ត។ ទន្ទឹមនឹងនោះ លោកក៏បានសន្យាថា គោរពរាល់ការកំណត់អំពីសារពើពន្ធ
…។ល។
ប៉ុន្តែដើម្បីទទួលបានគោលដៅទាំងនេះរដ្ឋាភិបាលរបស់ លោក Enrino Letta ក៏ត្រូវប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន ដូចជាGDP ក្នុងត្រីមាសទី២ ឆ្នាំ ២០១៣ ត្រូវថយចុះ ០,៣% បើប្រៀបនឹងត្រីមាសមុន និងជាត្រីមាសទី៨មានកំណើនអវិជ្ជមាន។ ទន្ទឹមនឹងនោះ អ៊ីតាលីក៏គឺជាប្រទេសមួយក្នុងចំណោមប្រទេសមានកំរិតបំណុលសាធារណះខ្ពស់បំផុតរបស់ទ្វីបអឺរ៉ុបផងដែរ។ បណ្ដា
ការព្យាករណ៍នាពេលថ្មីៗនេះបានសរអោយឃើញថា÷ បំណូលសាធារណះ
របស់អ៊ីតាលីក្នុងឆ្នាំនេះអាចហួសពី២លានលាន euro ស្រូបយក១៣២,៩% GDP។
សេដ្ឋកិច្ចយឺតយាវបាននាំមកនូវស្ថានភាពបាត់អាជីពកំពុងតែកើនឡើង។ ទិន្នន័យពីស្ថាប័នស្ថិតិជាតិអ៊ីតាលី (ISTAT) បានឲ្យដឹងថា ក្នុងខែសីហាឆ្នាំ២០១៣ អត្រាបាត់អាជីពសរុបកំពុងនៅកំរិតខ្ពស់១២,២% បើប្រៀបនឹងកំរិត១២,១%របស់ខែកក្កដាឆ្នាំ២០១៣។
នោះគឺមិនទាន់គិតដល់ភាពស្ដួចស្ដើងមិនចីរភាពរបស់សម្ព័ន្ធភាពឆ្វេង-ស្ដាំកាន់អំណាចដែលនាំទៅដល់ការសំរេចចិត្តបោះឆ្នោតនៅរដ្ឋសភានាថ្ងៃទី២តុលា
ជាឧទាហរណ៍ស្រាប់។
ជាប្រទេសធំទី៣ក្នុងដំបន់ចាយប្រាក់រួម euro (eurozone) រាល់បំរែបំរួលនៅអ៊ីតាលីសុទ្ធតែមានការជះឥទ្ធិពលមិនតិចតូចដល់ដំបន់ទាំងមូលឡើយ។ ការ
ដែលរដ្ឋាភិបាលសម្ព័ន្ធភាពឆ្វេង-ស្ដាំរបស់នាយករដ្ឋមន្ត្រី Enrico Letta ឆ្លងផុតពី
ការបោះឆ្នោតទំនុកទុកចិត្តនៅរដ្ឋសភាជាឱកាសដើម្បីសម្ព័ន្ធភាពនេះបន្តខំប្រឹង
ប្រែងស្ដារសេដ្ឋកិច្ចក្រោយរយៈពេល២ឆ្នាំឧនភាពជាមួយការលំបាកជាច្រើន៕