សុក្រិតយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ទាំងមូល

HUYEN – VIET HA Theo VOV -
Chia sẻ
(VOV)_ សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
អាស៊ានស្ដិពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន  
បានបិទ​ បញ្ចប់នាថ្ងៃទី១មិនា ក្រោយរយៈពេល៣ថ្ងៃ
ប្រជុំនៅម៉ាឡេស៊ី។ នៅទីនេះ បណ្ដា​ រដ្ឋមន្ត្រីបានឯក
ភាពអនុវត្តដំណើការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបញ្ចប់ការចរចារស្ដីពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ ( RCEF) នាចុងឆ្នាំ២០១៥នេះ។

          (VOV)_សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ានស្ដិពីការបង្កើត សហគមន៍សេដ្ឋកិច្ចអាស៊ាន ( AEC) ​បានបិទ​បញ្ចប់នាថ្ងៃទី១មិនា ក្រោយរយៈ ពេល៣ថ្ងៃប្រជុំនៅម៉ាឡេស៊ី។ នៅទីនេះ បណ្ដា​រដ្ឋមន្ត្រីបានឯកភាពអនុវត្តដំណើ ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបញ្ចប់ការចរចារស្ដីពីកិច្ចព្រមព្រៀង
ដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ ( RCEF) នាចុងឆ្នាំ២០១៥នេះ។  ប្រការគួរអោយចាប់​អារម្មណ៍ នោះគឺវៀតណាមជាប្រទេស១ក្នុងចំណោមប្រទេស
ឈាន​មុខក្នុង​ការអនុវត្តនិងសម្រេចការសន្យានានាស្ដីពីការកសាងសហគមន៍
អាស៊ាន។

សុក្រិតយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ទាំងមូល - ảnh 1
សុក្រិតយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ទាំងមូល

          សហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រូវបានប្រសូត្រឡើងបន្ទាប់ពី​សេចក្ដីថ្លែង
ការណ៍៖ ​ចក្ខុវិស័យអាស៊ានដល់​២០២០ ដែលបានចុះហត្ថលេខានាឆ្នាំ ១៩៩៧
 ក្នុងឱកាស​រំលឹកខួបអនុស្សាវរីយ៍លើកទី៣០នៃទិវាបង្កើតអាស៊ាន។ គោល
ដៅសំខាន់របស់ AEC នោះគឺបង្កើតទីផ្សាររួម១ក្នុងអាស៊ានទាំងមូល នាចុងឆ្នាំ ​
២០១៥​ ដែលក្នុងនោះ ទំនិញ សេវាកម្ម ទុនវិនិយោគ និងពលករអាចធ្វើដំណើរ
ដោយសេរី។ចំពោះវៀតណាមក្រោយពីចូលរួម AEC អាចជួយអោយវៀតណាម
កើនបន្ថែម GDP ៣,៥%ទៀត។

ចូលរួមយ៉ាងសកម្មនិងម្ចាស់ការ

       ឆ្នាំ ២០១៥ ត្រូវបានចាត់ទុកជាឆ្នាំគន្លឹះចំពោះការកសាងសហគមន៍អាស៊ាន។  រហូតមកដល់ពេលនេះ អាស៊ានកំពុងប្រែក្លាយគោលដៅ​ AEC ក្លាយទៅជាការ​ពិត​នាចុងឆ្នាំ ២០១៥ ដោយមានបរិមាណកិច្ចការចំនួន៩០%ត្រូវបានសម្រេចរួមហើយ។

          នាបច្ចុប្បន្ននេះរហូតមកដល់ពេលនេះ វៀតណាមត្រូវបានវាយតំលៃជាប្រទេស
១ក្នុង​ប្រទេស​ចំនួន៤ ដែលបាន​សម្រេចការសន្យានានា ក្នុងដំណើការកសាង AEC
ដ៏ល្អប្រសើរ។ ​លោក Le Trieu Dung នាយករង នាយកដ្ឋានគោលនយោបាយពាណិ
ជ្ជកម្មអន្តរ​ព្រំដែននៃក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមបានអោយដឹងថា៖ 

          “ ការចូលរួមយ៉ាងសកម្មរបស់វៀតណាម ត្រូវបានបង្ហាញនៅក្នុងការផ្តួចផ្តើម
គំនិតជាច្រើនអំពីភាពងាយស្រួលពាណិជ្ជកម្មជាមួយ​ប្រទេសអាស៊ាននានា​នាំមក
នូវ ផលប្រយោជន៍សំរាប់ខឿនសេដ្ឋកិច្ចវៀតណាម។”

ឆ្លៀតយកឱកាស ឆ្លងកាត់ការលំបាកសាកល្បង

        អ្នកជំនាញការខាងសេដ្ឋកិច្ចជាច្រើននាក់បានអះអាងថា៖ ការសកម្ម ម្ចាស់ ការ ចូលរួម AEC នឹងនាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់វៀតណាម។ នោះគឺកំ
ណើនសេដ្ឋកិច្ចលឿនជាង បង្កើតការងារធ្វើច្រើនជាង ទាក់ទាញទុនវិនិយោគពី​បរទេសខ្លាំងជាង …លៗ ក្នុងស្ថានភាពជាក់ស្ដែង ការបង្កើត AEC នេះ នឹងជួយ​ខឿនសេដ្ឋកិច្ចវៀតណាមអះអាងនូវតួនាទីរបស់ខ្លួនកាន់តែខ្លាំងក្លាជាងពីមួយថ្ងៃ
ទៅមួយថ្ងៃ។ ​ក្រោពីឱកាសទាំងនេះ វៀតណាមក៏ត្រូវប្រឈមមុខនឹងការលំបាក​សាកល្បងមិនតូចតាចដែរ។  លោក Le Trieu Dung បានអោយដឹងថែមទៀតថា៖

          “ វៀតណាម​កំពុងចូលរួមយ៉ាងសកម្ម និងម្ចាស់ការ។ ប៉ុន្តែ ក្នុងដំណើការនេះ
 ការ​សាកល្បងធំ​នោះគឺដំណើការប្រកួតប្រជែង។ បានជា ស្ថាប័នរដ្ឋត្រូវបង្កើត​បរិយាកាសអាជីវកម្មងាយស្រួលជាង។ បណ្ដាអង្គភាពអាជីវកម្មត្រូវស្វែងយល់​ដើម្បីមានយុទ្ធសាស្ត្រធ្វើអាជីវកម្មក្នុងរយៈពេលវែង និងសមស្រប ឆ្លៀតយក
គ្រប់ឱកាស។”

ការខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ទាំងមូល

        រហូតមកដល់ពេលនេះ បណ្ដា​ស្ថាប័នមាន​សមត្ថកិច្ចនិងអង្គភាពអាជីវ កម្
មវៀត ណាមបានមានការត្រៀមអោយការ​ចូលរួម AEC  ប្រកបដោយប្រសិទ្ធិភាព។
​ អនុរដ្ឋមន្ត្រី​ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Nguyen Cam Tu បាន
អះអាងថា៖

          “ ទី១ យើងត្រូវខំប្រឹងប្រែង សុក្រិតរាល់ដំណោះស្រាយ និងវិធានការ​ ដែលបានលើកឡើងក្នុងផែនការមេនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ទីពីរ 
យើង​បន្តអនុវត្តល្អនូវរាល់ការសន្យាក្នុងអាស៊ាន ការសន្យាក្នុងអង្គការពាណិ ជ្ជកម្មពិភពលោក (WTO) …លៗ តាមនោះ វៀតណាមបង្កើតគ្រឹះដ្ឋានរឹងមាំ 
ដើម្បី​បន្តធ្វើសមាហរណកម្មចូលក្នុងខឿនសេដ្ឋកិច្ចសកលប្រកបដោយជោគ
ជ័យ ​និងទូលំទូលាយជាង។”

          ដោយឃើញច្បាស់នូវរាល់ឱកាសនិងការលំបាកសាកល្បង វៀតណាម
បាន​បង្កើតយុទ្ធសាស្ត្រច្បាស់លាស់ ចូលរួមយ៉ាងសកម្មនិងម្ចាសការជាង ក្នុង
​ដំណើការកសាង AEC ។ ឆ្នាំ ២០១៥ ​​ នឹងគូ​ស​សញ្ញាអភិវឌ្ឍន៍ថ្មី ក្នុងការធ្វើស
មាហរណ កម្មសេដ្ឋកិច្ចអាស៊ានរបស់វៀតណាមជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ