វៀតណាមអះអាងនូវគោលមាគា៍កិច្ចការបរទេសដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍

THU HOA Theo VOV5 -
Chia sẻ

(VOV)-ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang  
និងគណៈ​ប្រតិភូ​ជាន់ខ្ពស់វៀតណាមបានបញ្ចប់សកម្ម 
ភាពនានា ក្នុងក្របខ័ណ្ឌសន្និសីទកំពូល ​អង្គការសហ 
ប្រជាជាតិ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ កញ្ញា និងដំ 
ណើរទស្សនកិច្ចជាផ្លូវការនៅគុយបាពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០កញ្ញា។ ដំណើរទស្សនកិច្ចលើកនេះបានបញ្ចប់ប្រកបដោយជោគជ័យ រួមចំណែកបង្កើនគោលដៅធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។

          (VOV)-ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងគណៈ​ប្រតិភូ​ជាន់
ខ្ពស់វៀតណាមបានបញ្ចប់សកម្មភាពនានា ក្នុងក្របខ័ណ្ឌសន្និសីទកំពូល ​អង្គការ
សហប្រជាជាតិ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ កញ្ញា និងដំណើរទស្សនកិច្ចជាផ្លូវ
ការនៅគុយបាពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០កញ្ញា។ ដំណើរទស្សនកិច្ចលើកនេះបាន
បញ្ចប់ប្រកបដោយជោគជ័យ រួមចំណែកបង្កើនគោលដៅធ្វើសមាហរណកម្មអន្តរ
ជាតិរបស់វៀតណាម។

វៀតណាមអះអាងនូវគោលមាគា៍កិច្ចការបរទេសដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang

រួមជាមួយការចូលរួមយ៉ាងសកម្ម រួមវិភាកទានជាក់ស្ដែងក្នុងដំណើការចរចារ 
អនុម័តលើរបៀបវារះ ២០៣០ ស្ដីពីការអភិវឌ្ឍន៍និរន្តរភាព នៅសន្និសីទកំពូល អង្គ
ការសហប្រជាជាតិលើកទី៧០ និងគូសសញ្ញាសំខាន់ថ្មី សំរាប់ទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-គុយបានេះ ប្រធានរដ្ឋ លោក Truong Tan Sang និង​គណៈប្រ
តិភូវៀតណាម បានចែករំលែកជាមួយសហគមន៍អន្តរជាតិអំពីទស្សនះស្ដីពីគោល
ដៅអភិវឌ្ឍន៍របស់វៀតណាម និងបញ្ហាទ្វេភាគី និងពហុភាគីទៀតផង។

          សារលិខិតអំពីគោលដៅអភិវឌ្ឍន៍របស់វៀតណាម

        ចំណុចសំខាន់លេចធ្លោបំផុតរបស់វៀតណាម នៅសន្និសីទកំពូល អង្គការស
ហប្រជាជាតិ លើកទី៧០ នោះគឺពេលដែល​ ប្រធានរដ្ឋ លោក Truong Tan Sang ថ្លែង
មតិក្នុងថ្ងៃដើមដំបូង របស់សន្និសីទ ដោយអះអាងថា៖វៀតណាមនឹងប្រមូលផ្តុំគ្រប់
កម្លាំង ប្រមូលផ្តុំគ្រប់ក្រសួង ស្ថាប័ន ​តំបន់ និងសហគមន៍អន្តរជាតិ អនុវត្ត​ជោគជ័យរបៀបវារះ ឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍សហស្សវត្ស៍ផ្សេងៗ​ទៀត។ ប្រធាន
រដ្ឋបានលើកច្បាស់នូវសារលិខិត និងការផ្តើមគំនិតធំ ដូចជា៖ ​ធានាបរិយាកាស
សន្តិភាព សន្តិសុខដោយផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ ​គឺលក្ខខ័ណ្ឌសម្រេច
ដើមដំបូង ដើម្បីអនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាពប្រកបដោយជោគជ័យ
នៅប្រទេសទាំងឡាយ។ រួមជាមួយនោះ ប្រធានរដ្ឋ លោក Truong Tan Sang ក៏
បានចែករំលែកអំពីបទពិសោធន៍របស់វៀត​ណាម​ក្នុងការអភិវឌ្ឍន៍ជនបទនិរន្តរ
ភាព ធានាសមភាពភេទ និងការចូលរួមសកម្មភាព​រក្សាសន្តិភាព ជាមួយ​អង្គការ
សហប្រជាជាតិរបស់វៀតណាម។ ពីប្រការទាំងនេះ​ បណ្ដាប្រទេសដៃគូបានចាត់
ទុកវៀតណាមមិនគ្រាន់តែជានិមិត្តរូបអំពីការតស៊ូ​ប្រឆាំងដណ្ដើមឯករាជ្យជាតិ
ប៉ុណ្ណោះទេ ថែមទាំង ជាគំរូអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមទៀតផង។

          ពហុបែបភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ

        ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងគណៈប្រតិភូជាន​ខ្ពស់​វៀត
ណាម នៅមានជំនួបសន្ទនាជាមួយ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំគណៈ
ប្រតិភូនៃប្រទេសជិត២០ ដើម្បីផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនានាដែលមានយកចិត្ត
ទុកដាក់ដូចគ្នា និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងរួមសហ
ការយ៉ាងស្អិតរមួតជាមួយគ្នានៅវេទិកាពហុភាគី ជាពិសេសគឺអង្គការ​សហប្រជា
ជាតិ។ ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស​សុទ្ធតែវាយ​តំលៃ​ខ្ពស់ចំ
ពោះការងារកាត់បន្ថយភាពក្រីក្រនៅវៀតណាម ហើយចាត់ទុក​វៀតណាមសក្តិ
សមជាមួយការជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គ
ការសហប្រជាជាតិ   អាណត្តិ ២០២០-២០២១។ បណ្ដាប្រទេសជឿ​ជាក់ថា៖ 
វៀតណាមនឹងបន្តសម្រេចរាល់គោលដៅអភិវឌ្ឍន៍សហស្សសវត្ស៍ ​ហើយមាន
គោលបំណងសហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាម សម្រេច​គោលដៅ
នេះ ពីឥឡូវនេះដល់ឆ្នាំ ២០៣០។ 

          តស៊ូ​ការពារអធិបតេយ្យភាពតាមច្បាប់អន្តរជាតិ

        នៅវេទិកា សន្និសីទកំពូលអង្គការសហប្រជាជាតិ លើកទី៧០ និងបណ្ដា​
សកម្មភាពកិច្ចការបរទេសទ្វេភាគី ពហុភាគីក្នុងឱកាសនេះ ប្រធានរដ្ឋវៀតណាម
 លោក Truong Tan Sang និងគណៈប្រតិភូវៀតណាមបានបន្តអះអាងនូវទស្សនះ​
មុនក៏ដូចជាក្រោយរបស់វៀតណាម អំពីអធិបតេយ្យភាពរបស់វៀតណាម ចំពោះ
ប្រជុំកោះ Hoang Sa និង Truong Sa ។​ក្នុងបទថ្លែងមតិ នៅសន្និសីទកំពូល​អង្គការ
​សហប្រជាជាតិ លោក Truong Tan Sang បានអះអាងថា៖ ​វៀតណាម​កំពុងខំប្រឹង
ប្រែងជាមួយប្រទេសអាស៊ាន​និងប្រទេសទាក់ទិននានា រក្សានិង​ពង្រឹង​សន្តិភាព 
សន្តិសុខក្នុងតំបន់ ដើម្បីបង្កើតបរិយាកាសងាយស្រួលសំរាប់​ការអភិវឌ្ឍន៍ចីរភាព
 ដែលក្នុងនោះមានសន្តិសុខ សុវត្ថិភាព និងសេវាកម្មនាវា​ចរណ៍ អាកាសចរណ៍
នៅសមុទ្រខាងកើត ដោយផ្អែកទៅលើការគោរពច្បាប់​អន្តរជាតិ ដែលក្នុងនោះ
មានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ១៩៨២ អនុវត្តយ៉ាងម៉ត់
ចត់ និងគ្រប់គ្រាន់សេចក្ដីថ្លែងការណ៍ស្ដីពីប្រតបត្តិរវាង​ភាគីនានានៅសមុទ្រខាង
កើត ( DOC) និងជំរុញការកសាងក្រមប្រតិបត្តិ​នៅ​សមុទ្រ​ខាងកើត (COC)។

          សកម្មភាពកិច្ចការបរទេស របស់លោកប្រធានរដ្ឋ Truong Tan Sang ​និងគ
ណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចលើកនេះ រួមចំណែកលើក
កំពស់រូបភាព ថានះរបស់វៀតណាមលើឆាកអន្តរជាតិ។ទន្ទឹមនឹងនោះ ​បង្កើនទំ
នាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមជាមួយអង្គការសហ
ប្រជាជាតិ បណ្ដាប្រទេស ដៃគូធំៗ និងមិត្តភក្តិប្រពៃណីទៀតផង៕

ប្រតិកម្មទៅវិញ