វៀតណាម-អ៊ីតាលីជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត

ANH HUYEN
Chia sẻ
(VOVworld)-នាយករដ្ឋមន្រ្តី Matteo Renzi ជានាយក
រដ្ឋមន្រ្តីអ៊ីតាលីដំបូងមក​ទស្សនកិច្ចនៅវៀតណាម
ចាប់តាំងពីរប្រទេសទាំងពីរបង្កើតទំនាក់ទំនងការ
ទូតនា ឆ្នាំ១៩៧៣។​ប្រព្រឹត្តទៅក្នុងកាលៈទេសៈដែល
ប្រទេសទាំងពីរទើបនឹងរំលឹកខួប អនុស្សាវរីយ៍លើកទី៤០នៃទីវាបង្កើត
ទំនាក់ទំនងការទូត និងបង្កើតទំនាក់ទំនង​ឡើងកម្រិតដៃគូរយុទ្ធសាស្រ្ត
ជាផ្លូវការ ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo
 Renzi

(VOVworld)-នាយករដ្ឋមន្រ្តី Matteo Renzi ជានាយករដ្ឋមន្រ្តីអ៊ីតាលីដំបូងមក​
ទស្សនកិច្ចនៅវៀតណាម ចាប់តាំងពីរប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតនា
ឆ្នាំ១៩៧៣។​ប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលប្រទេសទាំងពីរទើបនឹងរំលឹកខួប អនុស្សាវរីយ៍លើកទី៤០នៃទីវាបង្កើតទំនាក់ទំនងការទូត និងបង្កើតទំនាក់ទំនង​ឡើងកម្រិតដៃគូរយុទ្ធសាស្រ្តជាផ្លូវការ ដំណើរទស្សនកិច្ច របស់នាយក រដ្ឋមន្រ្តី
អ៊ីតាលី លោក Matteo Renzi លើកនេះបានបន្តពង្រឹងនិងពង្រីកជាងទៀត​នូវទំ
នាក់ទំនងរវាងវៀតណាមនិងអ៊ីតាលី។

  

វៀតណាម-អ៊ីតាលីជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត - ảnh 1
នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi (រូបថតៈ dantri.vn)


    វៀតណាមនិងអ៊ីតាលីបានបង្កើតទំនាក់ទំនងការទូតចាប់តាំងពីថ្ងៃទី២៣
មិនាឆ្នាំ ១៩៧៣។ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរចាប់ពីដើមឆ្នាំ
១៩៩០ ត្រូវបានអភិវឌ្ឍន៍យ៉ាងច្បាស់លាស់។ តាំងពីនោះមក ភាគីទាំងពីរ
បានរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ ខ្ពស់។ ក្នុងបណ្តាការជួបប្រាស្រ័យ​ ថ្នាក់ដឹកនាំរបស់អ៊ីតាលីជានិច្ចកាលអះអាង  ការប្តេជ្ញាជម្រុញកិច្ចសហប្រតិបត្តិ
កាលើគ្រប់វិស័យជាមួយវៀតណាម​និងចាត់ ទុកវៀតណាមជាប្រទេសអាទិភាព
សម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងក្នុងតំបន់ អាស៊ីអាគ្នេយ៍ព្រមទាំងជាទីមកដល់
របស់បណ្តាអង្គភាពអាជីវកម្មអ៊ីតាលីពី ឥឡូវនេះដល់ឆ្នាំ២០២០។

        លើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀត

          សំដៅលាតត្រដាងអនុវត្តន៍យ៉ាងខ្លាំងក្លារការប្តេជ្ញារបស់ថ្នាក់ដឹកនាំនៃ
ប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងវៀតណាមអ៊ីតាលីឲ្យឈានដល់ដំណាក់
កាលថ្មី ១ នាថ្ងៃទី២១កក្កដាឆ្នាំ២០១៣ ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គ
លេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trongវៀតណាមនិងអ៊ីតាលី
បានចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ស្តីអំពីការបង្កើតទំនាក់ទំនងដៃគូ
យុទ្ធសាស្រ្ត។ បន្ទាប់មក ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសកម្មភាព អនុវត្តន៍កិច្ចព្រមព្រៀងដៃគូរយុទ្ធសាស្រ្តដំណាក់កាល២០១៣-២០១៤។ វាយ
តម្លៃចំពោះសញ្ញាគូសសម្គាល់ ដ៏សែនសំខាន់នេះរវាងប្រទេសទាំងពីរ ឯក អគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម លោក Lorenzo Angeloni បានអះអាងថា៖

        “កិច្ចព្រមព្រៀងដៃគូរយុទ្ធសាស្រ្តគឺជាកិច្ចព្រមព្រៀងសំខាន់ដោយសារ
មិនសូវ មានប្រទេសច្រើនចុះកិច្ចព្រមព្រៀងនេះឡើយ។ យើងខ្ញុំសង្ឃឹមថា កិច្ច
ព្រមព្រៀងនេះ និងនាំមកនូវជោគជ័យលើគ្រប់វិស័យឲ្យប្រទេសទាំងពីរ។ កិច្ច
ព្រមព្រៀងនេះ នឹង នាំមកបរិយាកាសសុខសាន្តត្រាន និងជឿជាក៉គ្នាទៅវិញ
ទៅមករវាងប្រទេសទាំងពីរ”។

វៀតណាម-អ៊ីតាលីជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត - ảnh 2
ក្រុមហ៊ុន Piaggio​វៀតណាម ជានិមិត្តរូបសម្រាប់កិច្ចសហប្រតិបត្តិការ
រវាងវៀតណាមជាមួយអ៊ីតាលី (រូបថតៈ Autonet)

        ក្នុងឆ្នាំ២០១៣ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអ៊ីតាលី
ទទួលបាន ៣,៥ពាន់លានដុលា្លរអាមេរិក។ លើវិស័យវិនិយោគ គិតដល់ឆ្នាំ
២០១៣ អ៊ីតាលីឈរលំដាប់ថ្នាក់ទី២៩ ក្នុងចំណោមប្រទេសនិងតំបន់ដែនដី ចំនួន១០០ដែលវិនិយោគនៅវៀតណាម ក្នុងនោះភាគច្រើនគឺវិនិយោគលើ
វិស័យ ឧស្សាហកម្មកែច្នៃ សាងសង់ សំភារៈអគ្គីសនីជាដើម។ ដើម្បីជាក់ស្តែង
វូបនីយ កម្មទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត នាពេលថ្មីៗនេះ អ៊ីតាលីបានផ្តល់ឲ្យ
វៀតណាម បញ្ជី ឈ្មោះទីផ្សារទើបនឹងលេចចេញចំនួន១០ សម្រាប់ការអភិវឌ្ឍ
ន៍ពាណិជ្ជកម្មនិង​វិនិយោគ។ តាមលោក Lorenzo Angeloni​ ថា៖

        “នាសព្វថ្ងៃ យើងមានលក្ខណៈគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍន៍ជាងទៀតទំនាក់ ទំនងវៀតណាម-អ៊ីតាលី។​លើវិស័យសេដ្ឋកិច្ច វៀតណាមនិងអ៊ីតាលីមានចំណុច ប្រហាក់ប្រហែលនោះគឺ សេដ្ឋកិច្ចរបស់វៀតណាមនិងអ៊ីតាលីសុទ្ធតែផ្អែកលើ នឹងផែនគ្រឹះអភិវឌ្ឍន៍របស់បណ្តាអង្គភាពអាជីវកម្មធុនតូចនិងមធ្យម។ ដោយ
ហេតុនេះ ត្រូវបង្កលក្ខណៈងាយស្រួលឲ្យអង្គភាពអាជីវកម្មវៀតណាមនិង
អ៊ីតាលី ជួបធ្វើការជាមួយគ្នាជាការងារចាំបាច់។ ប្រការនេះមានន័យថា បណ្តា
អង្គភាពអា ជីវកម្មអ៊ីតាលីអាចស្វែងរកដៃគូរនៅវៀតណាម ហើយផលិតកម្ម
ដែលបានផលិត នៅវៀតណាមនិងដាក់ស្លាក់សញ្ញារបស់បណ្តាក្រុមហ៊ុន
អ៊ីតាលីល្បីៗនិងនាំចេញទៅ បណ្តាប្រទេសអឺរ៉ុប។

        លាតត្រដាងអនុវត្តន៍យ៉ាងខ្លាំងក្លារទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត

        ទំនាក់ទំនងវៀតណាម-អ៊ីតាលីលើគ្រប់វិស័យផ្សេងៗទៀត ដូចជា វប្បធម៌​
ទេចរណ៍ អប់រំសុទ្ធតែទទួលបានលទ្ធផលគួរឲ្យគត់សម្គាល់។ រដ្ឋាភិបាលអ៊ីតាលី បានសហការជាមួយអង្គការ UNESCO ជួយវៀតណាមជួសជុលនិងអភិរក្ស
មណ្ឌលកេរិ៍ដំណែល My Son ដោយចំនួនទឹកប្រាក់ជាង ៤៣៥ពាន់ដុល្លារ
អាមេរិកជាដើម។ ប្រការគួរឲ្យគត់សម្គាល់គឺការដែលប្រទេសទាំងពីរបានរៀប
ចំ ប្រកបដោយជោជ័យ ព្រឹត្តិការណ៍ឆ្នាំវៀតណាមនៅអ៊ីតាលីនិងឆ្នាំអ៊ីតាលីនៅ
វៀត ណាម២០១៣ បានបន្សល់ទុកចំណាប់អារម្មណ៍សម្រាប់ប្រជាជននៃ ប្រ
ទេសទាំងពីរ។

        ដោយឈរលើទំនាក់ទំនងមិត្តភាពល្អប្រសើរ ដំណើរទស្សនកិច្ចជាលើក
ដំបូងមកវៀតណាម របស់នាយករដ្ឋមន្រ្តីអីតាលី១រូនេះ បានបង្កើតកម្លាំង
ចលករថ្មីសម្រាប់ ទំនាក់ទំនងនៃប្រទេសទាំងពីរ។ ក្នុងបណ្តាកិច្ចចរចារនៃ
ដំណើរទស្សសនកិច្ចនេះ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Lorenzo Angeloni និង
ថ្នាក់ដឹកនាំវៀតណាម និងនាំទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តនៃប្រទេសទាំងពីរ
ឲ្យរឹងមាំជាងក្នុងដំណាក់ កាលថ្មីជាពិតប្រាកដ៕

 

ប្រតិកម្មទៅវិញ