វៀតណាមបង្ករលក្ខណៈងាយស្រួលសំដៅជម្រុញការអភិវឌ្ឍន៍របស់សហគ្រាស

HONG VAN
Chia sẻ

(VOVworld)-ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី២ រដ្ឋ
សភាវៀតណាមនីតិកាលទី១៤ រដ្ឋាភិបាលទើបនឹង
ដាក់ជូនរដ្ឋសភាគម្រោងច្បាប់មួយចំនួនពាក់ព័ន្ធ
ទៅនឹងសកម្មភាព ផលិតកម្មអាជីវកម្មរបស់សហ
គ្រាស។​ក្នុងចំណោមនោះ គួរឲ្យកត់សម្គាល់គឺគម្រោង ច្បាប់ជួយឧបត្ថម្ភ
សហគ្រាសធុនតូចនិងមធ្យម គម្រោងច្បាប់ធ្វើវិសោធនកម្ម បំពេញ បន្ថែម
លើឧបសម្ព័ន្ធទី៤នៃច្បាប់វិនិយោគស្តីពីតារាងផ្នែក របរវិនិយោគធ្វើអាជី
 វកម្មមានលក្ខ័ណ្ឌ។​នេះជាគម្រោងច្បាប់ពីរមានផលប៉ះពាល់លើគ្រប់វិស័យ
ដល់សហ គមន៍សហគ្រាសនិងទៅដល់វិស័យអាជីវកម្ម។

(VOVworld)-ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៤
រដ្ឋាភិបាលទើបនឹងដាក់ជូនរដ្ឋសភាគម្រោងច្បាប់មួយចំនួនពាក់ព័ន្ធទៅនឹងសកម្ម
ភាព ផលិតកម្មអាជីវកម្មរបស់សហគ្រាស។​ក្នុងចំណោមនោះ គួរឲ្យកត់សម្គាល់គឺ
គម្រោង ច្បាប់ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម គម្រោងច្បាប់ធ្វើវិសោធន
កម្ម បំពេញ បន្ថែមលើឧបសម្ព័ន្ធទី៤នៃច្បាប់វិនិយោគស្តីពីតារាងផ្នែក របរវិនិយោគ
ធ្វើអាជី វកម្មមានលក្ខ័ណ្ឌ។​នេះជាគម្រោងច្បាប់ពីរមានផលប៉ះពាល់លើគ្រប់វិស័យ
ដល់សហ គមន៍សហគ្រាសនិងទៅដល់វិស័យអាជីវកម្ម។

វៀតណាមបង្ករលក្ខណៈងាយស្រួលសំដៅជម្រុញការអភិវឌ្ឍន៍របស់សហគ្រាស - ảnh 1
សមាជិកសភា លោក Le Quan


        សហគ្រាសធុនតូចនិងមធ្យមស្រូបយក៩៧%នៃចំនួនសហគ្រាសនៅវៀត
ណាម មានទីតាំងសំខាន់ពិសេសសម្រាប់ខឿនសេដ្ឋកិច្ច។ ទោះបីជាការងារជួយ
ឧបត្ថម្ភប្លុក សហគ្រាសនេះចាប់ផ្តើមបានអនុវត្តតាំងពីឆ្នាំ២០០១មកក្តី ប៉ុន្តែប្រ
សិទ្ធភាពទទួលបាន មិនដូចការរំពឹងទុកឡើយ។

បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសទាក់ទងផ្ទាល់ទៅនឹងរាល់ការ
អនុគ្រោះ

        តាមអនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Dang Huy Dong
 ថា សេចក្តីព្រាងច្បាប់ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យមជាក្របខ័ណ្ឌ ច្បាប់
ខ្ពស់បំផុតនិងមានចរិតលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់សហគ្រាសធុនតូចនិង
មធ្យម។​សេចក្តីព្រាងច្បាប់ថ្មីនេះនឹងជួយសហគ្រាសបង្កើនបរិមាណនិងលើកកំពស់
 គុណភាពធ្វើសកម្មភាពរបស់សហគ្រាសនោះ តាមរយៈការបង្កើតឲ្យព្រមៗគ្នានូវ
គោលនយោបាយ កម្មវិធីជួយឧបត្ថម្ភឈរលើមូលដ្ឋាននៃការជួយឧបត្ថម្ភដោយមាន
ការជ្រើសរើសនិងសមស្របទៅនឹងគោលដៅនិងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស
ជាតិ។ ជាពិសេស សេចក្តីព្រាងច្បាប់នេះ នឹងកំណត់ច្បាស់នូវការទទួលខុសត្រូវនិង
តួនាទី របស់រដ្ឋាភិបាល ស្ថាប័នមជ្ឈឹមនិងតំបន់ អង្គការសង្គមនិងតំបន់ឯកជនក្នុង
ការជួយ ឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យមពង្រឹងប្រព័ន្ធអនុវត្តគោលនយោបាយ
ជួយឧបត្ថម្ភ សហគ្រាសធុនតូចនិងមធ្យមពីមជ្ឈឹមទៅដល់តំបន់។​លោក Le Quan
សមាជិកសភា មណ្ឌលហាណូយបានវាយតម្លៃថា៖

        “គម្រោងច្បាប់បានចងក្រងយ៉ាងល្អិតល្អន់ហើយមានវិសាលភាពនៅគ្រប់តម្រូវ
ការដែសហគ្រាសធុនតូចនិងមធ្យមត្រូវការជួយឧបត្ថម្ភ។ ខ្ញុំឧទាហរណ៍ដូចជារាល់ការ
 កំណត់ថ្មីស្តីពីការជួយឧបត្ថម្ភបច្ចេកទេសនិងហិរញ្ញវត្ថុ”។

        រាល់ការជួយឧបត្ថម្ភដែលគម្រោងច្បាប់នេះនាំមកគឺមិនបង្កើតឡើងនូវការរើស
 អើងរវាងសហគ្រាសធុនតូចនិងមធ្យមឡើយ។​នៅក្នុងសេចក្តីព្រាងច្បាប់បានបែង
ចែកក្រុម សហគ្រាសតាមកម្រិតជួយឧបត្ថម្ភផ្សេងៗគ្នា។​ប្រការនេះ ជួយឲ្យសហ
គ្រាសមាន សក្តានុភាពទទួលបានការជួយឧបត្ថម្ភល្អបំផុតសម្រាប់ការអភិវឌ្ឍន៍។​
លោក Vu Tien Loc សមាជិកសភាមណ្ឌល​ Thai Binh បានស្នើរថា៖

        “ខ្ញុំស្នើច្បាប់នេះត្រឹមតែជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យមជាតិតែ
ប៉ុណ្ណោះ ដោយសារការជួយឧបត្ថម្ភសម្រាប់មុខសញ្ញានេះមិនរំលោភទៅលើគោល
ការណ៍របស់ WTO ក៏ដូចជារបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនទៀត។
 ទី២ គឺក្នុង លក្ខណៈដែលប្រភពកម្លាំងជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម
នៅមានកម្រិត ផងដែរ”។

        លុបចោលរបាំងក្នុងសកម្មភាពវិនិយោគធ្វើអាជីវកម្ម

        ប្រសិនបើសេចក្តីព្រាងច្បាប់សហគ្រាសធុនតូចនិងមធ្យមជះឥទ្ធិពលផ្ទាល់ទៅ
លើសហគ្រាសទាំង៥០០នោះគឺគម្រោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមលើឧប
សម្ព័ន្ធទី៤នៃច្បាប់វិនិយោគស្តីពីតារាងផ្នែក របរវិនិយោគធ្វើអាជីវកម្មមានលក្ខ័ណ្ឌ
ហើយក៏ជះឥទ្ធិពលទៅលើចំនួនសហគ្រាសមួយចំនួន ខណៈដែលច្បាប់ជាធរមាន
 បច្ចុប្បន្នបានកំណត់ថាមានទៅដល់ផ្នែក របរ ចំនួន២៦៧ ដែលជាផ្នែក របរមាន
លក្ខ័ណ្ឌ។ ប៉ុន្តែ តាមរយៈការអនុវត្តជាក់ស្តែង ក្រសួងផែនការនិងវិនិយោគបានស្នើរ
 រដ្ឋសភាឲ្យកាត់បន្ថយផ្នែក របរនេះចុះត្រឹម៤១តែប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងផែនការ
និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា៖

        “ការកាត់បន្ថយនូវផ្នែក របរវិនិយោគអាជីវកម្មមានលក្ខ័ណ្ឌនិងលក្ខ័ណ្ឌវិនិយោគ
 ធ្វើអាជីវកម្មមិនចាំបាច់ ខ្វះលក្ខណៈជាក់ស្តែង សំដៅលុបចោលរបាំងចូលរួមទីផ្សារ
កាត់បន្ថយចំណាយអាជីវកម្មសម្រាប់សហគ្រាស ធានាអនុវត្តគ្រប់គ្រាន់សម្រាប់
សហគ្រាសលើបណ្តាផ្នែករបរដែលច្បាប់នេះគ្មានការហាមឃាត់”។

        ការពង្រឹងយន្តការ គោលនយោបាយលើកទឹកចិត្ត បង្ករលក្ខណៈងាយស្រួល
សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនសុទ្ធសឹងនៅផ្នែកនិងវិស័យទាំងអស់និងលុបចោល
របាំងអាជីវកម្មជាការផ្តួចផ្តើមគំនិតធំមួយរបស់វៀតណាម។​ការដែលរដ្ឋាភិបាលដាក់
 ជូនរដ្ឋសភានូវគម្រោងច្បាប់ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម គម្រោងច្បាប់
ធ្វើវិសោធនកម្ម បំពេញបន្ថែមលើឧបសម្ព័ន្ធទី៤ស្តីពីបញ្ជីឈ្មោះផ្នែក របរវិនិយោគ
ធ្វើអាជីវកម្មមានលក្ខ័ណ្ឌ បន្តអនុវត្តជាក់ស្តែងនូវការផ្តួចផ្តើមគំនិតនេះ បង្កើតឡើង
 កម្លាំងចលករសម្រាប់សហគ្រាសអភិវឌ្ឍន៍ ពីនោះ បង្កើតឡើងកម្លាំងពលំសម្រាប់
 ខឿនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ