វៀតណាមនិងកូរ៉េខាងត្បូងឆ្ពោះទៅទស្សនវិស័យរួម

ANH HUYEN
Chia sẻ
Vovworld-អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក
Nguyen Phu Trong នាថ្ងៃទី១តុលាបានចាប់ផ្ដើមដំណើរ ទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងតាមសេចក្តីអញ្ចើញ
របស់ប្រធានាធិបតីលោកស្រី Park Geun hye។ ដំណើរ
ទស្សន​កិច្ច​របស់អ្នកប្រមុខថ្នាក់ដឹកនាំបក្សកុម្មុយនីស្តវៀតណាមទៅកាន់កូរ៉េខាង
ត្បូង​បានសម្ដែងទំនុកទុកចិត្តខ្ពស់អំពីនយោបាយ បើកចេញឱកាស​សហប្រតិបត្តិការថ្មីលើគ្រប់វិស័យ។
វៀតណាមនិងកូរ៉េខាងត្បូងឆ្ពោះទៅទស្សនវិស័យរួម - ảnh 1
វៀតណាមនិងកូរ៉េខាងត្បូងឆ្ពោះទៅទស្សនវិស័យរួម (giacavattu.com.vn)

        Vovworld-ក្រោយរយៈពេល២២ឆ្នាំគិតតាំងពីបង្កើតទំនាក់ទំនងការទូតនាឆ្នាំ
១៩៩២មក និងជា​ពិសេសក្រោយរយៈពេល៥ឆ្នាំកសាងទំនាក់ទំនងដៃគូ
សហប្រតិបត្តិការយុទ្ធសាស្ត្រនាឆ្នាំ២០០៩មក ទំនាក់ទំនងរវាងវៀតណាម-កូរ៉េខាងត្បូងបានអភិវឌ្ឍន៍​យ៉ាងខ្លាំងក្លាលើគ្រប់វិស័យនិងកាន់តែស៊ីជម្រៅពីមួយ
ថ្ងៃទៅមួយថ្ងៃ។

ចរន្តហូរដ៏រលូនក្នុងទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូង

        តាមបណ្ឌិត Dang Dinh Quy នាយកសាលាសភាបណ្ឌិតការទូតវៀតណាមថា ប្រសិនបើជំរៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានវាយតំលៃដោយផ្អែក
ទៅលើគោលដៅសំខាន់ចំនួន៣គឺកំរិតផលប្រយោជន៍ ទ្វេភាគីបរិមាណនិងប្រសិទ្ធ
ភាពរបស់​បណ្ដា​យន្តការសហប្រតិបត្តិការនិងកំរិតទំនុកទុកចិត្តគ្នាទៅវិញទៅមក
ក្នុងនោះ​មាន​ទំនុកទុកចិត្តនយោបាយនោះ វៀតណាមនិងកូរ៉េខាងត្បូងបានឆ្លើយ
តបទាំង​ស្រុង។

“ទីមួយគឺកំរិតផលប្រយោជន៍រវាងខឿនសេដ្ឋកិច្ចទាំងពីរគឺធំធេងជាបង្គួរនិងលើ
គ្រប់វិស័យ។ ទី២គឺវៀតណាមនិងកូរ៉េខាងត្បូងបានកសាងយន្តការ​សហប្រតិ​បត្តិការជាច្រើនលើកំរិតនិងវិស័យជាច្រើន។ ទន្ទឹមនឹងទំនាក់ទំនងជាផ្លូវការរវាង
​រដ្ឋាភិបាលទាំងពីរ រដ្ឋសភាទាំងពីរ បណ្ដាយន្តការសហប្រតិបត្តិការរវាងអង្គការ
​មិត្តភាព អង្គភាពអាជីវកម្ម ដំបន់នានា បានបង្កើតឡើងក្របខ័ណ្ឌសហប្រតិបត្តិ​
ការជាច្រើន។ ក្រៅពីនោះ ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រត្រូវបានកសាងដោយ
ឈរលើ​មូលដ្ឋាន​ទំនុកទុកចិត្ត នេះជាគ្រឹះស្ថានសំខាន់ក្នុងទំនាក់ទំនងទាំងអស់
ក្នុងទំនាក់ទំនង​អន្តរជាតិ។​​ ជាមួយទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូង
ក្នុងប៉ុន្មានឆ្នាំ​កន្លង​មក។ ការផ្លាស់ប្តូរលើគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរជា
សក្ខីភាពឲ្យកំរិត​ទំនុកទុកចិត្តរវាងប្រទេសតាំងពីរនិងកំពុងបានពង្រឹងពីមួយ
ថ្ងៃទៅមួយថ្ងៃ។”

        ក្នុងអំឡុង២២ឆ្នាំកន្លងមក ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​បាន​
កើនឡើង៤៥ដង វិស័យវិនិយោគកើនឡើង២៥០ដង ការជួបប្រាស្រ័យប្រជាជន
កើន​ឡើង៨០ដងនិងវៀតណាមជាប្រទេសទទួលជំនួយធំបំផុតរបស់កូរ៉េខាងត្បូង។ គួរឲ្យយកចិត្តទុកដាក់គឺពលរដ្ឋនៃប្រទេសទាំងពីរជាង៥ម៉ឺនគូរបានរៀបអាពារហ៍-
ពិពារហ៍ នាំ​ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងក្លាយទៅជាទំនាក់ទំនងពិសេស។
បណ្ឌិត Dang Dinh Quy បានអះអាងទៀតថា៖

“បណ្ដាតួលេខនេះបានសឲ្យឃើញតួនាទីរបស់ប្រទេសនីមួយៗក្នុងគោល
នយោបាយកិច្ចការបរទេសរបស់គ្នា​បង្ហាញពិកំរិតផ្សាភ្ជាប់គ្នាទៅវិញ​ទៅ​មក។​ នេះជាការផ្សាភ្ជាប់ដែលជួយបង្កើតឡើងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យ​
ទាំង​អស់។”

វៀតណាម-កូរ៉េខាងត្បូងឆ្ពោះទៅទស្សនវិស័យរួមសេចក្តីសម្បូររុងរឿងរួម

        នាបច្ចុប្បន្ន រាល់បំរ៉ែបំរួលថ្មីៗក្នុងដំបន់និងពិភពលោកបានដាក់ចេញសំណូមពរ
ថ្មីសំរាប់ប្រទេស​នីមួយៗ។ ចំពោះកូរ៉េខាងត្បូង ភារកិច្ចស្នូលមួយគឺបង្កើនកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម អនុវត្តផែនការកំណែទម្រង់​សេដ្ឋកិច្ច​
៣ឆ្នាំ ពីឆ្នាំ២០១៤-២០១៧ សំដៅឆ្ពោះទៅគោលដៅបង្កើត​ឡើង​នូវ​ស្នាដៃអស្ចារ្ស
ទន្លេ Han Gang លើកទី២។​រីឯភាគីវៀតណាម ដោយគោលដៅជំរុញ​ឧស្សាហូបនី
យកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ ម្ចាស់ការសមាហរណ​កម្ម​អ​​ន្តរជាតិ វៀតណាមមានគោលការណ៍នាំទំនាក់ទំនងជាមួយបណ្ដាប្រទេសស៊ី​ជម្រៅស្ថិរភាព
ចីរភាព ពិសេសគឺបណ្ដាប្រទេសដៃគូយុទ្ធសាស្ត្រ​បណ្ដាដៃគូមាន​សារ​សំខាន់
ចំពោះសន្តិសុខយុទ្ធសាស្ត្ររបស់វៀតណាម ក្នុងនោះមានកូរ៉េ​ខាង​ត្បូង​ផង។

        រួមជាមួយគ្នានោះ រាល់បំរ៉ែបំរួលរបស់ដំបន់និងពិភពលោកបានបង្ខំ​ប្រទេស
ទាំងពីរត្រូវបើកទូលាយក្របខ័ណ្ដសហប្រតិបត្តិការយុទ្ធសាស្ត្រមាន​ផល
ប្រយោជន៍ដូចគ្នាទៅបណ្ដាវិស័យថ្មីដូចជាសន្តិសុខ ការពារជាតិ រួមចំណែក​ក្នុងបុព្វហេតុសន្តិភាពស្ថិរភាពនិងសហប្រតិបត្តិការនៅដំបន់។ អតីតឧបនាយក​រដ្ឋមន្ត្រីវៀតណាមលោក Vu Khoan បានចាត់ទុកថា៖

        “ប្រសិនបើមុននេះកិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូងត្រឹមតែ​ក្នុង​ក្របខ័ណ្ឌរវាងប្រទេសទាំងពីរនោះ នាបច្ចុប្បន្នបានទាក់ទិនដល់​បំរ៉ែបំរួល​ក្នុងដំបន់
អាស៊ី-ប៉ាស៊ីហ្វីកនិងពិភពលោកទៀតផង។ មូលដ្ឋានមានផលប្រយោជ​ន៍​ដូចគ្នា
កាន់តែទូលាយជាងនិងស៊ីជម្រៅជាងទៀតបានបង្កើតឡើងកំលាំង​ចលកជំរុញ
ប្រទេសទាំងពីរចងសម្ព័ន្ធជាមួយគ្នាជិតស្និទ្ធថែមទៀត។”

        លើគ្រឹះស្ថានទំនាក់ទំនងដ៏ល្អប្រសើរនោះ ដំណើទស្សនកិច្ចមកកូរ៉េខាង​ត្បូង​លើកនេះរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមមានអត្ថន័យដ៏សែន​សំខាន់។ មិនត្រឹមតែជំរុញទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រ​ប៉ុណ្ណោះទេ​ ថែម
ទាំងអះអាងប្រការមួយគឺប្រជាជាតិទាំងពីរវៀតណាមនិងកូរ៉េ​ខាងត្បូងបានក្លាយ
ទៅជាមិត្តស្មោះត្រង់ជាមួយគ្នា រួមគ្នាឆ្ពោះទៅគោលដៅរួមគឺ​សន្តិភាពស្ថិរភាពនិង
ភាពសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ