វៀតណាមទទួលបានស្នាដៃលេចធ្លោខាងសមភាពភេទ

THU HOA
Chia sẻ
(VOVWORLD) - វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួល បានស្នាដៃលេចធ្លោក្នុងការអនុវត្តសមភាពភេទ។ រួមជាមួយបណ្ដាគោលនយោ បាយរបស់បក្សរដ្ឋការចូលរួមរបស់បណ្ដាក្រសួងផ្នែកគ្រាប់ជាន់ថ្នាក់ការងារសមភាពភេទដណ្តើមបានសមិទ្ធិជាច្រើន រួមវិភាគទានយ៉ាងសកម្មចូលក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ 
វៀតណាមទទួលបានស្នាដៃលេចធ្លោខាងសមភាពភេទ - ảnh 1 វៀតណាមទទួលបានស្នាដៃលេចធ្លោខាងសមភាពភេទ (www.govap.hochiminhcity.gov.vn)

តាមតារាងរៀបចំណាត់ថ្នាក់របស់ អ.ស.ប. ស្តីអំពីសន្ទស្សន៍សមភាពភេទ(GII) ឆ្នាំ ២០១៤ ថា៖ វៀតណាមឈរលំចំណាត់ទី ៦០ ក្នុងចំណោមប្រទេស ទាំង ១៥៤ លើពិភពលោក។ តាមរបាយការណ៍គោលដៅអភិវឌ្ឍន៍សហសវត្ស ឆ្នាំ ២០១៣ (MDG 2013) បានឲ្យដឹងថា៖ គោលដៅសមភាពភេទនិងការលើក កំពស់ឋានៈរបស់នារីជាគោលដៅសំខាន់មួយក្នុងគោលដៅសហក្សវត្សចំនួន ៣ នៃ សហសវត្សដែលវៀតណាមបានសម្រេចមុនកាលកំណត់នាឆ្នាំ ២០១៥។

        សមិទ្ធិសំខាន់ខាងសមភាពភេទ

        ចំណុចលេចធ្លោក្នុងការធានាសិទ្ធិប្រយោជន៍ខាងសមភាពភេទនៅ វៀតណាមគឺការសុក្រិដក្របខ័ណ្ឌច្បាប់គោលនយោបាយស្តីពីសមភាពភេទ។ វៀតណាមបានកសាងនិងចេញផ្សាយបណ្ដាឯកសារច្បាប់ដែលបង្ហាញច្បាស់នូវ គោលការណ៍សមភាពភេទ មិនប្រកាន់ប្រព្រឹត្តចំពោះនារី តាមការកំណត់នៃ ច្បាប់សមភាពភេទឆ្នាំ ២០០៦ និងអនុសញ្ញារបស់ អ.ស.ប. ស្តីពីការលុបចោល រាល់រូបសណ្ឋានប្រកាន់ប្រតិបត្តិចំពោះនារី ទន្ទឹមនឹងនោះ ផ្គួបបញ្ជូលបញ្ហាសមភាពភេទចូលក្នុងការកសាងនិងនីតិប្រតិបត្តិក្នុងប្រទេស។ វៀតណាមក៏បានចេញ ផ្សាយយុទ្ធនាការជាតិស្តីពីសមភាពភេទដំណាក់កាល ២០១១-២០២០ អនុវត្តយ៉ាងសកម្មរាល់ការផ្តើមគំនិតអន្តរជាតិនិងតំបន់សំដៅជំរុញកិច្ចការពារសិទ្ធិរបស់នារីនិងប្រឆាំងជំទាស់ការប្រកាន់ប្រតិបត្តិចំពោះនារីផងដែរ។ គោលដៅសមភាពភេទនិងការលើកកំពស់តួនាទីរបស់នារីគឺជាគោលដៅមួយក្នុងចំណោមគោលដៅសហសវត្សចំនួន ៣ ឆ្នាំ ២០១៣ ដែលវៀតណាមសម្រេចមុនកាលកំណត់នាឆ្នាំ ២០១៥ នាំវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលលុបចោលគំលាតរវាងបុរសនិងនារីលឿនបំផុតលើពិភពលោក្នុងអំឡុង ២០ ឆ្នាំ កន្លងមក។

        ជាការពិត នារីវៀតណាមស្រូបយកជាង ៥០% ចំនួនប្រជាជននិងជិតនឹង ៥០% កំលាំងពលកម្មរក្នុងសង្គម ដែលចូលរួមយ៉ាងសកម្មចូលក្នុងសកម្មភាពសហគមន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ អត្រានារីចូលរួមរដ្ឋសភានីតិកាលទី ១៤ (២០១៦-២០២១) ទទួល ២៦,៨% នាំវៀតណាមបញ្ជូលក្នុងក្រុមបណ្ដា ប្រទេសដែលមានអត្រាសមាជិការសភាដល់នៅក្នុងតំបន់និងលើពិភពលោក។ នារីកាន់ដំណែងជាថ្នាក់ដឹកនាំស្នូលៗរបស់ប្រទេសជាតិជាច្រើនដូចជា៖ សមាជិការការិយាល័យនយោបាយប្រធានរដ្ឋសភាអនុប្រធានរដ្ឋសភាអនុប្រធានរដ្ឋ រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រី។ ប្រការនេះរួមវិភាគទានដោះស្រាយបញ្ហាសំខាន់ៗ។ សហគ្រិននារីជាជនរួមជាតិភាគតិចកើនឡើងយ៉ាងខ្លាំងជាពិសេសលើវិស័យអប់រំសុខាភិបាលនិងការថែទាំសុខភាពរបស់ប្រជាជន។ តួនាទីរបស់នារីជាជនរួមជាតិភាគតិចកាន់តែពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ នាបច្ចុប្បន្ន អត្រាពលករជានារីស្រូប យក ៤៩%។ អត្រានារីចេះអាននិងសរសេរទទួលបាន ៩២% ក្នុងនោះ ៨០% កុមារានៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាលឬកុមារាជាជនរួមជាតិភាគតិចទៅរៀន តាមអាយុកំណត់។ កំរិតនិស្សិតជានារីស្រូបយកជាង ៥០% ក្នុងនោះ នារីនៅ បរិញ្ញាបត្រ័ជាន់ខ្ពស់ស្រូបយកជាង ៣០% លើថ្នាក់បណ្ឌិត - ១៧,១%។

        បន្តបង្រួញគំលាតខាងសមភាពភេទ

        របាយការណ៍ជាតិរបស់វៀតណាមស្តីពីការអនុវត្តសិទ្ធិមនុស្សតាមយន្តការ ត្រួតពិនិត្យទូលំទូលាយជាប្រចាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ដែលវៀត ណាមជាសមាជិកក្នុងដំណាក់កាល ២០១៤-២០១៦  សឲ្យឃើញថា៖ យុទ្ធសាស្ត្រជាតិស្តីពីសមភាពភេទនិងភាពជឿនលឿនរបស់នារីវៀតណាមត្រូវ បានប្រមូលផ្តុំអនុវត្តនៅតំបន់នានាដែលមានស្ថានភពអសមភាពនិងគ្រោះអា សន្នអសមភាពខ្ពស់។ ប្រការនេះរួមចំណែកទប់ស្កាត់និងកាត់បន្ថយស្ថានភាព ជួញដូរនារីនិងអំពើហឹង្សាក្នុងគ្រួសារ បង្កលក្ខណៈដើម្បីនារីចូលរួមរៀនសូត្រ បំប៉ុនលើកកំពស់សមត្ថភាព ឆ្លើយតបនឹងតម្រូវការខាងការងារធ្វើនិងភារកិច្ច។ រដ្ឋាភិបាលវៀតណាមក៏លាតត្រដាងដំណោះស្រាយក្នុងការអនុវត្តច្បាប់ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិសំដៅជំនះពុះពារលើការសាកល្បងទាក់ទិនដល់ចំ ចំណេះដឹងខាងសមភាពភេទលុបចោលហឹង្សាភេទនិងអំពើហឹង្សាក្នុងគ្រួសារ បង្រួញគំលាតខាងការងារធ្វើចំណូលនិងឋានៈក្នុងសង្គម។ បានមានរូបសណ្ឋាន ជាច្រើនដែលជំរុញអនុវត្តសមភាពភេទនិងប្រគល់សិទ្ធិច្រើនថែមទៀតដល់នារី ត្រូវបានលាតត្រដាងប្រកបដោយប្រសិទ្ធភាពនៅស្ថាប័នផ្នែកគ្រាប់ជាន់ថ្នាក់។ បណ្ដាវិធានការទាំងនេះនឹងត្រូវបានវៀតណាមបន្តប្រមូលផ្តុំអនុវត្តនាពេលខាង មុខ។

        រួមជាមួយគ្នានោះ វៀតណាមដាក់គោលដៅលើកកពំស់អត្រានារីជាជនជាតិ ភាគតិចចូលរួមក្នុងឋានៈថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ លើកកំពស់គុណភាពជីវភាព រស់នៅនិងសមត្ថភាពរបស់នារីជាជនជាតិភាគតិច។ រដ្ឋាភិបាលវៀតណាមក៏ យកចិត្តទុកដាក់ពិសេសដល់ការបង្កើតឱកាសខាកាងារធ្វើសំរាប់នារីម្នាក់ៗ គ្រួសារនិមួយៗនិងសង្គមទាំងមូល។ វៀតណាមនឹងបន្តផ្សព្វផ្សាយបង្កើនចំណេះដឹងអំពីសមភាពភេទសំដៅផ្លាស់ប្តូរកាយវិការនិងការត្រិះរិះអំពីភេទដែលជាអគតិក្នុងសង្គមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាសមភាពភេទជាពិសេសចំពោះក្រុមងាយរងគ្រោះហើយលើវិស័យមានចរិតលក្ខណៈ យុទ្ធសាស្ត្រដូចជា អប់រំ សុខាភិបាលនិងការងារធ្វើ៕

ប្រតិកម្មទៅវិញ