ភាពតានតឹងពាណិជ្ជកម្មរវាង EU-ចិន

Chia sẻ
(VOVWORLD) - ភាពតានតឹងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប (EU) និងចិនកំពុងមានសញ្ញាកើនឡើង ខណៈដែលភាគីទាំងពីរបន្តបើកការស៊ើបអង្កេតប្រយុទ្ធប្រឆាំងការលក់បង្ខូចតម្លៃទៅលើផលិតផលរបស់គ្នាទៅវិញទៅមក ដោយបង្កើនការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មទ្រង់ទ្រាយធំ។
ភាពតានតឹងពាណិជ្ជកម្មរវាង EU-ចិន - ảnh 1សហភាពអឺរ៉ុបនឹងដំឡើងពន្ធនាំចូលលើរថយន្តអគ្គិសនីដែលផលិតនៅចិន។ រូបថត៖ រ៉យទ័រ

កាលពីថ្ងៃទី ១៧មិថុនា ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសនេះចាប់ផ្ដើមផ្តើមធ្វើការស៊ើបអង្កេតប្រយុទ្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃចំពោះសាច់ជ្រូក និងផលិតផលធ្វើពីសាច់ជ្រូកដែលនាំចូលពីសហភាពអឺរ៉ុប (EU)។ ប្រការនេះត្រូវបានចាត់ទុកថាជាទង្វើឆ្លើយតបរបស់ចិនចំពោះសកម្មភាពពីមុនរបស់សហភាពអឺរ៉ុប។

គ្រោះអាសន្នភាពតានតឹងកើនឡើង

ការសម្រេចចិត្តរបស់ក្រសួងពាណិជ្ជកម្មចិនត្រូវបានធ្វើឡើង ៥ ថ្ងៃ បន្ទាប់ពីគណៈកម្មការអឺរ៉ុប (EC) កាលពីថ្ងៃទី ១២ ឧសភាបានប្រកាសថានឹងយកពន្ធថ្មីរហូតដល់ ៣៨% (បូកជាមួយ ១០% នាបច្ចុប្បន្ន) ចំពោះរថយន្តអគ្គិសនី ដែលនាំចូលពីចិន ដោយចោទប្រកាន់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនបានទទួលប្រាក់ឧបត្ថម្ភដ៏ធំពីរដ្ឋ។ ទោះបីជាភាគីអឺរ៉ុបបានកំណត់ពេលវេលាផុតកំណត់ដល់ថ្ងៃទី ៤ ខែកក្កដា ទើបអនុវត្តន៍បញ្ជីពន្ធនាំចូលថ្មី ចន្លោះពី១៧.៤% ទៅ ៣៨.១% លើរថយន្តអគ្គិសនីរបស់ចិន ព្រមទាំងបានអះអាងថា ត្រៀមខ្លួនជាស្រេចពិចារណាលើបណ្តឹងតវ៉ាផ្សេងទៀតដែលមានភស្តុតាងពីភាគីចិន ប៉ុន្តែមជ្ឈដ្ឋានអ្នកសង្កេតការណ៍បានវាយតម្លៃថា ការដែល EU ដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ចិនគឺពិបាកជៀសវាងបាន។

សំណួរសួរថា តើចិននឹងមានប្រតិកម្មយ៉ាងដូចម្ដេច? ក្រសួងពាណិជ្ជកម្មចិនបានអះអាងម្តងហើយម្តងទៀតថា ប្រទេសនេះនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារផលប្រយោជន៍សម្រាប់ក្រុមហ៊ុនចិន។ មុននោះ នាខែមករាឆ្នាំនេះ ចិនក៏បានបើកការស៊ើបអង្កេតលើស្រា brandy របស់បារាំង បន្ទាប់ពី EC បានបើកការស៊ើបអង្កេតលើរថយន្តអគ្គិសនីរបស់ចិន បន្ទះ photovoltaic និងឧបករណ៍សុខាភិបាលរបស់ចិន។ កសិកម្មគឺជាវិស័យដែលអឺរ៉ុបប្រឈមមុខជាមួយគ្រោះអាសន្នរងការតបតវិញយ៉ាងច្រើនបំផុត ព្រោះថានេះគឺជាវិស័យដ៏សំខាន់ និងរសើបខាងនយោបាយសម្រាប់ប្រទេសជាសមាជិក EU មួយចំនួន។ លោក Jens Eskelund ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅចិនបានព្រមានថា ប្រសិនបើប្រការនេះកើតមានឡើងនោះ សហភាពអឺរ៉ុប និងចិន ដែលជាប្រទេសមហាអំណាចពាណិជ្ជកម្មទាំងពីររបស់ពិភពលោកនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលមានទ្រង់ទ្រាយធំ ដោយបង្កឱ្យមានការខូចខាតសម្រាប់ភាគីទាំងពីរ។ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មានការព្រួយបារម្ភជាពិសេសចំពោះសេណារីយ៉ូនេះ។ លោក Simon Schutz អ្នកនាំពាក្យសមាគមឧស្សាហកម្មរថយន្តអាល្លឺម៉ង់ (VDA) បានឲ្យដឹងថា៖

“ទស្សនៈរបស់យើងខ្ញុំតែងតែច្បាស់លាស់ ពោលគឺ វិស័យរថយន្តអាល្លឺម៉ង់មិនគាំទ្រការយកពន្ធឡើយ ព្រោះថាយើងមិនជឿថានេះជាវិធានការដ៏ល្អប្រសើរ ដើម្បីដោះស្រាយជម្លោះឡើយ។ ការយកពន្ធអាចជាការចាប់ផ្តើមនៃជម្លោះពាណិជ្ជកម្ម ហើយក្រុមហ៊ុនផលិតទាំងសង្ខាងសុទ្ធតែរងការខាតបង់។ មិនដែលឈ្នះឈ្នះទាំងសង្ខាងឡើយ នៅពេលមានជម្លោះពាណិជ្ជកម្មផងដែរ”។

ចែករំលែកទស្សនៈនេះ លោក Paul Triolo អ្នកវិភាគអំពីចិននៅសម្ព័ន្ធក្រុមហ៊ុន Albright Stonebridge (សហរដ្ឋអាមេរិក) បានចាត់ទុកថា ទាំងសហភាពអឺរ៉ុប និងចិនសុទ្ធតែមិនមានគោលបំណងចង់ឲ្យជម្លោះពាណិជ្ជកម្មកើនឡើងដោយទ្រង់ទ្រាយធំនាពេលនេះឡើយ។ យោងតាមលោក Triolo បានឲ្យដឹងថា ការដែល EU បានសម្រេចចិត្តយកពន្ធថ្មីចំពោះរថយន្តអគ្គិសនីរបស់ចិនជាបណ្តោះអាសន្នក្នុងរយៈពេល ៤ ខែចាប់ពីថ្ងៃទី ៤ ខែកក្កដា ប្រសិនបើការចរចាបរាជ័យ គឺបាន បង្ហាញថាភាគីអឺរ៉ុបក៏មានបំណងចង់រក្សាផ្លូវវិលត្រឡប់មកវិញផងដែរ៖

“ខ្ញុំគិតថាប្រការដ៏គ្រោះថ្នាក់គឺការឆ្លើយតបគ្នាទៅវិញទៅមក។ គ្មាននរណាម្នាក់ចង់ឲ្យប្រការនេះកើតមានឡើងឡើយ ជាពិសេសគឺក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់។ ដូច្នេះ នឹងមានវិធានការជាច្រើន ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹង ហើយ EC ទំនងនឹងដោះស្រាយបញ្ហានេះប្រកបដោយភាពបត់បែនជាង ដូចជាពេលធ្វើការសម្រេចចិត្តយកពន្ធលើរថយន្តអគ្គិសនីរបស់ចិនអញ្ចឹងដែរ”។

ភាពតានតឹងពាណិជ្ជកម្មរវាង EU-ចិន - ảnh 2អតិថិជននៅមុខបញ្ជរលក់សាច់ជ្រូកនៅផ្សារទំនើបចិន។ រូបថត៖ AFP

អនាគតសម្រាប់រថយន្តអគ្គិសនីអឺរ៉ុប

ក្នុងសេចក្តីប្រកាសដែលបានចេញផ្សាយកាលពីសប្តាហ៍មុន Volkswagen ដែលជាសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់អឺរ៉ុបបានចាត់ទុកថា  ការសម្រេចចិត្តរបស់ EC ដែលតម្លើងពន្ធលើរថយន្តអគ្គិសនីនាំចូលពីចិន គឺជាសកម្មភាពគាំទ្រនិន្នាការបង្កើនការគាំពារនិយម និងឯកោនិយម។ សម្ព័ន្ធក្រុមហ៊ុននេះក៏បានវាយតម្លៃលើរាល់ផលប៉ះពាល់អវិជ្ជមាននៃការសម្រេចចិត្តនេះគឺធំជាងអត្ថប្រយោជន៍ដែលអឺរ៉ុបនឹងទទួលបាន។ លើលពីនេះទៅទៀត យោងតាមលោក Joe Mazur អ្នកវិភាគនៅសម្ព័ន្ធក្រុមហ៊ុន Trivium China បានឲ្យដឹងថា អឺរ៉ុបក៏ស្ទើរតែមិនអាចសង្ឃឹមថានឹងប្រើប្រាស់របាំងពន្ធដើម្បីទប់ស្កាត់រលកនាំចូលនៃរថយន្ទអគ្គិសនីចិន៖  “កម្រិតពន្ធដែលសហភាពអឺរ៉ុបគ្រោងដាក់លើរថយន្តចិនគឺស្ថិតក្នុងកម្រិតដែលធ្លាប់បានព្យាករណ៍។ ដូច្នេះហើយ ទោះបីជានឹងមានផលប៉ះពាល់ក៏ដោយ ប៉ុន្តែប្រការនេះមិនមែនជាការបញ្ចប់ទាំងស្រុងនៃរថយន្តអគ្គិសនីរបស់ចិននៅអឺរ៉ុបឡើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ  ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនអាចផ្តល់តម្លៃប្រកួតប្រជែងយ៉ាងខ្លាំង ដូច្នេះនៅពេលដែលមានការយកពន្ធថ្មី គេអាចនឹងត្រូវកាត់បន្ថយប្រាក់ចំណេញ ឬបង្កើនតម្លៃចំពោះអតិថិជន ឬទាំងពីរផងដែរ”។

យោងតាមការគណនារបស់សម្ព័ន្ធក្រុមហ៊ុនស្រាវជ្រាវ និងវិភាគសេដ្ឋកិច្ច Rhodium បានឲ្យដឹងថា ម៉ូដែលរថយន្តចំនួន ៥ ក្នុងចំណោមម៉ូដែលរថយន្តទាំង ៦ របស់ BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ចិននៅតែទទួលបានប្រាក់ចំណេញនៅអឺរ៉ុប ទោះបីជាមានការយកពន្ធ ៣០% ក៏ដោយ ខណៈដែលរថយន្ត Model ៣ របស់ក្រុមហ៊ុន Tesla (សហរដ្ឋអាមេរិក) ដែលផលិតនៅ ចិននឹងទទួលរងការខាតបង់ជាមួយនឹងពន្ធថ្មីរបស់សហភាពអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ