រលកថ្មីលើឆាកនយោបាយជប៉ុន

ANH HUYEN Theo VOV -
Chia sẻ
VOV-ក្នុងការលះទេសះដែលសេដ្ឋកិច្ច​នៅបន្ទាយនិង
ភាពតានតឹងទាក់ទិន ដល់អធិយ្យភាពពុំទានបាន
ធូស្រាលនោះសេចក្តីសំរេចចិត្តរំសាយ រដ្ឋសភារបស់
នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihiko Noda អំពីការ រំសាយរដ្ឋសភាឆាប់បំផុតនាថ្ងៃទី១៦វិច្ឆិកានិងការបោះឆ្នោត សកលអាចប្រព្រឹត្តទៅនាខែធ្នូខាងមុខបាននិងកំពុងធ្វើឲ្យជប៉ុនជូប បន្ថែមការលំបាកថ្មី។សាធារណះមតិចាត់ទុកថា៖កាយវិការនេះព្រមានអំពី ការលេចចេញរលកថ្មីលើឆាកនយោបាយជប៉ុននិងលោក Yoshihiko Noda​​ អាចចាកចេញពីដំណែងនេះ​។អ្ថបទរបស់អ្នកនិពន្ឋ Anh Huyen ក្រោមចំណងជើងថា៖ រលកថ្មីលើឆាកនយោបាយជប៉ុន នឹងឧទ្ទេសនាមជាមួយលោកអ្នកនាងអំពីបញ្ហានេះ។
រលកថ្មីលើឆាកនយោបាយជប៉ុន - ảnh 1
សេចក្តីសំរេចចិត្តរបស់នាយករដ្ឋមន្រ្តីជប៉ុន Yoshihiko Noda អំពីការរំសាយរដ្ឋសភាបាននិងកំពុងធ្វើឲ្យជប៉ុនជូប បន្ថែមការលំបាកថ្មី។

      VOV-នាថ្ងៃទី១៣វិច្ឆកា នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihiko Noda បាន
សំរេចរំសាយរដ្ឋសភា ឆាប់បំផុតនាថ្ងៃទី១៦វិច្ឆិកានិង ការបោះឆ្នោតសកល
អាចប្រព្រឹត្តទៅនាខែធ្នូខាងមុខ។ទីភ្នាក់ងារសារព័ត៏មានសំខាន់ៗរបស់ជប៉ុន
បានចុះផ្សាយព័ត៏មានឲ្យដឹងថា៖ លោក Yoshihiko Noda នឹងរៀបចំការ
បោះឆ្នោតសកលឆាប់បំផុតនាថ្ងៃទី១៦ធ្នូនិងយឺត បំផុតនាថ្ងៃទី២០មករាឆ្នាំ
២០១៣។មុននោះលោក Noda បានបដិសេដ្ឋ ពិភាគ្សាអំពីពេលវេលា
ដំណើរការបោះឆ្នោតក្នុងកិច្ចប្រជុំរដ្ឋសភា។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុក
ថា៖ដោយសេចក្តីសំរេចចិត្តនេះលោក Noda នឹងប្រឈមមុខនឹងសភាពការណ៍
លំបាកក្នុងការជួយគណះបក្សប្រជាធិបតេយ្យ (DPJ) ដណ្តើមបានជ័យជំនះ
ក្នុងការបោះឆ្នោតសកលនាពេលខាងមុខ។ បន្ទាប់ពីសេចក្តីសំរេចចិត្តនេះ
សមាជិក សភា DPJ កាន់អំណាចជា ច្រើននាក់បានប្រឆាំងជំទាំស់ផែនការ
រំសាយរដ្ឋសភានេះ។ប្រធាន គណះកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា
លោក Yoshi katsu បាន អំពាវនាវឲ្យលោក Noda លាលែងពីដំណែងប្រសិន
បើរៀបចំការបោះឆ្នោតសកលមុនកាលកំណត់។មុននោះនាថ្ងៃទី១៣វិច្ឆកា
អគ្គលេខាធិការ DPJ លោក Azuma Koshiishi បានផ្ញើរមកលោកNodaនូវ
សេចក្តី សំរេចប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះការរំសាយរដ្ឋសភារបស់
លោក។
រលកថ្មីលើឆាកនយោបាយជប៉ុន - ảnh 2
នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihiko Noda


       ជាក់ស្ដែងគឺដើម្បីនាំចេញសេចក្តីសំរេចនេះអ្នកប្រមុខរដ្ឋាភិបាលជប៉ុន
បានប្រឈមមុខនឹងការជ្រើសរើសជាច្រើន។ លោក Noda ដែលធ្លាប់និយាយ
ថានឹង​នាំ​ចេញ​សេចក្តីសំរេច “សមស្របក្នុងពេលមានលក្ខណៈសមរម្យ”។
ដូច្នេះការ​ជ្រើស​រើសដំណាក់កាលនាំចេញសេចក្តីសំរេចក៏មានមូលហេតុដែរ។
តាម​មជ្ឈដ្ឋាន​អ្នកឃ្លាំមើលថា​ក្នុងកាលៈទេសៈនាបច្ចុប្បន្នការដែលលោក Noda ប្រកាសរំសាយរដ្ឋសភាគឺសំដៅជៀសវាងការបោះឆ្នោតទំនុកទុកចិត្តតាម
សំណើររបស់ភាគីប្រឆាំង។ មុននោះនៅក្នុងការឆ្លើយសំណួរ​ដេញ​ដោលនៅ
ព្រឹទ្ធសភា (ត្រួតពិនិត្យដោយភាគីប្រឆាំង) នាយករដ្ឋមន្ត្រី Noda បាន​និយាយថា គណៈរដ្ឋមន្ត្រីសូមលាលែងពីដំណែងមានន័យថាលោក លុបចោលការ​ទទួល
ខុសត្រូវរបស់នាយករដ្ឋមន្ត្រីមួយរូប។ លោកបានស្នើរបណ្ដាព្រឹទ្ធសមាជិក​សហប្រតិបត្តិការអនុម័តលើពង្រាងច្បាប់ស្នូលក្នុងសម័យប្រជុំរដ្ឋសភាវិសាមញ្ញ​
នាបច្ចុប្បន្ន (គ្រោងនឹងបានបញ្ចប់នាថ្ងៃទី៣០វិច្ឆិកា)។ លោក Noda ក៏សង្កត់ធ្ងន់​ទៅលើការចាំបាច់ត្រូវអនុវត្តបណ្ដាវិធានការជំរុញសេដ្ឋកិច្ចក្នុងកាលៈទេសៈខឿន
សេដ្ឋកិច្ចជប៉ុនកំពុងមានសញ្ញាបន្ថយល្បឿនដោយសារប្រាក់យេនឡើងថ្លៃ។         ប៉ុន្តែក្រោយនឹងសេចក្តីសំរេចនេះការលំបាកដែលនាយករដ្ឋមន្ត្រីនេះត្រូវ​ប្រឈម
មុខមិនតូចឡើយ។ ពីព្រោះនាបច្ចុប្បន្នព្រឹទ្ធសមាជិក DPJ ជាច្រើនរូប​នៅ​តែប្រឆាំងនឹងការបោះឆ្នោតសកលមុនកាលកំណត់រួមជាមួយនោះអាត្រាសំ
លេងគាំទ្រសំរាប់រដ្ឋាភិបាលជប៉ុនថយចុះក្រោម២០%ដោយសារសំណើរបង្កើន
ពន្ធ​របស់លោក Noda។
       ច្បាស់ណាស់ថា​គ្រោះអាសន្នលោក​ Noda មិនដណ្ដើមបានបរិមាណសំលេង​
គាំទ្រ​ទំនុកទុកចិត្តក្នុងការបោះឆ្នោតសកលនាពេលខាងមុខអាចកើតមានឡើង។ នេះមិនម៉ែនជាលើកដំបូងដែលឆាកនយោបាយរបស់ជប៉ុនមានការច្របុកច្របល់
ឡើយ។ ជាក់ស្ដែងគឺក្នុងរយៈពេល៥ឆ្នាំកន្លងមកបណ្ដាបញ្ហាទាក់ទិនដល់ពន្ធរឺ​បង្កើនថវិការរដ្ឋបំពេញបន្ថែមដើម្បីស្ដារប្រទេសជាតិដែលនិងកំពុងក្លាយទៅជា​មូលហេតុធ្វើឲ្យបណ្ដានាយករដ្ឋមន្ត្រីជប៉ុនត្រូវលាលែងពីដំណែង។ នាខែសីហា
​ឆ្នាំ​២០១១ អតីតនាយករដ្ឋមន្ត្រី Naoto Kan បានដាក់ចេញកិច្ចសន្យាលាលែងពី​ដំណែងដើម្បីបើកផ្លូវឲ្យការដែលរដ្ឋសភាអនុម័តលើពង្រាងច្បាប់សំខាន់ចំនួន
៣​ដែលលោកគាំទ្រ។​ប្រសិនបើនាយករដ្ឋមន្ត្រី Yoshihiko Noda គ្មានឬទ្ធានុភាព​ដើម្បីឆ្លងផុតពីដំណាក់កាលលំបាកនេះមានលទ្ធភាពជាច្រើនឆាកនយោបាយ​ជប៉ុននឹងស្វាគមនាយករដ្ឋមន្ត្រីទី៧ក្នុងរយៈពេលជាង៥ឆ្នាំកន្លងមក។ និងប្រសិន​បើសាធារណៈមតិព្រួយបារម្មណ៍អំពីតួនាទីនិងកំរិតជិះឥទ្ធពលនៃប្រទេសជប៉ុន
នេះលើក្តារអុកនយោបាយ-សេដ្ឋកិច្ចពិភពលោក។ ដោយសារភាពច្របុក​ច្របល់
ជាប្រចាំក្នុងតួនាទីដឹកនាំជាន់ខ្ពស់នេះបាននាំមកនូវការកាត់បន្ថយឥទ្ធពលរបស់​ជប៉ុនលើឆាកអន្តរជាតិ ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ