របត់ថ្មីក្នុងការផ្លាស់ប្តូគោលនយោបាយកាត់បន្ថយភាពក្រីក្រ

VOV
Chia sẻ
(VOVworld)-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើប
នឹងបានអនុម័ត លើគម្រោងការទូទៅស្តីពីការផ្លាស់ប្តូរ
វិធានការវាយតម្លៃកម្រិតក្រីក្រពីឯក វិស័យទៅជាពហុ
វិស័យ សម្រាប់អនុវត្តក្នុងរយៈពេល៥ឆ្នាំខាងមុខ។
គម្រោងការនេះត្រូវបានរំពឹងទុកថា នឹងធានានូវជីវភាពរស់នៅជាអប្បបរមា ហើយប្រជាជពលរដ្ឋបានទាក់ទង់ផ្ទាល់ជាមួយសេវាកម្មសង្គមជារបត់ថ្មីក្នុង ការផ្លាស់ប្តូរគោលនយោបាយកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅវៀតណាមនាដំណាក់កាលខាងមុខ។

(VOVworld)-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័ត លើគម្រោង
ការទូទៅស្តីពីការផ្លាស់ប្តូរវិធានការវាយតម្លៃកម្រិតក្រីក្រពីឯក វិស័យទៅជាពហុ
វិស័យ សម្រាប់អនុវត្តក្នុងរយៈពេល៥ឆ្នាំខាងមុខ។ គម្រោងការនេះត្រូវបានរំពឹង
ទុកថា នឹងធានានូវជីវភាពរស់នៅជាអប្បបរមា ហើយប្រជាជពលរដ្ឋបានទាក់ទង់
ផ្ទាល់ជាមួយសេវាកម្មសង្គមជារបត់ថ្មីក្នុង ការផ្លាស់ប្តូរគោលនយោបាយកាត់
បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅវៀតណាមនាដំណាក់កាលខាង
មុខ។    
         បទដ្ឋានក្រីក្រពហុវិស័យត្រូវបានគណនាជាមួយសេវាកម្មសារវ័ន្តមួយចំនួន  ស្តីពីកម្រិតនៃការអប់រំរបស់មនុស្សពេញវ័យ ស្ថានភាពចូលសាលារៀនរបស់កុមារ
ដែលបានទាក់ទងផ្ទាល់នឹងសេវាសុខាភិបាល ធានារ៉ាប់រងសុខាភិបាល គុណភាព
ផ្ទះស្នាក់នៅ ប្រភពទឹកប្រើប្រាស់ សំណង់អនាម័យ ឬសម្ភារៈ សម្រាប់ការទាក់ទង់
ផ្ទាល់នឹងប្រភពព័ត៌មានជាដើម។ ដោយរបៀបនេះអត្រា គ្រួសារក្រីក្រពហុវិស័យ
នៅវៀតណាមនឹងឡើងដល់១២% និងគ្រួសារលើបន្ទាត់ក្រគឺ៦%។

       ខិតមកជិតជាមួយបទដ្ឋានអន្តរជាតិ

       នាពេលកន្លងទៅ រដ្ឋាភិបាលវៀតណាមបានអនុវត្តនិងផ្សព្វផ្សាយនូវគោល
នយោបាយជួយឧបត្ថម្ភជនក្រីក្រមួយចំនួន ដូចជា គោលនយោបាយខ្ចីទុនការ
ជួយឧបត្ថម្ភអំពីសុខាភិបាល អប់រំ ផ្ទះសម្បែង ឬទឹកស្អាត។ ក្នុងនោះ ផ្តោតសំ
ខាន់ទៅលើកម្មវិធី 30A ដែលស្តីពីការជួយឧបត្ថម្ភស្រុកក្រីក្រ ចំនួន៦២សំដៅវិនិ
យោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សំណងធារា សាស្ត្រ គមនាគមបំរើជីវភាព
រស់នៅរបស់ជនរួមជាតិនៅតំបន់លំបាក ជួយ ឲ្យជនក្រីក្រអភិវឌ្ឍន៍ផលិតកម្ម។ ពីការអនុវត្តជាក់ស្តែង នូវគម្រោងការនេះ រដ្ឋាភិបាលឃើញថា ដើម្បីកាត់បន្ថយ
ភាពក្រីក្រនីរន្តភាពត្រូវផ្លាស់ប្តូរបៀបទាក់ទងស្តីអំពីកម្រិតក្រីក្រ។ រដ្ឋមន្ត្រីក្រសួង
ការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោកស្រី Pham Thi Hai Chuyen
បានឲ្យដឹងថា៖

       “តាមបទដ្ឋានពិភពលោក បទដ្ឋានក្រីក្រិមិនត្រឹមតែមានម្ហួបអាហារគ្រប់
ក្រាន់តែប៉ុណ្ណោះ ថែមទាំងមានលក្ខណៈទាក់ទងនឹងសេវាកម្មអតិបរមាទៀត
ផង។ ដោយហេតុនេះ រដ្ឋាភិបាលវៀតណាម បានអនុវត្តបទដ្ឋានក្រីក្រពហុ
វិស័យ ដំណាក់កាល២០១៦-២០២០ ដោយនៅរួមមានកម្រិតចំណូលខ្ពស់ជាង
កម្រិតបច្ចុប្បន្ន ហើយក៏ផ្តោតសំខាន់លើជនក្រីក្រត្រូវបានទាក់ទង ផ្ទាល់
ជាមួយសេវាកម្មដូចជា សុខាភិបាល អប់រំ ទឹកស្អាតអនាម័យ ឬព័ត៌មាន”។

របត់ថ្មីក្នុងការផ្លាស់ប្តូគោលនយោបាយកាត់បន្ថយភាពក្រីក្រ - ảnh 1
កសាងបទដ្ឋានក្រីក្រឲ្យសមស្របនឹងជីវភាពរស់នៅជាក់ស្តែង

       ការផ្លាស់ប្តូរវិធានការវាយតម្លៃពីឯកវិស័យទៅកាន់ពហុវិស័យរបស់វៀតណាម
បានសមស្របទៅនឹងគោលដៅអភិវឌ្ឍន៍ចីរភាពដែលអង្គការសហប្រ ជាជាតិទើប
នឹងបានអនុម័ត ដោយចែងថា ប្រទេសនានាត្រូវលុបបំបាត់ ចោលភាពក្រីក្រនៅគ្រប់
រូបភាព គ្រប់ទីកន្លែង។ មិនត្រឹមតែប៉ុណ្ណោះទេ វិធីនេះ បាននាំមកនូវផលប្រយោជន៍
ជាច្រើនសម្រាប់ប្រជាជនផងដែរ។ លោក Ngo Truong Thi ប្រធានការិយាល័យជាតិ
ទទួលបន្ទុកកាត់បន្ថយភាពក្រីក្របានវិភាគថា៖

       “មុននេះ ពេលកសាងគោលនយោបាយ វៀតណាមបានយោងតាមបទ ដ្ឋាន
ចំណូលសម្រាប់ការវាយតម្លៃកម្រិតក្រីក្រ។ ប៉ុន្តែរបៀបនេះមិនសូវត្រឹម ត្រូវឡើយ ដោយសារមនុស្សខ្លះមិនខ្វះលុយទេ គឺដោយសារគេគ្មានឱកាស ទាក់ទងផ្ទាល់
ជាមួយសេវាកម្មនានា។​ដោយហេតុនេះ នាយករដ្ឋមន្ត្រី បានសម្រេចកែប្រែអំពី
កម្រិតខ្វះខាតតម្រូវការសង្គមជាសារវ័ន្ត។ ដូច្នេះប្រជាជននឹងទទួលបានផលប្រ
យោជន៍ច្រើនជាង”។

       ខិតខំប្រឹងប្រែងអនុវត្តប្រកបដោយជោគជ័យភ្លាមៗក្នុងឆ្នាំដំបូង

       តាមគំរោងក្នុងឆ្នាំ២០១៦ខាងមុខ ថវិការរដ្ឋនឹងចំណាយប្រាក់ចំនួន ១៥
ពាន់ពាន់លានដុង សម្រាប់ជួយឧបត្ថម្ភជនក្រីក្រ។ នាយករដ្ឋមន្ត្រីក៏បាន សំណូមពរក្រសួងហិរញ្ញវត្ថុ ស្វែងរកប្រភពកម្លាំងសម្រាប់អនុវត្តប្រកបដោយ ជោគជ័យនូវបទដ្ឋានក្រីក្រពហុវិស័យក្នុងឆ្នាំដំបូងអនុវត្តនេះ។ រដ្ឋមន្ត្រី Pham
Thi Hai Chuyen បានឲ្យដឹងថែមទៀតថា៖

       “ក្រសួងបានធ្វើសេនាធិការឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញនូវគោលនយោ បាយទាំងអស់សម្រាប់ជនក្រីក្រ។ ឈរលើមូលដ្ឋាននេះ  ការបែងចែកភារកិច្ច របស់ផ្នែកនីមួយៗផ្អែកលើវិស័យនីមួយៗផងដែរ។ ផ្នែកនីមួយៗ ត្រូវមានភារកិច្ច ជាក់ស្តែងក្នុងបទដ្ឋានកាត់បន្ថយភាពក្រីក្រ ព្រមទាំងផ្លាស់ប្តូរពីកម្មវិធីគោល ដៅជាតិនិយាយរួមទាំង១៦ចុះនៅត្រឹម២តែប៉ុណ្ណោះ។ នោះគឺកម្មវិធីគោលដៅ
ជាតិកសាងជនបទថ្មីនិងកម្មវិធីកាត់បន្ថយភាពក្រីក្រចីរភាព។ ”

       រហូតមកដល់ពេលនេះ វៀតណាមបានសម្រេចគោលដៅកាត់បន្ថយ​ភាព
ក្រីក្រមុន២ឆ្នាំបើប្រៀបនឹងការសន្យារបស់សហគមអន្តរជាតិ។ ដោយ ការផ្លាស់
ប្តូររបៀបទាក់ទង់ផ្ទាល់អំពីភាពក្រីក្រពីឯកវិស័យទៅជាពហុ វិស័យនារយៈ៥ឆ្នាំ
ខាងមុខ លទ្ធផលកាត់បន្ថយភាពក្រីក្ររបស់វៀតណាម នឹងស្ថិរភាពជាងបង្កើត
បុព្វបទក្នុងការសម្រេចរាល់គោលដៅធានាសន្តិសុខសង្គម៕

ប្រតិកម្មទៅវិញ