ទិដ្ឋភាពនៃសម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ (រូបថត៖ TTXVN) |
តែងតែផ្តើមចេញពីឆន្ទៈនិងសេចក្តីប្រាថ្នារបស់ប្រជាជន
ក្នុងនាមជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន និងជាស្ថាប័នអំណាចខ្ពស់បំផុតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋសភានីតិកាលទី ១៤ បានបង្ហាញយ៉ាងច្បាស់ជាតំណាងនៃផែនមហាសាមគ្គីភាពជនជាតិនិង ផ្នត់គំនិតច្នៃប្រឌិតថ្មី និងមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវសកម្មភាព ដោយលើកកំពស់ស្មារតីទទួលខុសត្រូវ, ធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់ប្រជាជននិងប្រទេសជាតិ ជាពិសេស បំពេញរាល់ការងារជាច្រើនក្នុងវិស័យនីតិប្បញ្ញត្តិ ក៏ដូចជាសម្រេចរាល់បញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ដើម្បីចូលរួមចំណែកលើកកម្ពស់ឋានៈរបស់វៀតណាមក្នុងតំបន់ក៏ដូចជានៅលើពិភពលោកផងដែរ។
“រាល់សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា តែងតែផ្តើមពីឆន្ទៈនិងសេចក្តីប្រាថ្នារបស់ប្រជាជន ផ្តើមពីផលប្រយោជន៍និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ពីនោះ បង្កើតឡើងការផ្លាស់ប្តូរជាវិជ្ជមាននិងខ្លាំងក្លានៅក្នុងជីវភាពសេដ្ឋកិច្ច-សង្គម ការពារជាតិ សន្តិសុខនិងកិច្ចការបរទេស ដើម្បីចូលរួមចំណែកក្នុងការជំរុញកិច្ចការផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុប្រទេស”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។
ក្នុងអាណត្តិនេះ រដ្ឋសភា នីតិកាលទី ១៤ បានចេញផ្សាយនូវឯកសារកតិយុត្តិជាច្រើន ដើម្បីអនុវត្តន៍ជាក់ស្តែងនូវគោលការណ៍ គោលមាគ៌ារបស់បក្ស ក៏ដូចជាអនុវត្តន៍ជាក់ស្តែង ដើម្បីនាំរដ្ឋធម្មនុញឆ្នាំ ២០១៣ ឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានោះ ការងារឃ្លាំមើលរបស់រដ្ឋសភា បានផ្តោតលើប្រធានបទចំនួន ៧ ទាក់ទងយ៉ាងជិតស្និទ្ធដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញបង្ហាញរបាយការណ៍ការងារសម្រាប់អាណត្តិទី១៤ (រូបថត៖ TTXVN) |
ចេញផ្សាយសេចក្តីសម្រេចចិត្តទាន់ពេលវេលាដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ
ក្នុងអាណត្តិនេះ រដ្ឋសភាបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធានាឱ្យបានពេញលេញលក្ខណៈផ្សារភ្ជាប់យ៉ាងស្អិតរមួត រវាងតម្រូវការភារកិច្ចនិងប្រភពធនធានប្រតិបត្តិ នៅពេលពិចារណានិងសម្រេច លើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ដំណាក់កាល ២០១៦-២០២០ និងជារៀងរាល់ឆ្នាំទៀតផង។ ផែនការវិនិយោគសាធារណៈរយៈពេលមធ្យមនិងផែនការហិរញ្ញវត្ថុរយៈពេល ៥ ឆ្នាំសម្រាប់ឆ្នាំ ២០១៦-២០២០ ត្រូវបានអនុម័តជាលើកដំបូង ដោយធានាលក្ខណៈសមកាលកម្ម ឯកភាព និងឆ្ពោះទៅរកការកៀរគរនិងប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាព ធានាសុវត្ថិភាពបំណុលសាធារណៈ លក្ខណៈនិរន្តរភាពថវិកា។ គោលនយោបាយរូបិយវត្ថុនិងសារពើពន្ធត្រូវបានពិចារណាយ៉ាងមត់ចត់ មានភាពបត់បែន ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន រួមទាំងរក្សានិងស្តារផលិតកម្មនិងសកម្មភាពអាជីវកម្មឡើងវិញទៀតផង។ លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាអញ្ជើញមានប្រសាសន៍ថា៖ “រដ្ឋសភាក៏បានផ្តល់សេចក្តីសម្រេចចិត្តលើគោលការណ៍វិនិយោគសម្រាប់គម្រោងនិងសំណង់សំខាន់ៗរបស់ប្រទេសជាតិ ដែលមានអត្ថន័យសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ដូចជាការកសាងផ្លូវល្បឿន លឿនមួយចំនួននៅលើខ្សែផ្លូវតភ្ជាប់ខាងជើង - ខាងត្បូង ក្នុងដំណាក់កាល ២០១៧-២០២០ ក៏ដូចជា គម្រោងនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ព្រមទាំង អនុម័តលើគម្រោងទូទៅនិងគោលការណ៍យវិនិយោគនៃកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅតំបន់ជន ជាតិភាគតិចនិងតំបន់ព្រៃភ្នំសម្រាប់ដំណាក់កាល ២០២១-២០៣០។ ទាំងអស់នេះ សុទ្ធតែជាសេចក្តីសម្រេចចិត្តដ៏សំខាន់ មានសមកាលកម្មនិងគ្រប់ជ្រុងជ្រោយ រួមចំណែកជំរុញឲ្យតំបន់ជនជាតិភាគតិចបង្កើតកម្លាំង ពលំនិងឈានដល់ការអភិវឌ្ឍប្រកបដោយចីរភាព”។
ថ្នាក់ដឹកនាំ អតីតមេដឹកនាំបក្ស រដ្ឋនិងរដ្ឋសភា អញ្ជើញចូលរួមពិធីបើកសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ (រូបថត៖ TTXVN) |
ពង្រីកភាពខ្លាំងនៃសកម្មភាពកិច្ចការបរទេស
តួនាទីកិច្ចការបរទេសរបស់រដ្ឋសភាត្រូវបានបញ្ជាក់តាមរយៈសេចក្តីសម្រេចចិត្ត និងការអនុវត្តរាល់គោលនយោបាយការបរទេសសំខាន់ៗ រួមទាំងការឃ្លាំមើលការអនុវត្តសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិកផងដែរ។ យ៉ាងណាមិញ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបង្ហាញយ៉ាងច្បាស់នូវការចូលរួមយ៉ាងសកម្មក្នុងការកសាងនិងលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវផលប្រយោជន៍ យុទ្ធសាស្ត្រ អំពីសន្តិសុខនិងការអភិវឌ្ឍរបស់វៀតណាម។ ជាពិសេស ចូលរួមគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន នៅវេទិកាអន្តរសភាពិភពលោកនិងតំបន់ ដោយរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព ជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ "ដោយស្មារតីធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាមួយដៃគូ ជាពិសេសប្រទេសជិតខាង ដៃគូយុទ្ធសាស្ត្រ ប្រទេសធំៗ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ រដ្ឋសភាបានប្រឹងប្រែង ជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុភាគី ជាមួយសភានៃប្រទេសក្នុងតំបន់និងពិភពលោក។ រហូតមកដល់ពេលនេះ រដ្ឋសភាវៀតណាមបានបង្កើតទំនាក់ទំនងសភាជាមួយប្រទេសដែលមានអធិបតេយ្យភាពជិត ១៨០ ប្រទេស ហើយជាសមាជិកនៃអង្គការ វេទិកាអន្តរសភាតំបន់និងអន្តរជាតិជាច្រើនផងដែរ”។
ពីស្ថានភាពជាក់ស្តែងនៃការអនុវត្តក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ បើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan សមិទ្ធិផលនៃរដ្ឋសភានីតិកាលទី ១៤ គឺជាលទ្ធផលនៃការអនុវត្តយ៉ាងល្អ នូវគោលការណ៍និងគោលមាគ៌ារបស់បក្ស ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិនិងរបស់ប្រជា ជន។ សាមគ្គីភាពនិងការផ្លាស់ប្តូរថ្មីក្នុងសកម្មភាពរបស់រដ្ឋសភា។ ជាពិសេស ការជ្រួតជ្រាបនូវសតិអារម្មណ៍ដោយយកប្រជាជនធ្វើជាឬសគល់ ជិតស្និទជាមួយប្រជាជន យល់ពីប្រជាជន គោរពប្រជាជន និងផ្ទៀងស្តាប់ប្រជាជន។ អាស្រ័យហេតុនេះ ការគាំទ្រ ការជឿទុកចិត្តរបស់អ្នកបោះឆ្នោតនិងប្រជាជនគឺជាកម្លាំងចលករផងនិងជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់រដ្ឋសភា និងសមាជិកសភា មានកម្លាំងចិត្ត ប្តេជ្ញាខិតខំប្រឹងប្រែងដើម្បីសម្រេចយ៉ាងល្អប្រសើររាល់ភារកិច្ចដែលបានប្រគល់ជូន៕