រដ្ឋធម្មនុញ្ញឆ្នាំ២០១៣៖សិទ្ធិមុស្សត្រូវបានធានា។

HONG VAN Theo VOV WORLD -
Chia sẻ

(VOV World)_សិទ្ធិមនុស្សត្រូវបានចាត់ទុកជាចំណុច 
លេចធ្លោក្នុងរដ្ឋធម្មនុញ្ញរបស់សា​ធារណៈរដ្ឋសង្គម 
និយម វៀតណាមឆ្នាំ២០១៣។នេះក៏ជាខ្លឹមសារមួយ 
ក្នុង​ចំណោម​ខ្លឹមសារដែលកំពុងត្រូវបាន​បណ្ដាស្ថាប័ន 
មានសមទ្ធកិច្ច​អនុវត្តយ៉ាង​សកម្មដើម្បីរាល់ការ​កំណត់​​​ស្តីអំពីសិទ្ធិមនុស្សនឹងចូលទៅក្នុង​ជីវភាពរស់នៅយ៉ាងឆាប់ៗ។ ​

(VOV World)_សិទ្ធិមនុស្សត្រូវបានចាត់ទុកជាចំណុចលេចធ្លោក្នុងរដ្ឋធម្មនុញ្ញ
របស់សា​ធារណៈរដ្ឋសង្គមនិយម វៀតណាមឆ្នាំ ២០១៣ ដែលចូលជាធរមាន​ចាប់ពី​
ថ្ងៃ​ទី ១ មករា ឆ្នាំ ២០១៤តទៅ។ ដោយហេតុនេះ នេះក៏ជាខ្លឹមសារមួយក្នុង​ចំណោម​ខ្លឹមសារដែលកំពុងត្រូវបាន​បណ្ដាស្ថាប័នមានសមទ្ធកិច្ច​អនុវត្តយ៉ាង​សកម្មដើម្បីរាល់
ការ​កំណត់​​​ស្តីអំពីសិទ្ធិមនុស្សនឹងចូលទៅក្នុង​ជីវភាពរស់នៅយ៉ាងឆាប់ៗ។ ​

រដ្ឋធម្មនុញ្ញឆ្នាំ២០១៣៖សិទ្ធិមុស្សត្រូវបានធានា។ - ảnh 1
នាំការកំណត់ស្តីអំពីសិទ្ធិមុស្សក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ចូលទៅក្នុងជីវភាពរស់នៅ(TTXVN)

ចំណុចលេចធ្លោនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ត្រូវបានបង្ហាញច្បាស់​លាស់ក្នុងជំពូក
ទី២​ស្តីអំពីសិទ្ធិមនុស្ស។ ជំពូកទី២ បានកំណត់ពី​សិទ្ធិមនុស្សខាងស៊ីវិលនយោបាយ
 វប្បធម៌…ជាដើម។ ដែលបានកត់ត្រា ក្នុង​បណ្ដាអនុសញ្ញា​អន្តរជាតិស្តីអំពីសិទ្ធិមនុស្ស
យ៉ាងពេញ លេញ។ ជាពិសេស គឺសិទ្ធិរបស់ជនចាស់​ជរានារីនិងកុមារ។ ប្រការនេះ
បាន សម្តែងនូវទិសដៅការអភវិឌ្ឍន៍និង​សុក្រិដ នៃ​​រដ្ឋធម្មនុញ្ញ។ ដោយការកំណត់
ក្នុងជំពូកទី ២ រដ្ឋធម្មនុញ្ញ​សមស្របទាំងស្រងទៅ​នឹងច្បាប់អន្តរជាតិស្ដីអំពី សិទ្ធិ
មនុស្ស​និងទស្សនៈ​នយោបាយ​របស់​សហគមន៍អន្តរជាតិ។

សិទ្ធិមនុស្ស៖ សិទ្ធិនិងកាតព្វ​កិច្ចរបស់ប្រជាពលរដ្ឋមានសុពលភាព​ត្រូវប្រតិ
បត្តិ​

          តាមអនុប្រធានគណៈកម្មាធិការច្បាប់នៃរដ្ឋសភាវៀតណាម លោក Le Minh
 Thong ថា៖​​លក្ខការណ៍ សិទ្ធិមនុស្ស សិទ្ធិនិងកាតប្វកិច្ច​របស់ប្រជា​ពលរដ្ឋ ដែលបាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ គឺប្រតិបត្តិ។ ប្រការសំខាន់គឺការកំណត់អំពីសណ្ដាប់ធ្នាប់
 បែបបទដើម្បីបង្ក​លក្ខណះងាយស្រួលបំផុតសំរាប់ប្រជាជនក្នុងការអនុវត្តសិទ្ធិ
មនុស្សនានា។

          រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ បានលើកឡើងគ្រប់គ្រាន់ស្ដីពី​សិទ្ធិមនុស្ស សិទ្ធិនិង
កាតព្វកិច្ច ជាសារវ័ន្តរបស់ប្រជាពលរដ្ឋ បង្ហាញច្បាស់នូវការទទួលខុសត្រូវរបស់រដ្ឋ  និងសង្គមក្នុងការទទួលស្គាល់ គោរព ធានាសិទ្ធិមនុស្ស។ សិទ្ធិមនុស្សត្រូវបាន​បង្ហាញច្បាស់ក្នុងគ្រប់អនុសញ្ញាអន្តរជាតិ ហើយវាក៏បានបង្ហាញច្បាស់ក្នុង រដ្ឋ
ធម្មនុញ្ញ ២០១៣។ រដ្ឋធម្មនុញ្ញ២០១៣ បានកំណត់ជាលើកដំបូងអំពីសិទ្ធិរស់រាន
មានជីវិត  សិទ្ធិទទួល​រាល់តំលៃអំពីវប្បធម៌ សេរីភាពជ្រើសរើសភាសា​ទាក់ទង ។
ល។ ប្រធានអាយ្យការប្រជាជនកំពូលវៀតណាម លោក ​Nguyen Hoa Binh បាន
វាយតំលៃថា៖

          “ ស្មារតីស្នូលនៃរដ្ឋធម្មនុញ្ញនេះគឺគោរពនិងការពារសិទ្ធិមនុស្ស។ ​ស្មារតី​ប្រជាធិប្បតេយ្យនៃរដ្ឋធម្មនុញ្ញ ស្មារតីគោរពនិងការពារសិទ្ធិមនុស្សត្រូវ​បាន​កត់​សម្គាល់យ៉ាងច្បាស់លាស់។ ទន្ទឹមនឹងការអះអាងអំពីសុទ្ធិជាសារវ័ន្ត​របស់មនុស្ស  រដ្ឋធម្មនុញ្ញក៏បាននាំចេញរាល់ខ្លឹមសារត្រយតពិនិត្យសកម្មភាព​រាំងស្កាត់សិទ្ធិ
មនុស្សផងដែរ។ នេះជាការបោះជំហានធំ១។​ ឧទាហរណ៍ដូច​ជាសិទ្ធិរស់រានមាន
ជីវិត​ សិទ្ធិការពារភាពសំងាត់បុគ្គល សិទ្ធិសេរីភាពផ្សេងៗ​”

រដ្ឋធម្មនុញ្ញឆ្នាំ២០១៣៖សិទ្ធិមុស្សត្រូវបានធានា។ - ảnh 2
ប្រធានអាយ្យការប្រជាជនកំពូលវៀតណាម លោក ​Nguyen Hoa Binh (baomoi)

សកម្មធ្វើវិសោធនកម្មត្រួតពិនិត្យគំរោងច្បាប់ចំនួន១០ទាក់ទិនដល់សិទ្ធិមនុស្ស

          ក្នុងផែនការរបស់រដ្ឋាភិបាលស្ដីពីការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញមាន​មាត្រាទាក់ទិនដល់ការការពារសិទ្ធិមនុស្ស។ ក្នុងនោះមានច្បាប់​ព្រហ្មទណ្ឌ ច្បាប់
វប្បវេណី ច្បាប់អាពារហ៍ពិពារហ៍ជាដើម។ តាមថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៍ថា ក្នុងទិសដៅធ្វើវិសោធនកម្មចំនួន​៥ក្រមច្បាប់ព្រហ្មទណ្ឌ​នោះ ទិសដៅដំបូង
បង្អស់គឺធានា សិទ្ធិមនុស្ស ឧទារហណ៍គ្មានអ្នក​ណា​ត្រូវធ្វើទារុណកម្ម ធានាសិទ្ធិការពារខ្លួនឯងនៅតុលាការរបស់ពលរដ្ឋ។ ​ ក្រៅពីនោះបណ្ដា​ច្បាប់
អំពី​អង្គការតុលាការ អយ្យការ ច្បាប់បោះប្រជាមតិ…ជាដើម សុទ្ធតែមានមាត្រា​ទាក់ទិនដល់សិទ្ធិមនុស្ស​។ ដោយហេតុនេះដំណើរការធ្វើវិសោធន​កម្មច្បាប់​ទាំង​នោះកំពុងបានជំរុញដោយមានការចូលរួមរបស់អ្នកជំនាញការ​ច្បាប់ជាច្រើន។
សាស្ត្រាចារ្សបណ្ឌិត Thai Vinh Thang នៅមហាវិទ្យាល័យច្បាប់​ហាណូយបានឲ្យ
ដឹងថា៖

          “ បណ្ដាអ្នកជំនាញការរបស់សាលាសកម្មរួមមតិកសាងច្បាប់នានា ​ដើម្បី
នាំការកំណត់ក្នុង​រដ្ឋធម្មនុញ្ញចូលក្នុងជីវភាពរស់នៅ។​ ក្នុងឆ្នាំ ២០១៤​ នេះ​ យើង
ខ្ញុំនឹងរួមមតិ​​​ចំ​ពោះ​ច្បាប់ចាត់តាំងរដ្ឋសភា ច្បាប់ចាត់តាំងរដ្ឋាភិបាល ​ច្បាប់ចាត់
តាំង​តុលាការ ច្បាប់ចាត់តាំងអាយ្យការ និងឆ្នាំ២០១៥ នឹងរួមមតិចំពោះ ច្បាប់ ចាត់តាំងរដ្ឋបាលតំបន់…ជាដើម។”

          នេះគឺជាលើកដំបូងដែលសិទ្ធិមនុស្សត្រូវបានអះអាងយ៉ាងខ្លាំងក្លាក្នុង រដ្ឋធម្មនុញ្ញវៀតណាម។​ការនាំ​រាល់ខ្លឹមសារស្ដីពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ  នឹងរួមចំណែកធានាសិទ្ធិមនុស្សក្នុងស្ថានភាពជាក់ស្ដែងយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ