រង្វាស់តំលៃនៃសម័យសួរដេញដោលនិងឆ្លើយការសួរដេញដោលនៅរដ្ឋសភា

NGOC ANH Theo VOV -
Chia sẻ

(VOV)_សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិ 
កាលទី១៣ បានលៃ​ទុករយៈពេល២ថ្ងៃកន្លះ សំរាប់ 
ការសួរដេញដោលនិងឆ្លើយការសួរដេញដោល ​ចំ 
ពោះបណ្ដាសមាជិករដ្ឋាភិបាល។ បណ្ដាសមាជិក  
សមាជិកាសភាបានសួរដេញដោលរដ្ឋមន្ត្រីចំនួន៤រូប។ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បំភ្លឺបន្ថែមបញ្ហាមួយចំនួនក្នុងការបញ្ជាណែនាំប្រតិបត្តិសេដ្ឋកិច្ចសង្គមរបស់រដ្ឋា​ភិបាល និងឆ្លើយសំនួរដេញដោលផ្ទាល់ពីបណ្ដាសមាជិក សមាជិកាសភា។

(VOV)_សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣ បានលៃ​ទុករយៈ
ពេល២ថ្ងៃកន្លះ សំរាប់ការសួរដេញដោលនិងឆ្លើយការសួរដេញដោល ​ចំពោះ
បណ្ដាសមាជិករដ្ឋាភិបាល។ បណ្ដាសមាជិក សមាជិកាសភាបានសួរដេញដោល
រដ្ឋមន្ត្រីចំនួន៤រូប។ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បំភ្លឺប
ន្ថែមបញ្ហាមួយចំនួនក្នុងការបញ្ជាណែនាំប្រតិបត្តិសេដ្ឋកិច្ចសង្គមរបស់រដ្ឋា​ភិបាល
 និងឆ្លើយសំនួរដេញដោលផ្ទាល់ពីបណ្ដាសមាជិក សមាជិកាសភា។

រង្វាស់តំលៃនៃសម័យសួរដេញដោលនិងឆ្លើយការសួរដេញដោលនៅរដ្ឋសភា - ảnh 1
សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣

ការសួរដេញដោលនិងឆ្លើយសំនួរសួរដេញដោលជាសកម្មភាពឃ្លាំមើលដ៏​
សែនសំខាន់។ នៅសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣ ​
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលបានឯកសារសួរដេញដោលចំនួន៤៦
 ដោយមានសំនួរសួរដេញដោលចំនួន៦១ របស់សមាជិក សមាជិកាសភា ចំពោះ
នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល និងរដ្ឋមន្ត្រី ប្រធានផ្នែកចំនួន១៥រូប។

          បណ្ដាបញ្ហាដែលបានសារធារណមតិយកចិត្តទុកដាក់សុទ្ធតែបានយកមក
សួរដេញដោល

        នៅសម័យប្រជុំលើកនេះ រដ្ឋមន្ត្រីចំនួន៤រូបចូលរួមការសួរដេញដោល គឺរដ្ឋ
មន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្ម រដ្ឋ
មន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល។
 នៅចុងសម័យសួរដេញដោលនាព្រឹកថ្ងៃទី១៣ មិថុនា ឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc នឹងតាងនាម​អោយរដ្ឋាភិបាលបំភ្លឺបញ្ហាមួយចំនួន ក្នុងការបញ្ជាណែនាំប្រតិបត្តិ សេដ្ឋកិច្ច សង្គម របស់​រដ្ឋាភិបាល និង ឆ្លើយសំនួរដេញដោលផ្ទាល់របស់
បណ្ដាសមាជិក សមាជិកា​សភា។ លោក Le Bo Linh អនុប្រធានគណៈកម្មាធិការ
វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និងបរិស្ថាន នៃរដ្ឋសភា សមាជិកលេខាធិការដ្ឋាននៃ
សម័យប្រជុំរដ្ឋសភា បាន​ចាត់ទុកថា៖

          “ ក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាសួរដេញដោលរដ្ឋមន្ត្រីចំនួន៤រូប ​ដែល
​ក្នុងនោះមានរដ្ឋមន្ត្រីចំនួន២រូបអំពីវិស័យសេដ្ឋកិច្ច រដ្ឋមន្ត្រី២រូប អំពីវិស័យវិទ្យា​សាស្ត្រ បច្ចេកវិទ្យា  អប់រំ និងបណ្ដុះបណ្ដាល។ ខ្ញុំចាត់ទុកថា៖ នេះគឺជាបញ្ហាស្នូល 
ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ ជាពិសេសគឺបញ្ហាផលិតកម្ម តភ្ជាប់ជាមួយ​ទី
ផ្សារប្រើប្រាស់។”

          បណ្ដាបញ្ហាដែលបានលើកយកមកសួរដេញដោល សមាជិករដ្ឋាភិបាល
លើកនេះ សុទ្ធតែប្រមូលផ្តុំទៅលើបញ្ហានានាដែលបានសាធារណៈមតិយកចិត្ត
ទុក​ដាក់។ នេះគឺដំណោះស្រាយអភិវឌ្ឍន៍ទីផ្សារនាំចេញ ក្នុងសភាពការណ៍ វៀត
​ណាមបាននិងកំពុងចូលរួម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន
 ស្វែងរកទីផ្សារសំរាប់ផលិតផល កសិផល និងអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូល
ក្នុងផលិតកម្ម ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង និងអភិវឌ្ឍន៍និរន្តរភាព។

          បន្ទាប់ពីការសួរដេញដោល កម្មវិធីធ្វើសកម្មភាព​ត្រូវបានអនុវត្តន៍ជាក់ស្ដែង

        សម័យសួរដេញដោលលើកនេះ មានការផ្លាស់ប្តូរថ្មី តាមនោះគឺរបាយការណ៍
ណាក៏បានសង្ខេប ប្រមូលផ្តុំចូលក្នុងខ្លឹមសារដែរ។ សមាជិក សមាជិកាសភាក៏ដូច
ជាអ្នកបោះឆ្នោត មានគោលបំណងថា៖ បណ្ដារដ្ឋមន្ត្រីនាំចេញបានដំណោះស្រាយ
ជាក់ស្ដែង។ លោក Le Nhu Tien អនុប្រធានគណៈកម្មាធិការវប្បធម៌ ​អប់រំ ​យុវជន
 និងកុមារជំទង់ នៃរដ្ឋសភា សមាជិកសភាមណ្ឌលខេត្ត Quang Tri បានអោយដឹងថា៖

          “ ប្រការសំខាន់នៃការសួរដេញដោល គឺត្រូវកំណត់ការទទួលខុសត្រូវ​របស់
បុគ្គល មិនមែនជាសួរដេញដោលដើម្បីស្វែងយល់អំពីព័ត៍មានទេ។ បន្ទាប់ពីការសួរ
ដេញដោល គឺត្រូវធ្វើសកម្មភាព ពីព្រោះ មិនបានអនុវត្ត ទេនោះការសួរដេញដោល
​គ្មានអត្ថន័យអ្វីទេ។”

          រីឯ លោកស្រី Nguyen Thanh Hai សមាជិកាសភាមណ្ឌលខេត្ត Hoa Binh បាន
អោយដឹងថា៖

          “ សមាជិក សមាជិកាសភាអាចសួរដេញដោលពេញមួយឆ្នាំ មិនមែននៅ
សម័យ​ប្រជុំ​រដ្ឋសភានេះទេ។ ខ្ញុំនិងសមាជិក សមាជិកាសភានានា យកចិត្តទុកដាក់
ជា​ច្រើនចំពោះលទ្ធផលក្រោយពីពេលឃ្លាំមើល ដែលក្នុងនោះមានការសួរដេញ
​ដោល។ លទ្ធផលនៃការសួរដេញដោលនេះនឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។”

          សកម្មភាពសួរដេញដោលនិងឆ្លើយការសួរដេញដោលបានបង្កើតឡើង​បរិ
យាកាសស្មោះត្រង់ បើកចំហរ និងប្រជាធិបតេយ្យ នៅសម័យប្រជុំរដ្ឋសភា។ នៅ
សម័យប្រជុំរដ្ឋសភាម្តងៗ គ្រប់បញ្ហាសំខាន់ៗ របស់ប្រទេសជាតិសុទ្ធតែបានយក
មកសួរដេញដោល បំពេញគោលបំណងរបស់អ្នកបោះឆ្នោត។ អ្នកបោះឆ្នោត និង
ប្រជាជនក្នុងទូទាំងប្រទេស តាមដានសម័យប្រជុំសួរដេញដោល ដោយ​មានគោលបំណងថា រដ្ឋសភាស្វែងរកដំណោះស្រាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ 
នាពេលកន្លងទៅ មតិសួរដេញដោលជាច្រើននៅសម័យប្រជុំរដ្ឋសភា ត្រូវបាន
ដោះស្រាយ ដោយស្មារតីស្ថាបនា និង ពាក្យសន្យាជាច្រើន បានអនុវត្ត ហើយ​
ក្លាយទៅជាការពិតជាក់ស្ដែងក្នុងជីវភាពរស់នៅ បង្កើនទំនុកទុកចិត្តសំរាប់អ្នក
បោះឆ្នោត និងប្រជាជនក្នុងទូទាំងប្រទេស៕ 

ប្រតិកម្មទៅវិញ