យថាទស្សន៍សហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាមេរិកជាមួយចិន

ANH HUYEN
Chia sẻ

(VOVworld)-បន្ទាប់ពីការដែលលោក Donald Trump
ទទួលដំណែងជាផ្លូវការនោះ មជ្ឈដ្ឋានអ្នកសង្កេតការ
បានជឿជាក់ថា ទំនាក់ទំនងរវាងអាមេរិកនិងចិននឹង
មាន បម្រែបម្រួលជាច្រើននាពេលអនាគត ជាពិសេស
គឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

(VOVworld)-បន្ទាប់ពីការដែលលោក Donald Trump ទទួលដំណែងជាផ្លូវការនោះ
មជ្ឈដ្ឋានអ្នកសង្កេតការបានជឿជាក់ថា ទំនាក់ទំនងរវាងអាមេរិកនិងចិននឹងមាន
 បម្រែបម្រួលជាច្រើននាពេលអនាគត ជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគ។

យថាទស្សន៍សហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាមេរិកជាមួយចិន - ảnh 1
ទង់ជាតិអាមេរិកនិងទង់ជាតិចិននៅក្រសួងការបរទេសអាមេរិក


        ទំនាក់ទំនងអាមេរិក-ចិននាបច្ចុប្បន្នជាទំនាក់ទំនងសំខាន់បំផុតសម្រាប់ប្រ
ទេសទាំងពីរក៏ដូចជាលើឆាកនយោបាយអន្តរជាតិផងដែរ។ ទោះបីជា ប្រទេស
ទាំងពីរនេះ  មានខឿនសេដ្ឋកិច្ចធំបំផុតនិងឈរលំដាប់ទី១និងទី២លើពិភពលោក
ក៏ដោយ ប៉ុន្តែផ្ទៃក្នុង នោះ នៅមិនទាន់ចុះសម្រុងគ្នាដោយសារផលប្រយោជន៍
របស់ប្រទេស ផ្ទាល់ខ្លួន។

        ចំណុចសេសសលក្នុងទំនាក់ទំនងអាមេរិក-ចិន

        ទន្ទឹមជាមួយនឹងការខ្វែងគំនិតដែលនៅសេសសល់រវាងប្រទេសទាំងពីរ ដូច
 ជាទំនាក់ទំនងមហាអំណាចតាមបែបថ្មី យុទ្ធសាស្រ្តតុល្យភាពទ្វីបអាស៊ីឡើងវិញ
 ដែលក្នុងនោះអាមេរិកព្យាយាមទប់ស្កាត់កាយវិការរបស់ចិននៅសមុទ្រខាងកើត
សមុទ្រ Hoa Tung សមុទ្រប៉ាស៊ីហ្វិកខាងលិចនិងបញ្ហាតៃវ៉ាន ហើយបញ្ហាកើតមាន
 ឡើង ក្នុងទំនាក់ទំនងទ្វេភាគីនាបច្ចុប្បន្នគឺការអតុល្យភាពជញ្ជីងពាណិជ្ជកម្ម។
ពោល គឺ តម្លៃនាំចូលរវាងប្រទេសទាំងពីរនាប៉ុន្មានឆ្នាំថ្មីៗនេះមានលក្ខណៈខុស
ប្លែកគ្នា យ៉ាងធំដែរ។ ខណៈដែលអាមេរិវាយពន្ធនាំចូលពី២ទៅដល់៣%នោះគឺពន្ធ
នាំ​ចូលរបស់ចិនគឺពី៣ដល់៩%។​តាមទស្សនៈរបស់អាមេរិកថា ទោះបីជាក្នុងនាមជា
 សមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏ដោយ ប៉ុន្តែចិនមិនគោរព
 នូវគោលការណ៍ពាណិជ្ជកម្ម WTO នោះទេ ដែលធ្វើឲ្យមិនអំណោយផលនៃជញ្ជីង
ពាណិជ្ជកម្មសម្រាប់អាមេរិក។ រហូតមកដល់ពេលនេះ គិតតាំងពីរលោក Obama
ចាកចេញពីសេតវិមាននោះ ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងចិនត្រូវបាន
វាយតម្លៃថាធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ។

        ហេតុដូច្នេះ នៅពេលឡើងកាន់ដំណែងមក លោក Trump បានបង្ហាញនូវ មតិ
ដ៏តឹងរឹងរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហានេះដែរ។ ក្នុងថ្ងៃដំបូងកាន់ដំណែងប្រធានាធិបតី
នោះ លោករូបនេះបានបញ្ជាឲ្យក្រសួងហិរញ្ញវត្ថុអាមេរិកដាក់ចិនចូលក្នុងបញ្ជី
ចំណោមប្រទេសកកូរកកាយរូបិយប័ណ្ណដើម្បីមានវិធានការដាក់ទណ្ណកម្ម។ លើស
ពីនេះទៅទៀត  លោក Trump បានចាត់ទុកថា កំហុសធំបំផុតរបស់អាមេរិក ក្នុងរយៈ
ពេល១០០ឆ្នាំកន្លងទៅគឺយល់ព្រមឲ្យចិនចូលរួមអង្គការពាណិជ្ជកម្មពិភពលោក
 (WTO)។

        យថាទស្សន៍អាប់អួរក្នុងផ្ទាំងរូបភាពសេដ្ឋកិច្ចរបស់អាមេរិក

        អាចឃើញបានថា ទំនាក់ទំនងអាមេរិក-ចិននៅបង្វិលជុំវិញរូបសណ្ឋានមួយគឺ
 “សហប្រតិបត្តិការតែមានការប្រយុទ្ធនិងប្រយុទ្ធដើម្បីសហប្រតិបត្តិការ”។ មជ្ឈដ្ឋាន
អ្នកសង្កេតការបានចាត់ទុកថា រូបសណ្ឋាននេះនឹងនៅបន្តដដែលក្នុងអាណត្តិ លោក
ប្រធានាធិបតី Trump ដែរ។ ប៉ុន្តែ ជាអាជីវករមួយរូប ពិតណាស់ថា លោក Trump នឹង
ផ្តោតអាទិភាពលើផលប្រយោជន៍សេដ្ឋកិច្ច ហើយជម្លោះពាណិជ្ជកម្ម គ្រោងនឹងកើន
ឡើងក្រោមរដ្ឋអំណាចលោក Trump ប្រសិនបើភាគីទាំងពីរមិន ត្រៀមជាស្រេចធ្វើ
សម្បទាននឹងគ្នានោះ។ ឈរលើស្ថានភាពជាក់ស្តែង ប៉េកាំង ធ្លាប់ព្រមានអំពីការ
ដែលចិននឹងលុបបំបាត់ចោលកិច្ចព្រមព្រៀងទិញយន្តហោះ Boeing ហាមការប្រើ
ប្រាស់ទូរស័ព្ទម៉ាក Iphone ផ្អាកការនាំចូលពោតនិងសណ្តែក ប្រសិនបើលោក Trump
បំផុសសង្គ្រាមពាណិជ្ជកម្មជាមួយចិន។ ប៉ុន្តែក៏ត្រូវផ្តោត លើបញ្ហាវែងឆ្ងាយមួយគឺ
ទំនិញដែលចិននាំចូលអាមេរិកនោះដូចជាទំនិញអេឡិច ត្រូនិក តម្បាញកាត់ដេរ
ជាដើម ដែលភាគច្រើនជាទំនិញអាមេរិកអាមេរិកមិនអាច ផលិតបានឬដោយសហ
គ្រាសអាមេរិកផលិតនៅចិន។ តាមនោះ ការវាយពន្ធ ខ្ពស់អាចនឹងបង្កការខូចខាត
សម្រាប់អតិថិជនអាមេរិកទៅវិញ។

        តាំងពីមុនមក ប៉េកាំងតែងបញ្ហាក់ភាពនឹងនររបស់ខ្លួនចំពោះមុខសម្ពាធបើក
ចំហរពីខាងក្រៅ រីឯលោក Trump គឺចង់បង្ហាញឲ្យអ្នកបោះឆ្នោតអាមរិកថាលោក
នឹងតឹងរឹងជាងអ្នកកាន់ដំណែងមុន។ ដូច្នេះ បានជា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជ
កម្ម អាមេរិក-ចិននាពេលខាងមុខប្រហែលជានឹងជះឥទ្ធិពលមិនតិចឡើយទៅលើ
ខឿនសេដ្ឋកិច្ចសកលលោកដែរ៕

ប្រតិកម្មទៅវិញ