យថាទស្សន៍នៃការទាក់ទាញការវិនិយោគបរទេសចូលមកវៀតណាមក្នុងឆ្នាំ ២០២១

Chia sẻ
(VOVWORLD) - យថាទស្សន៍ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាមក្នុងឆ្នាំ ២០២១ គឺភ្លឺស្វាងណាស់ ក្នុងបរិបទ ដែលវិនិយោគិនធំៗ មធ្យមមក និងតូច មកពីបណ្តាប្រទេសអភិវឌ្ឍន៍បានបង្វែរការវិនិយោគចូលវៀតណាមជាបណ្ដើរៗ។ 
យថាទស្សន៍នៃការទាក់ទាញការវិនិយោគបរទេសចូលមកវៀតណាមក្នុងឆ្នាំ ២០២១ - ảnh 1សម្ព័ន្ធក្រុមហ៊ុន LG ធ្វើប្រតិបត្តការនៅទីក្រុង Da Nang (រូបថត៖ sggp.org.vn.)

បណ្ដាគម្រោងវិនិយោគ  FDI  ការទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលវៀតណាមបានចុះហត្ថលេខាក៏នឹងបន្តចូលមកវៀតណាមនាពេលខាងមុខ។ ដើម្បីទទួលរលកនេះវិនិយោគ រដ្ឋាភិបាលវៀតណាមបានផ្ដល់អនុគ្រោះ ជួយឧបត្ថម្ភការវិនិយោគពិសេស សំដៅ លើកទឹកចិត្ត ដល់ការអនុវត្តគម្រោងវិនិយោគមួយចំនួនដែលជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ច - សង្គម។

គិតត្រឹមថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០២០ ទុនវិនិយោគផ្ទាល់ពីបរទេស ដែលហូរចូលមកវៀតណាមសរុបសម្រេចបាន ២៨, ៥ ពាន់លានដុល្លារអាមេរិក ថយចុះ ២៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៩។ នេះគឺជាស្ថានភាពរួម ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ បានបង្កផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក។

ពីយថាទស្សន៍ទាក់ទាញទុនវិនិយោគបរទេសឆ្នាំ២០២១

យោងតាមក្រសួងផែនការនិងវិនិយោគថា សហគ្រាសវិនិយោគផ្ទាល់ពីបរទេសជាច្រើនកំពុងស្ដារឡើងវិញាបណ្ដើរៗ ហើយរក្សាសកម្មភាពផលិតកម្ម ធ្វើអាជីវកម្ម និងពង្រីកគម្រោង។ សំខាន់ជាងនេះទៅទៀតគឺនៅមានវិនិយោគិនបរទេសជាច្រើនមានចំណាប់អារម្មណ៍ មានជំនឿទុកចិត្ត ហើយមានតម្រូវការវិនិយោគនៅវៀតណាម។ យោងតាម ទិន្នន័យពីក្រសួងផែនការនិងវិនិយោគបានបង្ហាញថា មានសហគ្រាសជិត ៣០០ អង្គភាពមកពីបណ្ដាប្រទេសនិងតំបន់ដែនដីនៅលើពិភពលោកគឺមានផែនការពង្រីកការវិនិយោគ  ធ្វើការវិនិយោគថ្មី ឬកំពុងសិក្សាស្រាវជ្រាវ និងស្វែងយល់ការវិនិយោគនៅវៀតណាម។ ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសជាង ៦០ អង្គភាពទទួលបានលទ្ធផលជាជំហានដំបូងក្នុងការវិនិយោគថ្មី / ពង្រីកការវិនិយោគនៅវៀតណាម។ក្នុងនិន្នាការនៃការបំលាស់ប្ដូរការវិនិយោគនៅលើពិភពលោកនោះ មជ្ឈដ្ឋានអន្តរជាតិបានវាយតម្លៃថា វៀតណាមគឺជាគោលដៅគួរឲ្យទាក់ទាញ ដែលត្រូវបានវិនិយោគិនជាច្រើនផ្ដល់ការយកចិត្តទុកដាក់ ដោយសារស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ទីតាំងភូមិសាស្ត្រ និងលក្ខខ័ណ្ឌដីធ្លី បរិស្ថាន និងធនធានមនុស្ស។តាមរយៈបណ្ដាវេទិកាជំរុញវិនិយោគអនឡាញជាមួយដៃគូក្នុងតំបន់អាស៊ី(ជប៉ុន និងសិង្ហបុរី) ឬអឺរ៉ុប (បារាំង) ដែលរៀបចំឡើងដោយក្រសួងផែនការនិងវិនិយោគនាពេលថ្មីៗ នេះបានបង្ហាញថា មានសម្ព័ន្ធក្រុមហ៊ុនធំៗ ដូចជា Apple, Foxconn, Luxshare ... បានអនុវត្តផែនការបង្កើនការបញ្ជាទិញជាមួយអ្នកផ្គត់ផ្គង់នៅវៀតណាមក៏ដូចជាបង្កើនសកម្មភាពវិនិយោគនៅវៀតណាមដោយមានទុនវិនិយោគរហូតដល់ទៅរាប់ពាន់លានដុល្លារអាមេរិក។

រហូតដល់គោលនយោបាយពិសេស

ទន្ទឹមនឹងសញ្ញាអំណោយផលក្នុងការទាក់ទាញទុនវិនិយោគបរទេសនោះ ចាប់ពីដើមឆ្នាំ ២០២១ ច្បាប់វិនិយោគធ្វើវិសោធនកម្ម (២០២០) បានចូលជាធរមានជាផ្លូវការ។ ច្បាប់វិនិយោគនេះបានបន្ថែមបទប្បញ្ញត្តិដើម្បីអនុញ្ញាតឱ្យលោកនាយករដ្ឋមន្រ្តីអនុវត្តការអនុគ្រោះពិសេសដើម្បីបង្កើតយន្តការនិងគោលនយោបាយគួរឲ្យទាក់ទាញនិងទាន់ពេលវេលា ដើម្បីទាក់ទាញលំហូរទុន FDI ដែលកំពុងបំលាស់ប្ដូរយ៉ាងឆាប់រហ័សនៅក្នុងបរិបទបច្ចុប្បន្ន។ ដូច្នេះ អនុញ្ញាតឱ្យអនុវត្តការអនុគ្រោះជាអតិបរមាដល់ទៅ ៥០ ភាគរយបន្ថែមទៀត បើប្រៀបធៀបទៅនឹងអត្រាខ្ពស់បំផុត ដែលស្របតាមច្បាប់បច្ចុប្បន្ន។ ច្បាប់នេះក៏បានធ្វើវិសោធនកម្ម បំពេញបន្ថែមមុខរបរអនុគ្រោះវិនិយោគ សំដៅធានាការវិនិយោគបរទេស ដែលមានការសម្រិតសម្រាំងប្រកបដោយគុណភាព។ លោក Vu Hong Thanh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាបានឲ្យដឹងថា៖ “បញ្ជីមុខរបរវិនិយោគ ដែលមានលក្ខខ័ណ្ឌគឺមានការផ្លាស់ប្តូរដើម្បីធ្វើឲ្យសមស្របទៅនឹងការពិតជាក់ស្ដែង និងការផ្លាស់ប្ដូរគោលនយោបាយស្ដីពីវិនិយោគ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋអំពីការវិនិយោគ”។

ការតម្រង់ទិសដៅត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ហើយឱកាសទទួលរលកបម្លាស់ប្ដូរទុនវិនិយោគផ្ទាល់ពីបរទេសគឺធំធេងណាស់ រួមជាមួយគោលនយោបាយអនុគ្រោះពិសេសនោះ វៀតណាមនឹងខិតខំប្រឹងប្រែងទាញយកឧត្តមភាពនេះ ដើម្បីទទួលរលកវិនិយោគ ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការសំរេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម សម្រាប់ឆ្នាំ ២០២១ និងបណ្ដាឆ្នាំបន្តបន្ទាប់ទៀតផងដែរ៕

ប្រតិកម្មទៅវិញ