(VOVworld)-ម៉ីយ៉ាន់ម៉ាទើបនឹងបានអនុវត្តការបោះឆ្នោតសកល ដែលបានចាត់ទុក
ថាសេរីនិងប្រជាធិបតេយ្យបំផុតក្នុងរយៈពេល២៥ឆ្នាំកន្លងមក។ ទោះបីជាលទ្ធផល
ជាផ្លូវការមិនទាន់បានប្រកាសជាសាធារណក៏ដោយ ប៉ុន្តែ ការពិតជាក់ស្តែងសរឲ្យ
ឃើញថា គណៈបក្សណាទទួលបានជ័យជំនះក៏ដោយ ម៉ីយ៉ាន់ម៉ានៅតែបន្តដំណើរ
ការបើកចំហរនិងកំណែទម្រង់ប្រជាធិបតេយ្យដូច បច្ចុប្បន្នផងដែរ។ នេះជាបុព្វបទ
ដើម្បីម៉ីយ៉ាន់ម៉ាបង្កើនកំណើនសេដ្ឋកិច្ចជាបន្តសំដៅនាំមកជីវភាពល្អប្រសើជាង
សម្រាប់ប្រជាពលរដ្ឋក៏ដូចជាលើកកំ ពស់តួនាទីរបស់ខ្លួនលើឆាកអន្តរជាតិ។
|
អ្នកបោះឆ្នោតម៉ីយ៉ាន់ម៉ាចូលរួមការបោះឆ្នោតក្នុងក្តីសោមនាស្សន៍
រីករាយ (រូបថតៈ Reuters) |
តាមការធ្វើស្ថិតិ អ្នកបោះឆ្នោតម៉ីយ៉ាន់ម៉ាចំនួន៨០ភាគរយក្នុងចំណោមអ្នក បោះឆ្នោតចំនួន៣២លាននាក់ បានទៅបោះឆ្នោតក្នុងការបោះឆ្នោតប្រវត្តិ សាស្ត្រនា
ថ្ងៃទី៨វិច្ឆិកា។ អត្រានេះសរឲ្យឃើញនូវការយកចិត្តទុកដាក់របស់ អ្នកបោះឆ្នោត
ចំពោះការបោះឆ្នោតសកលនេះ ក៏ដូចជាយកចិត្តទុកដាក់ដល់ អនាគតរបស់ប្រ
ទេសជាតិផងដែរ។ អ្នកបោះឆ្នោតម៉ីយ៉ាន់ម៉ារំពឹងទុកថា ម៉ីយ៉ាន់ម៉ានឹងមានរដ្ឋាភិ
បាលថ្មី បន្តគោលមាគ៌ាកំណែទម្រង់ យកចិត្តទុកដាក់ ថែមទៀតដល់ជីវភាពរស់
នៅរបស់ប្រជាជន និងបន្តដឹកនាំប្រទេសឆ្ពោះទៅ ដំណាក់កាលផ្លាស់ប្តូរថ្មី។ នេះក៏ជាទិសដៅសមស្របបំផុតដើម្បីម៉ីយ៉ាន់ម៉ា លើកកំពស់តួនាទីរបស់ខ្លួនក្នុង
តំបន់និងលើពិភពលោក។
បុព្វបទងាយស្រួល
មិនអាចប្រកែកបានចំពោះ បណ្តាលទ្ធផលដែលម៉ីយ៉ានម៉ាទទួលបានមុន
នឹងដំណើរការបោះឆ្នោត។ ចាប់តាំងពីរដ្ឋាភិបាលយោធាចាប់ ផ្តើមដំណាក់កាល
អន្តរកាលទៅជាស។ស៊ីវិលនិងប្រជាធិបតេយ្យមុននេះប៉ុន្មានឆ្នាំមក គេក៏ឃើញ
ច្បាស់នូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅប្រទេសនេះ។ លើ វិស័យនយោបាយ សាធារណមតិអាចឃើញនូវភាពជឿនលឿនរបស់គណៈ បក្សនយោបាយនានា
នៅប្រទេសអាស៊ីអាគ្នេយ៍នេះ។ ការដែលទទួលបាន កិច្ចព្រមព្រៀងឈប់បាញ់ (NCA)ទូទាំងប្រទេសនាពេលថ្មីៗនេះ រវាងគណៈបក្សសមាគ្គីនិងអភិវឌ្ឍន៍សហ
រដ្ឋម៉ីយ៉ាន់ម៉ា (USDP)ជាមួយបណ្តាក្រុមប្រ ដាប់អាវុធជាតិសាសន៍ជាការបោះ
ជំហានយ៉ាងសំខាន់សំដៅឆ្ពោះទៅសន្តិភាពប្រកបដោយនិរន្តភាព។
រីឯលើវិស័យសេដ្ឋកិច្ចវិញ នារយៈពេលបីឆ្នាំថ្មីៗនេះ កំណើនសេដ្ឋកិច្ច មធ្យមរបស់ម៉ីយ៉ាន់ម៉ាទទួលបាន៧,៦%ក្នុងមួយឆ្នាំ។ ម៉ីយ៉ាន់ម៉ាក៏បានក្លាយទៅ ជាទីផ្សារធ្វើអាជីវកម្មទាក់ទាញបំផុតនៅអាស៊ីអាគ្នេយ៍។មូលនីធិរូបីយវត្ថុ អន្តរជាតិ
IMF បានវាយតម្លៃថា ដោយមានប្រភពធនធានធម្មជាតិសម្បូរបែប កម្លាំងពលករ
វ័យក្មេងនិងភូមិសាស្រ្តល្អ ទីតាំងសេដ្ឋកិច្ចយុទ្ធសាស្រ្តល្អ ដូច្នេះ ម៉ីយ៉ាន់ម៉ា មាន
លក្ខណៈងាយស្រួលសម្រាប់អភិវឌ្ឍន៍ឲ្យក្លាយទៅជាមជ្ឈមណ្ឌលថាមពល ផ្សា
ភ្ជាប់ឥណ្ឌា ចិន និងអាស៊ីអាគ្នេយ៍ផងដែរ។
ក្រៅពីលទ្ធផលអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទំនុកទុកចិត្តរបស់អ្នកបោះ
ឆ្នោតម៉ីយ៉ាន់ម៉ាអំពីប្រទេសសន្តិភាព ស្ថិរភាពកាន់តែខ្លាំងជាង ខណៈដែលបណ្តា
គណៈបក្សនយោបាយសុទ្ធតែអះអាងថានឹងបន្តការឆ្ពោះទៅរកលទ្ធិប្រជាធិប
តេយ្យ។
ការសាកល្បងមិនតិចឡើយ
តាមមជ្ឈដ្ឋានអ្នកវិភាគថា បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៥នេះ រដ្ឋអំណាច
ម៉ីយ៉ាន់ម៉ានឹងត្រូវប្រឈមមុខនឹងការសាកល្បងធំៗមិនតិចឡើយ ។ ទោះបីជា
គណៈបក្សនយោបាយណាទទួលជ័យជម្នះក៏ដោយ ប៉ុន្តែទំនាក់ ទំនងរវាងបណ្តា
គណៈបក្សនយោបាយជាមួយកម្លាំងប្រដាប់អាវុធនៅប្រទេស នេះនៅតែជា
បញ្ហាដែលសាធារណមតិយកចិត្តទុកដាក់បំផុត។ នេះជាកត្តាសំខាន់ក្នុងការ
សម្រេចអនាគតរបស់ម៉ីយ៉ានម៉ា។ លើសពីនេះទៅទៀត ជំលោះ ខាងសាសនាក៏
ជាបញ្ហានៃក្តីបារម្ភដែរ ខណៈដែលមជ្ឈដ្ឋានអ្នកសង្កេតការណ៍ បានចាត់ទុកថា
លិទ្ធិសាសនាជ្រុលនិយមកំពុងក្លាយទៅជាកត្តាជះឥទ្ធិពលទៅលើជីវភាព
នយោបាយនៅម៉ីយ៉ាន់ម៉ា។
ទន្ទឹមជាមួយគ្នានោះ ម៉ីយ៉ាន់ម៉ាត្រូវបង្កើតឲ្យបានរដ្ឋាភិបាលមួយ បំរើ ផល
ប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន។ នេះក៏ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ
ម៉ីយ៉ានម៉ាផងដែរ៕