មតិសាធារណៈពិភពលោកវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរួមចំណែកជម្រុញនិងការពារសិទ្ធិមនុស្ស

Chia sẻ

(VOVWORLD) - ក្នុងសម័យប្រជុំជាប្រចាំលើកទី៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងអំឡុងពេលពីថ្ងៃទី ១៣ ខែមិថុនា ដល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ នៅទីក្រុងហ្សឺណែវ (ស្វីស) តំណាងប្រទេសនានាបានកត់សម្គាល់នូវសារ សមិទ្ធិផលនិងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងវិស័យសិទ្ធិមនុស្ស ហើយសង្ឃឹមថា វៀតណាមនឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងនាមជាសមាជិកសកម្ម មានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ទន្ទឹមនឹងនោះ សមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សត្រូវបានសារព័ត៌មានអឺរ៉ុបគូសបញ្ជាក់ក្នុងអត្ថបទអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមទៅកាន់អឺរ៉ុបចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។

មតិសាធារណៈពិភពលោកវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរួមចំណែកជម្រុញនិងការពារសិទ្ធិមនុស្ស - ảnh 1គណៈប្រតិភូវៀតណាមបានចូលរួមសម័យប្រជុំជាប្រចាំលើកទី៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

កាសែត Times of Malta បានចុះផ្សាយអត្ថបទមួយនាថ្ងៃទី ១ កក្កដា ដោយកត់ត្រាអំពី "ចំណុចបូក" បានជួយវៀតណាម ដែលជាតំណាងតែមួយគត់របស់អាស៊ានជឿជាក់លើខ្លួនឯង ឈរឈ្មោះសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) សម្រាប់អាណត្តិ ២០២៣-២០២៥។ អត្ថបទបានសរសេរថា បេក្ខភាពសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ បានបង្ហាញពីបំណងប្រាថ្នារបស់វៀតណាមក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ពិភពលោក ដើម្បីជម្រុញនិងការពារសិទ្ធិមនុស្ស។ នេះជាលើកទី២ហើយដែលវៀតណាមត្រូវបានតែងតាំងជាបេក្ខភាពក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រ ជាជាតិ។ ប្រការនោះបង្ហាញថា គោលមាគ៌ា និងទិសដៅអភិវឌ្ឍន៍របស់វៀតណាមគឺត្រឹមត្រូវណាស់ ដែលឆ្លុះបញ្ចាំងពីគោលនយោបាយរបស់បក្សនិងរដ្ឋក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍អំពីសិទ្ធិមនុស្ស ជាពិសេសការយកប្រជាជនជាមជ្ឈមណ្ឌល។ គេហទំព័រ BBC News (អង់គ្លេស) និង The Diplomat (អាមេរិក) មានមតិដូចគ្នាថា “បក្សកុម្មុយនិស្តវៀតណាមបានធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងដាក់ប្រជាជនជាចម្បង”។ បច្ចុប្បន្ននេះ វៀតណាមស្ថិតក្នុងបញ្ជីប្រទេសដែលមានអត្រាកំណើនសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) ខ្ពស់បំផុតនៅលើពិភពលោក (កើនឡើង ៤៥,៨% ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០១៩)។ យោងតាមរបាយការណ៍សន្ទស្សន៍សុភមង្គលរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២០ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៨៣ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ១៥៦ កើនឡើង ១១ កាំបើធៀបនឹងឆ្នាំ ២០១៩។ ទំព័រទាំងនេះបានដកស្រង់សម្តីអ្នកជំនាញរបស់អង្គការសហប្រជាជាតិដែលបាននិយាយថា អាទិភាពនិងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍សិទ្ធិមនុស្ស និងការជម្រុញសមភាពសង្គម ដែលបានជួយវៀតណាមសម្រេចបានរាល់សមិទ្ធិផលលេចធ្លោបានលើកឡើងខាងលើ។

ក្នុងពេលជាមួយគ្នានោះ  កាសែត Marx២១ (អ៊ីតាលី) ងៃមានអត្ថបទមួយមានចំណងជើងថា “សេចក្តីប្រកាសរបស់វៀតណាមនៅអឺរ៉ុបស្តីពីការចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ”។ អត្ថបទនេះបានសង្កត់ធ្ងន់ថា ជាមួយនឹងការតែងតាំងជាបេក្ខភាពជាលើកទី២ ដើម្បីចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ វៀតណាមកំពុងបង្ហាញមាគ៌ាត្រឹមត្រូវក្នុងគោលនយោបាយអភិវឌ្ឍន៍សិទ្ធិមនុស្ស ហើយចំណុចលេចធ្លោរបស់វៀតណាមត្រូវបានអន្តរជាតិទទួលស្គាល់ គឺជាសមិទ្ធិផលនានាក្នុងការលុបបំបាត់ភាពអត់ឃ្លាន ការកាត់បន្ថយភាពក្រីក្រ និងការធានាសន្តិសុខសង្គម។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០១៤-២០១៦ វៀតណាមបានចូលរួមយ៉ាងពេញលេញ និងមានទំនួលខុសត្រូវក្នុងសកម្មភាពនិងកម្មវិធីរបស់ក្រុមប្រឹក្សា។ ក៏នៅក្នុងវេទិកានេះ រដ្ឋាភិបាលវៀតណាមតែងតែអះអាងជានិច្ចនូវសាររបស់ខ្លួនស្តីពីកិច្ចការពារនិងការជម្រុញសិទ្ធិមនុស្ស រួមចំណែកគំនិតផ្តួចផ្តើមជាច្រើនដើម្បីជួយដោះស្រាយបញ្ហាសិទ្ធិមនុស្សជាសកល។ ការដែលវៀតណាមត្រូវបានប្រទេសអាស៊ានជ្រើសរើសជាឯកច្ឆ័ន្ទជាបេក្ខភាពនៃតំបន់អាស៊ីអាគ្នេយ៍ ចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៥បង្ហាញពីការជឿទុកចិត្តខ្ពស់របស់អាស៊ានចំពោះវៀតណាមក្នុងវិស័យសិទ្ធិមនុស្ស។

មតិសាធារណៈពិភពលោកវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរួមចំណែកជម្រុញនិងការពារសិទ្ធិមនុស្ស - ảnh 2ប្រមុខឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោកស្រី Michelle Bachelet (រូបថត៖ AFP/TTXVN)

បច្ចុប្បន្នវៀតណាមកំពុងឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥ ជាមួយនឹងការប្តេជ្ញាចិត្ត និងអាទិភាពជាច្រើនជាមួយសារ “ការគោរព និងការយល់ដឹង - ការសន្ទនា និងកិច្ចសហប្រតិបត្តិការ - សិទ្ធិមនុស្សទាំងអស់សម្រាប់អ្នកទាំងអស់គ្នា”។ នៅក្នុងសម័យប្រជុំជាប្រចាំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ   ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តំណាងវៀតណាមបានប្រកាសពីការខិតខំប្រឹងប្រែង និងសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារ និងជម្រុញសិទ្ធិមនុស្សនៅវៀតណាម ក្នុងបរិបទដែលវៀតណាមក៏ដូចជាប្រទេសនានានៅលើពិភពលោកកំពុងព្យាយាមស្តារឡើងវិញក្រោយជំងឺរាតត្បាត។ ហើយទន្ទឹមនឹងនោះ ឆ្លើយតបទៅនឹងបញ្ហាសកល ជាពិសេសការប្រែប្រួលអាកាសធាតុ និងការវិវត្តដ៏ស្មុគស្មាញនៃស្ថានភាពពិភពលោកនាពេលថ្មីៗនេះ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ស្ម័គ្រចិត្តពាក់កណ្តាលអាណត្តិស្តីពីការអនុវត្តអនុសាសន៍ក្រោមការត្រួតពិនិត្យជាសកលនៃសិទ្ធិមនុស្ស (UPR) វគ្គទី III ដែលវៀតណាមទើបបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Michelle Bachelet បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសេដ្ឋកិច្ច-សង្គមដែលបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់លើកកំពស់កម្រិតជីវភាពរស់នៅ និងធានាសិទ្ធិរបស់ប្រជាជនវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមក ជាពិសេស ក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាត និងការស្តារឡើងវិញក្រោយជំងឺរាតត្បាត។

ក្នុងពេលជាមួយគ្នានោះ   ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស លោក Federico Villegas បានចាត់ទុកថា សាររបស់បេក្ខភាពវៀតណាម គឺជាស្មារតីដែលប្រទេសនានាត្រូវអនុវត្តន៍តាមនៅពេលចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ជាមួយនឹងលក្ខណៈសម្បូរបែបនៃស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ប្រវត្តិសាស្ត្រ វប្បធម៌ និងសាសនា ប្រទេសនានាចាំបាច់ត្រូវគោរពគ្នាទៅវិញទៅមក និងគោរពតម្លៃរួមរបស់មនុស្សជាតិ រួមទាំងច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សផងដែរ។ លោក Villegas បានចាត់ទុកថា សម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស  ការដែលមានប្រទេសមួយចំនួនបានបង្ហាញ និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពាននៃកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាដូចវៀតណាម គឺចាំបាច់ណាស់ ក្នុងបរិបទនៃស្ថានការណ៍ពិភពលោកនៅមានបម្រែបម្រួលយ៉ាងស្មុគស្មាញ និងមានភាពខុសគ្នារវាងបណ្តាប្រទេស និងក្រុមប្រទេស។

ឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មនៃបណ្តាប្រទេសប្រចាំទីក្រុងហ្សឺណែវបានវាយតម្លៃខ្ពស់ចំពោះមតិ និងសកម្មភាពរបស់វៀតណាមនៅសម័យប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស; សម្តែងការចាប់អារម្មណ៍ចំពោះភាពស្រស់ស្អាតរបស់ប្រទេស ប្រជាជន ភាពសុខដុមរមនា និងលក្ខណៈសម្បូរបែបនៃសហគមន៍ជនជាតិ និងសាសនាវៀតណាម ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងសមិទ្ធិផលលើគ្រប់វិស័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងធានាសិទ្ធិរបស់ប្រជាជនវៀតណាម។ ទទួលស្វាគមន៍ចំពោះសារបេក្ខភាពរបស់វៀតណាម បណ្តាប្រទេសនានាបានស្នើឱ្យវៀតណាមរួមគ្នាជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយអង្គការក្នុងតំបន់នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ដូចជាផ្សាភ្ជាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សជាមួយអង្គការឯកទេសរបស់អង្គការសហប្រជាជាតិ ជាពិសេសលើវិស័យសុខាភិបាល ពលកម្ម បរិស្ថាន និងការផ្លាស់ប្តូរឌីជីថល៕

ប្រតិកម្មទៅវិញ