មិត្តភក្តិ​អន្តរជាតិមានជំនឿជាក់លើគោលមាគ៌ាអភិវឌ្ឍន៍ថ្មីរបស់វៀតណាម

Chia sẻ
(VOVWORLD) - វៀតណាមទើបបានបញ្ចប់ជាស្ថាពរការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការដ្ឋសភានីតិកាលទី១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ។ ការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ សុវត្ថិភាព ក្នុងបរិបទ ដែលជំងឹរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង។ សាធារណៈមតិអន្តរជាតិក៏បានផ្ដោតសំខាន់លើព្រឹត្តិការណ៍នេះ ដោយបានវាយតម្លៃជាច្រើនអំពីការបោះឆ្នោតនេះ ក៏ដូចជាតួនាទីរបស់រដ្ឋសភាវៀតណាមក្នុងគោលមាគ៌ាអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខផងដែរ។
មិត្តភក្តិ​អន្តរជាតិមានជំនឿជាក់លើគោលមាគ៌ាអភិវឌ្ឍន៍ថ្មីរបស់វៀតណាម  - ảnh 1មណ្ឌលបោះឆ្នោតនៅទីក្រុងហាណូយ (រូបថតៈ baoquocte.vn)

ការបោះឆ្នោតត្រូវបានរៀបចំឡើងប្រកបដោយមានលក្ខណៈវិជ្ជាជីវៈនិងប្រជាធិបតេយ្យ

 បណ្ដាទីភ្នាក់ងារសារព័ត៌មាន LaoPhatthana (ឡាវ)  TheStar និង New Straits Times (ម៉ាឡេស៊ី) ទីភ្នាក់ងារព័ត៌មានស៊ីនហួរ (ចិន) Nikkei Asia (ជប៉ុន) និង Reuters (ចក្រភពអង់គ្លេស) ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ សុទ្ធតែបានលើកត្រដែតអំពីបរិបទដែលវៀតណាមបានរៀបចំការបោះឆ្នោត។  ទោះបីជានៅពេលដែលប្រទេសទាំងមូលកំពុងប្រឈមមុខនឹងរលោកផ្ទុះជំងឺកូវីដ ១៩ លើកទី ៤ ក៏ដោយ ប៉ុន្តែវៀតណាមបានធានាការបោះឆ្នោតបានប្រព្រឹត្តិទៅប្រកបដោយ

សុវត្ថិភាព និងរលូន។ នេះគឺជាជោគជ័យដ៏ធំធេងរបស់វៀតណាម សារព័ត៌មាន Nikkei Asia បានវាយតម្លៃថា រដ្ឋាភិបាលវៀតណាមបានអនុវត្តន៍វិធានការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតយ៉ាង តឹងរឹងនៅគ្រប់មណ្ឌលបោះឆ្នោត។ ការបោះឆ្នោតបានបញ្ចប់យ៉ាងរលូនដោយសារ បក្សកុម្មុយនិស្តវៀតណាមមានបទពិសោធន៍ ៧៥ ឆ្នាំក្នុងការរៀបចំការបោះឆ្នោត។

ទន្ទឹមនឹងនេះគេហទំព័រព័ត៌មាន Eurasia Review របស់អាមេរិកបានអះអាងថាការបោះឆ្នោតត្រូវបានរៀបចំឡើងប្រកបដោយវិជ្ជាជីវៈក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។ អត្ថបទសរសេរនេះបានសង្កត់ធ្ងន់ថា រាល់សមិទ្ធិផលដែលសម្រេចបានអំពីសេដ្ឋកិច្ច គោលនយោបាយកិច្ចការបរទេសនិងវិស័យការពារជាតិ / សន្តិសុខបានផ្តល់ឱ្យវៀតណាមទំនុកទុកចិត្តដើម្បីទប់ទល់នឹងការលំបាក និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយកត្តាខាងក្រៅ។

លោកស្រី Nataliya Zhynkina ភារៈធារីស្ដីទីនៃស្ថានទូតអ៊ុយក្រែនប្រចាំនៅវៀតណាមបានចាត់ទុកថាការបោះឆ្នោតនៅវៀតណាមលើកនេះ បានប្រព្រឹត្តិទៅប្រកបដោយប្រជាធិបតេយ្យ ដែលឆ្លុះបញ្ចាំងពីដំណើរការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ ជំនួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ហើយប្រជាជនអាចទៅបោះឆ្នោតជ្រើសរើសបេក្ខជន។ ចាប់ ពីជីវប្រវត្តិបេក្ខជនរហូតដល់ផែនការសកម្មភាពរបស់ពួកគេត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ហើយតាមនោះ ប្រជាជនអាចស្វែងយល់ និងជ្រើសរើសបេក្ខជនសក្តិសម។

បើកចេញកំណាត់ផ្លូវថ្មី

មិនត្រឹមតែធានាការបោះឆ្នោតប្រកបដោយសុវត្ថិភាព ក្នុងបរិបទនៃជំងឺកូវីដ ១៩ប៉ុណ្ណោះទេ បណ្ដាទីភ្នាក់ងារសារព័ត៌មានអន្តរជាតិសុទ្ធតែមានជំនឿជាក់ថា រដ្ឋសភានីតិកាលទី ១៥របស់វៀតណាមនឹងបន្តដើរតួនាទីដ៏សកម្ម ក្នុងដំណើរការតាក់តែងគោលនយោបាយ ជំរុញគោលដៅក្នុងគោលមាគ៌ាកិច្ចការបរទេស ក៏ដូចជាបណ្ដាគោលដៅសេដ្ឋកិច្ច បន្តផែនការ ដែលមហាសន្និបាតលើកទី ១៣របស់បក្សបានដាក់ចេញ។

កាសែត Junge Welt (អាល្លឺម៉ង់) បានចុះផ្សាយអត្ថបទសរសេរដោយលើកច្បាស់ថា រដ្ឋសភាបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម ក្នុងរយៈពេលប៉ុន្មានទសវត្សថ្មីៗនេះ។ ចាប់ពីប្រទេសមួយដែលរងផលប៉ះពាល់យ៉ាងខ្លាំងក្លាពីសង្គ្រាមនោះ វៀតណាមបានក្លាយទៅជាប្រទេស ដែលមានសេដ្ឋកិច្ចដ៏ស្វាហាប់បំផុតនៅលើពិភពលោក។

មិត្តភក្តិ​អន្តរជាតិមានជំនឿជាក់លើគោលមាគ៌ាអភិវឌ្ឍន៍ថ្មីរបស់វៀតណាម  - ảnh 2សារព័ត៌មាន Nikkei Asia រាយការណ៍អំពីការបោះឆ្នោតនៅប្រទេសវៀតណាម  (រូបថត៖ quochoi.vn)
ទោះបីជួបការលំបាកជាចច្រើន ពិសេសគឺជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងផ្ទុះឡើងក៏ដោយ ប៉ុន្តែក្រោមការដឹកនាំរបស់បក្ស ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ការស្រុះចិត្តគំនិតរបស់ប្រជាជនទាំងមូលនោះ ការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការដ្ឋសភានីតិកាលទី១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ បានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ដោយមានអត្រាអ្នកទៅបោះឆ្នោតសម្រេចបាន ៩៨,៤៣% នោះគឺជាជោគជ័យនៃឆន្ទៈរបស់បក្សនិងទឹកចិត្តរបស់ប្រជាជន និងស្មារតីមហាសាមគ្គីប្រជាជាតិទាំងមូល។ ការបោះឆ្នោតជ្រើសរើស សមាជិក សមាជិការដ្ឋសភានីតិកាលទី១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ បានបើកដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយមានជោគជ័យថ្មីជាច្រើន លើគ្រប់ជ្រុងជ្រោយ យ៉ាងរឹងមាំ លើគ្រប់វិស័យ ដើម្បីវៀតណាមកាន់តែអះអាងឋានៈលើឆាកអន្តរជាតិផងដែរ៕ 

ប្រតិកម្មទៅវិញ