ភាពទាល់ច្រកក្នុងវិបត្តិជនអន្តោប្រវេសន៍

HONG VAN
Chia sẻ
(VOVworld)ខណៈពេលដែលអឺរ៉ុបមិនទាន់ស្វែងរក
បាននូវដំណោះស្រាយវិជ្ជមាន ណាមួយសម្រាប់ដោះ
ស្រាយវិបត្តិជនអន្តោប្រវេសន៍នោះ គឺនាពេលថ្មីៗ
នេះឧត្តម ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក
ជនចំណាកស្រុកបានចេញរបាយការណ៍ឲ្យដឹងថា យ៉ាងហោចណាស់
មានជនចំណាកស្រុកចំនួន៧រយនាក់ត្រូវ ស្លាប់និងមនុស្សជាច្រើននាក់
ទៀតបាត់ខ្លួនលើសមុទ្រមេឌីទែរ៉ាណេនាប៉ុន្មានថ្ងៃ 

(VOVworld)ខណៈពេលដែលអឺរ៉ុបមិនទាន់ស្វែងរកបាននូវដំណោះស្រាយវិជ្ជមាន
 ណាមួយសម្រាប់ដោះស្រាយវិបត្តិជនអន្តោប្រវេសន៍នោះ គឺនាពេលថ្មីៗនេះឧត្តម
ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនចំណាកស្រុកបានចេញរបាយការ
ណ៍ឲ្យដឹងថា យ៉ាងហោចណាស់មានជនចំណាកស្រុកចំនួន៧រយនាក់ត្រូវ ស្លាប់
និងមនុស្សជាច្រើននាក់ទៀតបាត់ខ្លួនលើសមុទ្រមេឌីទែរ៉ាណេនាប៉ុន្មានថ្ងៃ កន្លង
ទៅ។ សោកនាដកម្មនេះ ជាថ្មីម្តងទៀតបន្លឺស្នូរជួងព្រមានអំពីការខ្វះ នូវដំណោះ
ស្រាយសម្រាប់វិបត្តិជនអន្តោប្រវេសន៍នាបច្ចុប្បន្ន។

ភាពទាល់ច្រកក្នុងវិបត្តិជនអន្តោប្រវេសន៍	 - ảnh 1
បញ្ជូនសាកសពជនស្លាប់លើសមុទ្រពីនាវា Vage របស់អ៊ីតាលីចូលកំពង់ផែ Reggio Calabria នាថ្ងៃទី២៩ឧសភា (រូបថតៈ AFP/TTXVN)

     ជនដែលធ្វើចំណាកស្រុកមកដល់អឺរ៉ុបលើកនេះភាគច្រើនគឺមកពីបណ្តា
ប្រទេសអាហ្វ្រិក។​ពួកគេមិនបានចែកអាវពោងការពារ និងត្រូវញត់បញ្ចូលនៅ
លើនាវា ដែលគ្មានម៉ាស៊ីនហើយត្រូវអូសសណ្តោងតាមនាវាជំនួញធំៗតែ 

ប៉ុណ្ណោះ។

        ចំនួនអ្នកស្លាប់កើនខ្ពស់

        ការរារាំងផ្លូវទៅកាន់ប្រទេសក្រិចបន្ទាប់ពីកិច្ចព្រមព្រៀងរវាង EU និងទួរគី
 នោះ បានបង្ខំឲ្យជនចំណាកស្រុកត្រូវជ្រើសរើសខ្សែផ្លូវធ្វើដំណើរពីប្រទេសលីប៊ី
 ទៅកាន់ប្រទេសអ៊ីតាលី ជាខ្សែផ្លូវមានចំងាយឆ្ងាយនិងពេញទៅដោយគ្រោះ
ថ្នាក់។ តាមការធ្វើស្ថិរតិថា ករណីលិចនាវាដឹកជនចំណាក់ស្រុកទៅកាន់អឺរ៉ុបនា
ប៉ុន្មានថ្ងៃកន្លងទៅគឺនាំចំនួនអ្នកស្លាប់តាំងពីដើមឆ្នាំឡើងដល់២.៥០០នាក់ដែល
 ក្នុងនោះភាគច្រើនគឺនារីនិងកុមារ។ មូលនីធិកុមារអន្តរជាតិ (UNICEF) ក៏បាន
សម្តែងការព្រួយបារម្ភចំពោះសភាពការណ៍នេះ។ ក្នុងរបាយការណ៍ប្រកាស នាថ្ងៃ
ទី២៩ឧសភា  UNICEF បានឲ្យដឹងថា អង្គការនេះនឹងរួមសហការជាមួយ រដ្ឋាភិ
បាលអ៊ីតាលីនិងដៃគូរអន្តរជាតិនានាយ៉ាងឆាប់ៗ ដើម្បីបង្កើនសកម្មភាព មនុ
ស្សធម៌ ជាពិសេសគឺការងារផ្សព្វផ្សាយនិងផ្តល់ឧបករណ៍សង្គ្រោះចាំបាច់ផ្សេងៗ។

        ផលវិបាកនៅខាងក្រោយវិបត្តិអន្តោប្រវេសន៍

        ការដែលបណ្តាប្រទេសសហភាពអឺរ៉ុប (EU)មិនទាន់រកឃើញច្រកចេញ
សម្រាប់វិបត្តិជនចំណាក់ស្រុកនេះ កំពុងបង្កើតឱកាសមាសសម្រាប់អង្គការភេរ
វកម្មនិងឧក្រិដ្ឋជនឆ្លៀតយកឱកាសផងដែរ។ពោលគឺ ក្នុងឆ្នាំ២០១៥ ជនចំណាក
ស្រុកទៅកាន់អឺរ៉ុបចំនួន៩០%នោះគឺត្រូវឆ្លងកាត់តាមខ្សែបណ្តាញជនឧក្រិដ្ឋដែល
ចំណាយ សម្រាប់សេវានេះមានតម្លៃពី៣ពាន់ដល់៦,៥០០ដុល្លារអាមេរិក។​តាម
ការព្យាករ ណ៍របស់ Europol ថា ក្នុងឆ្នាំឆ្នាំ២០១៦ចំនួនជនចំណាក់ស្រុកគឺខ្ពស់
ជាងឆ្នាំ ២០១៥។​ដោយឡែកនៅលីប៊ី បច្ចុប្បន្នកំពុងមានជនចំណាក់ស្រុក៨០
ម៉ឺននាក់ កំពុងរងចាំឱកាសទៅកាន់ EU ដោយមិនអើពើទៅនឹងគ្រោះបាត់បង់ជីវិត
ឡើយ។

        ប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ

        ការដែលជនចំណាក់ស្រុកនៅបន្តស្វែងរកផ្លូវទៅកាន់អឺរ៉ុបជាសក្ខីភាព
​បញ្ជាក់ថា នាពេលកន្លងទៅ ថ្នាក់ដឹកនាំអឺរ៉ុបមិនទាន់យកចិត្តទុកដាក់ដោះស្រាយ
ឲ្យដល់ឬសគល់នូវមូលហេតុនាំមកនូវវិបត្តិនេះ។​ហើយការដោះស្រាយរបស់អឺរ៉ុប
 នា បច្ចុប្បន្នគឺ ដោះស្រាយបណ្តោះអាសន្នតាមកាលៈទេសៈ ហើយរារាំងពី​ចម្ងាយ
ដោយវិធានការដូចជាបញ្ចូនកម្លាំងពិសេសចូលលីប៊ីនិងស៊ីរីតែប៉ុណ្ណោះ។

        ក្នុងបរិបទនោះ សាធារណមតិក៏កើតមានឡើងការព្រួយបារម្ភលើកិច្ចព្រម
ព្រៀងស្តីពីជនចំណាក់ស្រុករវាងសហភាពអឺរ៉ុបនិងទួរគីដែលទើបនឹងទទួលបាន
 នាខែមិនាឆ្នាំ២០១៦នឹងមានទំនរដួលរលំ ខណៈដែលនាប៉ុន្មានថ្ងៃនេះ ថ្នាក់ដឹក
នាំនៃភាគីទាំងពីរបាននាំចេញសេចក្តីប្រកាសដ៏រឹងមាំ ស្តីពីការលើកលែងទិដ្ឋាការ
 ឲ្យពលរដ្ឋទួរគីចូល EU ដែលនេះជាចំណុចសំខាន់នៃកិច្ចព្រមព្រៀងទ្វេភាគី។

        នៅពេលជាមួយគ្នានោះ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា កូនសោរ​សម្រាប់
ដោះស្រាយស្រេចបាច់វិបត្តិអន្តោប្រវេសន៍បច្ចុប្បន្នគឺស្ថិតក្នុងការស្ថិរភាព ស្ថានភាព
នៅបណ្តាប្រទេសមជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង ជាពិសេសគឺ បណ្តាប្រទេស
មានសង្គ្រាមក្នុងស្រុកក្នុង និងរង់ឥទ្ធិពលនៃវិបត្តនិទាឃរដូអារ៉ាប់ ដូចជា អ៊ីរ៉ាក់
ស៊ីរី លីប៊ី យេម៉ែនឬអេហ្សីព។​ដល់ពេលដែលអឺរ៉ុបនិងពិភពលោកត្រូវមាន សកម្ម
ភាពយ៉ាងខ្លាំងក្លាថែមទៀត​ដើម្បីស្ថិរភាពស្ថានភាពសេដ្ឋកិច្ចសង្គម។

        ទោះបីមានការខិតខំប្រឹងប្រែងច្រើនក្តី ប៉ុន្តែមើលទៅរហូតមកដល់ពេលនេះ
 ដូចជាអឺរ៉ុបមិនទាន់រកឃើញវិធានការល្អណាមួយសម្រាប់បញ្ហាជនចំណាក់ស្រុក
 នៅឡើយទេ។ វិធានការដែលបាននាំចេញមុននេះ គ្រាន់តែមានចរិតលក្ខណៈ
បណ្តោះ អាសន្នតែប៉ុណ្ណោះ។​ ហើយដូច្នេះ នាពេលខាងមុខ អឺរ៉ុបនឹងបន្តប្រឈម
មុខ ជាមួយការដាក់សម្ពាធយ៉ាងខ្លាំងទាក់ទិនទៅនឹងបញ្ហាជនអន្តោប្រវេសន៍៕

ប្រតិកម្មទៅវិញ