ភាពទាល់ច្រកក្នុងការខំប្រឹងប្រែងបង្កើនតំលៃប្រេង

HONG VAN Theo VOV -
Chia sẻ

(VOV)_ក្រោយរយៈពេល៦ម៉ោង ចរចារនៅទីក្រុង  
Doha ( Qatar) នា​ថ្ងៃ​ទី​១៧មេសា បណ្ដាប្រទេសធ្វើ 
អាជីវកម្មប្រេងធំៗ លើពិភពលោក មិនអាចទទួល​ 
បានកិច្ចព្រមព្រៀងណាមួយដើម្បីកំណត់បរិមាណ 
ប្រេងឆៅ ជំរុញតំលៃប្រេងឡើងខ្ពស់បានឡើយ។  

(VOV)_ក្រោយរយៈពេល៦ម៉ោង ចរចារនៅទីក្រុង Doha ( Qatar) នា​ថ្ងៃ​ទី​១៧មេ
សា បណ្ដាប្រទេសធ្វើអាជីវកម្មប្រេងធំៗ លើពិភពលោក មិនអាចទទួល​បានកិច្ចព្រម
ព្រៀងណាមួយដើម្បីកំណត់បរិមាណប្រេងឆៅ ជំរុញតំលៃប្រេងឡើងខ្ពស់បាន
ឡើយ។ លទ្ធផលនេះដើរផ្ទុយទៅនឹងបរិយាកាសសុទិដ្ឋិនិយម មុននឹងកិច្ចប្រជុំនេះ
 បានបង្ហាញនូវការខ្វែងគំនិតជ្រាលជ្រៅអំពីផលប្រយោជន៍របស់​ប្រទេសនានា 
ហើយការលើក​តំលៃប្រេងនៅជាបញ្ហាស្មុគ្រស្មាញ។

ភាពទាល់ច្រកក្នុងការខំប្រឹងប្រែងបង្កើនតំលៃប្រេង - ảnh 1
ភាពទាល់ច្រកក្នុងការខំប្រឹងប្រែងបង្កើនតំលៃប្រេង

រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី លោក Alexander Novak បានអោយដឹង​ថា៖​ អារ៉ាប់
ប៊ីសាអ៊ូឌីដ កាតា  វីណេហ្ស៊ូអេឡា   និងរុស្ស៊ីទទួលបានការយល់ព្រមរួម​ស្ដីអំពី
ពង្រាងកិច្ចព្រមព្រៀង ដើម្បីកំណត់បរិមាណប្រេងឆៅ នាថ្ងៃទី១៦មេសាហើយ 
ប៉ុន្តែ មុននេះមួយថ្ងៃ ប្រទេសមួយចំនួនបានប្រែគោលជំហរ មុននឹង​សន្និសីទចាប់
ផ្តើម។ តាមរដ្ឋមន្ត្រីថាមពលរុស្ស៊ីថា៖ ទីផ្សារប្រេងឆៅសកលលោក ត្រូវ​រងចាំដល់
ឆ្នាំ២០១៧​ ទើបមានតុល្យភាពបាន​។

          គ្មានសញ្ញាកាត់បន្ថយបរិមាណប្រេងឡើយ

        សន្និសីទនៅ ទីក្រុង Doha បានប្រព្រឹត្តទៅក្នុងកាលះទេសះ ប៉ុន្មានឆ្នាំជិតៗនេះ
 បណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រសុទ្ធតែបង្កើនបរិមាណប្រេងធ្វើអាជីវកម្ម។ តាម
ការស្ថិតិរបស់គេហទំព័រ៖ Oilprice.com ថា៖ បរិមាណអណ្ដូងប្រេងរបស់​អារ៉ាប់​ប៊ីសា
អ៊ូឌីដបានកើនឡើងខ្លាំង នាឆ្នាំ២០១៤ ពី​៥៨​អណ្ដូង​ ប៉ុន្តែនាបច្ចុប្បន្ន ប្រទេសនេះ
បានមានរហូតដល់​៦៧អណ្ដូង។ 

          អ៊ីរ៉ាក់ ប្រទេសធំទី២ក្នុង OPEC ក៏បង្កើនបរិមាណប្រេងធ្វើអាជីវកម្មជានិច្ចដែរ​។
 ​តាមតួរលេខស្ថិតិនាពេលថ្មីៗនេះថា៖ក្រុមហ៊ុន Marketing ប្រេងរ៉ែអអ៊ីរ៉ាក់​ (SOMO)
 ថា៖ បរិមាណប្រេងធ្វើអាជីវកម្ម ក្នុងរយៈពេល៣ខែរបស់ប្រទេសនេះ​បានកើន ២%
 ឡើងកំរិតខ្ពស់បំផុតពីមុនមក គឺ ៤លេន ៥៥ហ្មឺនធុង/ថ្ងៃ។សមាជិកសំខាន់ទៀត
របស់OPEC គឺ គុយវែត ក៏កំពុងស្វែងរកដំណោះស្រាយ​បង្កើន​បរិមាណប្រេងដែរ។

          ការជះឥទ្ធិពលអសកម្មនៅលើទីផ្សារប្រេងរ៉ែនិងខឿនសេដ្ឋកិច្ច

        បណ្ដាប្រទេសមិនអាចទទួលបានកិច្ចព្រមព្រៀងណាមួយអំពីបរិមាណប្រេងនៅ
ទីក្រុង Doha បានបណ្ដាលអោយតំលៃប្រេងលើទីផ្សារពិភពលោកធ្លាក់ថ្លៃ​យ៉ាងខ្លាំង
នាដើមសប្ដាហ៍នេះ។ នៅទីផ្សារអាស៊ី តំលៃប្រេងឆៅ(WTI) ប្រគល់​ខែឧសភាឆ្នាំ
 ២០១៦ ថយចុះ២,២ដុល្លារអាមេរិក នៅកំរិត៣៦,១៦ដុល្លារអាមេរិក/ធុង ។ ក្នុងពេល
ជាមួយគ្នានោះ តំលៃប្រេង Brent សមុទ្រខាងជើង នឹងប្រគល់​ខែមិថុនា ឆ្នាំ ២០១៦
 ក៏ថយចុះ២,២៣ដុល្លារអាមេរិក (ស្មើនឹង៥,១៧%) នៅកំរិត ៤០,៨៧ដុល្លារអាមេរិក/ធុង។

          តំលៃប្រេងធ្លាក់ថ្លៃ បានបណ្ដាលអោយរដ្ឋាភិបាលរបស់ប្រទេសមួយចំនួន
ព្រួយបារម្ភ ពិសេសគឺបណ្ដាប្រទេសវីណេហ្ស៊ូអេឡា  រុស្ស៊ី ឬសមាជិក OPEC ។
 ហើយប្រការនេះក៏មានន័យថា៖ ស្ថានភាពខ្វះខាតថវិកានៅបន្តប្រព្រឹត្តទៅ។

          តាមការវាយតំលៃរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុ Kuwait ( Markaz) ថា៖ ​បណ្ដា
ប្រទេសឈូងសមុទ្រ ត្រូវខ្ចីទឹកប្រាក់ចំនួន២៨៥ ដល់ ៣៩០ ពាន់លាន​ដុល្លារអាមេរិក
 ពីឥឡូវនេះដល់ឆ្នាំ ២០២០ ដើម្បីបំពេញឱភាពថវិកាដោយសារតំលៃប្រេងធ្លាក់ថ្លៃខ្លាំង។ 

          គោលបំណងអំពីការកំណត់តំលៃប្រេងឆៅមិនអាចក្លាយទៅជាការពិតជាក់
ស្ដែងបានឡើយ។ ប្រការនេះមានន័យថា៖ស្ថានភាពផ្គត់ផ្គង់ហួសពីតម្រូវការបន្តកើន
ឡើង តាមការប៉ាន់ស្មានថា៖ ប្រហែល១លាន៥០ហ្មឺនធុង/ថ្ងៃ។ ក្នុងសភាពការណ៍តំ
លៃប្រេងឆៅបានថយចុះ៦០% បើប្រៀបនឹងតំលៃនាឆ្នាំ២០១៤ ប្រសិនបើបណ្ដាប្រ
ទេសនេះគ្មានសុច្ឆន្ទះក្នុងការចរចារ គឺការស្ដារតំលៃ​ប្រេងឡើងវិញ​គឺប្រការអាចគិត
មិនដល់ទេ៕

ប្រតិកម្មទៅវិញ