ព្រឹត្តិការណ៍និងបញ្ហាអន្តរជាតិ​ដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២២ ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម

Chia sẻ
(VOVWORLD) - ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយក្នុងដំណើរអភិវឌ្ឍន៍របស់មនុស្សជាតិ នៅពេលដែលចំនួនប្រជាជននៅលើពិភពលោកបានកើនឡើង ដល់ ៨ ពាន់លាននាក់។ 

១. ជម្លោះរុស្ស៊ី-អ៊ុយក្រែនបង្កផលវិបាកនៅកម្រិតពិភពលោក

ព្រឹត្តិការណ៍និងបញ្ហាអន្តរជាតិ​ដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២២ ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 1

ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំងបន្ទាប់ពីរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ បន្ទាប់ពីការប្រឈមមុខដាក់គ្នាអស់រយៈពេលជិត១០ខែ និងគ្មានសញ្ញានៃការបន្ថយកំដៅទាល់តែសោះនោះ ជម្លោះនៅអ៊ុយក្រែនបាននិងកំពុងបង្កឱ្យមានផលប៉ះពាល់រយៈពេលវែង ដល់អនាគតនៃទំនាក់ទំនងអន្តរជាតិ បណ្តាលឲ្យពិភពលោកត្រូវប្រឈមមុខនឹងការប្រែប្រួលដ៏គ្រោះថ្នាក់ថ្មី។ ទាក់ទិននឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន វៀតណាមបានលើកឡើង ម្តងហើយម្តងទៀតនូវទស្សនៈផ្លូវការរបស់ខ្លួនគឺ៖ អំពាវនាវឱ្យភាគីពាក់ព័ន្ធបញ្ឈប់ជម្លោះ និងតភ្ជាប់កិច្ចសន្ទនាដើម្បីស្តារសន្តិភាពឡើងវិញ ក៏ដូចជាការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៕

. ពិភពលោកបើកទ្វារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចសកលប្រឈមនឹងឱនភាព

ព្រឹត្តិការណ៍និងបញ្ហាអន្តរជាតិ​ដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២២ ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 2

ចាប់ពីត្រីមាសទី១ ឆ្នាំ២០២២មក ពិភពលោកបានផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយសម្របខ្លួនយ៉ាងសកម្មទៅនឹងរលកថ្មីនៃជំងឺរាតត្បាត។ ពោលគឺប្រទេសភាគច្រើននៅជុំវិញពិភពលោកបានសម្របខ្លួន ជាបណ្តើរៗទៅនឹងស្ថានភាពធម្មតាថ្មី បើកទ្វារព្រំដែន ស្តារពាណិជ្ជកម្មឡើងវិញ ដើម្បីទទួលយកឡើងវិញនូវសន្ទុះអភិវឌ្ឍសេដ្ឋកិច្ច ក្រោយរយៈពេលជិត២ឆ្នាំយ៉ាប់យឺនខ្លាំង ដោយសារតែវិធានការរឹតបន្តឹងដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បណ្តាប្រទេសអឺរ៉ុប និងជប៉ុន ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ចពិភពលោក បានធ្លាក់ចូលទៅក្នុងអត្រាអតិផរណាខ្ពស់ដែលមិនធ្លាប់មានពីមុនមក ដោយបង្ខំឱ្យធនាគារកណ្តាលជាច្រើននៅជុំវិញពិភពលោកឆ្លើយតបដោយការរឹតបន្តឹងការចំណាយ និងមានគោលនយោបាយរូបិយវត្ថុយ៉ាងចាស់ដៃ។ សម្ពាធពីអតិផរណា វិបត្តិស្បៀងអាហារ និងថាមពលដោយសារជម្លោះនិងអត្រាការប្រាក់ខ្ពស់ កំពុងរុញច្រានឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលមាត់ជ្រោះឱនភាពសេដ្ឋកិច្ច ហើយអាចបន្តរហូតដល់ឆ្នាំ ២០២៣ក៏ថាបានដែរ៕

៣. ចំនួនប្រជាជននៅពិភពលោកឡើងដល់ ៨ ពាន់លាននាក់៖ កម្លាំងចលករថ្មី បញ្ហាប្រឈមថ្មី

ព្រឹត្តិការណ៍និងបញ្ហាអន្តរជាតិ​ដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២២ ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 3

ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយក្នុងដំណើរអភិវឌ្ឍន៍របស់មនុស្សជាតិ នៅពេលដែលចំនួនប្រជាជននៅលើពិភពលោកបានកើនដល់ ៨ ពាន់លាននាក់។ កំណើននេះបានបង្ហាញពីភាពជឿនលឿនក្នុងការថែទាំសុខភាពសាធារណៈ អាហារូបត្ថម្ភ ការអនាម័យផ្ទាល់ខ្លួន និងវិស័យសុខាភិបាល បង្កើតធនធានដ៏ធំធេងនិងការផ្គត់ផ្គង់កម្លាំងពលកម្មដ៏សម្បូរបែបសម្រាប់ពិភពលោក អនុវត្តគោលដៅនៃការអភិវឌ្ឍមនុស្ស លើកកម្ពស់សេដ្ឋកិច្ចសង្គម។ ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមជាមួយនឹងការកើនឡើងចំនួនប្រជាជន ក៏មានបញ្ហាប្រឈមសកលជាច្រើន ដែលទាមទារឲ្យមានដំណោះស្រាយកម្រិតអន្តររដ្ឋាភិបាលដូចជា៖ សម្ពាធលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សុខុមាលភាពនិងសេវាសង្គមសំខាន់ៗ ; ភាពចាស់នៃចំនួនប្រជាជន និងវិសមភាពសង្គម ការបែងចែកអ្នកមាន-អ្នកក្រកើនឡើង ; ការបំពុលបរិស្ថាន ការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី។

៤. វិបត្តិថាមពលជាសកល

ព្រឹត្តិការណ៍និងបញ្ហាអន្តរជាតិ​ដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២២ ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 4

វិបត្តិថាមពលជាសកលកំពុងកើតមានឡើង ជាមួយនឹងផលវិបាកគឺតំបន់ភាគច្រើននៅជុំវិញពិភពលោក កំពុងប្រឈមមុខនឹងកង្វះខាតការផ្គត់ផ្គង់ ខណៈដែលតម្លៃប្រេង ឧស្ម័ន និងអគ្គិសនីកើនឡើងយ៉ាងខ្លាំង។ មានកត្តាជាច្រើនដែលញាំងឲ្យមានវិបត្តិនេះ ដូចជាជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ ពីប៉ុន្មានឆ្នាំមុនៗ រួមផ្សំនឹងផលវិបាកពីជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ការកើនឡើងនៃតម្លៃនាំចូលថាមពលនៅទូទាំងពិភពលោក ជាមួយនឹងតម្លៃធ្យូងថ្មឡើងខ្ពស់ជាង ៥ ដង និងតម្លៃឧស្ម័នធម្មជាតិខ្ពស់ជាង ១០ ដងបើប្រៀបធៀបនឹងឆ្នាំ ២០២១ ធ្វើឱ្យពិភពលោកត្រូវប្រឈមនឹងហានិភ័យដែលពិបាក់ព្យាករណ៍។ វិបត្តិថាមពលពិភពលោកបង្ហាញពីនិន្នាការជៀសមិនរួច គឺប្តូរទៅប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងថាមពលបៃតងយ៉ាងឆាប់រហ័ស។

៥. សន្និសីទ COP 27 សម្រេចបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ស្តីពីការបង្កើតមូលនិធិសំណង "ការបាត់បង់ និងការខូចខាត"។

ព្រឹត្តិការណ៍និងបញ្ហាអន្តរជាតិ​ដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២២ ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 5

សន្និសីទលើកទី ២៧ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) នៅទីក្រុង Sharm El-Sheikh(អេហ្ស៊ីប) បានអនុម័តលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រស្តីពីការបង្កើតមូលនិធិទូទាត់សំណងលើការបាត់បង់ និងការខូចខាត សម្រាប់បណ្តាប្រទេសងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ។ មូលនិធិសំណងនេះនឹងគ្របដណ្តប់លើការចំណាយសម្រាប់ការបាត់បង់ និងការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុទៅលើប្រទេសក្រីក្រ រួមមាន៖ ការកសាងផ្ទះសម្បែង ផ្លូវថ្នល់និងស្ពានដែលរងការខូចខាត និងការជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រត្រូវបានចាត់ទុកថា ជាជ័យជម្នះដ៏ធំបំផុតរបស់ប្រទេសកំពុងអភិវឌ្ឍន៍បន្ទាប់ពីការចរចាអស់រយៈពេលជាង៣០ឆ្នាំមក។

. ចិនបានរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតលើកទី២០នៃបក្សកុម្មុយនិស្តចិន

ព្រឹត្តិការណ៍និងបញ្ហាអន្តរជាតិ​ដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២២ ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 6

មហាសន្និបាតលើកទី២០នៃបក្សកុម្មុយនិស្តចិន គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់មួយសម្រាប់ប្រទេសចិន នៅពេលដែលមហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកកំពុងឈានចូលដំណើរការថ្មី ក្នុងការកសាងប្រទេសជាតិលើគ្រប់ជ្រុងជ្រោយ ធ្វើទំនើបកម្មសង្គមនិយម។ មហាសន្និបាទបានសង្កត់ធ្ងន់លើភារកិច្ចស្នូលរបស់បក្សកុម្មុយនិស្តចិន ក្នុងការដឹកនាំប្រទេសឱ្យសម្រេចបាននូវគោលដៅ"១០០ឆ្នាំ"លើកទីពីរ កសាងប្រទេសចិនឱ្យក្លាយជាប្រទេសសង្គមនិយមទំនើបលើគ្រប់វិស័យ តាមរយៈទំនើបកម្មប្រទេសចិន។ មហាសន្និបាតលើកទី២០នៃបក្សកុម្មុយនិស្តចិនក៏បានកំណត់ទិសដៅក្នុងគោលនយោបាយការបរទេស ដើម្បីដោះស្រាយបញ្ហាប្រឈម ពង្រឹងតួនាទីនិងឋានៈរបស់ចិន លើឆាកអន្តរជាតិ។

. ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក៖ គណបក្សសាធារណរដ្ឋគ្រប់គ្រងសភាតំជាន់ទាប

ព្រឹត្តិការណ៍និងបញ្ហាអន្តរជាតិ​ដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២២ ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 7

ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកឆ្នាំ ២០២២ បានប្រព្រឹត្តិទៅជាមួយនឹងភាពចម្រូងចម្រាសយ៉ាងខ្លាំងរវាងបេក្ខជននៃគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ គណបក្សប្រជាធិបតេយ្យបន្តគ្រប់គ្រងព្រឹទ្ធសភា  ហើយគណបក្សសាធារណរដ្ឋបានឈ្នះសម្លេងភាគច្រើនក្នុងសភាជាន់ទាប។ ការដែលគណបក្សសាធារណរដ្ឋទទួលការគ្រប់គ្រងសភាជាន់ទាបក្នុងសភាអាមេរិកអាចធ្វើឱ្យលោកប្រធានាធិបតី Joe Biden ប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនៃអាណត្តិរបស់ខ្លួន ដែលប៉ះពាល់ដល់គោលនយោបាយកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេសរបស់សហរដ្ឋអាមេរិក; ហើយយ៉ាងហ់ចណាស់នឹងប៉ះពាល់ដល់ការរត់ប្រណាំងសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៤ផងដែរ។

 . ណាតូបន្តពង្រីកសម្ព័ន្ធភាពរបស់ខ្លួន

ព្រឹត្តិការណ៍និងបញ្ហាអន្តរជាតិ​ដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២២ ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 8

នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) ប្រទេសសមាជិកចំនួន ៣០ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានចុះហត្ថលេខាលើពិធីសារដែលបញ្ជូលប្រទេសស៊ុយអែតនិងហ្វាំងឡង់ជាសមាជិករបស់ខ្លួន។ នេះជាកាយវិការដ៏សំខាន់បំផុតរបស់សហភាពអឺរ៉ុប ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ នៃសតវត្សមុន។ ការដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូរបស់ហ្វាំងឡង់ និងស៊ុយអែ បានបំផ្លាញ់ចោលទស្សនៈអព្យាក្រឹតនៃបណ្តាប្រទេសអឺរ៉ុបខាងជើង ដែលកំពុងផ្លាស់ប្តូរ ក្តារអុកភូមិសាស្ត្រនយោបាយអឺរ៉ុប។ ប្រសិនបើប្រទេសអឺរ៉ុបខាងជើង ទាំងពីរនេះបានបង្ហើយបែបបទនៃដំណើរការចូលជាសមាជិកណាតូនោះ ប្រការនេះនឹងបង្កើតការផ្លាស់ប្តូរដ៏សំខាន់ចំពោះរចនាសម័្ពន្ធសន្តិសុខអឺរ៉ុប សម្រាប់បណ្តាទសវត្សរ៍ខាងមុខ។

៩. កូរ៉េខាងជើងសាកល្បងមីស៊ីលជាបន្តបន្ទាប់ អនុម័តលើច្បាប់ប្រកាសជាប្រទេសនុយក្លេអ៊ែរ

ព្រឹត្តិការណ៍និងបញ្ហាអន្តរជាតិ​ដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២២ ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 9

នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ ក្រុមប្រឹក្សាប្រជាជនកំពូលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានអនុម័តជាផ្លូវការលើច្បាប់ដែលចែងអំពីសិទ្ធិប្រើប្រាស់ការវាយលុកដោយអាវុធនុយក្លេអ៊ែរសម្រាប់ស្វ័យការពារ។ ច្បាប់នេះបានប្រកាសថាប្រទេសកូរ៉េខាងជើងជាប្រទេសម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរ ដោយអនុញ្ញាតឱ្យធ្វើការវាយលុកដោយអាវុធនុយក្លេអ៊ែរ ប្រសិនបើប្រទេសនេះបានរកឃើញការវាយប្រហារដោយអាវុធប្រល័យលោក ឬប្រឆាំងនឹង "គោលដៅយុទ្ធសាស្ត្រ” របស់ខ្លួន។

ជាការឆ្លើយតប ប្រទេសពាក់ព័ន្ធរួមមានអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង បានបង្កើនសមយុទ្ធទ្រង់ទ្រាយធំសំដៅឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរនិងមីស៊ីលពីកូរ៉េខាងជើង។ ចំណាត់ការរបស់ភាគីពាក់ព័ន្ធទាំងនេះបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពសន្តិសុខនិងសន្តិភាព នៅតំបន់អាស៊ីឦសាន។

 ១០. World Cup ត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងប្រទេសអ៊ីស្លាមមជ្ឈិមបូព៌ាមួយ

ព្រឹត្តិការណ៍និងបញ្ហាអន្តរជាតិ​ដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២២ ជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 10

ការប្រកួតជើងឯកកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២២ (World Cup 2022) បានប្រព្រឹត្តិទៅនៅប្រទេសកាតា (Qatar) ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកាដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ ២០២២ ដោយមានចំណុចពិសេសជាច្រើន៖ បានជាលើកដំបូងដែល World Cup ត្រូវបានរៀបចំឡើងនៅប្រទេសអ៊ីស្លាមមជ្ឈិមបូព៌ាមួយ ហើយក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup បានប្រព្រឹត្តិទៅក្នុងរដូវរងាជំនួសឱ្យរដូវក្តៅវិញ; ហើយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលប្រទេសម៉ារ៉ុក-ក្រុមបាល់ទាត់អាហ្រ្វិក បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោករវាងបារាំងនិងអាហ្សង់ទីន គឺជាឧទាហរណ៍ឆ្នើមបំផុត។ World Cup 2022 ក៏បានផ្តល់កិត្តិយសដល់កីឡាករបាល់ទាត់ Lionel Messi និងបញ្ជាក់ពីទេពកោសល្យរបស់តារាបាល់ទាត់ជំនាន់ថ្មីដែលតំណាងដោយ Kylian Mbappé៕

ប្រតិកម្មទៅវិញ