ព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៧៥ នឹងគងវង្សជាមួយប្រវត្តិសាស្ត្រជាតិជារៀងរហូត

Chia sẻ

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅពេលដែលប្រទេសទាំងមូលគ្របដណ្តប់ដោយទង់ជាតិនិងផ្កា ប្រជាជនសប្បាយរីករាយនិងមានមោទនភាពក្នុងការអបអរសាទរខួបលើកទី ៤៧ នៃព្រឹត្តិការណ៍ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ដែលបានរំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ។ ទោះជាយ៉ាងនេះក្តី កម្លាំងអរិភាពនៅតែមានចេតនា ដើរប្រឆាំងនឹងលំហូរនៃប្រវត្តិសាស្ត្រ ជាមួយនឹងកូលល្បិចជាច្រើន ដើម្បីបំផ្លាញសន្តិភាពដ៏ថ្លៃថ្លានិងបំផ្លាញផែនមហាសាមគ្គីរបស់ប្រជាជាតិវៀតណាម។

ព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៧៥ នឹងគងវង្សជាមួយប្រវត្តិសាស្ត្រជាតិជារៀងរហូត - ảnh 1ប៉ុន្មានថ្ងៃនេះ នៅពេលដែលប្រទេសទាំងមូលបានបំពាក់់ពេញដោយទង់ជាតិ និងផ្កា ប្រជាជនមានការសប្បាយនិងមោទនភាពក្នុងការប្រារព្ធខួបលើកទី ៤៧  នៃព្រឹត្តិការណ៍ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ដែលបានរំដោះភាគខាងត្បូងទាំងស្រុង និងឯកភាពប្រទេស ( រូបភាព៖ Bao Nhan dan)

នៅលើគេហទំព័រនិងគណនីមួយចំនួនដូចជា៖ Viet Tan, ជើងមេឃថ្មី Media, BBC News Vietnam, RFAVietnam, tiengdanbao... ពួកប្រតិកិរិយាបន្តផ្សព្វផ្សាយព័ត៌មាន និងអត្ថបទដែលបំប្លែងប្រវត្តិសាស្ត្រ ហៅថ្ងៃរំដោះភាគខាងត្បូង ថ្ងៃទី ៣០ មេសា គឺជា “ទិវាជាតិស្អប់ខ្ពើម”...។ អ្នកខ្លះថែមទាំងនិយាយថា៖ បើគ្មានថ្ងៃ ៣០ មេសា ១៩៧៥ ទេ វៀតណាមខាងត្បូងសព្វថ្ងៃនេះ នឹងមានការអភិវឌ្ឍមិនចាញ់ប្រទេសកូរ៉េខាងត្បូងទេ គឺវ៉ាដាច់ថៃឆ្ងាយណាស់; ហើយការតស៊ូរបស់ប្រជាជាតិវៀតណាមប្រឆាំងនឹងពួកចក្រព័ត្តអាមេរិកដើម្បីសង្គ្រោះប្រទេសនេះ តាមពិតគ្រាន់តែជា “សង្រ្គាមស៊ីវិល” ប៉ុណ្ណោះ។ ការចោទប្រកាន់ទាំងនេះមានគោលបំណងដើម្បីសាបព្រួសការសង្ស័យ និងធ្វើឲ្យមតិសាធារណៈបំបែកអារម្មណ៍និងបង្កើត “ចន្លោះប្រហងសតិអារម្មណ៍” ក្នុងចំណោមប្រជាជន និងជំនាន់វ័យក្មេងរបស់វៀតណាម។

ជាដំបូង សរុបមក ព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ បញ្ចប់ការតស៊ូប្រឆាំងចក្រព័ត្តអាមេរិក ដើម្បីសង្គ្រោះប្រទេសជាតិ គឺជាជ័យជម្នះនៃសុច្ចរិត នៃស្មារតីមោទនភាពជាតិ “គ្មានអ្វីមានតម្លៃជាងឯករាជ្យនិងសេរីភាព” ឡើយ ដែលបានមកពីគោលមាគ៌ាដឹកនាំការតស៊ូដ៏ត្រឹមត្រូវនិងច្នៃប្រឌិតរបស់បក្សកុម្មុយនិស្តវៀតណាម ពីប្រពៃណីវីរភាពរបស់ប្រជាជាតិវៀតណាម។ ដើម្បីដណ្តើមបានជ័យជំនះក្នុងសង្រ្គាមដ៏កាចសាហាវនោះ ជនរួមជាតិនិងយុទ្ធជនជាង ៣ លាននាក់នៅទូទាំងប្រទេសបានពលីជីវិត; ភូមិ ស្រុក ក្រុងរាប់ពាន់ត្រូវបានបំផ្លិចបំផ្លាញ ស្នាមរោគឌីអុកស៊ីតបានឆ្លងដល់ជំនាន់ទី ៣ ការបាត់បង់និងទុក្ខវេទនារបស់ប្រទេសជាតិទាំងមូលគឺមិនអាចប្រៀបផ្ទឹមបានឡើយ។ ជ័យជម្នះនោះក៏ជាប្រភពនៃកម្លាំង ដែលជាប្រភពនាំឱ្យប្រទេសជាតិទាំងមូលមានសេចក្តីក្លាហាន និងទំនុកចិត្តបន្ថែមទៀត ដើម្បីជំនះរាល់ការលំបាក លើកកំពស់បុព្វហេតុនៃការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។ ថ្វីត្បិតតែ រយៈពេល ៤៧ឆ្នាំបានកន្លងផុតទៅហើយក្តី ប៉ុន្តែក្នុងបរិបទនៃការប្រែប្រួលរដ៏ស្មុគស្មាញក្នុងពិភពលោក និងតំបន់ ហើយប្រទេសជាតិនៅតែប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើន ជាពិសេស ជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែជាមួយនឹងស្មារតីនៃជ័យជំនះ ទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ប្រទេសវៀតណាមនៅតែរក្សាបាននូវស្ថិរភាពនៅក្នុងការប្រឈមមុខនឹងជំងឺរាតត្បាត ដែលត្រូវសាធារណមតិអន្តរជាតិវាយតម្លៃថាជា “បង្គោលស៊ើន” ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ សមិទ្ធិផលក្នុងការអនុវត្ត “គោលដៅពីរ” បានលើកកំពស់កិត្យានុភាពនិងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។

សម្រាប់ពិភពលោកវិញ ជ័យជំនះនៃថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ បានរួមចំណែកក្នុងការលើកកម្ពស់ការតស៊ូរបស់មនុស្សជាតិដែលរីកចម្រើនដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។ លើកទឹកចិត្តប្រជាជនដែលកំពុងអនុវត្តការរំដោះខ្លួនចេញពីនឹមចក្រពត្តិនិយម ដែលបន្សល់ទុកឲ្យប្រជាជនវៀតណាម និងប្រជាជនលើពិភពលោកនូវមេរៀនជាច្រើនដែលមិនអាចកាត់ថ្លៃបាន។ នោះជាមេរៀនមួយអំពីការលើកកំពស់កម្លាំងដ៏មហិមានៃឯកភាពជាតិ ការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ដោយគោលមាគ៌ានយោបាយឯករាជ្យ ភាពជឿជាក់លើខ្លួនឯង ត្រឹមត្រូវ មានភាពច្នៃប្រឌិតនិងជាមេរៀនមួយអំពីស្មារតីនៃសេចក្តីប្រាថ្នាសម្រាប់ ឯករាជ្យ សេរីភាព សន្តិភាព និងឯកភាពជាតិទាំងមូល បង្ហាញយ៉ាងច្បាស់នូវភាពក្លាហាន ភាពវៃឆ្លាត និងឆន្ទៈមិនចុះញ៉ុមសត្រូវឈ្លានពាន។ ហេតុដូច្នេះ មិនអាចកើតមានឡើងរឿងដែលវៀតណាមធ្វើការតស៊ូប្រឆាំងការឈ្លានពានជាការអនុវត្តតួនាទី “តួរអង្គតំណាង” នៃកម្លាំងនយោបាយជាក់លាក់ណាមួយជាដាច់ខាត។

ព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៧៥ នឹងគងវង្សជាមួយប្រវត្តិសាស្ត្រជាតិជារៀងរហូត - ảnh 2នៅម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ រថក្រោះរបស់កងទ័ពរំដោះបានចូលវិមានប្រធានាធិបតី ដែលជាបន្ទាយចុងក្រោយនៃរបបអាយ៉ង Saigon រំដោះភាគខាងត្បូង និងឯកភាពជាតិទាំងស្រុង (រូបថត៖ TTXVN)

កម្លាំងអរិភាពដែលចង់បំប្លែងប្រវត្តិសាស្ត្រត្រូវចងចាំថា សូម្បីតែបណ្តាអ្នកនយោបាយល្បីៗ របស់អាមេរិកក៏ត្រូវទទួលស្គាល់ថាដែរ៖ មូលហេតុមួយនៃការបរាជ័យរបស់ពួកគេគឺមកពីពួកឥស្សរជនដែលកំពុងកាន់អំណាចនៅសម័យនោះ មើលមិនឃើញថា សព្វថ្ងៃនេះ ប្រជាជាតិជាច្រើនក្នុងនោះវៀតណាមជាប្រជាជាតិត្រួសត្រាយផ្លូវ បានដល់ដឹងច្បាស់ពីការសម្រេចចិត្តដោយខ្លួនឯង សិទ្ធិក្នុងការជ្រើសរើសប្រព័ន្ធសង្គមរបស់ខ្លួន និងជ្រើសរើសផ្លូវអភិវឌ្ឍន៍របស់ខ្លួនដោយគ្មានកម្លាំងណាអាចរារាំងបាន។ Robert McNamara អតីតរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានសរសេរនៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា "រំលឹកឡើងវិញ" បោះពុម្ភផ្សាយនៅឆ្នាំ ១៩៩៥ ថា "យើង (សហរដ្ឋអាមេរិក) បានវិនិច្ឆ័យចេតនាភូមិសាស្ត្រនយោបាយរបស់គូប្រជែង។ យើងមើលស្រាលកម្លាំងស្មារតីនៃប្រជាជនអាចប្រមូលការលះបង់សម្រាប់ជំនឿ អំពីគុណតម្លៃរបស់ពួកគេ យើងមិនត្រូវបានផ្តល់សិទ្ធិដោយ "ព្រះ" ដើម្បីបណ្តុះមនុស្សផ្សេងទៀតតាមរបៀបដែលយើងជ្រើសរើសនោះទេ”។ ឆ្លើយតបនឹងសារព័ត៌មានអាមេរិកអំពីសង្រ្គាមនៅប្រទេសវៀតណាម អតីតប្រធានាធិបតី G. Pho ក៏ត្រូវទទួលស្គាល់ការបរាជ័យ ព្រមទាំងបានសម្តែងការកោតសរសើរចំពោះស្មារតីអង់អាចក្លាហាននិងតស៊ូរបស់ប្រជាជនវៀតណាម។

អបអរសាទរខួបលើកទី ៤៧ នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ វៀតណាមមិនអនុញ្ញាតឱ្យនរណាម្នាក់មួលបង្កាច់និងបំប្លែងអត្ថន័យប្រវត្តិសាស្ត្រនៃជ័យជំនះ ៣០ មេសា ១៩៧៥ ឡើយ។ អ្នកដែលមានចេតនាមូលបង្កាច់និងបំប្លែងពីអត្ថន័យប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នេះគឺគ្រាន់តែមួយចំនួនតូចប៉ុណ្ណោះ ហើយអ្វីដែលពួកគេនិយាយនិងសរសេរអាចបញ្ឆោតមនុស្សមួយចំនួនបាន ប៉ុន្តែមិនអាចបញ្ឆោតប្រជាជាតិវៀតណាមទាំងមូល ក៏ដូចជាមនុស្សមនសិការក្នុងពិភពលោកបានឡើយ។

ការគោរពនិងលើកតម្កើងតម្លៃប្រវត្តិសាស្រ្ត ប្រពៃណីជាតិ និងសមិទ្ធិផលបដិវត្តន៍ក្នុងការកសាងនិងការពារជាតិនាពេលនេះ គឺជាមនសិការ ទំនួលខុសត្រូវ និងមោទនភាពរបស់ជនជាតិវៀតណាមគ្រប់រូប។ ដូច្នេះ ការចោទប្រកាន់ដែលបំប្លែង បដិសេធ និងបង្ខូចប្រពៃណីប្រវត្តិសាស្ត្រ នឹងត្រូវសង្គមនិងប្រជាជនថ្កោលទោសយ៉ាងខ្លាំងក្លា។ ប្រវត្តិសាស្ត្របានក្លាយជាការពិតដែលត្រូវបានមហាសន្និបាតលើកទី ១៤ របស់បក្ស  (ធ្នូ ១៩៧៦) អះអាងថា៖ “ឆ្នាំខែនឹងកន្លងផុតទៅ ប៉ុន្តែជ័យជម្នះរបស់ប្រជាជនយើងក្នុងបុព្វហេតុនៃការតស៊ូប្រឆាំងនឹងចក្រព័ត្តអាមេរិក សង្គ្រោះប្រទេសជាតិនឹងត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រជាតិជារៀងរហូត ដូចជាទំព័រដ៏អស្ចារ្យបំផុតមួយ ដែលជានិមិត្តសញ្ញាដ៏ត្រចះត្រចង់នៃជ័យជំនះនៃលទ្ធិវីរភាពបដិវត្តន៍ និងភាពវៃឆ្លាតរបស់មនុស្ស ហើយបានឈានចូលប្រវតិ្តសាស្រ្តពិភពលោកដូចជាយុទ្ធជ័យដដ៏មហិមានៃសតវត្សទី ២០ ដែលជាព្រឹត្តិការណ៍មានសារៈសំខាន់នៃសម័យកាលដ៏ជ្រាលជ្រៅ”៕

ប្រតិកម្មទៅវិញ