ពិភពលោកនៅតែប្រុងប្រ័យត្នចំពោះការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19

Chia sẻ
(VOVWORLD) - ក្រោយរយៈពេល៣ខែចាប់តាំងពីការផ្ទុះឡើងមក ជំងឺរាតត្បាតរលាកផ្លូវ ដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (ហៅកាត់ថា nCoV ឬ Covid-19) បន្តមានការវិវត្តន៍ដែលពិបាកស្មានបាន ហើយកាន់តែឆ្លងរាល ដាលពីមួយថ្ងៃទៅមួយថ្ងៃ បណ្ដាលឲ្យពិភពលោកត្រូវខិតខំប្រឹងប្រែងអស់ពី សមត្ថភាពដើម្បីទប់ទល់ប្រកបដោយភាពប្រុងប្រយ័ត្នដ៏ខ្ពស់បំផុត។
ពិភពលោកនៅតែប្រុងប្រ័យត្នចំពោះការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 - ảnh 1 បណ្ដាបុគ្គលិកសុខាភិបាលនៅចិនកំពុងដឹកជញ្ជូនអ្នកឆ្លងជំងឺ Covid-19 ទៅកាន់មន្ទីរពេទ្យ (រូបថត៖ Xinhua/TTXVN)

  តាមសេចក្ដីជូនដំណឹងថ្មីបំផុតកាលពីថ្ងៃទី២១កុម្ភៈរបស់គណៈកម្មាធិការសុខាភិបាលខេត្តហ៊ូប៊ី (ចិន) បានឲ្យដឹងថា តំបន់នេះកត់សម្គាល់ករណី ស្លាប់ដោយជំងឺ Covid-19 ចំនួន១១៥នាក់ក្នុងថ្ងៃទី២០កុម្ភៈ កើន៥,៦%បើ ធៀបនឹងថ្ងៃទី១៩កុម្ភៈ ធ្វើឲ្យចំនួនអ្នកស្លាប់ឡើងដល់ទី២១៤៤នាក់។ ចំណែកឯចំនួនអ្នកឆ្លង Covid-19 សរុបគិតរហូតដល់ពេលបច្ចុប្បន្នគឺមានចំនួន៦២៤៤ ២នាក់។ នៅលើទូទាំងពិភពលោក ចំនួនអ្នកឆ្លងបានឡើងដល់ទៅ៧៦២០០ នាក់ ហើយមានអ្នកស្លាប់ចំនួន២២៤៥នាក់ ដែលភាគច្រើនគឺនៅប្រទេស ចិន ជាពិសេសគឺទីក្រុង Wuhan។

        ក្រឡែកមើលលើតួរលេខពោលខាងលើ អាចឃើញថា ចំនួនអ្នកស្លាប់ និងអ្នកឆ្លងថ្មី បន្តមានការកើនឡើងនាពេលថ្មីៗនេះ។ ក្នុងពេលជាមួយគ្នា នោះ ព័ត៌មានគួរអោយព្រួយបារម្ភស្ដីពីការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺកំពុង កើតមាននៅក្នុងនិងក្រៅប្រទេសចិនផងដែរ។

        ការវិវត្តន៍គួរអោយព្រួយបារម្ភ

        នាថ្ងៃទី២០កុម្ភៈ អ៊ីរ៉ង់បានបញ្ជាក់មានករណីឆ្លង Covid-19 ថ្មី ចំនួន៣ នាក់បន្ថែមទៀត បង្កើនចំនួនអ្នកឆ្លងនៅប្រទេសនេះឡើងដល់៥នាក់។ មុន នោះតែមួយថ្ងៃ អ៊ីរ៉ង់បានប្រកាសករណីឆ្លងជំងឺដើមដំបូង២នាក់ ហើយទាំង ពីរនាក់នេះសុទ្ធតែត្រូវស្លាប់ត្រឹមប៉ុន្មានម៉ោងក្រោយមកនោះ។ គួរអោយកត់ សម្គាល់ថា ករណីឆ្លងជំងឺទាំងអស់សុទ្ធតែជាពលរដ្ឋអ៊ីរ៉ង់ ហើយមិនធ្លាប់ បានចេញដំណើរទៅឯបរទេសក្នុងរយៈពេលយូរមកហើយ។ ប្រការនេះបានបង្ក ឡើងការព្រួយបារម្ភអំពីរបៀបឆ្លង Covid-19 នៅប្រទេសមជ្ឈឹមបូព៌ានេះ។

        ស្រដៀងគ្នាដែរ អាជ្ញាធរតៃវ៉ាន់ (ចិន) កាលពីថ្ងៃទី១៦កុម្ភៈ បានបញ្ជាក់ ករណីស្លាប់ដើមដំបូងដោយ Covid-19 នៅក្នុងតំបន់ដែនដីនេះ។ អ្នកស្លាប់ ជាបុរសអាយុ៦០ឆ្នាំ ដែលមិនធ្លាប់ចាកចេញពីដែនដីតៃវ៉ាន់ក្នុងរយៈពេល ថ្មីៗនេះឡើយ។ នៅកូរ៉េខាងត្បូងវិញ ចំនួនករណីឆ្លងជំងឺបានកើនយ៉ាងឆាប់ រហ័សក្នុងប៉ុន្មានថ្ងៃកន្លងទៅ ដែលភាគច្រើននៅទីក្រុង Daegu ភាគខាង ត្បូងប្រទេស។ ចំនួនករណីឆ្លងសរុបដែលត្រូវបានបញ្ជាក់គិតដល់ថ្ងៃទី២០ កុម្ភៈនៅកូរ៉េខាងត្បូង គឺ១០៤នាក់ ក្នុងនោះនាថ្ងៃទី១៩និងថ្ងៃទី២០មាន ករណីឆ្លងថ្មី៧៣នាក់។

        ចំណែកឯនៅខេត្តហ៊ូប៊ីវិញ បានលេចចេញព័ត៌មានដែលថា មានករណី ឆ្លងជំងឺដោយរយៈពេលមេរោគសំងំឡើងដល់ទៅ២០ថ្ងៃ។ លើសពីនេះ ទៅទៀត ប្រទេសជាច្រើនបានប្រកាសជាបន្តបន្ទាប់ថា កើតមានករណីធ្វើ តេស្តរកឃើញវិជ្ជមានជាមួយ Covid-19 ប៉ុន្តែគ្មានរោគសញ្ញាណាមួយ ឡើយ។

        ពិភពលោកទប់ទល់យ៉ាងប្រុងប្រយ័ត្ន

        ចំពោះមុខការវិវត្តន៍ដែលពិបាកទាយទុកជាមុនបាននៃជំងឺ Covid-19 ពិភព លោកបន្តទប់ទល់ប្រកបដោយភាពប្រុងប្រយ័ត្នដ៏ខ្ពស់បំផុត។ ក្នុងសេចក្ដី ថ្លែងការណ៍កាលពីថ្ងៃទី២០កុម្ភៈ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា ការ ដែលចំនួនអ្នកឆ្លងជំងឺថ្មីនៅចិនបានថយចុះជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃកន្លង ទៅគឺសញ្ញាដ៏ល្អ ប៉ុន្តែដូចជាឆាប់ពេកដើម្បីវាយតម្លៃថា តើនិន្នាការនេះនឹង បន្តនាពេលខាងមុខដែរឬអត់។ ហើយបណ្ដាអ្នកជំនាញផ្លូវដង្កើមជួរមុខ របស់ចិនក៏បានអះអាងដែរថា មិនទាន់ធ្វើការសន្និដ្ឋានថា តើជំងឺ Covid-19 បាន ឡើងដល់កំពូលដែរឬនៅ។  

       ក្នុងពេលជាមួយគ្នានោះ ប្រទេសនានា បន្តបង្ហាញភាពប្រុងប្រយ័ត្ន ចំពោះជំងឺ Covid-19 តាមរយៈការអនុវត្តវិធានការបង្ការទប់ស្កាត់យ៉ាងប្ដូរ ផ្ដាច់។ នៅចិន រួមជាមួយការផ្លាស់ប្ដូរជួរថ្នាក់ដឹកនាំកំពូលនៃទីក្រុង Wuhan និងខេត្ត Hubei ទាំងស្រុងនោះ គឺវិធានការដាក់ដាច់ដោយឡែកនិងដាក់ កំហិតលើការធ្វើដំណើរក៏ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ខណៈដែលវិធានការ បង្ការទប់ស្កាត់ដ៏តឹងរឹងក៏ត្រូវបានអនុវត្តនៅខេត្តក្រុងសឹងតែទាំងអស់ទូទាំងប្រទេសផងដែរ។

        នៅខាងក្រៅដែនដីចិនវិញ នាថ្ងៃទី២០កុម្ភៈ អូស្ត្រាលីបានប្រកាសពន្យា ពេលបទហាមឃាត់ចំពោះអ្នកមកពីចិនរហូតដល់ថ្ងៃទី២៩កុម្ភៈ ដើម្បីរារាំង ហានិភ័យឆ្លង Covid-19។ កាលពីថ្ងៃទី ១៩កុម្ភៈ រដ្ឋាភិបាលម៉ាឡេស៊ីបាន ពិភាក្សាពីការហាមឃាត់ភ្ញៀវទេសចរចិនឆ្លងដែនជាបណ្ដោះ អាសន្ន។ ចាប់ ពីចុងខែមករាមក ប្រទេសនេះបានចេញផ្សាយបទហាមឃាត់ឆ្លងដែន ចំពោះពលរដ្ឋចិនមកពីខេត្ត Hubei។ ក្នុងពេលជាមួយគ្នានោះក្រុមហ៊ុន អាកាសចរណ៍អន្តរជាតិជាង ៣០អង្គភាពនៅតែរក្សាបទហាមឃាត់ហោះ ហើរទៅកាន់ប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតលើពិភពលោកនេះដែរ។

        តាមមជ្ឈដ្ឋានអ្នកជំនាញសុខាភិបាលចាត់ទុកថា ប្រតិកម្មដ៏ប្រុង ប្រយ័ត្នរបស់ពិភពលោកចំពោះជំងឺរាតត្បាតក្នុងបរិបទនាបច្ចុប្បន្ន គឺការ ងារចាំបាច់ ប៉ុន្តែសំខាន់ជាងទៀត ត្រូវការមានកិច្ចសហប្រតិបតិ្តការដ៏ពិត ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពលើទូទាំងពិភពលោក ដើម្បីរារាំងនិង រុញថយក្រោយជំងឺរាតត្បាតនេះ៕

ប្រតិកម្មទៅវិញ