ពីបុព្វហេតុឯកភាពទឹកដីរហូតដល់ដំណើរសុភមង្គលរបស់ប្រជាជាតិ

Chia sẻ
(VOVWORLD) - កាលពី ៤៩ ឆ្នាំមុន ពោលគឺនាថ្ងៃទី ៣០ មេសា ឆ្នាំ១៩៧៥ ទង់ជ័យជំនះនៃរណសិរ្សជាតិរំដោះវៀតណាមខាងត្បូងបានបក់រវីករវើកលើដំបូលវិមានឯករាជ្យនៅទីក្រុងហូជីមិញ គួសសញ្ញាយុទ្ធនាការហូជីមិញទទួលបានជ័យជំនះទាំងស្រុង ទឹកដីវៀតណាមឯកភាព។ ចាប់ពីសមិទ្ធិផលដ៏ធំមហិមានៃជ័យជំនះ ៣០ មេសា វៀតណាមបានអភិវឌ្ឍន៍ជាជំហានៗ។ សេដ្ឋកិច្ចសម្រេចបានសមិទ្ធិផលដ៏ធំធេង នយោបាយ សង្គមមានស្ថិរភាព សន្ទស្សន៍សុភមង្គលរបស់ប្រជាជនត្រូវបានកើនឡើងក្នុងចំណាត់ថ្នាក់ពិភពលោក។
ពីបុព្វហេតុឯកភាពទឹកដីរហូតដល់ដំណើរសុភមង្គលរបស់ប្រជាជាតិ - ảnh 1រថក្រោះនៃកងពលតូចរថពាសដែកទី ២០៣  បានចូលវិមានឯករាជ្យនៅថ្ងៃត្រង់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥។ រូបថត៖ Tran Mai Huong/TTXVN

ជ័យជំនះ ៣០ មេសា ឆ្នាំ១៩៧៥ បានបញ្ចប់ការតស៊ូប្រឆាំងចក្រពត្តិអាមេរិក ហើយជាការអះអាងជាមួយពិភពលោកទាំងមូលថា ប្រជាជាតិវៀតណាមជានិច្ចកាលមានបំណងប្រាថ្នាឯកភាពប្រទេសជាតិ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។

លទ្ធផលលេចធ្លោ

ក្រោយពីសង្គ្រាម ប្រជាជនវៀតណាមបានចាប់ផ្ដើមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ហើយសម្រេចបានសមិទ្ធិផលគួរជាទីមោទនៈជាច្រើន។ ពីប្រទេសក្រីក្រ ឱនថយ រងផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសង្គ្រាម ហើយថែមទាំងត្រូវហ៊ុមព័ទ្ធ វៀតណាមបានជំនះពុះពារ អភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ សកម្ម និងម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ។ ក្នុងរយៈពេលពីរឆ្នាំ ២០២០ - ២០២១ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ ដែលបង្កការខូចខាតជាច្រើនអំពីសេដ្ឋកិច្ចសង្គមយ៉ាងច្រើនដល់ប្រទេសជាតិ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោករងឱនភាព កំណើនអវិជ្ជមាន សេដ្ឋកិច្ចវៀតណាមនៅតែមានកំណើន GDP គឺ ២,៩១% និង ២,៥៨%។ ជាពិសេស នាឆ្នាំ ២០២២ កំណើន GDP របស់វៀតណាមសម្រេចបាន ៨,០២% ពោលគឺជាខឿនសេដ្ឋកិច្ចមួយ ដែលមានល្បឿនកំណើនខ្ពស់បំផុតនៅលើពិភពលោក។

គួរកត់សម្គាល់ថា ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនវៀតណាមកាន់តែត្រូវបានកែលម្អយ៉ាងច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រសិនបើនាឆ្នាំ១៩៨៥ មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។ ប្រសិនបើនាឆ្នាំ ១៩៨៥ (គ្រាដែលវៀតណាមចាប់ផ្តើមការងារផ្លាស់ប្ដូរថ្មី) ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗសម្រេចបានត្រឹមតែ ១៥៩ ដុល្លារអាមេរិកក្នុងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាឆ្នាំ ២០២៣ សម្រេចបានប្រមាណ ៤ ៣០០  ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ការងារថែទាំសុខភាពប្រជាជនសម្រេចបានវឌ្ឍនភាពជាច្រើន។ អាយុកាលរបស់ប្រជាជនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សុខុមាលភាព និងសន្តិសុខសង្គមត្រូវបានយកចិត្តទុកដាក់ ហើយបានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet បានឲ្យដឹងថា៖

“ចាប់តាំងពីឆ្នាំ ២០១៩ មក  GDP លើមនុស្សម្នាក់ៗបានកើន ២៥% អត្រាគ្រួសារក្រីក្របានថយចុះ ១,៥% ជារៀងរាល់ឆ្នាំ។ បណ្តាញសុខាភិបាលបង្ការោគត្រូវបានរៀបចំយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសុខបាភិបាលមូលដ្ឋាន អត្រាគ្របដណ្ដប់ធានារ៉ាប់រងសុខាភិបាលកើនពី ៨១,៧% នាឆ្នាំ ២០១៦ ឡើង ៩២% នាឆ្នាំ ២០២២; អត្រាគ្រួសារដែលប្រើប្រាស់ប្រភពទឹកអនាម័យនៅវៀតណាមសម្រេចបានចាប់ពី ៩៨,៣% ហើយជនពិការ ដែលមានស្ថានភាពលំបាកចំនួន ៨៥% ត្រូវបានជួយឧបត្ថម្ភសង្គម ថែទាំ និងនិងស្តារនីតិសម្បទា”។

ពីបុព្វហេតុឯកភាពទឹកដីរហូតដល់ដំណើរសុភមង្គលរបស់ប្រជាជាតិ - ảnh 2ទីក្រុងហូជីមិញ កំពុងក្លាយជាគោលដៅលេចធ្លោរបស់អាស៊ី។ រូបថត៖ VGP

ក្នុងពេលនោះ ក្នុងតារាងរៀបចំណាត់ថ្នាក់សន្ទស្សន៍អភិវឌ្ឍន៍របស់មនុស្សថ្មីបំផុត ដែលត្រូវបានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រកាសនាខែមីនាកន្លងទៅ វៀតណាមបានកើនឡើង ៨ កាំ ពីចំណាត់ថ្នាក់លេខ ១១៥ ឡើង ចំណាត់ថ្នាក់លេខ ១០៧ ហើយបន្តស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់។ នោះគឺជាលទ្ធផលនៃគោលនយោបាយដ៏ត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងការខិតខំប្រឹងប្រែងរបស់បក្ស រដ្ឋ ដែលបានបង្ករាល់លក្ខណៈងាយស្រួលបំផុតដល់ការអភិវឌ្ឍជីវភាពរបស់ប្រជាជនក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ។ រាល់សមិទ្ធិផលរបស់វៀតណាមតែងតែត្រូវបានដៃគូអន្តរជាតិវាយតម្លៃខ្ពស់ ហើយជឿជាក់ថា វៀតណាមបន្តសម្រេចបានសមិទ្ធិផលកាន់តែធំធេងជាងក្នុងដំណើរកសាងប្រទេសជាតិសម្បូររុងរឿង សុភមង្គល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងថា៖

“វៀតណាមបានបោះជំហាននៅលើកំណាត់ផ្លូវដ៏វែង ប៉ុន្តែដំណើរអភិវឌ្ឍន៍របស់វៀតណាមនៅតែបន្ត។ ជាថ្មីម្ដងទៀត វៀតណាមកំពុងមានឱកាសក្លាយទៅជាទីកន្លែងឈានមុខសម្រាប់រាល់តម្លៃថ្មី។ ដើម្បីយើងអាចថែរក្សាអនាគតប្រកបដោយសុវត្ថិភាពចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ; ដើម្បីយើងមិនបំភ្លេចចោលនរណាម្នាក់ឡយ; ដើម្បីមិត្តអាចផ្លាស់ប្ដូរខឿនសេដ្ឋកិច្ចរបស់ខ្លួន និងផ្លាស់ប្ដូរពិភពលោក។ អង្គការសហប្រជាជាតិមានមោទនភាពនៅពេលដែលជាដៃគូរបស់វៀតណាមក្នុងការបោះជំហាននីមួយៗក្នុងកំណាត់ផ្លូវនេះផងដេរ”។

ដំណើរសុភមង្គលរបស់ប្រទេសជាតិ

ក្រោយរយៈពេល ៤៩ ឆ្នាំ ចាប់តាំងពីជ័យជំនះ ៣០ មេសា វៀតណាមកំពុងអនុវត្តន៍គោលដៅកសាងប្រទេសវិបុលភាព និងសុភមង្គល ហើយក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់នាឆ្នាំ ២០២៤។

ក្នុងបរិបទដែលប្រឈមនឹងបញ្ហាសាកល្បងជាច្រើនមកពីជម្លោះភូមិសាស្ត្រនយោបាយនៅលើពិភពលោក អន្ទាក់ចំណូលមធ្យម ភាពអវិជ្ជមាននៃសេដ្ឋកិច្ចទីផ្សារ សមាហរណកម្មអន្តរជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា  វៀតណាមចាំបាច់ត្រូវប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងយ៉ាងធំធេងដើម្បីសម្រេចឲ្យបានគោលដៅដូចដែលបានពោលខាងលើ នាំប្រជាជាតិឡើងកម្ពស់ថ្មីមួយ អនុវត្តន៍បំណងប្រាថ្នាកសាងប្រទេសជាតិខ្លាំងមាំមួន។ ការកំណត់រូបរាងអនាគតមិនត្រឹមតែជួយបង្កកម្លាំងចលករយ៉ាងខ្លាំងក្លាផ្លាស់ប្ដូរការត្រិះរិះ និងសកម្មភាពរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈប៉ុណ្ណោះទេ ថែមទាំងជាប្រភពលើកទឹកចិត្តសម្រាប់ប្រជាជនស្រុះចិត្តគំនិតគ្នារួមវិភាគទានដល់វិបុលភាព និងសុភមង្គលរបស់ប្រទេសជាតិ។

ជ័យជំនះ ៣០ មេសា ជានិច្ចកាលជាមោទនភាពជាកម្លាំងចលករជំរុញវៀតណាមជំនះពុះពារលើរាល់ឧបសគ្គ បោះជំហានយ៉ាងរឹងមាំលើផ្លូវផ្លាស់ប្ដូរថ្មី បន្តនាំប្រជាជាតិទៅកាន់ច្រាំងជោគជ័យ។ អបអរសាទរខួបលើកទី ៤៩ នៃទិវាឯកភាពប្រទេសជាតិ ប្រជាជនវៀតណាមគ្រប់រូបកាន់តែយល់ដឹងយ៉ាងជ្រាលជ្រៅជាងអំពីតម្លៃនៃសន្តិភាព អំពីស្មារតីសុខដុមរមនា ការផ្សះផ្សា សាមគ្គីភាព ឯកភាព ហើយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមបន្តឈានទៅមុខផងដែរ៕

ប្រតិកម្មទៅវិញ