ប្រមូលផ្តុំអនុវត្តដំណោះស្រាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

THU HOA Theo VOV -
Chia sẻ
(VOV)_តាមព័ត៍មានពីសម័យប្រជុំសាមញ្ញរបស់រដ្ឋាភិ 
បាលវៀតណាមនាខែមិនា ឆ្នាំ ២០១៥ អោយឃើញថា៖ 
 ក្នុងរយៈពេល៣ខែដើមឆ្នាំ ២០១៥​ផលិតផល​សរុបក្នុង 
ស្រុក ( GDP) របស់វៀតណាម ទទួលបាន៦,០៣% ជា 
កំរិតខ្ពស់បំផុត  ក្នុង រយៈ ពេល៥ឆ្នាំកន្លងទៅ។ ការរក្សារឹងមាំស្ថិរភាពជាគោលដៅរបស់វៀតណាម  នាពេលខាងមុខនេះ។ 

          (VOV)_តាមព័ត៍មានពីសម័យប្រជុំសាមញ្ញរបស់រដ្ឋាភិបាលវៀតណាមនាខែមិនា ឆ្នាំ ២០១៥ អោយឃើញថា៖ ក្នុងរយៈពេល៣ខែដើមឆ្នាំ ២០១៥​ផលិតផល​
សរុបក្នុងស្រុក ( GDP) របស់វៀតណាម ទទួលបាន៦,០៣% ជាកំរិតខ្ពស់បំផុត  ក្នុង
 រយៈ ពេល៥ឆ្នាំកន្លងទៅ។ ការរក្សារឹងមាំស្ថិរភាពជាគោលដៅរបស់វៀតណាម
 នាពេលខាងមុខនេះ។ 

          ល្បឿនកំណើន GDP ទទួលបាន៦,០៣% គឺអាស្រ័យដោយ​កំណើនយ៉ាង​
ខ្លាំង ក្នុង វិស័យ ឧស្សាហកម្ម និងសំណង់។ រួមជាមួយគ្នានោះ អតិផរណានាខែ
មិនាកើន ០,១៥% ​ទុនវិនិយោគសរុបសំរាប់សង្គមកើន៩,១% បើប្រៀបនឹងរយៈ
ពេលដូចគ្នា នាឆ្នាំទៅមិញ…លៗ 

ប្រមូលផ្តុំអនុវត្តដំណោះស្រាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច - ảnh 1
ប្រមូលផ្តុំអនុវត្តដំណោះស្រាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ដាក់គោលដៅ GDP ទទួលអោយបាន៦,២%

បើទោះបីក្នុងដំណាក់កាលនាបច្ចុប្បន្ន ខឿនសេដ្ឋកិច្ចវៀតណាមនៅជួបការលំ
 បាកសាកល្បងមួយចំនួន។ ក្នុងនោះគឺផលិតកម្ម អាជីវកម្ម របស់អង្គភាពអាជីវកម្ម
នៅជួបការលំបាក កំណើនក្នុងមណ្ឌលសេវាកម្ម កសិកម្ម រុក្ខកម្ម ជលផលទទួល
បាន​ កំរិតទាបជាងបើប្រៀប​ ដំណាក់​កាលដូចគ្នានាឆ្នាំទៅមិញ …លៗ បានជា ភារ
កិច្ចដាក់ចេញ​សំរាប់ គ្រប់ក្រសួង ស្ថាប័ននិងតំបន់ នោះគឺម្ចាស់ការ ដោះស្រាយរាល់
បញ្ហាដែលបានកើនមានឡើង​ GDP ទទួលបាន ៦,២% និងខ្ពស់ជាង។ រីឯ រដ្ឋាភិបាល
  ត្រូវយកចិត្តទុកដាក់ជាពិសេស ដល់ការអនុវត្តបណ្ដាដំណោះស្រាយស្ថិរភាព
ម៉ាក្រូសេដ្ឋកិច្ច ជាពិសេសគឺគ្រប់គ្រងអតិផរណា…លៗ។ ដំណោះស្រាយការលំ
បាកសំរាប់ផលិតកម្ម អាជីវកម្ម ជាពិសេសគឺចំពោះផ្នែកកសិកម្ម ជាកត្តាសម្រេច
កំណត់សំរាប់ការអភិវឌ្ឍន៍។ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen
 Tan Dung បានលើកច្បាស់ថា៖ 

“ យើងទាំងអស់គ្នា​ត្រូវប្រមូលផ្តុំដោះស្រាយការលំបាកសំរាប់កសិកម្ម។ ខ្ញុំ
ស្នើអោយ គ្រប់ ក្រសួងត្រូវប្រមូលផ្តុំជួយឧបត្ថម្ភអង្គភាពអាជីវកម្ម ដោះស្រាយ
ការលំបាក សំរាប់កសិកម្ម។ រដ្ឋាភិបាលនឹងធ្វើអធិបតីកិច្ចប្រជុំដើម្បី ឯកភាពអំពី
បណ្ដាដំណោះស្រាយបន្ទាន់ អ្វីៗដែលជួយឧបត្ថម្ភអោយកសិករបាន អោយវិស័យ
កសិកម្មបាន គឺត្រូវអនុវត្តភ្លាម។” ​

នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើដែរថា៖ក្នុងឆ្នាំ២០១៥ នេះ  ត្រូវអនុវត្ត
ភាគហ៊ុនភាវូបនីយកម្មអង្គភាពអាជីវកម្មរដ្ឋចំនួនជិត៣០០អង្គភាព  ជំរុញខ្លាំងដំ
ណើការដកទុន​វិនិយោគចេញពីគំរោងការណ៍​នៅខាងក្រៅផ្នែក…លៗ 

ធានាផែនការនាំចេញនាឆ្នាំ២០១៥

រដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេសដល់ដំណោះស្រាយជំរុញខ្លាំងការនាំ
ចេញមុខទំនិញមុខព្រួញ ដូចជា៖ អង្ករ កាហ្វេ កៅស៊ូ …លៗ ទន្ទឹមនឹងនោះ នៅ
ជំរុញខ្លាំងថែមទៀតការនាំចេញអភិវឌ្ឍន៍ចីរភាព តាមរយៈការបើកទូលាយ ស្វែង
រកទីផ្សារថ្មី។ ស្ដីពីប្រការនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Tran
 Tuan Anh បានចាត់ទុកថា៖

“ ក្នុងដំណើការធ្វើសមាហរណកម្មរបស់វៀតណាម បណ្ដាកិច្ចព្រមព្រៀង
 ពាណិជ្ជកម្មសេរី ត្រូវបានលាតត្រដាងអនុវត្តយ៉ាងសកម្ម។ យើងមានសហគមន៍
សេដ្ឋកិច្ចអាស៊ាន នាចុងឆ្នាំ ២០១៥នេះ បណ្ដាការចរចារស្ដីពីកិច្ចព្រមព្រៀង ដៃគូ
សេដ្ឋកិច្ចយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វីក…ជាដើម។”

រួមជាមួយដំណោះស្រាយដើម្បីជំរុញកំណើនសេដ្ឋកិច្ច រដ្ឋាភិបាលវៀតណាម
ក៏បានស្នើអោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដោះស្រាយការលំបាកសំរាប់
ផ្នែក ទេសចរណ៍ ក្រសួងហិរញ្ញវត្ថុកែសម្រួល​ប្រភេទពន្ធនានាអោយសមស្របជា
មួយការ​សន្យាអន្តរជាតិ​របស់វៀតណាម។ គ្រប់ក្រសួង ស្ថាប័ន ត្រូវរួមសហការ​
យ៉ាងស្អិតរមួតជាមួយគ្នា កសាងប្រព័ន្ធបទដ្ឋានបច្ចេកទេសសំរាប់មុខទំនិញនាំ​
ចូល ប្រមូលផ្តុំរំដោះទុននៃប្រភពទុនវិនិយោគ អនុវត្តយ៉ាងម៉ត់ចត់ការងារកសាង
ច្បាប់ ​បទបញ្ញាត្តិ និងឯកសារណែនាំអនុវត្តច្បាប់ យកចិត្តទុកដាក់ជាច្រើនចំពោះ
​ការងារកសាងច្បាប់ បទបញ្ជាផ្ទៃក្នុង និងឯកសារណែនាំនានា យកចិត្តទុកដាក់
​ដល់ការងារថែទាំជីវភាពរស់នៅសំរាប់ជនមានគុណូបការះ ជនរួមជាតិជាជន
ជាតិភាគតិច និងធានារាល់គោលដៅសុខុមាលភាពសង្គម៕

ប្រតិកម្មទៅវិញ