ប្រព័ន្ធការពារកាំជ្រួចនៅទ្វីបអឺរ៉ុបមិននាំមកនូវស្ថិរភាពនិងសន្តិភាពឡើយ

HUYEN Theo VOV -
Chia sẻ

 (VOV)_ប្រព័ន្ធខែលការពារកាំជ្រូចរបស់អាមេរិកនៅ 
អឺរ៉ុប ត្រូវបានដាក់​អោយដំណើរការនាពេលថ្មីៗនេះ  
ក្រោយរយៈពេលជិត១ទសវត្ស៍កសាងផែនការ ​ធ្វើអោយ 
ទំនាក់ទំនងរវាងរុស្ស៊ីនិងអឺរ៉ុបបន្តបង្កើនការខ្វែងគំនិ 
ត។ មិនអើពើដល់​ការព្រមានពីរុស្ស៊ី ក៏ដូចជាការព្រមព្រៀងនុយគ្លេអ៊ែរមានចរិតលក្ខណះប្រវត្តិ​សាស្ត្ររវាងប្រទេសមហាអំណាចជាមួយអ៊ីរ៉ង់នាពេលថ្មីៗនេះ កាយវិការនេះ​របស់អាមេរិកអាចគំរាមគំហែងដល់សន្តិភាពនៅអឺរ៉ុបនិងប្រទេសផ្សេងៗទៀត។ 

          (VOV)_ប្រព័ន្ធខែលការពារកាំជ្រូចរបស់អាមេរិកនៅអឺរ៉ុប ត្រូវបានដាក់​អោយ
ដំណើរការនាពេលថ្មីៗនេះ ក្រោយរយៈពេលជិត១ទសវត្ស៍កសាងផែនការ ​ធ្វើអោយទំ
នាក់ទំនងរវាងរុស្ស៊ីនិងអឺរ៉ុបបន្តបង្កើនការខ្វែងគំនិត។ មិនអើពើដល់​ការព្រមានពី
រុស្ស៊ី ក៏ដូចជាការព្រមព្រៀងនុយគ្លេអ៊ែរមានចរិតលក្ខណះប្រវត្តិ​សាស្ត្ររវាងប្រទេស
មហាអំណាចជាមួយអ៊ីរ៉ង់នាពេលថ្មីៗនេះ កាយវិការនេះ​របស់អាមេរិកអាចគំរាមគំ
ហែងដល់សន្តិភាពនៅអឺរ៉ុបនិងប្រទេសផ្សេងៗទៀត។ 

ប្រព័ន្ធការពារកាំជ្រួចនៅទ្វីបអឺរ៉ុបមិននាំមកនូវស្ថិរភាពនិងសន្តិភាពឡើយ - ảnh 1
ប្រព័ន្ធការពារកាំជ្រួចនៅទ្វីបអឺរ៉ុបមិននាំមកនូវស្ថិរភាពនិងសន្តិភាពឡើយ

`ប្រព័ន្ធការពារកាំជ្រួច​នៅទ្វីបអឺរ៉ុប ត្រូវបានអាមេរិកផ្តើមគំនិតពីបណ្ដាឆ្នាំ​៨០
 ​ដោយមានគោលដៅគឺទប់ទល់នឹងសូវៀត។ បន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់ ​ផែន
ការនេះត្រូវបានផ្អាក និងបានបង្កើតឡើងវិញនាឆ្នាំ ២០០៧ ដោយមាន​គោលដៅគឺទ
ប់ទលនឹងកាំជ្រូចពីអ៊ីរ៉ង់។ ប៉ុន្តែផែនការនេះត្រូវប្រឈមមុខនឹងការប្រឆាំងជំទាស់ពី
រុស្ស៊ី និងត្រូវផ្អាក់ជាថ្មីម្តង់ទៀត។ ដល់ឆ្នាំ ២០០៩ ប្រធានាធិបតីអាមេរិក លោក Barack
Obama បានបន្តអនុវត្តប្រព័ន្ធនេះ ដើម្បី​ការពារសម្ព័ន្ធ​មិត្ត NATO នៅអឺរ៉ុប ទប់ទល់
នឹងការគំរាមគំហែងកាំជ្រូចពីអ៊ីរ៉ង់ និងសាធារណ​រដ្ឋ ​ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ។

          បង្កើនភាពតានតឹងដោយសារប្រព័ន្ធការពារកាំជ្រូចនៅអឺរ៉ុប

        ក្នុងសប្ដាហ៍មុននេះ មជ្ឈដ្ឋានមន្ត្រីអាមេរិកនិង NATO បានប្រកាសថា៖​បាន
ត្រៀមខ្លួនជាស្រេចអនុវត្តប្រព័ន្ធការពារកាំជ្រូចនេះ នៅមូលដ្ឋានសិកអាកាស 
Deveselu ភាគខាងត្បូងប្រទេស Romania។ ទន្ទឹមនឹងនោះ អាមេរិកក៏បានដាក់
​ពង្រាយប្រព័ន្ធការពារកាំជ្រូចទីពីរ នៅប្រទេសប៉ូឡូញ។ តាមគំរោង មូលដ្ឋាននេះ
នឹងដាក់អោយដំណើការនាឆ្នាំ ២០១៨។

          ក្នុងពេលដែលភាគីអាមេរិក បានអះអាងថា៖ការដាក់ពង្រាយប្រព័ន្ធការពារ
កាំជ្រូចនេះគឺដើម្បីទប់ទល់នឹងការគំរាមគំហែងពីអ៊ីរ៉ង់ក្តី ប៉ុន្តែ ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin នៅអះអាងថា៖ ប្រព័ន្ធការពារកាំជ្រូចនេះឆ្ពោះទៅរុស្ស៊ី​ ជាក់
ស្ដែងគឺតម្រង់ទៅលើឃ្លាំងអាវុធនុយគ្លេអ៊ែររបស់រុស្ស៊ី។ ហើយតបតវិញអំពើរនេះរបស់
អាមេរិក រុស្ស៊ីបានបំពេញបន្ថែមកងពលធំចំនួន៣ នៅតំបន់ភូមិភាគ​ខាងលិច 
និងភូមិភាគខាងត្បូងប្រទេសនេះ ហើយប្រកាសថា៖ រុស្ស៊ីនឹងធ្វើអោយប្រព័ន្ធការ
ពារនេះគ្មានប្រសិទ្ធិភាព។

          ជៀសវាងការប្រកួតប្រជែងសព្វាវុធដើម្បីស្ថិរភាពនិងសន្តិភាពរួម

        ពីមុនមក គ្មានពេលណាដែលរុស្ស៊ីយល់ព្រមអំពីការវត្តមានរបស់ប្រព័ន្ធការពារ
កាំជ្រូចដូច្នេះ នៅអឺរ៉ុបខាងកើតទេ។ និងនាបច្ចុប្បន្ន រុស្ស៊ីក៏មានប្រតិកម្មខ្លាំងក្លា
ចំពោះកម្មវិធីនេះដែរ។ 

          ការព្រួយបារម្ភរបស់រុស្ស៊ីអំពីបញ្ហាសន្តិសុខនេះជាប្រការចាំបាច់ដែរ។ ពីព្រោះ
 នាបច្ចុប្បន្ន ទំនាក់ទំនងរវាងបណ្ដាប្រទេសលោកខាងលិច និងអ៊ីរ៉ង់កំពុងមាន
បំរ៉ែបំរូលជាសារវ័ន្ត។ ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធនេះរបស់ NATO មិនគ្រាន់
តែមានសមត្ថភាពការពារប៉ុណ្ណោះទេ ថែមទាំងអាចវាយប្រហារទៀតផង ហើយ
បានដាក់ពង្រាយជិតនឹងរុស្ស៊ីទៀតផងដែរ។ ទោះបីជាបានប្រកាសថាមិនចូល
រួមការ​រត់ប្រណាំងសព្វាវុធជាមួយអាមេរិកនិង​ប្រទេសលោកខាងលិចទេ​ ប៉ុន្តែ
អ្នក​វិភាគជាច្រើនបានសង្កត់ធ្ងន់ថា៖ ប្រការនេះមិនអាចជៀសវាងបានឡើយ។
ក្នុងស្ថានភាពជាក់ស្ដែង រុស្ស៊ីកំពុងមានផែនការផលិតកម្មកាំជ្រូចទំនើបៗជា
ច្រើន​ប្រភេទ និងប្រមូលផ្តុំវិនិយោគជាច្រើនចំពោះរថក្រោះ យន្តហោះ​បំបាំង
កាយ​ និង​ទាហានជាច្រើនទៀតផង។

          ក្នុងសភាពការណ៍ដែលទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកកាន់តែតានតឹង​
ឡើងៗ ដោយសារបញ្ហាអ៊ុយក្រែននោះ កាយវិការរបស់អាមេរិក និងប្រតិកម្មខ្លាំង
ក្លារបស់រុស្ស៊ី ចំពោះប្រព័ន្ធការពារកាំជ្រូចនៅទ្វីបអឺរ៉ុប អាចបង្កើតឡើងការរត់​ប្រ
ណាំងសព្វាវុធថ្មីលើទូទាំងពិភពលោកដែរ។ សាធារណៈមតិមានគោលបំណងថា៖ 
បណ្ដាបញ្ហានៅក្នុងវិស័យការពារកាំជ្រូចនឹងបានដោះស្រាយតាមរយៈការ​ចរចារ
 រវាងអាមេរិក និងរុស៊្សី ដើម្បីស្ថិរភាព សន្តិភាពរួមរបស់ប្រទេស និង​ប្រជាជាតិ
ទាំងឡាយ៕

ប្រតិកម្មទៅវិញ