ប្រទេសអាមេរិកប្រឈមមុខនឹងការសាកល្បងថ្មី

ANH HUYEN Theo VOV -
Chia sẻ
VOV-ប្រទេសអាមេរិកនាថ្ងៃទី១៦មេសាត្រូវកក្រើតញ័រ
ដោយការផ្ទុកគ្រាប់បែកជា បន្ត​បន្ទាប់ដែលកើតមាន
ឡើងនៅទីធ្លាធំ Copley កណ្ដាលទីក្រុង Boston​ ជា
កន្លែង​កំពុងប្រព្រឹត្តទៅការរត់ប្រណាំង Marathon ដ៏ធំ
ដោយមានការចូលរួមរបស់មនុស្ស​រាប់ម៉ឺន​នាក់ ក្នុងនោះមានបណ្ដាកីឡាករ
មកពីប្រទេសចំនួន៩៦លើពិភពលោក។ ការ​វាយប្រហារបានធ្វើឲ្យសាធារណៈ មតិមានការខឹងសម្បាយ៉ាងខ្លាំង។ ទោះបីជា​ក្រោយ​នោះមជ្ឈដ្ឋានមន្ត្រីអាមេរិក បានសន្យានឹងធ្វើអស់ពីលទ្ធភាពដើម្បីវែកមុខរកជនល្មើសក្នុងករណីនេះក្តី ​ប៉ុន្តែការវាយប្រហារភេរវកម្មនេះបានដាក់ចេញរាល់ការសាកល្បង​ថ្មី​សំរាប់ រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama។​

ប្រទេសអាមេរិកប្រឈមមុខនឹងការសាកល្បងថ្មី - ảnh 1
ប្រទេសអាមេរិកនាថ្ងៃទី១៦មេសាត្រូវកក្រើតញ័រដោយការផ្ទុកគ្រាប់បែកជា បន្តបន្ទាប់ដែលកើតមានឡើងនៅទីធ្លាធំ Copley កណ្ដាលទីក្រុង Boston។​ (vov.vn)


        VOV-ការផ្ទុះគ្រាប់បែកចំនួន២គ្រាប់កើតមានឡើងជិតគោលដៅនៃការរត់
ប្រណាំង Marathon Boston បានប្រែក្លាយព្រឹត្តិការណ៍កីឡាដ៏អ៊ូអរនេះទៅជា
ទិដ្ឋភាពវិនាសកម្មបង្ហូឈាម។ ​គិត​មកដល់ពេលនេះ​ការវាយប្រហារបានធ្វើ
ឲ្យមនុស្ស៣នាក់ត្រូវស្លាប់និងជាង១៧០នាក់​ត្រូវរងរបួស។ ចំនួនមនុស្សត្រូវ
ស្លាប់អាចកើនឡើងដោយសារមានជនរងរបួសធ្ងន់​ជាច្រើន។ ក្រោយពីការ
វាយប្រហារនេះ ប្រធានាធិបតី​ Barack Obama បានបញ្ជា​ឲ្យ​រដ្ឋាភិបាលសហរដ្ឋ
បង្កើនសន្តិសុខលើទូទាំងប្រទេសអាមេរិកនិងសន្យាលើ​ទូរទស្សន៍ពីវិមានសរថា​នឹងនាំពួកឈរនៅខាងក្រោយនៃការវាយប្រហារដោយ​គ្រាប់បែកនេះមកចំពោះ
មុខច្បាប់។ ករណីនេះបានធ្វើឲ្យគេនឹកឃើញដល់ការវាយប្រហារ​ភេរវកម្មដោយ
គ្រាប់បែកមុននេះ១០ឆ្នាំកន្លងទៅនិងសាធារណៈមតិបានចាត់ទុកថា​នេះជា
ឧបសគ្គដើមដំបូងចំពោះម្ចាស់វិមានសក្នុងពេលចាប់ផ្ដើមអាណត្តិទី២​របស់ខ្លួន
ជាមួយសេចក្តីប្រកាសនឹងប្រមូលផ្ដុំទៅលើបណ្ដាបញ្ហាដូចជាត្រួតពិនិត្យ​កាំភ្លើង
អន្តោប្រវែសការខាតបង់ថវិការរដ្ឋនិងប្រឆាំងភេរវកម្មជាដើម។

ប្រទេសអាមេរិកប្រឈមមុខនឹងការសាកល្បងថ្មី - ảnh 2
ការវាយប្រហារបានធ្វើឲ្យសាធារណៈមតិមានការខឹងសម្បាយ៉ាងខ្លាំង។ (vov.vn)

        ក្រោយនឹងករណីវាយប្រហារ នាថ្ងៃទី១៦មេសា ថ្នាក់ដឹកនាំលើទូទាំង​
ពិភពលោក​បានឡើងសម្លេងថ្កោលទោសការវាយប្រហារដោយគ្រាប់បែកយ៉ាង
ឃោឃៅព្រៃផ្ស័យនេះ។

        ជាច្បាស់ណាស់ថា ពាក្យភេរវកម្មមិនទាន់បានប្រធានាធិបតី Barack Obama និងបណ្ដាមន្ត្រីអាមេរិកបញ្ជាក់អះអាងផង​ប៉ុន្តែសហគមន៍អន្តរជាតិនៅតែគិត
ដល់បណ្ដាករណី​វាយ​ប្រហារ​ភេរវកម្មក្នុងអតីតកាល។ ក្រឡេកមើលទៅលើរយៈ
ពេលមុននេះជាង១០ឆ្នាំ ការវាយប្រហារនាថ្ងៃទី១១កញ្ញាឆ្នាំ២០០១បានធ្វើឲ្យ
ផ្លាស់ប្តូយ៉ាងជ្រាលជ្រៅស្ថានភាពសន្តិសុខនៅប្រទេសអាមេរិកនិងពិភពលោក។ ដោយសារព្រឹត្តិការណ៍​ទី​១១កញ្ញានោះ វ៉ាស៊ីនតោណបានបំផុសសង្គ្រាមតម្រង់
ទៅលើអាហ្វហ្គានីស្ថាន​ដើម្បី​ស្វែងរកនិងកំទេចចោលអង្គការភេរវកម្ម Al Qeada។
ក្រោយរយៈពេល​១​ទស្សវត្សស្វែងរកចំណាយប្រាក់អស់ជាច្រើនទីបញ្ចប់ត្រឹមតែ
បានសម្លាប់មេដឹកនាំ​ភេរវកម្ម​ Osama Bin Laden នៅប៉ាគីស្ថាននាខែឧសភាឆ្នាំ​
២០១១ប៉ុណ្ណោះ។ ប៉ុន្តែ ព្រឹត្តិការណ៍ដែលទើបនឹងកើតមានឡើងបានធ្វើឲ្យផ្លាស់ប្តូរ​អកប្បកិរិយារបស់មនុស្សជាច្រើន។​ការវាយប្រហារបានសំដៅទៅលើដំណាក់កាល​រសើបបំផុតក្នុងពេលដែលប្រទេសអាមេរិកកំពុងត្រៀមរំលឹកខួបលើកទី២ទិវា
កំទេចមេភេរវកម្ម​ Bin Laden (ថ្ងៃទី២ឧសភាឆ្នាំ២០១១) ទន្ទឹមនឹងនោះកើត​ឡើង​ចំនឹងថ្ងៃបុណ្យស្នេហារជាតិ(ទី១៥មេសា)។ ទោះបីពីប៉ាគីស្ថាន​ចលនា Taliban បានបដិសេធមានការទាក់ទិនដល់ការវាយប្រហារនេះក្តី ប៉ុន្តែលើសពីនោះ អ្នកវិភាគជាច្រើនបានចាត់ទុកថា​ការវាយប្រហារគឺអាចជាបណ្ដាមុខ​សញ្ញា​ជ្រុល
និយមស្ដាំនិយម ទាក់ទិនដល់បណ្ដាបញ្ហាក្នុងប្រទេស។​ ប៉ុន្តែការវាយ​ប្រហារ​ជាការព្រមានយ៉ាងខ្លាំងក្លាអំពីសង្គ្រាមប្រឆាំងភេរវកម្មដែលវ៉ាសីងតោណនៅ
តែ​តាមតោងពីយូមក។

ប្រទេសអាមេរិកប្រឈមមុខនឹងការសាកល្បងថ្មី - ảnh 3
ការវាយប្រហារភេរវកម្មនេះបានដាក់ចេញរាល់ការសាកល្បងថ្មីសំរាប់រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama។ (tintuc.vnn.vn)

        រហូតមកដល់ពេលមេគំនិតនៃ ​ការវាយប្រហារនៅតែកំពុងត្រូវបាន
ការិយាល័យសើបការណ៍​អង្កេតសហរដ្ឋអាមេរិក (FBI) ជាការិយាល័យនាំមុខ
ក្នុងភារកិច្ចប្រឆាំងភេរវកម្មរបស់​អាមេរិកដំណើរការសើបអង្កេត។ អតីតមន្ត្រី
ការិយាល័យសើបការណ៍អង្កេតរដ្ឋ​ Georgia លោក​ Charles Stone បានឲ្យដឹងថា មានភាពប្រហាក់ប្រហែលរបស់ករណី​វាយ​ប្រហារដោយគ្រាប់បែកនៅ Boston ជាមួយការវាយប្រហារដោយគ្រាប់បែកនៅ​មហោស្រពកីឡា Atlanta អាមេរិក
នាឆ្នាំ១៩៩៦។ ទោះបីដូច្នេះក្តីការវាយប្រហារ​ពោលខាងលើជាថ្មីម្ដងទៀត
បានដាក់សន្តិសុខនៃប្រទេសអាមេរិកស្ថិតក្នុងការសាក​ល្បងថ្មី។ ​ការជិះឥទ្ធិពល
ថ្មីបំផុតគឺធ្វើឲ្យទីផ្សារហ៊ុនត្រូវធ្លាក់ចុះ។ បណ្ដាវិនិយោគិន​បានលក់​ចេញបណ្ដា
មុខទំនិញដូចជាប្រេងនិងមាស។ ​ប៉ុន្តែគ្រោះថ្នាក់ជាងទៀត​គឺ​ចិត្តសាស្ត្ររបស់
ប្រជាជនអាមេរិកអំពីការដិតដាមនៃការវាយប្រហារភេរវកម្មមុននេះជាង១០ឆ្នាំ
​បានត្រឡប់មកវិញ៕

ប្រតិកម្មទៅវិញ