ប្រទេសអង់គ្លេសជាមួយនឹងការជ្រើសរើស Brexit រឹងប៉ឹង

HONG VAN
Chia sẻ

(VOVworld)-ក្នុងបទថ្លែងមតិដែលត្រូវបានចាត់ទុកថា
សំខាន់បំផុតគិតតាំងពីទទួល ដំណែងជាប្រមុខរដ្ឋាភិ
បាលអង់គ្លេសមក នាថ្ងៃទី១៧ខែមករា នាយករដ្ឋមន្ត្រី
អង់ គ្លេស លោកស្រី Theresa May បានអះអាងថា អង់
គ្លេសនឹងចាកចេញពីទីផ្សាររួម អឺរ៉ុប។ ទន្ទឹមជាមួយគ្នានោះ លោកស្រីក៏
បានប្រកាសដំណើការ១២ “ខ” សម្រាប់ការ ចាកចេញពីប្រទេសសមា
ជិកភាពរបស់អឺរ៉ុបទាំង២៧ផងដែរ។ សេចក្តីប្រកាសពោល ខាងលើ
របស់លោកស្រី Theresa May បានសរឲ្យឃើញនូវទស្សនៈដ៏រឹងមាំរបស់
 ក្រុងឡុងដោយពុំចង់ស្វែងរកនូវកិច្ចព្រមព្រៀងមិនពេញលេញជាមួយ
EU ឡើយ ព្រមទាំងពន្លត់ពាក្យចចាមអារ៉ាមថាអង់គ្លេសកំពុងមិនច្បាស់
លាស់ក្នុងដំណើការអនុវត្តBrexit។

(VOVworld)-ក្នុងបទថ្លែងមតិដែលត្រូវបានចាត់ទុកថាសំខាន់បំផុតគិតតាំងពីទទួល
 ដំណែងជាប្រមុខរដ្ឋាភិបាលអង់គ្លេសមក នាថ្ងៃទី១៧ខែមករា នាយករដ្ឋមន្ត្រីអង់
 គ្លេស លោកស្រី Theresa May បានអះអាងថា អង់គ្លេសនឹងចាកចេញពីទីផ្សាររួម
 អឺរ៉ុប។ ទន្ទឹមជាមួយគ្នានោះ លោកស្រីក៏បានប្រកាសដំណើការ១២ “ខ” សម្រាប់
ការចាកចេញពីប្រទេសសមាជិកភាពរបស់អឺរ៉ុបទាំង២៧ផងដែរ។ សេចក្តីប្រកាស
ពោល ខាងលើរបស់លោកស្រី Theresa May បានសរឲ្យឃើញនូវទស្សនៈដ៏រឹងមាំ
របស់ ក្រុងឡុងដោយពុំចង់ស្វែងរកនូវកិច្ចព្រមព្រៀងមិនពេញលេញជាមួយ EU
ឡើយ ព្រមទាំងពន្លត់ពាក្យចចាមអារ៉ាមថាអង់គ្លេសកំពុងមិនច្បាស់លាស់ក្នុងដំ
ណើការអនុវត្តBrexit។

ប្រទេសអង់គ្លេសជាមួយនឹងការជ្រើសរើស Brexit រឹងប៉ឹង - ảnh 1
នាយករដ្ឋមន្ត្រីអង់ គ្លេស លោកស្រី Theresa May


        បទថ្លែងមតិរបស់នាយករដ្ឋមន្ត្រីអង់គ្លេសត្រូវបានសាធារណៈមតិទន្ទឹងរង់ចាំ
តាំងពីយូហើយ ដោយសារនោះជាទិសដៅច្បាស់បំផុតដែលអង់គ្លេសនឹងតាមដាន
ដើម្បីជាក់ស្តែងបនីយកម្មការចាកចេញពីសហភាពអឺរ៉ុប(Brexit)។ បទថ្លែងមតិនេះក៏
សរឲ្យឃើញថា  អង់គ្លេសកំពុងត្រៀមរៀបចំកិច្ចចរចារជាមួយ EU ក្នុងបំណងចង់
ដោះស្រាយបញ្ហារបស់ខ្លួនតាមកាលបរិច្ឆេទ។

        Brexit រឹង

        Brexit រឹងប៉ឹងមានន័យថា ទីផ្សាររួមអឺរ៉ុបនិងសម្ព័ន្ធភាពគយគ្មានវត្តមានរបស់
អង់គ្លេសឡើយ។ ហើយទំនាក់ទំនងពាណិជ្ជកម្មរវាងអង់គ្លេសនិងEU នឹងប្រតិបត្តិ
តាមច្បាប់របស់​ WTO ។ ពោលគឺ អង់គ្លេសអាចក្លាយទៅជាប្រទេសឯករាជ្យពាណិ
ជ្ជកម្មនិងសម្រេច ជោគវាសនារបស់ខ្លួនហើយមិនចាំបាច់ចែករំលែកការទទួលខុស
ត្រូវជាមួយ EU នោះទេ។

        ទស្សនៈរបស់ប្រមុខរដ្ឋាភិបាលអង់គ្លេសរូបនេះ ស្តីពីទំនាក់ទំនងជាមួយ EU
បន្ទាប់ពីអ្នកបោះឆ្នោតអង់គ្លេសសម្រេចចិត្តចាកចេញពី EU នោះមិនមែនជាប្រការ
 គួរឲ្យភ្ញាក់ផ្អើលប្រៀបទៅនឹងរាល់សេចក្តីប្រកាសតាំងពីមុនមករបស់លោកស្រី
Theresa May។​អង់គ្លេសបានជ្រើសរើសចាកចេញពី EU តាមវិធានការរឹងប៉ឹងដោយ
សារខ្លួនក៏បានត្រៀមរៀបចំគោលដៅថ្មីសម្រាប់ខឿនសេដ្ឋកិច្ចរបស់ខ្លួននាពេលខាង
មុខ។ ក្នុងបទថ្លែងមតិនាថ្ងៃទី១៧ខែមករា នាយករដ្ឋមន្ត្រី លោកស្រី Theresa May
បានសង្កត់ធ្ងន់ថា អង់គ្លេសនឹងមិនដើរតាមគំរូកិច្ចព្រមព្រៀងដែលមានស្រាប់ណា
មួយទេ ហើយនឹងស្វែងរកដោយខ្លួនឯងនូវកិច្ចព្រមព្រៀងពេញលេញជាមួយ EU។
ជាក់ ស្តែងគឺ អង់គ្លេសមានបំណងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មពេញលេញ
ជាមួយ EU ក្នុងនោះ អនុញាតឲ្យអង់គ្លេសទាក់ទងផ្ទាល់ជាមួយទីផ្សារអឺរ៉ុបដោយ
សេរីនិងលុបបំបាត់ជាអតិបរមារាល់របាំងពាណិជ្ជកម្ម​។លោកស្រី Theresa May ក៏
មិនភ្លេចនាំចេញសារមួយថា មានបំណងសហប្រតិបត្តិការជាមួយប្រទេសនានា
ខណៈដែលសន្យាត្រៀមជាស្រេចចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀងថ្មីជាមួយ
ប្រទេសទាំងអស់លើពិភពលោក។

        ជាច្បាស់លាស់ថា សេចក្តីប្រកាសរបស់លោកស្រី May សរឲ្យឃើញនូវ
ទស្សនៈរឹងមាំរបស់អង់គ្លេសដោយពុំចង់ស្វែងរកនូវកិច្ចព្រមព្រៀងមិនពេញលេញ
ជាមួយ EU។ ដើម្បីអនុវត្តគោលនយោបាយនេះ លោកស្រី May ក៏បានលើកឡើង
 ដំណើការ១២ “ខ” សម្រាប់ចរចារជាមួយប្រទេសជាសមាជីកភាពរបស់ EU ទាំង
 ២៧នោះ ក្នុងនោះបានសង្កត់ធ្ងន់ថា អង់គ្លេសនឹងចាកចេញពីតំបន់ទីផ្សារួមអឺរ៉ុប
បន្ទាប់ពីប្រេះឆាជាមួយ EU។

        គ្រាន់តែចាកចេញពីសហភាពអឺរ៉ុប មិនមែនចាកចេញពីទ្វីបអឺរ៉ុបទេ

        ទោះបីជាបានអះអាងថា អង់គ្លេសក្នុងដំណាក់កាលខាងមុខនឹងមានទស្សនៈ
 វិស័យឆ្ពោះទៅរកដៃគូថ្មីលើទូទាំងពិភពលោកក៏ដោយ ប៉ុន្តែប្រមុខរដ្ឋាភិបាលអង់
គ្លេសរូបនេះនៅតែប្រកាសថា អង់គ្លេសគ្រាន់តែចាកចេញពីសហភាពអឺរ៉ុបតែ
ប៉ុណ្ណោះ មិនមែនជាចាកចេញពីទ្វីបអឺរ៉ុបទេ។ ហើយអឺរ៉ូបនៅតែជាសម្ព័ន្ធមិត្តនិងដៃ
គូពាណិជ្ជកម្មសំខាន់របស់អង់គ្លេសនៅឡើយ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក
 Donald Tusk បានវាយតម្លៃថា បទថ្លែងមតិរបស់ប្រមុខរដ្ឋាភិបាលអង់គ្លេសបាន
ផ្តល់មកនូវ គំនូរមួយផ្ទាំង “ជាក់ស្តែងជាង” និងបំភ្លឺច្បាស់នូវតម្រូវការរបស់អង់
គ្លេសក្នុងដំណាក់ កាលនេះ។ រីឯអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Markel
ក៏បានវាយតម្លៃខ្ពស់ ចំពោះការបកស្រាយដ៏ក្បោះក្បាយរបស់លោកស្រី May ដែរ។

        ទោះជាយ៉ាងណាក៏ដោយ នាបច្ចុប្បន្ន លោកស្រី Theresa May ត្រូវឆ្លងផុត
ឧបសគ្គមួយចំនួនទៀត នោះគឺរងចាំសាលក្រមរបស់តុលាកាកំពូលអង់គ្លេសស្តីអំពី
 ការដែល តើរដ្ឋាភិបាលអង់គ្លេសត្រូវការរដ្ឋសភាបោះឆ្នោតយល់ព្រមទើប​អនុវត្តជាក់
 ស្តែងប្រការទី៥០ស្តីពីចាកចេញពី EU ដែរឬទេ។ សាលក្រមនេះនឹងត្រូវចេញលទ្ធ
 ផលនាចុងខែមករានេះ។ ប្រហែលជាសមាជិកសភានានានឹងមិនបោះឆ្នោតដើរផ្ទុយ
 ទៅនឹងលទ្ធផលនៃការបោះប្រជាមតិនោះទេ។ ប្រការនេះទន្ទឹមនឹងការដែល ប្រការ
ទី៥០នឹងបានដំណើការអនុវត្តតាមផែនការគ្រោងទុកគឺបំណាច់ខែមិនាឆ្នាំ២០១៧៕

        

ប្រតិកម្មទៅវិញ