បំពេញបន្ថែមសិទ្ធិឲ្យកុមារគឺបន្ថែមការបោះជំហានមួយអំពីសិទ្ធិមនុស្ស

THU HOA
Chia sẻ
(VOVworld)-លោកអ្ន​កនាងជាទីមេត្រី! ច្បាប់ការពារ
 ថែទាំងនិងអប់រំកុមារ (ធ្វើវិសោធនកម្ម) បំពេញបន្ថែម
សិទ្ធិចូលរួមរបស់កុមារក្នុងបណ្តាបញ្ហាទាក់ទិនដល់
កុមារ ត្រូវបាន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
ពិនិត្យនៅក្នុងសម័យប្រជុំដែលកំពុងប្រា រព្វឡើងនៅទីក្រុងហាណូយ។ ការពិនិត្យដើម្បីឈានទៅដល់ការអនុម័តលើសេចក្តី​ព្រាងច្បាប់ ក្នុង
ឆ្នាំ២០១៥នេះគឺមានអត្ថន័យដ៏ធំធេងដោយ បានគូសសញ្ញា រយៈពេល
២៥ឆ្នាំ វៀតណាមចូលរួមអនុសញ្ញាធអ.ស.បស្តីពីសិទ្ធិមនុស្ស។

(VOVworld)-លោកអ្ន​កនាងជាទីមេត្រី! ច្បាប់ការពារ ថែទាំងនិងអប់រំកុមារ
(ធ្វើវិសោធនកម្ម) បំពេញបន្ថែមសិទ្ធិចូលរួមរបស់កុមារក្នុងបណ្តាបញ្ហាទាក់ទិន
ដល់កុមារ ត្រូវបាន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យនៅក្នុងសម័យ
ប្រជុំដែលកំពុងប្រា រព្វឡើងនៅទីក្រុងហាណូយ។ ការពិនិត្យដើម្បីឈាន
ទៅដល់ការអនុម័តលើសេចក្តី​ព្រាងច្បាប់ ក្នុងឆ្នាំ២០១៥នេះគឺមានអត្ថន័យ
ដ៏ធំធេងដោយ បានគូសសញ្ញា រយៈពេល២៥ឆ្នាំ វៀតណាមចូលរួមអនុសញ្ញា
អ.ស.បស្តីពីសិទ្ធិមនុស្ស។ 

បំពេញបន្ថែមសិទ្ធិឲ្យកុមារគឺបន្ថែមការបោះជំហានមួយអំពីសិទ្ធិមនុស្ស - ảnh 1
រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោកស្រី Pham Thi
 Hai Chuyen ប្រគល់ទឹកដោះគោឲ្យកូនសិស្សនៅស្រុក Ba Tri ខេត្ត Ben Tre (រូបថតៈ ឯកសារ)


       សេចក្តីព្រាងច្បាប់ការពារ​ថែទាំនិងអប់រំកុមារ (ធ្វើវិសោធនកម្ម) បំពេញ បន្ថែមសិទ្ធិចូលរួមរបស់កុមារ ដើម្បីបញ្ចេញមតិយោបល់និងបំណងប្រាថ្នារបស់
ខ្លួន ដើម្បីស្ថាប័នមានសមត្ថកិច្ចនានាអាចយកមកពិគ្រោះយោបល់ចំពោះរាល់ បញ្ហាទាក់ទិនដល់កុមារ។ ដើម្បីឆ្ពោះទៅការកសាងសេចក្តីព្រាងច្បាប់នេះ វៀត
ណាមកំពុងស​​​​រឲ្យឃើញថា បានបំពេញល្អកិច្ចការពារ ថែទាំនិងអប់រំកុមារនា
រយៈ បណ្តាឆ្នាំកន្លងទៅផងដែរ។

        ការបោះជំហានថ្មីក្នុងការងារជម្រុញនិងធានាសិទ្ធិមនុស្ស

        ក្នុងអំឡុង២៥ឆ្នាំកន្លងទៅ វៀតណាមទទួលបានសមិទ្ធិសំខាន់ជាច្រើន
អំពីការជម្រុញនិងធានាសិទ្ធិមនុស្ស ជាពិសេស ការងារកែលំអ ប្រព័ន្ធច្បាប់។ តាំងពីពេលអនុម័តនិងចូលរួមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស នាឆ្នាំ១៩៩៥
មក វៀតណាមបានកសាងកម្មវិធីសកម្មភាពជាតិ ដើម្បីកុមារ និង ខិតខំប្រឹង
ប្រែងអនុវត្តរាល់សកម្មភាពផ្សព្វផ្សាយ សំដៅលើកកំពស់មនសិការ របស់
សហគមន៍អំពីសិទ្ធិមនុស្ស។ លោក Dao Trong Thi ប្រធានគណៈកម្មាធិ​ការ
វប្បធម៌ អប់រំយុវជន កុមារជំទង់នៃរដ្ឋសភាបានឲ្យដឹងថា៖

        “អាចអះអាងបានថា បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ថែទាំកុមារ។ វៀតណាមបានផ្សព្វផ្សាយច្បាប់ការពារ ថែទាំនិងអប់រំកុមារ។យើងក៏មានកម្ម
វិធី ជាតិជាច្រើន ដើម្បីអនុវត្តសិទ្ធិរបស់កុមារ តាមនោះកុមារបានថែទាំ បាន
អបំរំ និងបានការពារ”។

        ស្តីពីបញ្ហានេះ លោក Jesper Moller អនុប្រធានមូលនិធិកុមារអ.ស.ប
(UNICEF) ប្រចាំនៅវៀតណាមបានអះអាងថា  UNICEF បានវាយតម្លៃខ្ពស់ ចំពោះរាល់ការខំប្រឹងប្រែង និងការប្តេជ្ញារបស់វៀតណាម តាមរយៈការអនុម័ត លើមូលដ្ឋានគតិយុត្តិដ៏សែនសំខាន់គឺច្បាប់ការពារថែទាំនិងអប់រំកុមានាឆ្នាំ
២០០៤ កន្លងទៅ។លើសពីនេះទៅទៀត រដ្ឋាភិបាលវៀតណាម ក៏មានការ
សន្យាសំខាន់ៗ មួយចំនួនទៀត សំដៅការពារសិទ្ធិអាហាររូបត្ថម្ភរបស់កុមារ
សិទ្ធិបានទៅសាលា និងសិទ្ធិបានទាក់ទងផ្ទាល់មានលក្ខណៈអនាម័យល្អ
ជាង។ នេះជារាល់ការខិតខំ ប្រឹងប្រែងដ៏ធំធេងរបស់វៀតណាម ដើម្បីធានា
ឲ្យប្អូនៗកុមារបានធំដឹងក្តីរស់នៅក្នុងបរិយា កាសស្អាតស្អំនិងសុវត្ថភាព។

        បំពេញបន្ថែមសិទ្ធិសម្រាប់កុមារ

        ដោយសារទទួលបានការយកចិត្តទុកដាក់ជាច្រើនអំពីគោលនយោ
បាយ សរឲ្យឃើញថា កុមារជាច្រើនមានជីវភាពរស់នៅល្អប្រសើជាងពីមួយ
ថ្ងៃទៅមួយ ថ្ងៃ។ គោលដៅដែលបានរដ្ឋាភិបាលដាក់ចេញគឺ កុមារវៀតណាម
ទាំងអស់ ជាពិសេសកុមារនៅតំបន់ជនបទព្រៃភ្នំនិងកុមារជាជនជាតិភាគតិច
ទទួលបាន សមភាពក្នុងការទាក់ទងផ្ទាល់នឹងសេវាកម្មសុខាភិបាល និងអប់រំ
កាត់បន្ថយអត្រាស្លាប់របស់កុមាក្រោមអាយុ៥ឆ្នាំ និងអត្រាកុមារកង្វះអាហា
រូបត្ថម្ភចុះត្រឹម ០%។ ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលវៀតណាមក៏បានយក
ចិត្តទុកដាក់ដល់ តំរូវការ ក៏ដូចជាភាពចាំបាច់នៃការផ្ទៀងស្តាប់កុមារបញ្ចេញ
មតិផង។ ស្តីអំពី បញ្ហានេះ លោក Dao Trong Thi បានលើកច្បាស់ថា៖

        “រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ បាននិយាយជាផ្លូវការ ដល់សិទ្ធិរបស់កុមាររួម
ទាំងសិទ្ធិជាច្រើនទៀត។​ដូច្នេះ ច្បាប់ការពារ ថែទាំនិងអប់រំកុមារដែលយើង
ខ្ញុំបានដាក់ បញ្ចូនក្នុងរបៀបវារៈនៃរដ្ឋសភា ត្រៀមរៀបចំធ្វើវិសោធនកម្ម
ដោយគ្រោងយក ឈ្មោះថា ច្បាប់របស់កុមារ។ ច្បាប់នេះ បានសង្កត់ទៅ
លើការអនុវត្តសិទ្ធិគ្រាប់ គ្រាន់ចំនួន៤ ក្នុងនោះសិទ្ធិចូលរួមជាសិទ្ធិថ្មីថ្មោង
មួយដែរ”។

        កុមារមានសិទ្ធិបញ្ចេញមតិ​ សម្តែងនូវតម្រូវការ និងរាល់បញ្ហាទាក់ទិន
ដល់ អនាគត់របស់ខ្លួន។ បន្ថែមសិទ្ធិសម្រាប់កុមារក្នុងបណ្តាសេចក្តីព្រាង
ច្បាប់ជាការ បោះជំហានមួយក្នុងការសម្រេចរាល់គោលមយោបាយធានា
សិទ្ធិមនុស្សនៅ វៀតណាម៕

ប្រតិកម្មទៅវិញ