បន្ថយគោលដៅកំណើនដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

Anh Huyen Theo VOV -
Chia sẻ

VOV-ការព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមក្នុង
ប៉ុន្មានថ្ងៃកន្លងទៅជា​បន្ត​បន្ទាប់ត្រូវបានបណ្ដាអង្គការ
អន្តរជាតិដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារ​
ពិភពលោក (WB) និងមូលនិធិរូបីយវត្ថុ (IMF)
បច្ចុប្បន្នកម្ម​នៅកំរិតជាង៥% ទាបជាងការព្យាករណ៍មុននេះ៤ខែ។ ប៉ុន្តែនៅ​ដំណាក់កាលនេះ អ្នកជំនាញការជាច្រើនបានចាត់ទុកថា នេះជាកំរិតកំណើន​សមស្របពីព្រោះវៀតណាមកំពុងត្រូវយកចិត្តទុកដាក់ច្រើនជាងក្នុងស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ចធានាឲ្យខឿនសេដ្ឋកិច្ចល្អជាងក្នុងឆ្នាំ២០១៣និងប៉ុន្មានឆ្នាំជាបន្តទៀត។

បន្ថយគោលដៅកំណើនដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច - ảnh 1
បន្ថយគោលដៅកំណើនដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច


        VOV-ទោះបីការព្យាករណ៍កំណើន GDP របស់វៀតណាមថយចុះក្នុងឆ្នាំ​
២០១២​ក្តី ប៉ុន្តែបណ្ដាអង្គការអន្តរជាតិសុទ្ធតែចាត់ទុកថា ក្នុងឆ្នាំ២០១៣ ល្បឿន
កំណើន​នេះនឹងបានកែលំអរ។ ធ្វើជាមូលដ្ឋានដើម្បីបណ្ដាអង្គការនេះនាំចេញ​
ការ​ពិនិត្យ ពីព្រោះគេចាត់ទុកទន្ទឹមនឹងការទប់ស្កាត់អតិផរណា រដ្ឋាភិបាល​វៀតណាមកំពុងមានគ្រប់គ្រងល្អគោលនយោបាយដើម្បីជំរុញកំណើន។
ឧទាហរណ៍​ជាក់ស្ដែងមួយគឺគោលនយោបាយសាពើព័ន្ធកំពុងបានបន្ធូបន្ថយ។ វៀតណាមជាបន្តបន្ទាប់បញ្ចុះការប្រាក់ពី១៥%នាចុងឆ្នាំ២០១១ចុះត្រឹម១១%នៅ
ពាក់កណ្ដាលឆ្នាំនេះដើម្បីសមស្របនឹងការថយចុះនៃអតិផរណា។ រដ្ឋាភិបាល​វៀតណាមប្តេជ្ញាចិត្តបន្តដោះស្រាយបណ្ដាធនាគារអន់ខ្សោយក្នុងឆ្នាំ២០១៣
ដើម្បីសុក្រិដ្ឋប្រព័ន្ធហិរញ្ញវត្ថុធនាគារ។ រួមជាមួយភាពសកម្មនៃបណ្ដាគោល​នយោបាយគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច វៀតណាមកំពុងជំរុញល្បឿនអនុវត្តរៀបចំ​ឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ពិសេសគឺរៀបចំឡើងវិញរចនាសម្ព័ន្ធ
​វិនិយោគ​សាធារណៈ។ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម​ Bui
Quang Vinh បានអះអាងថា៖

        “វិនិយោគសាធារណៈកំពុងថយចុះ ជាជំហានៗបញ្ជូនទីលានឲ្យវិស័យ​
ឯកជន។ តាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមគឺក្នុងការរៀបចំឡើងវិញរចនា
សម្ព័ន្ធ​វិនិយោគនោះ សំខាន់គឺរៀបចំឡើងវិញរចនាសម្ព័ន្ធវិនិយោគ
សាធារណៈ។ តាម​នោះអ្វីដែលវិស័យឯកជនអាចវិនិយោគបានរដ្ឋបានលៃទុក
ឲ្យប្លុកឯកជន។ រដ្ឋមាន​ទុនជួយឧបត្ថម្ភឯកជនតាមរយៈបណ្ដារូបសណ្ឋានដូច
ជាដៃគូរដ្ឋឯកជន។”

        ពន្យាពេលពន្ធ VAT ក៏ជាដំណោះស្រាយសកម្មមួយដែលរួមចំណែកដោះ
ស្រាយ​ការលំបាកសំរាប់អង្គភាពអាជីវកម្មក្នុងប្រទេសជំរុញការនាំចេញ។ រួម
ជាមួយនោះ​គឺជំរុញគោលនយោបាយទាក់ទាញវិនិយោគបរទេស (FDI)។ តាម
នាយកដ្ឋាន​វិនិយោគបរទេស-ក្រសួងផែនការនិងវិនិយោគថា ក្នុងខែកញ្ញា ទុន
វិនិយោគ​បរទេស (FDI) ចុះបញ្ជីចូលវៀតណាមទទួលបានជាង១ពាន់លាន
ដុល្លារអាមេរិក។ គិតជារួមក្នុងរយៈពេល៩ខែ ទុន FDI ចុះបញ្ជីទទួលបាន
ប្រមាណជាង៩ពាន់៥រយ​លានដុល្លារអាមេរិក ក្នុងនោះរំសាយទុនបានជាង៨
ពាន់១រយលានដុល្លារ​អាមេរិក។ នេះជាសញ្ញាសកម្មពីចរន្តទុន FDI។ លោក
Nguyen Van Toan អនុប្រធានសមាគមអង្គភាពអាជីវកម្មវិនិយោគបរទេស
ក្រសួងផែនការនិង​វិនិយោគ បានឲ្យដឹងថា៖

        “ក្នុងរយៈពេល៩ខែដើមឆ្នាំបើប្រៀបនឹងឆ្នាំ២០១១ ទុនចុះបញ្ជីទាបជាងប៉ុន្តែ​ទុនរំសាយរបស់យើងក៏ទទួលបានប្រហាក់ប្រហែលឆ្នាំ២០១១ គឺប្រមាណ៩៨%
នេះជាសញ្ញាសកម្ម។ ទីពីរគឺវិនិយោគទៅលើបច្ចេកវិជ្ជាផលិតកម្មខ្ពស់ជាបង្គួរ។​មុនឆ្នាំ២០១២គ្មានក្រុមហ៊ុនណាវិនិយោគនៅកំរិត១ពាន់លានដុល្លារអាមេរិក ប៉ុន្តែ​ក្នុង៩ខែឆ្នាំ២០១២បានមានក្រុមហ៊ុនជប៉ុនចំនួន២វិនិយោគចូលវៀតណាមជាមួយ
ចំនួនទុនដ៏ធំ ក្នុងនោះមានក្រុមហ៊ុនអចលនៈវត្ថុមួយ។ ក្នុងពេលទីផ្សារ​អចលនៈវត្ថុ
​ត្រូវជាប់កក់ យឺតយ៉ាវ​ប៉ុន្តែគេនៅតែវិនិយោគគឺគេមានទស្សនវិស័យវែងឆ្ងាយ​ពិត​
ប្រាកដ​ថាទីផ្សារនេះមានការអភិវឌ្ឍន៍នាពេលអនាគត។”

       បណ្តាអ្នកជំនាញការបានពិនិត្យថាៈទោះបីជាការចងសម្ព័នរវាងវៀតណាម ជាមួយសកលលោកពុំទាន់បានជិតស្និទប៉ុន្តែវៀតណាមនៅរងផលប៉ះពាល់មួយ ចំនួនពីវិបត្តិនៃខឿនសេដ្ឋកិច្ចពិភពលោក។ដោយហេតុនេះសំណូមពរចាំបាច់១
ក្នុងចំណោមសំណូមពរចាំបាច់គឺវៀតណាមត្រូវបង្កើនសមត្ថភាពម៉ាក្រូព្យាករណ៍
ដើម្បីលើកកំពស់ប្រសិទ្ឋភាពបញ្ជាណែនាំរបស់រដ្ឋាភិបាល។ នាពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានយល់ព្រមចូលរួមកម្មវិធីវាយតំលៃហិរញ្ញវត្ថុ១នៃមូលនិធិ
អន្តរជាតិ(IMF)និងធនាគរពិភពលោកដែលគ្រោងសំរេចនាត្រីមាសទី១ឆ្នាំ២០១៣។
ប្រការនេះទទួលបានការវាយតំលៃខ្ពស់ពីបណ្តាអ្នកផ្តល់ជំនួយ។លោក Rajat Nag​អគ្គនាយកចាត់ចែងការ​ADBនៃដំបន់អាស៊ីប៉ាស៊ីហ្វិកចាត់ទុកថា៖

“យើងខ្ញុំនៅជឿជាក់ទៅល់កំណើនអង្វែងកាលរបស់វៀតណាមដដែល។ ប៉ុន្តែ ប្រការសំខាន់នាបច្ចុប្បន្នគឺវៀតណាមត្រូវជំរុញខ្លាំងដំណើរការកែទម្រង់។ វៀតណាមត្រូវមានការខំប្រឹងប្រែងជាច្រើនក្នុងការអនុវ​ត្តបណ្តាគោល នយោបាយដែលបានលើកឡើងនិងបង្កើនការងាររដ្ឋបាលរដ្ឋដ៏ល្អជាងទៀត រៀបចំរចនាសម្ព័នបណ្តាអង្គភាពអាជីវកម្មនិងខឿនសេដ្ឋកិច្ចដើម្បីវៀតណាម អភិវឌ្ឍន៍ដ៍ចីរភាពជាងទៀត “។
        ទោះបីជាប្រឈមមុខនឹងការលំបាក់ជាច្រើននាបច្ចុប្បន្ននេះក៍ដោយក៍
លទ្ឋផលសកម្មនានាដែលវៀតណាមទទួលនាពេលកន្លងទៅរួមជាមូយការ
ប្តេជ្ញាចិត្តអនុវត្តរាល់គោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលបានដាក់ចេញ
បណ្តាអ្នកជំនាញការពិនិត្យថាៈល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមនិង
បានកែលំអរនាពេលខាងមុខជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ