បង្កើនទិន្នផលពលកម្ម - ជើងទម្រសំរាប់ការអភិវឌ្ឍន៍និរន្តរភាព

THU HOA
Chia sẻ
(VOVWORLD) - ជារៀងរាល់ខែចុងឆ្នាំ រដ្ឋាភិបាលវៀតណាមនិងបណ្ដាដៃគូអភិវឌ្ឍន៍អង្គុយជាមួយគ្នាដើម្បីសន្ទនាអំពីគោលនយោបាយសំដៅនាំចេញការផ្តើមឡើងគោលនយោបាយឲ្យសមស្របនឹងការអភិវឌ្ឍន៍របស់វៀតណាម។ នៅវេទិកាអភិវឌ្ឍន៍វៀតណាមឆ្នាំ ២០១៧ (VDF ២០១៧) ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៣ ធ្នូ បញ្ហាត្រូវបានយកចិត្តទុកដាក់ពិសេសគឺស្ថានភាពនិងដំណោះស្រាយក្នុងការបង្កើនទិន្នផលពលកម្មនៅវៀតណាម។ នេះជាកត្តាសំខាន់ដើម្បីវៀតណាមអភិវឌ្ឍន៍។ 
បង្កើនទិន្នផលពលកម្ម - ជើងទម្រសំរាប់ការអភិវឌ្ឍន៍និរន្តរភាព - ảnh 1 វេទិកា VDF ឆ្នាំ ២០១៧

(VOVworld) – ចាប់ពីឆ្នាំ ២០១០ វៀតណាមត្រូវបានទទួលស្គាល់ជាប្រទេសមានចំណូលមធ្យម។ សមិទ្ធផលនៃការអភិវឌ្ឍន៍នេះក៏បានដាក់ឲ្យវៀតណាមនូវការសាកល្បងថ្មី។ នេះជាការជំនះពុះពារលើអង្គប់ចំណូលមធ្យមដែលប្រទេសជាច្រើនបានប្រឈមមុខហើយជៀសវាងការរុញ ថយក្រោយ។ ក្នុងកាលៈទេសៈបច្ចុប្បន្ន ជាពិសេសក្នុងពេលដែលបដិវត្តន៍ឧស្សាហកម្មលើក ទី ៤ នាំមកនូវឱកាសជាច្រើនព្រមទាំងដាក់ចេញការសាកល្បងសំរាប់វៀតណាមផង នោះគឺ ការបង្កើនទិន្នផលពលកម្មគឺជាកូនសោដើម្បីវៀតណាមឆ្ពោះទៅកំណើននិរន្តរភាព។

            បង្កើនទិន្នផល - បញ្ហាស្នូលចំពោះខឿនសេដ្ឋកិច្ចវៀតណាម

បង្កើនទិន្នផលពលកម្ម - ជើងទម្រសំរាប់ការអភិវឌ្ឍន៍និរន្តរភាព - ảnh 2នាយកសម្ព័ន្ធក្រុមហ៊ុន ManPower Group ប្រចាំនៅវៀតណាមថៃនិងមជ្ឈឹមបូព៌ារ លោក Simon Matthews  

            ទិន្នផលពលកម្មគឺជាសន្ទទស្សន៍សំខាន់នៃទីផ្សារពលកម្មរដែលបង្ហាញនូវកំណើនសេដ្ឋកិច្ចនិរន្តរភាពសមត្ថភាពប្រកួតប្រជែងនិងប្រសិទ្ធភាពក្នុងការប្រើប្រាស់ពលករនៃប្រទេស និមួយៗ។ ទិន្នផលពលកម្មរបស់វៀតណាមឆ្នាំ ២០១៦ ទទួលបានកំរិតកំណើន ៥,៣% បើប្រៀបនឹងឆ្នាំ ២០១៥ ព្រមទាំង ល្បឿននេះក៏ខ្លាំងជាងបើប្រៀបនឹងបណ្ដាឆ្នាំមុនៗ។ ដោយមានល្បឿនកំណើននេះមជ្ឈដ្ឋានអ្នកជំនាញការសង្ឃឹមថា៖ នាឆ្នាំ ២០១៧ ទិន្នផលពលកម្មនៅវៀតណាមនឹងមានការបោះជំហានលេចធ្លោ។ ទោះបីជាយ៉ាងណាក៏ដោយបើប្រៀបជាមួយប្រទេសនានាក្នុងតំបន់គឺទិន្នផលពលកម្មរបស់វៀតណាមនៅទាប។ វាយតំលៃអំពីអត្ថប្រយោជន៍នៃពលករវៀតណាម នាយកសម្ព័ន្ធក្រុមហ៊ុន ManPower Group ប្រចាំនៅវៀតណាមថៃនិងមជ្ឈឹមបូព៌ារ លោក Simon Matthews បានឲ្យដឹងថា៖      

«ខ្ញុំគិតថា៖ វៀតណាមមានកំលាំងពលករច្រើនកុះករ។ នេះជាប្រការវិជ្ជមាន។ ពលករ វៀតណាមឧស្សហព្យាយាមនិងសកម្ម។ នេះគឺជាកត្តាល្អប្រសើរនៃមជ្ឈដ្ឋានពលករ វៀតណាម។ ប្រសិនបើចាំបាច់ត្រូវផ្លាស់ប្តូរ វៀតណាមគប្បីប្រមូលផ្តុំអភិវឌ្ឍន៍បច្ចេកទេសពលកម្ម។ ខ្ញុំគិតថា បណ្ដាសហគ្រាសវៀតណាមគប្បីអនុវត្តផែនការនេះភ្លាមមួយរំពេច។»

បង្កើនទិន្នផលពលកម្ម - ជើងទម្រសំរាប់ការអភិវឌ្ឍន៍និរន្តរភាព - ảnh 3 រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung

            បណ្ដាអ្នកជំនាញការសុទ្ធតែឯកភាពថា៖ ការបង្កើនទិន្នផលពលកម្មគឺជាបញ្ហាសំខាន់ ចំពោះខឿនសេដ្ឋកិច្ចវៀតណាមនាបច្ចុប្បន្ន ហើយនិងជាការសាកល្បងសំរាប់វៀតណាមដែរ ។ ថ្លែងមតិនៅវេទិកា VDF ឆ្នាំ ២០១៧ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា៖

            «យល់ដឹងច្បាស់អំពីសារៈសំខាន់នៃការបង្កើនទិន្នផល រដ្ឋាភិបាលវៀតណាមបាននិង កំពុងខំប្រឹងប្រែងអនុវត្តរាល់វិធីសាស្ត្រសំដៅជំរុញការផ្លាស់ប្តូរថ្មីច្នៃប្រឌិត អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាសំដៅលើកកំពស់ទិន្នផលគុណភាពប្រសិទ្ធភាពនិងសមត្ថភាពប្រកួតប្រជែងនៃ ខឿនសេដ្ឋកិច្ច។ ក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៨ ដែលរដ្ឋាភិបាលរាយការ ណ៍នៅសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៤ នាពេលថ្មីៗនេះ ក៏បានសង្កត់ធ្ងន់ទៅ លើខ្លឹមសារនេះនិងការលើកទឹកចិត្តការផ្លាស់ប្តូរថ្មីនិងបង្កើតអាជីពថ្មី។»

            ដោះស្រាយបញ្ហាសំខាន់ៗ

            ដោះស្រាយការសាកល្បងខាងទិន្នផលពលកម្មក្នុងកាលៈទេសៈបច្ចុប្បន្នគឺបញ្ហាចំពោះ វៀតណាមដើម្បីអភិវឌ្ឍន៍និរន្តរភាពឲ្យបាន។ តាមនាយកធនគារពិភពលោក (WB) ប្រចាំនៅ វៀតណាម លោក Ousamne Dione បានចាត់ទុកថា៖ វៀតណាមពោរពេញទៅដោយសក្តា នុភាពដើម្បីបង្កើនទិន្នផលពលកម្មលើវិស័យឧស្សាហកម្ម ឬ ជំរុញយ៉ាងខ្លាំងដំណើរផ្ទេប្តូរ កសិកម្មនិងអភិវឌ្ឍន៍អាជីវកម្មកសិកម្ម បង្កើតប្រព័ន្ធគមនាគមន៍និង logistics ប្រកបដោយ ប្រសិទ្ធភាព។ ប៉ុន្តែ ការឈានទៅមុខក្នុងសង្វាក់តំលៃដើរតួនាទីសំខាន់បំផុតដើម្បីកែលំអ ទិន្នផលពលកម្មរបស់វៀតណាម។

            រួមជាមួយគ្នានោះ គប្បីមានការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពរវាងសហគ្រាសក្នុង ប្រទេសជាមួយសហគ្រាស FDI ដើម្បីវៀតណាមអាចទទួលបានស្នាដៃលេចធ្លោថែមទៀត ក្នុងសង្វាក់តំលៃសកល។ លោក Ousamne Dione បានចាត់ទុកថា៖

            «យើងខ្ញុំឃើញច្បាស់លាស់នូវសារសំខាន់នៃការបណ្តុះបណ្ដាលជំនាញនិងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតក្នុងដំណើរស្វែងរកវិធានការណ៍ដើម្បីបង្កើនទិន្នផលរបស់វៀតណាម។ វៀតណាមបានធ្វើល្អក្នុងការអប់រំទូទៅ ប៉ុន្តែ គប្បីប្រមូលផ្តុំថែមទៀតខាងបច្ចេកទេសនិង ចំណះវិជ្ជាថ្មីសំដៅរួមចំណែកសំរាប់កំណើនទិន្នផល។ វៀតណាមគប្បីមានយន្តការអំពីទីផ្សារពលកម្មជឿនលឿនថែមទៀតក៏ដូចជាកសាងមូលដ្ឋានឧត្តមសិក្សាល្អដើម្បីធានាបច្ចេកទេសខ្ពស់និងកំរិតពលករជំនាញ។»

            ក្រៅពីនោះ លោក Ousamne Dione ក៏បានចាត់ទុកថា៖ វៀតណាមគប្បីខ្នះខ្នែងកែលំអ បរិយាកាសអាជីវកម្មងាយស្រួលថែមទៀត ប្រមូលផ្តុំទៅលើការកាត់បន្ថយបែបបទរដ្ឋបាល និងកាត់បន្ថយអំរេចធ្ងន់ខាងចំណាយទៀតផង។ ការបែងចែកប្រភពធនធានមនុស្សក៏ជាកត្តា សំខាន់ដើម្បីវៀតណាមអាចគ្រប់គ្រងប្រភពធនធានពលករក្នុងទីផ្សារទុននិងទីផ្សារដីធ្លី ប្រកបដោយប្រសិទ្ធភាព។ ប្រការនេះនឹងជួយវៀតណាមធានាប្រភពធនធានត្រូវបានប្រើ ប្រាស់សំរាប់គោលដៅវិជ្ជមានបំផុត៕ 

ប្រតិកម្មទៅវិញ