អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong |
វៀតណាមនិងឥណ្ឌូនេស៊ីបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី៣០ធ្នូឆ្នាំ១៩៥៥។ ទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-ឥណ្ឌូនេស៊ីត្រូវបានកសាងឈរលើមូល ដ្ឋានគ្រឹះរឹងមាំដោយលោកប្រធានហូជីមិញនិងប្រធានាធិបតី Sukarno បង្កើតឡើង ដែលបានថ្នាក់ដឹកនាំគ្រប់ជំនាន់និងប្រជាជននៃប្រទេសទាំងពីរពូនជ្រំ កសាងនិង កំពុងមានការវិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់ជ្រុងជ្រោយ។
ឥណ្ឌូនេស៊ី ដៃគូសំខាន់របស់វៀតណាម
វៀតណាមនិងឥណ្ឌូនេស៊ីមានលក្ខណៈស្រដៀងគ្នាជាច្រើន ហើយប្រទេស ទាំងពីរក៏ជាសមាជិករបស់អាស៊ាន វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) រួមទាំងអង្គការ វេទិកាតំបន់និងអន្តរ ជាតិច្រើនទៀត។ សម្រាប់ វៀតណាម ឥណ្ឌូនេស៊ីជាដៃគូសំខាន់ ពោរពេញទៅដោយសក្កានុភាព។ ផ្ទួយទៅវិញ ឥណ្ឌូនេស៊ីក៏វាយតម្លៃខ្ពស់ ចំពោះតួនាទី និងឋានៈរបស់វៀតណាម ដែលជាប្រទេស មួយមានឥទ្ធិពលក្នុងអាស៊ានដែរ។ រហូតមកដល់ពេលនេះ វៀតណាមជាប្រទេស ដំបូងនិងតែមួយគត់ក្នុងអាស៊ានដែលឥណ្ឌូនេស៊ីបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន សង្កត់ធ្ងន់ថា៖
“ដោយតួនាទីនិងថានៈរបស់ខ្លួនក្នុងតំបន់និងលើឆាកអន្តរជាតិនោះ ចំពោះ ឥណ្ឌូនេស៊ីវិញ ការកសាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រមួយនោះជាផលប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ ព្រមទាំងដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិង ដើម្បីការអភិវឌ្ឍន៍និរន្តរភាពក្នុងតំបន់។ ហើយសម្រាប់កម្រិតនៃទំនាក់ទំនងវៀត ណាម-ឥណ្ឌូនេស៊ីបច្ចុប្បន្ននេះគឺវាពោរពេញទៅដោយអត្ថន័យដែរ”។
លើវិស័យសេដ្ឋកិច្ច ទាំងវៀតណាមនិងឥណ្ឌូនេស៊ីកំពុងជាប្រទេសមានការ អភិវឌ្ឍន៍ឆាប់រហ័សក្នុងតំបន់។ ក្នុងឆ្នាំ២០១៦ សេដ្ឋកិច្ចឥណ្ឌូ នេស៊ីទទួលបាន កំណើន ៥,០២% ដែលក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសមានផលិត កម្មធំបំផុតលើពិភពលោក។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀត ណាមជាមួយឥណ្ឌូនេស៊ី មានការបោះជំហានគួរឲ្យកត់សម្គាល់។ តម្លៃប្រាក់ពាណិជ្ជ កម្មទ្វេភាគី កើនពី៤,៦ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១២ឡើងដល់៥,៦ពាន់ លាន ដុល្លាអាមេរិកសម្រាប់ឆ្នាំ២០១៦។ ភាគីទាំងពីរបានខិតខំប្រឹងប្រែងទទួលបាន១០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៨។ បច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីឈរលំដាប់ថ្នាក់ទី៥ ក្នុងអាស៊ាននិងឈរលំដាប់ថ្នាក់ ៣០ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង១០៥ មានការវិនិយោគចូលវៀតណាម។
ជម្រុញកិច្ចសហប្រតិបត្តិការជាក់ស្តែង
យ៉ាងណាមិញ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួននាវានិងអ្នកនេសាទវៀត ណាម ចេញទៅនេសាទបានប៉ះទង្គិចលើសមុទ្រជាមួយនាវាឥណ្ឌូនេស៊ីមានការកើនឡើង។ រវាងប្រទេសទាំងពីរ វៀតណាមនិងឥណ្ឌូនេស៊ីមិនទាន់មានការកំណត់តំបន់ខ្ពង់រាប បាតសមុទ្រច្បាស់លាស់ឡើយ។ តាមនោះ ភាគីទាំងពីរកំពុងខិតខំកសាងយន្តការ ពេញលេញមួយដើម្បីដោះស្រាយបញ្ហានេះ។ នាខែកក្កដាកន្លងទៅ នៅក្នុងជំនួប ជាមួយឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue នៅរដ្ឋធានី Jakata អនុប្រធានា ធិបតីឥណ្ឌូនេស៊ីបានអះអាងថា នឹងបញ្ជាណែនាំឲ្យស្ថាប័នមានសមត្ថកិច្ចនានា រួម សហការជាមួយវៀតណាមក្នុងបញ្ហាអ្នកនេ សាទ នាវា និងទទួលយកសំណើរបស់ វៀតណាមអំពីការពន្យាកិច្ចព្រមព្រៀងជូនដំណឹងនិងជួយឧបត្ថម្ភកុងស៊ុល និងអនុ ស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើសមុទ្រនិងរបរនេសាទ ដែល បានចុះហត្ថលេខានាឆ្នាំ២០១០។ ស្តីពីបញ្ហានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ឥណ្ឌូនេស៊ី លោក Hoang Anh Tuan បានឲ្យដឹងថា៖
“ដោយការព្យាយាមរបស់ខ្លួន កិច្ចសហប្រតិបត្តិការវាងក្រសួង ស្ថាប័ននានា របស់វៀតណាមជាមួយភាគីឥណ្ឌូនេស៊ីលើវិស័យនេសាទមានការបោះជំហានយ៉ាងល្អ។ សំណើរទាំងអស់របស់វៀតណាម សុទ្ធ តែបានភាគីឥណ្ឌូនេស៊ីឆ្លើយតបយ៉ាងសកម្ម សម ស្របទៅនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរ។ សង្ឃឹមថា អនុស្សារណៈសហ ប្រតិ បត្តិការរបរនេសាទរវាងវៀតណាមជាមួយឥណ្ឌូនេស៊ីដំណាក់កាល ២០១៦- ២០២០នឹងបានចុះហត្ថលេខាយ៉ាងឆាប់ៗ”។
ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ីរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong លើកនេះ បានរំពឹងទុកថា នឹងបើកចេញអនាគតអភិវឌ្ឍ ន៍ថ្មីសម្រាប់ទំនាក់ទំនងវៀតណាមជាមួយឥណ្ឌូនេស៊ីក្នុងសម័យកាលថ្មី៕