(VOV)_នាព្រឹកថ្ងៃទី២មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅក្នុងតំណែងជាអ្នកប្រមុខរដ្ឋាភិបាល និងជាជំនួបសន្ទនាដើមដំបូងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ពីពេលប្រទេសទាំងពីរមានថ្នាក់ដឹកនាំថ្មី ហើយជំនួបសន្ទនានេះទទួលបានលទ្ធផលសំខាន់ជាច្រើន ដែលបង្កើតជាកម្លាំងចលករសំរាប់ទំនាក់ទំនងវៀតណាម-អាមេរិក អភិវឌ្ឍន៍ឡើងកំរិតថ្មី។
បង្កើតកម្លាំងចលករសំរាប់ទំនាក់ទំនងវៀតណាម-អាមេរិកអភិវឌ្ឍន៍ល្អប្រសើរ
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាថ្នាក់ដឹកនាំដើមដំបូងនៅអាស៊ីអាគ្នេយ៍ទៅបំពេញទស្សនកិច្ចនៅអាមេរិក ក្នុងអាណត្តិប្រធានាធិបតីអាមេរិក លោក Donald Trump។ នេះជាព្រឹត្តិការណ៍ពិសេស បង្កើនកម្លាំងជំរុញទំនាក់ទំនងវៀតណាម-អាមេរិកអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតនាពេលខាងមុខ។
លទ្ធផលលេចធ្លោជាច្រើន
ជោគជ័យលេចធ្លោបំផុត ក្នុងដំណើរបំពេញទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នោះគឺភាគីទាំងពីរបានសន្យារក្សា និងអភិវឌ្ឍន៍ទំនាក់ទំនង និងទទួលបានក្របខ័ណ្ឌថ្មីស្ដីអំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-អាមេរិក នាពេលខាងមុខនេះ។
អំពីនយោបាយ-កាទូត ភាគីទាំងពីរបានសន្យារក្សាកម្លាំងអភិវឌ្ឍន៍ទំនាក់ទំនង បង្កើនការកសាងទំនុកទុកចិត្តនិងស្វែងរកក្របខ័ណ្ឌកម្លាំងចលករថ្មីសំរាប់កិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិក។អំពីសេដ្ឋកិច្ចភាគី ទាំងពីរបានចុះហត្ថលេខាលើគំរោងការណ៍សហប្រតិបត្តិការជាច្រើនដោយមានតំលៃរាប់ពាន់លានដុល្លារអាមេរិក ។ ប្រការសំខាន់ជាងនោះទៅទៀត នោះគឺភាគីទាំងពីរទទួលបានការយោគយល់រួម ដើម្បីឆ្ពោះទៅក្របខ័ណ្ឌថ្មីសំរាប់កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ សំរាប់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដោយមានគោលការណ៍សមភាពភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នា។នៅក្នុងជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានាធិបតី លោក Donald Trump អ្នកប្រមុខសេតវិមានបានអះអាងថា៖ខឿនសេដ្ឋកិច្ចវៀតណាមនិងអាមេរិក មានចរិតលក្ខណះបំពេញបន្ថែមអោយគ្នា ទៅវិញទៅមក ឆ្ពោះទៅអនាគតពាណិជ្ជកម្មតុល្យភាព សមស្រប និងមានផលប្រយោជន៍ដូចគ្នា។ ក្នុងវិស័យសន្តិសុខ ការពារជាតិភាគីទាំងពីរបានឯកភាពបើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យចារកម្ម ជួយសង្គ្រោះ…លៗ
បង្កើតកម្លាំងចលករសំរាប់ទំនាក់ទំនងវៀតណាម-អាមេរិកអភិវឌ្ឍន៍ល្អប្រសើរ
|
បណ្ដាចំណុចថ្មីក្នុងសេចក្ដីថ្លែងការណ៍រួមវៀតណាម-អាមេរិក
លទ្ធផលនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍រួម រវាងប្រទេសទាំងពីរ។ សេចក្ដីថ្លែងការណ៍នេះបានបង្ហាញគ្រប់គ្រាន់គោលបំណងរបស់ភាគីទាំងពីរ ស្ដិអំពីខ្លឹមសារផ្លាស់ប្តូរជាក់ស្ដែង បង្ហាញនូវសមភាព គោរពគ្នាទៅវិញទៅមក ហើយជាពិសេស ក្នុងសេចក្ដីថ្លែងការណ៍រួមវៀតណាម-អាមេរិកលើកនេះ មានចំណុចថ្មីជាច្រើន ដូចជា៖កិច្ចសហប្រតិបត្តិការអំពីចារកម្ម បទល្មើសសន្តិសុខបណ្ដាញអ៊ីនធឺណែត ឬទំនាក់ទំនងអាមេរិក-អាស៊ាន។
មុនដំណើរបំពេញទស្សនកិច្ចលើកនេះ មានទស្សនះមួយចំនួនថា៖គោលនយោបាយកិច្ចការបរទេស ជាពិសេសគឺចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វីក របស់រដ្ឋអំណាចថ្មីអាមេរិក មិនទាន់ច្បាស់លាស់ទេ។ ប៉ុន្តែ ដោយមានលទ្ធផលដំណើរបំពេញទស្សនកិច្ចនេះ បានសរអោយឃើញថា៖អាមេរិកយកចិត្តទុកដាក់ជាច្រើនចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដែលក្នុងនោះវៀតណាមជាដៃគូដើរតួនាទីកាន់តែសំខាន់ ក្នុងយុទ្ធសាស្ត្ររបស់អាមេរិកចំពោះតំបន់នេះដែរ។
សារលិខិតរបស់វៀតណាមតាមរយៈដំណើរបំពេញទស្សនកិច្ចលើកនេះ
អាចអះអាងបានថា៖ដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានខ្លឹមសារជាច្រើន។ ដំបូងបង្អស់ វៀតណាមជាដៃគូទំនុកទុកចិត្ត កំពុងអភិវឌ្ឍន៍ សកម្មដែលមានគោលបំណងធ្វើអោយភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ រក្សាទំនាក់ទំនងជាមួយអាមេរិក។ តាមរយៈជំនួបសន្ទនាជាមួយអាជីវករ នាយករដ្ឋមន្ត្រីបានអះអាងថា៖វៀតណាមកំពុងផ្លាស់ប្តូរថ្មី បើកទ្វារ និងមានការប្តេជ្ញាចិត្តកែលំអបរិយាកាសវិនិយោគអាជីវកម្ម។ ចំពោះអ្នកប្រាជ្ញ បញ្ញាវ័ន្ត និងប្រជាជនអាមេរិក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖វៀតណាមជាទីមកដល់ប្រកបដោយសុវត្ថិភាព ប្រជាជនវៀតណាមស្និទ្ធស្នាល ប្រទេសវៀតណាមសកម្ម បើកទូលាយរូសរាយរាក់ទាក់ចំពោះភ្ញៀវ។ ភាគីទាំងពីរបន្តជំរុញខ្លាំងការងារផ្លាស់ប្តូរប្រជាជនរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ចំពោះសហគមន៍ជនវៀតណាមនៅឯបរទេស នាយករដ្ឋមន្ត្រីបានអះអាងជាថ្មីម្តងទៀតថា៖គោលនយោ បាយមុនក៏ដូចជាក្រោយរបស់បក្សរដ្ឋគឺចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរទេស ជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីប្រទេសវៀតណាម ហើយអំពាវនាវអោយប្រជាជនរួមដៃកសាងស្រុកកំណើតសម្បូររុងរឿង។ និងសារលិខិតសំខាន់មួយទៀត ដែលវៀតណាមចង់ផ្ញើជូនសហគមន៍អន្តរជាតិ នោះគឺ ទំនាក់ទំនងវៀតណាម-អាមេរិក អភិវឌ្ឍន៍កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ នាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរ និងរួមចំណែកយ៉ាងសកម្មចំពោះការរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក ដែលក្នុងនោះមានតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕