និស្ស័យជនរួមជាតិនាគ្រារីករាលដាលជំងឺរាតត្បាតកូវីដ ១៩

Chia sẻ

(VOVWORLD) -  ចាប់ផ្តើមពីជើងហោះហើរដំបូងដើម្បីទទួលពលរដ្ឋវៀតណាម ពីទីក្រុងវូហាន (នៃប្រទេសចិន) ឲ្យវិលត្រឡប់មកមាតុភូមិវិញ ខណៈពេលដែលកន្លែងនោះ ជាចំណុចក្តៅផ្ទុះជំងឺកូវីដ ១៩ ដំបូងគេនៅលើពិភពលោក រហូតមកដល់ពេលនេះ អាជ្ញាធរវៀតណាមរួមជាមួយស្ថាប័នតំណាងវៀតណាមនៅឯបរទេសបានរួមសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរនៃប្រទេសដទៃទៀត ដើម្បីរៀបចំបញ្ចូនពលរដ្ឋវៀតណាមជាង ១៦.០០០ នាក់ ដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសនិងតំបន់ជាង ៥០ ទូទាំងទ្វីបចំនួន ៥ ឲ្យវិលត្រឡប់មកប្រទេសវិញ។ ប្រការនេះបង្ហាញពីភក្តីភាពរបស់ជនរួមជាតិទាំងអស់គ្នាក្នុងគ្រាមានទុក្ខលំបាកនិងគោលនយោបាយមនុស្សធម៌ពិសេសរបស់បក្សនិងរដ្ឋាភិបាលវៀត ណាម ដោយមិនអើពើទៅដល់ការមូលបង្កាច់ដោយចេតនា អំពីទំនៀមទម្លាប់មនុស្សធម៌របស់ប្រជាជនវៀតណាម។

និស្ស័យជនរួមជាតិនាគ្រារីករាលដាលជំងឺរាតត្បាតកូវីដ ១៩  - ảnh 1ពលរដ្ឋបានចុះពីលើយន្តហោះហើយចូលក្នុងរថយន្តដើម្បីទៅកាន់កន្លែងធ្វើចត្តាឡីស័ក  (រូបថត៖ TTXVN)

ព្រឹត្តិការណ៍នៃយន្តហោះ Airbus 350 ជាជើងហោះហើរពិសេសដែលមានស្នាកលេខ VN ០៦ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airline បាននាំពលរដ្ឋវៀតណាមចំនួន ២១៩ នាក់ ដែលភាគច្រើនជាវិជ្ជមាននឹងវីរុស SARS-CoV-2 វិលត្រឡប់មកពីហ្គីណេអេក្វាទ័រ ចុះចតនៅអាកាសយានដ្ឋាន Noi Bai នៃទីក្រុងហាណូយ នៅរសៀលថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២០ ក្លាយជាព្រឹត្តិការណ៍ពិសេសមួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីនាំពលរដ្ឋវៀតណាមវិលត្រឡប់មកប្រទេសវិញ ក្នុងបរិបទរីករាលដាលជំងឺរាតត្បាតកូវីដ ១៩។

ពោរពេញទៅដោយនិស្ស័យជនរួមជាតិ

ក្នុងចំណោមអ្នកបម្រើជើងហោះហើរទាំង ៨ នាក់ ដែលហោះទៅកាន់ប្រទេស ហ្គីណេអេក្វាទ័រនោះ Truong Anh Tu និង Nguyen Huu Trung គឺជាអ្នកស្ម័គ្រចិត្ត ២ នាក់ដែលបម្រើការនៅក្នុងបន្ទប់ដឹកអ្នកដំណើរវិជ្ជមាននឹង SARS-CoV-2។ លោក Anh Tu បានចែករំលែកថា “អារម្មណ៍ដំបូងរបស់ខ្ញុំនៅពេលខ្ញុំចូលរួមក្នុងជើងហោះហើរនេះ គឺពិតជារីករាយខ្លាំងណាស់ មិនត្រឹមតែដោយសារខ្ញុំត្រូវបានគេជ្រើសរើសប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែជើងហោះហើរនេះ គឺដើម្បីនាំពលរដ្ឋវៀតណាមវិលត្រឡប់មកប្រទេសវិញ។ ក្នុងដំណើរ ហោះហើរនេះ អ្នកទាំងអស់គ្នា សុទ្ធតែមានសុវត្ថិភាពតាមដំណើរ។ មកដល់ស្រុកកំណើតវិញ អ្នកណាក៏មានអារម្មណ៍រីករាយ រូបខ្ញុំផ្ទាល់ក៏សប្បាយរិករាយដែរ ដោយសារខ្លួនបានបំពេញភារកិច្ចរបស់ខ្លួន”។ ដូចទៅនឹងលោក Tu ដែរ លោក Nguyen Huu Trung បានបញ្ជាក់ថា៖ “ ជើងហោះហើរទៅកាន់ ហ្គីណេអេក្វាទ័រ គឺជាជើងហោះហើរដែលអ្នកបម្រើតាមយន្តហោះគ្រប់រូបចង់ចូលរួមដែរ។ សម្រាប់លោករូបផ្ទាល់ នេះគឺជាជើង ហោះហើរដើម្បីបំពេញបំណងប្រាថ្នារបស់ខ្ញុំមិនមែនដោយសារការទទួលខុសត្រូវនោះទេ”។ ក្នុងចំណោម វេជ្ជបណ្ឌិត ទាំង ៤ នាក់ដែលជាវេជ្ជបណ្ឌិតក្នុងការហោះហើរទៅកាន់ប្រទេសហ្គីណេអេក្វាទ័រគឺលោកវេជ្ជបណ្ឌិត Than Manh Hung អនុប្រធានផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យត្រូពិកមជ្ឈឹមបានរំលឹកឡើងវិញថា៖ “ជើង ហោះហើរដោយសុវត្ថិភាព សមាជិកដែលវិលត្រឡប់មកវិញសុទ្ធតែធូរអាម្មណ៍ ដោយសារបានបំពេញភារកិច្ច”។

ជើងហោះហើរដើម្បីទទួលពលរដ្ឋវៀតណាមពីប្រទេសហ្គីណេអេក្វាទ័រវិលត្រឡប់មកប្រទេសវិញគឺមានអត្ថន័យពិសេស ដោយភ្ជាប់ជាមួយស្មារតីមនុស្សធម៌របស់បក្សនិងរដ្ឋវៀតណាម ក្នុងការអនុវត្តគោលនយោបាយគាំពារពលរដ្ឋ អំឡុងពេលនៃការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ។ មុននិងក្រោយពេលនោះមក ជើង ហោះហើរជាច្រើនដើម្បីទទួលពលរដ្ឋវៀតណាមវិលត្រឡប់មកវិញពី ៥០ ប្រទេសនិងដំបន់ដែនដីក៏ត្រូវបានអនុវត្តន៍ផងដែរ។ ពោលគឺ នាពេលថ្មីៗនេះ នៅថ្ងៃទី ២៦ និង ២៧ ខែសីហាឆ្នាំ ២០២០ ជើងហោះហើរបានបញ្ចូនពលរដ្ឋវៀតណាមជិត ៣៥០ នាក់មកពីជាង ២០ ប្រទេសនិងតំបន់ដែនដីនៅអឺរ៉ុបនិងអាហ្វ្រិក ក្នុងនោះមានកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់  ស្ត្រីមានផ្ទៃពោះ បានចុះចតដោយសុវត្ថិភាព។ ជើងហោះ ហើរពោរពេញទៅដោយភក្តីភាពសម្រាប់ជនរួមជាតិទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់ ការស្រឡាញ់និងការទទួលខុសត្រូវចំពោះសហគមន៍ជនវៀតណាមនៅឯបរទេស ដែលជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញបានរបស់ប្រជាជនវៀតណាម។

ប្រពៃណីមនុស្សធម៌របស់ប្រជាជនវៀតណាម

ក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើងនៅវៀតណាម បក្សនិងរដ្ឋវៀតណាមបានកំណត់ថា សុខភាពរបស់ប្រជាជនគឺសំខាន់បំផុត ជាអាទិភាពចម្បងក្នុងការសម្រេចបានភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងសេដ្ឋ កិច្ច- សង្គមនៃប្រទេសជាតិ។ ជាងនេះទៅទៀត បក្សនិងរដ្ឋវៀតណាមមិនត្រឹមតែយកចិត្តទុកដាក់ចំពោះពលរដ្ឋក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះពលរដ្ឋវៀតណាមដែលកំពុងធ្វើការសិក្សារៀនសូត្រ និងធ្វើការ រួមទាំងធ្វើដំណើរទៅលេងសួរសុខទុក្ខសាច់ញាតិ ដែលកំពុងជាប់គាំងនៅបរទេស ជាពិសេសប្រទេសដែលមានជំងឺរាតត្បាតអភិវឌ្ឍយ៉ាងស្មុគស្មាញ។ យ៉ាងណាមិញ រដ្ឋាភិបាលបានណែនាំដល់អាជ្ញាធរក្នុងប្រទេសនិងស្ថានបេសកកម្មតំណាងវៀតណាមនៅឯបរទេសឲ្យក្តាប់ជាប់នូវស្ថានភាពនេះដោយបានបង្កើតផែនការជាបន្ទាន់ រៀបចំជើងហោះហើរជួយសង្គ្រោះ សមស្របនឹងតម្រូវការរបស់ពលរដ្ឋផង និងសមស្របជាមួយសមត្ថភាពធ្វើចត្តាឡីស័ក និងការព្យាបាលក្នុងស្រុកផង ដើម្បីនាំពលរដ្ឋវៀតណាមវិលត្រឡប់មកវិញ។

និស្ស័យជនរួមជាតិនាគ្រារីករាលដាលជំងឺរាតត្បាតកូវីដ ១៩  - ảnh 2ពលរដ្ឋដែលពីហ្គីណេអេក្វាទ័របាមមកដល់មន្ទីរពេទ្យត្រូពិកមជ្ឈឹម សាខា ២ (រូបថត៖ TTXVN)

ការហោះហើរដើម្បីនាំពលរដ្ឋវៀតណាមនៅឯបរទេសវិលត្រឡប់មកប្រទេសកំណើតវិញ ប្រកបដោយសុវត្ថិ ភាពគឺជាបំណងប្រាថ្នារបស់ជនរួមជាតិទូទាំងប្រទេស។ ជើងហោះហើរដែលបាននាំពលរដ្ឋវៀតណាមចំនួន ២១៩ នាក់ពីប្រទេសហ្គីណេអេក្វាទ័របានក្លាយជាព្រឹត្តិការណ៍ពិសេសមួយដែលត្រូវបានសាធារណមតិកោតសរសើរយ៉ាងខ្លាំង មិនត្រឹមតែដោយសារតែពេលវេលាហោះហើរជាង ៣០ ម៉ោងលើផ្លូវដែលមិនធ្លាប់មានពីមុនរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline ប៉ុណ្ណោះទថែមទាំងក្នុងចំណោមអ្នកដំណើរទាំងនេះ មានអ្នកវិជ្ជមាននឹងកូវីដ ១៩ ច្រើននាក់ទៀតផង។ អ្នកដំណើរបានវិលត្រឡប់មកប្រទេសវិញ បានលើកទង់ជាតិ រូបថតរបស់លោកប្រធានហូជីមិញនិងបដា “អរគុណដល់រដ្ឋាភិបាល ក្រសួងនិងក្រុមហ៊ុនដែលបាននាំយើងមកវៀតណាមវិញ”។

ជាមួយនឹងការប្តេជ្ញាចិត្តថា “មិនទុកឲ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ” រដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ចវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ក្នុងការព្យាយាមស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជនរួមជាតិទាំងអស់។ មនោសញ្ចេតនា គំនិតនិងការវាយតម្លៃដ៏ស្មោះត្រង់ដែលបង្ហាញពីការមូលមតិគ្នា ការចែករំលែកជាមួយប្រទេស រដ្ឋាភិបាល អាជ្ញាធរនិងប្រជាជនវៀតណាមរបស់ របស់ជនរួមជាតិនៅឯបរទេសគឺជាការលើកទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន ជួយប្រជាជនវៀតណាមជាង ៩០ លាននាក់ បន្តប្តេជ្ញា រួមកម្លាំងកាយចិត្តដើម្បីជំនះពុះពារនិងយកឈ្នះលើការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ