ធានាសិទ្ធិមនុស្សក្នុងការកសាងនីតិរដ្ឋ

Chia sẻ
(VOVWORLD) - ការធានាសិទ្ធិមនុស្សគឺជាខ្លឹមសារដ៏សំខាន់មួយក្នុងការកសាងនីតិរដ្ឋសង្គមនិយមនៅវៀតណាម។ ទស្សនៈនេះជានិច្ចកាលត្រូវបានជ្រួតជ្រាប លើកត្រដែតក្នុងដំណើរការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមផងដែរ។
ធានាសិទ្ធិមនុស្សក្នុងការកសាងនីតិរដ្ឋ - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc

គោរព ការពារ និងធានាសិទ្ធិមនុស្ស គឺជាគោលម៌ាគាឥតងាករេរបស់បក្សកុម្មុយនិស្តវៀតណាម។ ចាប់តាំងពីពេលបង្កើតកាលពីឆ្នាំ ១៩៣០ មក បក្សបានយកចិត្តទុកដាក់ដល់បញ្ហាការពារសិទ្ធិមនុស្ស តាមរយៈពាក្យស្លោកតស៊ូសម្រាប់ "វៀតណាមសេរីភាព" " បុរស និងស្ត្រីមានសិទ្ធិស្មើគ្នា" និងសិទ្ធិទទួលបានការអប់រំជាដើម។ ក្នុងទស្សនកថាបដិវត្តន៍វៀតណាម ដែលបានអនុម័តនៅក្នុងមហាសន្និបាតលើកទី ២ ឆ្នាំ ១៩៥១ បក្សបានអះអាងយ៉ាងច្បាស់លាស់ពីគោលដៅធានាថា ពលរដ្ឋគ្រប់រូបសុទ្ធតែទទួលបានសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងសិទ្ធិហិរញ្ញវត្ថុ។ ទោះបីជាត្រឹមតែមានលក្ខណៈទូទៅក៏ដោយ ប៉ុន្តែទស្សនៈ និងគោលមាគ៌ារបស់បក្សក្នុងសម័យនេះគឺសមស្របជាមួយការយល់ដឹងជឿនលឿនអំពីសិទ្ធិមនុស្សរបស់សហគមន៍អន្តរជាតិនាពេលនោះ។

ក្របខណ្ឌច្បាប់ស្តីពីសិទ្ធិមនុស្សនៅវៀតណាមត្រូវបានសុក្រិត និងពង្រឹងជាបន្តបន្ទាប់ចាប់ពីឆ្នាំ ១៩៨៦ មក ក្នុងនោះសមិទ្ធិផលនានាដែលមានលក្ខណៈអភិវឌ្ឍន៍ត្រូវបានឆ្លុះបញ្ចាំងតាមរយៈរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ដែលត្រូវបានធ្វើវិសោធនកម្មនាឆ្នាំ ២០០១ និងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ នាបច្ចុប្បន្ន ក្របខ័ណ្ឌច្បាប់ស្ដីពីសិទ្ធិមនុស្សរបស់វៀតណាមមានលក្ខណៈទូលំទូលាយ ហើយជាមូលដ្ឋានសមស្របនឹងរាល់ស្តង់ដារអន្តរជាតិ។ តថភាពជាក់ស្ដែងក៏បានសរឲ្យឃើញថា វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេងដែលមិនអាចប្រកែកបានឡើយក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់សហគមន៍អន្តរជាតិ។

ក្នុងបរិបទសមាហរណកម្មអន្តរជាតិដែលកាន់តែទូលំទូលាយនាបច្ចុប្បន្ននេះ នៅពេលដែលជីវភាពរស់នៅរបស់ប្រជាជនកាន់តែត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ការដែលវៀតណាមបន្តសុក្រិតច្បាប់ និងយន្តការអនុវត្តន៍ ដើម្បីឆ្លើយតបនឹងតម្រូវការ ធានាសិទ្ធិមនុស្ស ក៏ជាសកម្មភាពដ៏សំខាន់បំផុតមួយ ដើម្បីសម្រេចឲ្យបានគោលដៅកសាងនីតិរដ្ឋសង្គមនិយមនៅវៀតណាម។ អញ្ជើញថ្លែងមតិនៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រស្ដីពី "បណ្ដាបញ្ហាទ្រឹស្តី និងស្ថានភាពជាក់ស្ដែងអំពីនីតិរដ្ឋសង្គមនិយមនៅវៀតណាម" កាលពីខែធ្នូ ឆ្នាំ ២០២១ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ "រាល់សតិអារម្មណ៍ តម្លៃទូទៅ និងវឌ្ឍនភាពរបស់នីតិរដ្ឋគឺរដ្ឋត្រូវដាក់ខ្លួននៅក្រោមច្បាប់ ហើយស្ថិតក្រោមការកំណត់របស់ច្បាប់។ ទី ២ គឺសតិអារម្មណ៍អំពីអធិបតេយ្យភាពរបស់ប្រជាពលរដ្ឋឲ្យសមស្របនឹងច្បាប់របស់រដ្ឋ ដើម្បីបម្រើប្រជាពលរដ្ឋ។ ទី ៣ គឺលើកត្រដែតរាល់តម្លៃយុត្តិធម៌និងសិទ្ធិមនុស្ស ដើម្បីប្រែក្លាយគំនិតផ្ដួចផ្ដើម សតិអារម្មណ៍ តម្លៃទូទៅ ដែលត្រូវបានទទួលស្គាល់ជាទូទៅរបស់នីតិរដ្ឋទៅក្នុងការចាត់តាំង និងប្រតិបត្តិជាក់ស្ដែងរបស់រដ្ឋ និងសង្គមផងដែរ"។

នីតិរដ្ឋសង្គមនិយមដែលវៀតណាមកំពុងខិតខំប្រឹងប្រែងកសាងគឺការអនុវត្តប្រកបដោយភាពច្នៃប្រឌិត មានចំណេះដឹងសមស្របអំពីនីតិរដ្ឋរបស់ពិភពលោកទៅក្នុងស្ថានភាពជាក់ស្ដែងនៅវៀតណាម ហើយមានតម្លៃទូទៅយ៉ាងពេញលេញ សមស្របរបស់នីតិរដ្ឋ ហើយមានលក្ខណៈដ៏វិសេសវិសាលរបស់វៀតណាមផងដែរ។ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានឲ្យដឹងថែមទៀតថា៖ "លក្ខណៈដ៏វិសេសវិសាលនៃនីតិរដ្ឋសង្គមនិយមវៀតណាមគឺ ប្រជាជនគឺជាប្រភពដើម ហើយជាម្ចាស់កម្មវត្ថុអំណាចរបស់រដ្ឋ អំណាចទាំងអស់ជារបស់ប្រជាជន និងអនុវត្តន៍ប្រជាធិបតេយ្យសង្គមនិយម។ សង្កត់ធ្ងន់ពីប្រជាធិបតេយ្យជាមួយប្រជាជន និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ រដ្ឋគោរព និងការពារសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ ព្រមទាំងគោរពការសន្យាអន្តរជាតិ ដែលវៀតណាមជាសមាជិក។ ទន្ទឹមនឹងនេះ លើកកម្ពស់ការទទួលខុសត្រូវគតិយុត្តិក្នុងទំនាក់ទំនងរវាងរដ្ឋ និងពលរដ្ឋក្នុងពេលធ្វើសមាហរណកម្មអន្តរជាតិផងដែរ"។

ការធានាសិទ្ធិមនុស្សមិនត្រឹមតែជាតម្រូវការស្នូលក្នុងការកសាងនីតិរដ្ឋសង្គមនិយមប៉ុណ្ណោះទេ ថែមទាំងជាកត្តាស្នូលដើម្បីធានាស្ថិរភាពរបស់ប្រទេសជាតិទៀតផង។ យល់ដឹងយ៉ាងច្បាស់លាស់ពីសារៈសំខាន់ និងអត្ថន័យនៃការកសាងនីតិរដ្ឋ ផ្សារភ្ជាប់ជាមួយខ្លឹមសារស្នូលក្នុងដំណើរការសុក្រិតរបៀបរបបអភិវឌ្ឍន៍របស់ប្រទេសជាតិគឺសមស្របជាមួយស្ថានភាពជាក់ស្ដែងរបស់ប្រទេសជាតិ និងនិន្នាការនៃសម័យកាលផងដែរ៕

ប្រតិកម្មទៅវិញ